សហការដើរល្បាតជាប្រចាំ ប្រទះឃើញទាន់ពេលនូវករណីដែលមានសញ្ញាល្មើសច្បាប់ ក្រុមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋានភូមិដៃទទឹង ឃុំតឹបង៉ាយ ខេត្តវិញឡុង បានរួមចំណែកបន្ថយបទល្មើសលួចប្លន់និងអបាយមុខសង្គម។ ការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងរបស់ក្រុមការពារសន្តិសុខ រួមជាមួយនគរបាលឃុំនិងកងកម្លាំងមូលដ្ឋាន ជួយឱ្យមាមីងស្ងប់អារម្មណ៍ពលកម្មផលិត។

ក្រុមការពារសន្តិសុខ សណ្តាប់ធ្នាប់ភូមិដៃទទឹង ចូលរួមកិច្ចប្រជុំបង្ហាញមុខទម្រង់កែប្រែអប់រំច្បាប់ដល់អ្នកអនុវត្តសាលក្រមចប់វិលមករួមរស់ក្នុងសហគមន៍នៅឃុំតឹបង៉ាយ។ រូបថត៖ (ក្រុមការពារសន្តិសុខផ្តល់ជូន)
លោកស៊ើងខុម ប្រធានក្រុមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិដៃទទឹង ឱ្យដឹង៖ ក្រោយពេលរួមបញ្ចូលភូមិ ភូមិឋានធំទូលាយ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់មានភាពស្មុគស្មាញ។ ប្រការនេះបានដាក់ចេញតម្រូវការបង្កើនកិច្ចសហការរវាងកងកម្លាំងនានា ដើម្បីក្តាប់ស្ថានភាពនិងចាត់តាំងការល្បាត។ ក្រុមតែងសហការជាមួយក្រុមការពារសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋានលើភូមិឋានឃុំ ដើរល្បាតជាប្រចាំ ប្រទះឃើញទាន់ពេលនូវករណីដែលមានសញ្ញាល្មើស ច្បាប់ដើម្បីសហការចាត់វិធានការតាមច្បាប់។ ការបន្តរក្សាការដើរល្បាត បានជួយឱ្យកងកម្លាំងនានាម្ចាស់ការជាងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកការពារភាពសុខសាន្តជូនប្រជាជន។
ទន្ទឹមនឹងការដើរល្បាតក្នុងភូមិ សមាជិកនៅទាំងចូលរួមជាមួយនគរបាលឃុំដើរល្បាត ដើម្បីធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងសន្តិសុខ សណ្តាប់ធ្នាប់។ តាមសម្តីលោកស៊ើងខុម ពេលវេលាដើរល្បាតបានផ្លាស់ប្តូរជារឿយៗ ដើម្បីជៀសវាងកុំឱ្យមុខសញ្ញាក្តាប់បានកាលវិភាគសកម្មភាពរបស់កងកម្លាំង។ កិច្ចសហការរវាងក្រុមនានាលើភូមិឋានឃុំ ក៏បានជួយបង្កើនការតាមដាន ប្រទះឃើញសញ្ញាខុសប្រក្រតី។ ចាប់តាំងពីការរក្សាដើរល្បាតជាប្រចាំ ស្ថានភាពលួចប្លន់និងអបាយមុខសង្គមបានបន្ថយគួរឱ្យកត់សម្គាល់។ លទ្ធផលទាំងនេះ គឺជាកម្លាំងជំរុញដើម្បីឱ្យសមាជិកបន្តអនុវត្តភារកិច្ច រួមជាមួយកងកម្លាំងភូមិភាគរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

សមាជិកក្រុមការពារសន្តិសុខ សណ្តាប់ធ្នាប់ភូមិដៃទទឹង ត្រៀមចេញល្បាតជាមួយនឹងកងកម្លាំងសមត្ថកិច្ចភូមិភាគ។
លោកថាច់អាញជី ប្រធានគណៈប្រជាជនភូមិដៃទទឹង ឱ្យដឹង៖ ពីមុន មុខសញ្ញាលួចប្លន់ភាគច្រើនមកពីកន្លែងផ្សេងៗ ធ្វើឱ្យមាមីងមានក្តីកង្វល់ជាខ្លាំង។ ចំពោះមុខស្ថានភាពនោះ ក្រុមបានបង្កើនការសហការជាមួយគណៈ ផ្នែក អង្គការមហាជននានានិងកងកម្លាំងនគរបាលឃុំ ចាត់តាំងដើរល្បាតជាប្រចាំ។ យោងតាមប្រសាសន៍លោកថាច់អាញជី តាំងពីការងារសហការបានជំរុញមាំ ឃើញថា ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់មានការវិវឌ្ឍន៍ជាវិជ្ជមាន លើភូមិឋានភូមិគ្មានស្ថានភាពលួចប្លន់និងអបាយមុខសង្គមកើតមានឡើយ។ ហេតុនេះ ប្រជាជនស្ងប់អារម្មណ៍ក្នុងការរស់នៅនិងពលកម្មផលិត។
ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ទាមទារឱ្យមានភាពអត់ធ្មត់និងការសហការជាប្រចាំ។ នៅភូមិដៃទទឹង សមាជិកក្រុមការពារសន្តិសុខ រួមជាមួយកងកម្លាំងមូលដ្ឋាន រួមចំណែកអនុវត្តភារកិច្ចនោះ តាមរយៈការដើរល្បាត ម្ចាស់ការប្រទះឃើញសញ្ញាល្មើសច្បាប់។ ភាពសុខសាន្តរបស់មាមីងគឺជាលទ្ធផលជាក់ស្តែង និងជាកម្លាំងជំរុញដើម្បីក្រុមការពារសន្តិសុខបន្តការរក្សាសកម្មភាព រួមកម្លាំងកសាងភូមិឋានសុវត្ថិភាព៕
ទីទុយ-មុនី