តាំងពីថ្ងៃដំបូងក្រោយពីរួមបញ្ចូលកម្មាភិបាលមណ្ឌលដុងតៀង សង្កាត់អូរម៉ូង ទីក្រុងកឹងធើ បានសហការយ៉ាងសកម្មជាមួយកម្លាំងនគរបាលសង្កាត់ ពង្រីកតួនាទីស្នូលក្នុងការឃោសនា ចលនាប្រជាជនគោរពច្បាប់ឱ្យបានល្អ; ចលនាថ្កោលទោសបទល្មើស និងគិតគូរដល់អ្នកក្រ អ្នកទន់ខ្សោយ។ តាមរយៈនោះ រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ។

បងលីហ្វាយតឹង (កណ្តាល) ប្រធានគណៈប្រជាជនមណ្ឌលដុងតៀង ចុះដល់ផ្ទះប្រជាជនឃោសនាអំពីការបង្ការទប់ស្កាត់គ្រឿងញៀន។
រយៈពេលជាង១០ឆ្នាំមកនេះ លោកលីវុាំងយ៉ុង អតីតប្រធានគណៈការងាររណសិរ្សមណ្ឌលដុងតៀង សង្កាត់អូរម៉ូង បានខិតខំចលនាគ្រួសារទាំងអស់ចុះហត្ថលេខាលើកិច្ចសន្យាអនុវត្ត ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ; សកម្មចលនាប្រជាជនចូលរួមសកម្មភាពរបស់ភូមិភាគ ដូចជា៖ ដាំផ្កា កាប់ឆ្ការតាមសងខាងផ្លូវ ជួយបង្កទេសភាពបៃតង-ជ្រះ-ស្អាត។ ទន្ទឹមនឹងនោះ សហការជាមួយអង្គការមហាជនមណ្ឌលបង្កើតបញ្ជីឈ្មោះ ធ្វើសេនាធិការជូនរដ្ឋអំណាចឧបត្ថម្ភសាងសង់ផ្ទះដល់គ្រួសារក្រីក្រ និងចលនាគ្រឿងឧបភោគបរិភោគជូនមាមីងដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាដើម។ “រយៈពេលកន្លង ខ្ញុំបានសហការជាមួយកម្លាំងនគរបាលផ្សព្វផ្សាយអំពីឧបាយកលថ្មីៗនៃជនទុច្ចរិត និងប្រភេទបទល្មើសផ្សេងៗ; ចលនាប្រជាជនគោរព ច្បាប់យ៉ាងតឹងរុឹងតាមរយៈកិច្ចប្រជុំប្រជាជន និងសកម្មភាពអង្គការមហាជន ផ្តើមពីនោះ ជួយឱ្យមាមីងលើកកម្ពស់ការយល់ដឹង អប់រំកូនចៅជៀសឆ្ងាយពីអបាយមុខសង្គម ជៀសវាងទង្វើល្មើសច្បាប់” - លោកយ៉ុង បានឱ្យដឹងដូច្នេះ។
ក្នុងនាមជាប្រធានគណៈប្រជាជនមណ្ឌលដុងតៀង បងលីហ្វាយតឹង តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ធ្វើជាគំរូក្នុងរាល់សកម្មភាព តែងផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ សេចក្តីកំណត់អំពីការបង្ការទប់ស្កាត់បទល្មើស អបាយមុខសង្គម និងបង្ការទប់ស្កាត់បទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ បោកប្រាស់លើបណ្តាញសង្គម ដើម្បីប្រជាជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន។ តាមប្រសាសន៍បងតឹង ចាប់ពីដើមឆ្នាំមកដល់ពេលនេះ គាត់បានសហការជាមួយកម្លាំងនគរបាល ផ្នែក និងអង្គការមហាជននានា ចាត់តាំងឃោសនា ចលនាប្រជាជនសកម្មចូលរួមក្នុងចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ជួយណែនាំប្រជាជនធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋ បញ្ចូលកម្មវិធីលើទូរស័ព្ទចល័ត; សកម្មផ្សព្វផ្សាយបង្ការទប់ស្កាត់បទល្មើស និងអបាយមុខសង្គមនៅលើភូមិឋាន។ តាមរយៈសកម្មភាពនៃការឃោសនា ចលនាទូទាំងប្រជាជន ក្នុងអំឡុង ៩ ខែដើមឆ្នាំ នគរបាលសង្កាត់បោសសម្អាត់បាន ២១ ករណី ដោយមានមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀន ៤៦ នាក់; រឹបអូសគ្រឿងញៀន ៧ ក្រាម ព្រមជាមួយវត្ថុតាងជាច្រើន; ស្ថានភាពយុវជនប្រមូលផ្តុំគ្នា ពេលយប់ជ្រៅក៏បានបន្ថយ…។
លោកឡេមិញហាយហូវ ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់អូរម៉ូង ឱ្យដឹង៖ “ជាមួយនឹងរបៀបធ្វើល្អៗនិងមានប្រសិទ្ធភាព កម្មាភិបាលមូលដ្ឋានបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង បំផុតគឺចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិភាគ ពង្រឹងនិងកសាងផែនមហាសាមគ្គីទូទាំងជនជាតិកាន់តែរឹងមាំ”៕
ថាញវ៉ាង - វិមាន