មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/10/2026 - 08:24

អ្នក​រួម​ចំ​ណែក​រក្សា​ភាព​សុខ​សាន្ត​ភូមិ​ស្រុក​ 

​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ នៅ​ភូមិ​បៀង​ដុ​ B សង្កាត់​ហ៊ីប​ថាញ់ ខេត្ត​កា​ម៉ាវ​ លោក ថាច់​វ៉េត តែង​សកម្ម​ឃោស​នា ចល​នា​មា​មីង​អនុ​វត្ត​តាម​គោល​ការណ៍ គោល​ម៌ា​គា​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​អប់​រំ​កូន​ចៅ​ឱ្យ​ចៀស​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម រួម​ចំ​ណែក​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់ កសាង​ភូមិ​ស្រុក​សុខ​សាន្ត។

លោ​កថាច់​វ៉េត (ខាង​ឆ្វេង) អ្នក​មាន​ប្រិយ​ភាព​និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​គម្ភីរ​សា​គរ។

ជា​អ្នក​មាន​ប្រិយ​ភាព លោក​ថាច់​វ៉េត តែង​សហ​ការ​ជា​មួយ​នគរ​បាល​សង្កាត់​ហ៊ីប ថាញ់ កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ ចូល​រួម​ចល​នា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ”។ ឆ្លង​តាម​រយៈ​នោះ ទម្រង់​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល រួម​មាន​ត្រ​កូល​ថាច់ ត្រ​កូល​ឡឹម ត្រ​កូល​ស៊ើង ត្រ​កូល​ត្រឹង បាន​បង្កើត​ឡើង​ដោយ​ទាក់​ទាញ​គ្រួ​សារ​ចូល​រួម​ជាង ៧៧ គ្រួ​សារ។ ដោយ​ឡែក​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​ថាច់ អា​ស្រ័យ​លោក​ធ្វើ​ជា​ប្រ​ធាន​ក្រុម មាន ៣០ គ្រួ​សារ ដំ​ណើរ​ការ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​ពង្រីក​ស្មារតី​សាម​គ្គី ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​រក្សា​ខ្ជាប់​សន្ដិសុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ។ លោក​ថាច់​វ៉េត ឱ្យ​ដឹង៖ “ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ចាង​ហ្វាង​សា​លា​បឋម​សិក្សា ឆ្នាំ​២០០៨ ចូល​និវត្តន៍​បាន​ជ្រើស​ធ្វើ​ជា​អ្នក​មាន​ប្រិយ​ភាព​និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ វត្ត​គម្ភីរ​សា​គរ ម៉្លោះ​ហើយ​មា​មីង​អ្នក​ណា​ក៏​ស្គាល់ និង​រាប់​អាន​ដែរ។ អា​ស្រ័យ​ហេតុ​នោះ ពេល​ឮ​ខ្ញុំ​ឃោស​នា ចល​នា មា​មីង​ខ្មែរ​មាន​ការ​ជឿ​ជាក់​និង​ធ្វើ​តាម។ ពិ​សេស បង​ប្អូន​ក្នុង​វង្ស​ត្រ​កូល បាន​ម្ចាស់​ការ​ចូល​រួម​បរិ​ហារ​បទ​ល្មើស​គ្រប់​ប្រ​ភេទ ផ្ដល់​ព័ត៌​មាន​ចាំ​បាច់​ជូន​កម្លាំង​នគរ​បាល​ដើម្បី​វិនិច្ឆ័យ​ទាន់​ពេល ព្រម​ទាំង​ចុះ​ឈ្មោះ​គ្រួ​សារ​មិន​ល្មើស​ច្បាប់”។

មិន​ត្រឹម​តែ​ចលនា​មា​មីង​អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​ម៌ា​គា​របស់​បក្ស គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ លោក​ថាច់​វ៉េត នៅ​ទាំង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ អប់​រំ​យុវ​ជន សម្រុះ​សម្រួល​ជម្លោះ​ក្នុង​អា​ពាហ៍​ពិ​ពាហ៍​និង​គ្រួ​សារ ទំ​នាស់​វិវាទ​ដី ធ្លី និង​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​សហ​គមន៍។ លោក​នៅ​ទាំង​មោះ​មុត​ស្នើ​សុំ​ឧបត្ថម្ភ​សង់​ផ្ទះ ដី​សង់​ផ្ទះ បុល​ទុន​អា​ទិ​ភាព ជូន​គ្រួ​សារ​ក្នុង​វង្ស​ត្រ​កូល​ដែល​ជួប​លំ​បាក ជួយ​មា​មីង​លំ​នឹង​ជីវ​ភាព។ បង​ថាច់​ឌើ ឱ្យ​ដឹង៖ “ពេល​គ្រួ​សារ​កើត​ជម្លោះ ហើយ​មាន​បំ​ណង​លែង​លះ លោក​ថាច់​វ៉េត បាន​មក​លើក​ទឹក​ចិត្ត​ពន្យល់ ពី​ការ​ខុស​ត្រូវ ជួយ​ឱ្យ​ខ្ញុំ​យល់​ពី​ភារ​កិច្ច និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ពន្ធ​កូន។ មិន​ត្រឹម​តែ​ជួយ​ផ្សះ​ផ្សារ គ្រួ​សារ​លោក​នៅ​ទាំង​ឧបត្ថម្ភ​អង្ករ ប្រាក់ និង​ស្នើ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិ​និត្យ​ផ្ដល់​ដី​សង់​ផ្ទះ បង្ក​លក្ខណៈ​បុល​ទុន​រក​ស៊ី។ ជីវ​ភាព​សន្សឹមៗ​ស្ថិរ​ភាព ខ្ញុំ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​ថាច់ រួម​កម្លាំង​រក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ស្រុក”។

ជា​មួយ​តួ​នា​ទី​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​គម្ភីរ​សា​គរ លោក​ថាច់​វ៉េត នៅ​ទាំង​ប្រ​មូល​ផ្តុំ​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល សហ​ការ​ជា​មួយ​នគរ​បាល កង​ប្រ​ជា​ស្វ័យ​ត្រាណ ដើរ​ល្បាត​តាម​ផ្លូវ​នា​នា​ក្នុង​ភូមិ​ស្រុក; ចាត់​តាំង​សមា​ជិក​ប្រ​ចាំ​ការ ធា​នា​សុវត្ថិ​ភាព​ជូន​ប្រ​ជា​ជន​មក​វត្ត​ក្នុង​ឱ​កាស​មាន​បុណ្យ​ទាន ប្រ​កប​ដោយ​សុវត្ថិ​ភាព​។ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ទាំង​នេះ លោក​ថាច់​វ៉េត បាន​ពង្រីក​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​រវាង រដ្ឋ​អំ​ណាច​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ បំ​ផុស​ស្មារតី​ស្វ័យ​គ្រប់​គ្រង ជួយ​ឧបត្ថម្ភ​គ្នា​ក្នុង​សហ​គមន៍ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​សាម​គ្គី សុវត្ថិ​ភាព​និង​សុខ​សាន្ត។ ជា​មួយ​ការ​រួម​ចំ​ណែក​ទាំង​នោះ នៅ​ឆ្នាំ ២០២៣ លោក​ថាច់​វ៉េត មាន​កិត្តិ​យស​បាន​ខេត្ត​ជ្រើស​រើស​ជា​គំ​រូ​លេច​ធ្លោ​តំ​ណាង​ចូល​រួម​សន្និ​បាត​លើក​សរ​សើរ តម្កើង​គំ​រូ​ជឿន​លឿន​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ទូ​ទាំង​ប្រ​ទេស​នៅ​រដ្ឋ​ធា​នី​ហា​ណូយ៕

                                    យ្វី​អាញ​ - ថាច់​ធី​

ចែករំលែកអត្ថបទ