29/10/2026 - 11:24

ក្រ​សួង​នគរ​បាល​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ពី​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​ឃុំ​ទីវ​កឹង​ 

នា​យក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ក្រ​សួង​នគរ​បាល​សហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​សិស្ស​ និស្សិត​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល នគរ​បាល​ខេត្ត​វិញ​ឡុង​ មន្ទីរ​បណ្តុះ​បណ្តា​លខេត្ត​វិញ​ឡុង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទីវ​កឹង​ គណៈ​ចាង​ហ្វាង​សា​លា​ ចាត់​តាំង​"កម្ម​វិធី​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​សា​លា​អនុ​វិទ្យា​ទីវ​កឹង​ដល់​សិស្សា​នុសិស្ស​គ្រប់​ថ្នាក់​។

ឃោស​និកកំ​ពុង​ផ្សព្វ​ផ្សាយ​ពី​ប្រ​ធាន​បទ​។

អញ្ជើញ​ចូល​រួម​កម្ម​វិធី​នេះ​ ថ្នាក់​មជ្ឈិម​មាន​វរ​សេនីយ៍​ឯក​បម្រុង​ ឡេក្វាង​យុង​  អនុ​ប្រ​ធាន​ការិយា​ល័យ​ទី​៥  នា​យក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ក្រ​សួង​នគរ​បាល​ លោក​ផាម​វ៉ាំង​ហ្វាំង​ តំ​ណាង​នា​យក​ដ្ឋាន​សិស្ស​ និស្សិត​នៃ​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល ថ្នាក់​ដឹក​នាំ​ខេត្ត​មាន​វរ​សេនីយ៍​ឯក​បម្រុង​ ម៉ាយ​ហ្វាង​ទ្រុង​ អនុ​ប្រ​ធាន​ការិយា​ល័យ​PC០២ នគរ​បាល​ខេត្ត​ លោក​ទ្រិញវ៉ាំង​ង្វ៉ាង​ នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លខេត្ត​វិញ​ឡុង​ ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​មាន​លោក​ង្វៀង​វ៉ាំង​តាម​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទីវ​កឹង​ អ្នក​ស្រី​ត្រឹង​ធី​ជុក​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទីវ​កឹង​ អ្នក​គ្រូ​ ហ្វិញ​ធី​ធី​ ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​ទីវ​កឹង​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ការិយា​ល័យ​ គណៈ​ ផ្នែក​របស់​ឃុំ​ លោក​គ្រូ​ អ្នក​គ្រូ​ គណៈ​តំ​ណាង​ឪ​ពុក​ម្តាយ​សិស្ស​និង​សិស្ស​សា​លា​អនុ​វិទ្យា​ល័យ​ទីវ​កឹង​ចូល​រួម​ ៩៤៥នាក់​។

ថ្លែង​នៅ​ក្នុង​កម្ម​វិធី​នេះ​ លោក​ទ្រិញវ៉ាំង​ង្វ៉ាង​ នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លខេត្ត​វិញ​ឡុង​ បាន​អះ​អាង​ថា​ ការ​អប់​រំ​សីល​ធម៌​ អប់​រំ​ផ្នត់រស់​នៅ​ ស្មារតី​គោរព​ច្បាប់​និង​បំ​ណិន​ការ​ពារ​ខ្លួន​សម្រាប់​សិស្ស​ គឺ​ជា​ភារ​កិច្ច​ជា​ប្រ​ចាំ​ក្នុង​ដំ​ណាក់​ការ​ចាត់​តាំង​បណ្តា​សកម្ម​ភាព​អប់​រំ​។ លោក​បញ្ជាក់​៖ នៅ​រាល់​ថ្ងៃ​មក​សា​លា​រៀន​គឺ​ជា​ថ្ងៃ​មួយ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ថ្នាក់​រៀន​នីមួយៗ​គឺ​ជា​សមូហ​ភាព​សាមគ្គី​ សិស្ស​ម្នាក់​ៗគឺ​ជា​ស្ថាន​ទូត​នៃ​ចិត្ត​មេត្តា​ ស្មារតី​គោរព​ច្បាប់​និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍។

អ្នក​តំ​ណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​។​

នៅ​ក្នុង​ពេល​ផ្សព្វ​ផ្សាយ​ អនុ​សេនីយ៍​ឯក​ ង្វៀង​ក្វឹក​តង​ ប្រ​ធាន​គណៈ​យុវ​ជន​នគរ​បាល​ខេត្ត​ បាន​ផ្តល់​ជូន​សិស្សា​នុសិស្ស​នូវ​ចំ​ណេះ​ដឹង​ដ៏​មាន​ប្រ​យោជន៍​ជាក់​ស្តែង​អំ​ពី​ប្រ​ធាន​បទ​ចំ​នួន​៥ រួម​មាន​៖ បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​ បង្ការ​ទប់​ស្កាត់​ការ​រំ​លោភ​បំ​ពាន​លើ​កុមារ​ បង្ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​និង​ការ​បោក​ប្រាស់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ សុវត្ថិ​ភាព​បញ្ជៀស​គ្រោះ​ថ្នាក់​និង​ការ​សម្រប​ខ្លួន​ជា​សហ​គម​ន៍ឡើង​វិញ​ ដើម្បី​អប់​រំ​ស្មារតី​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​ កសាង​បរិស្ថាន​រៀន​សូ​ត្រ​សុវត្ថិ​ភាព​ ល្អ​ប្រ​សើ​រនិង​ស្និទ្ធ​ស្នាល​។ ណែ​នាំ​ពី​ការ​កំ​ណត់​ដឹង​អំ​ពើ​ល្មើស​ច្បាប់​និង​វិធី​សាស្ត្រ​មួយ​ចំ​នួន​ដើម្បី​ការ​ពា​រនិង​ជៀស​វាង​ពី​ការ​ចាប់​ជំរិត​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។

ទន្ទឹម​នឹង​នោះ​ សិស្សា​នុសិស្ស​នៅ​ទាំង​បាន​ចូល​រួម​សកម្ម​ភាព​ឆ្លង​បទ​ពិសោធន៍​នៅ​រាល់​ល្វែង​តាម​ប្រ​ធាន​បទ​ដោយ​រូប​ភាព​ឆ្លើយ​សំណួរ​ លេង​ល្បែង​កម្សាន្ត​ដើម្បី​ទទួល​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​។ ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ នា​យក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ក្រ​សួង​នគរ​បាល​ ជូន​អំ​ណោយ​១០ចំ​ណែក​ មួយ​ចំ​ណែក​ៗតម្លៃ​១លាន​ដុង​ដល់​សិស្ស​សា​លា​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​៕

វ៉ាំង​ធឿង​-មុនី​

ចែករំលែកអត្ថបទ