29/10/2026 - 11:24

នា​រី​កឹង​ធើ​ សកម្ម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ 

ដើម្បី​ពង្រីក​ស្មារតី​ឧស្សា​ហ៍ព្យា​យាម​ ច្នៃ​ប្រ​តិដ្ឋ​ នា​រី​ខ្មែរ​ទី​ក្រុង​កឹង​ធើ​ខ្នះ​ខ្នែង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​ ព្រម​ទាំង​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ ទម្រង់​ជាក់​ស្តែង​ទាំង​នេះ​ បាន​រួម​ចំ​ណែក​បញ្ជាក់​ពី​តួ​នា​ទី​របស់​នា​រី​ក្នុង​ការក​សាង​គ្រួ​សារ​សុខ​ដុម​រម​នា​ សុភ​មង្គល​និង​សហ​គម​ន៍អភិវឌ្ឍ​ដោយ​ចីរ​ភាព​។

បង​ស្រី​ឡឹម​ធី​ផល​យ៉ែត នៅ​ភូមិ​ពាម​បួន​ ឃុំ​ត្រឹង​ដេ អភិវឌ្ឍ​មុខ​របរ​កាត់​ដេរ​វាំងនន​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​។

ផ្សារ​ភ្ជាប់​នឹង​របរ​កាត់​ដេរ​ជាង​២០ឆ្នាំ​ បង​ស្រី​ឡឹម​ធី​ផល​យ៉ែត នៅ​ភូមិ​ពាម​បួន​ ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ តែង​ស្វែង​រក​ទិស​ដៅ​អភិវឌ្ឍ​មុខ​របរ​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ សង្កេត​ឃើញ​តម្រូវ​ការ​ប្រើ​ប្រាស់​វាំងនន​របស់​ប្រ​ជា​ជន​កើន​ឡើង​ បង​ស្រី​មិន​រា​រែក​ស្វែង​យល់​បច្ចេក​ទេស​ ស្រាវ​ជ្រាវ​គំ​រូ​និង​បង្វែរ​មក​កាត់​ដេរ​វាំងនន​តាម​តម្រូវ​ការ​អតិថិ​ជន​។ ប៉ុន្មាន​ថ្ងៃ​ដំ​បូង​ប្រ​កប​ការ​ងារ​ថ្មី​ បង​ស្រី​ជួប​ការ​លំ​បាក​ច្រើន​ ព្រោះ​ពុំ​ទាន់​មាន​បទ​ពិសោធន៍​។ ឆ្លង​កាត់​ការ​សាក​ល្បង​ជា​ច្រើន​លើក​មិន​ទាន់​ជោគ​ជ័យ​ បង​ស្រី​នៅ​តែ​ព្យា​យាម​ស្វែង​យល់​ រៀន​សូ​ត្រ​ កែ​លម្អ​បច្ចេក​ទេស​បន្តិច​ម្តង​ៗក៏​បាន​ជោគ​ជ័យ​។ ឆ្នាំ​២០១៩ បង​ស្រី​កាត់​ដេរ​បាន​ជោគ​ជ័យ​ឈុត​វាំងនន​ដំ​បូង​ បង្ក​ជា​កម្លាំង​ជំ​រុញ​ដើម្បី​គាត់​បន្ត​អភិវឌ្ឍ​ទម្រង់​។ផ្តើម​ពី​នោះ​ បង​ស្រី​បាន​បង្កើន​ថ្វី​ដៃ​បន្តិច​ម្តង​ៗ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សម្បូរ​បែប​របស់​អតិថិ​ជន​អំ​ពី​សំ​ពត់​ ម៉ូដនិង​ខ្នាត​វាំងនន​។

មក​ដល់​ពេល​នេះ​ មូល​ដ្ឋាន​កាត់​ដេរ​វាំងនន​របស់​គ្រួ​សា​របង​ស្រី​បាន​ជួល​ពល​ករ​បន្ថែម​៣នាក់​នៅ​មូល​ដ្ឋាន​។ បង​ស្រី​ណែ​នាំ​ទាំង​បច្ចក​ទេស​និង​ធ្វើ​ការ​ផ្ទាល់​ជា​មួយ​បង​ប្អូន​នា​រី​ ដើម្បី​បង្កើន​ចំ​ណេះ​ជំ​នាញ​ ធា​នា​គុណ​ភាព​ផលិត​ផល​។ មធ្យម​ជា​រៀង​រាល់​ថ្ងៃ​គាត់​អាច​កាត់​ដេរ​រួច​រាល់​បាន​មួយ​ឈុត​វាំងនន​ រួម​មាន​៖ វាំងនន​ទ្វារ​ធំ​ ទ្វារ​រង​និង​ទ្វារ​បង្អួច​។ យោង​ទៅ​តាម​សំ​ពត់​ ម៉ូដ ខ្នាត​និង​តម្រូវ​ការ​រចនា​ វាំងនន​មួយ​ឈុត​ៗមាន​តម្លៃ​ពី​៣លាន​ដុង​ ដល់​១០លាន​ដុង​។

បង​ស្រី​ឡឹម​ធី​យ៉ែត ឱ្យ​ដឹង​៖ "ខ្ញុំ​ស្រ​ឡាញ់​ចូល​ចិត្ត​របរ​កាត់​ដេរ​ខ្លាំង​ណាស់​ ដូច្នេះ​ បាន​ផ្សារ​ភ្ជាប់​ជា​មួយ​អា​ជីព​ជាង​២០ឆ្នាំ​មក​ហើយ​។ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ លើក​ទឹក​ចិត្ត​របស់​បង​ប្អូន​នា​រី​ក្នុង​សមា​គម​សហ​ព័ន្ធ​នា​រី​ ខ្ញុំ​កាន់​តែ​មាន​កម្លាំង​ចិត្ត​អភិវឌ្ឍ​ទម្រង់​កាត់​ដេរ​វាំងនន​។ ខ្ញុំ​ចង់​ឱ្យ​ទម្រង់​នេះ​កាន់​តែ​អភិវឌ្ឍ​ ដើម្បី​ជួយ​គ្រួ​សារ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​និង​បង្ក​លក្ខ​ណៈដើម្បី​បង​ប្អូន​នា​រី​ក្នុង​ភូមិ​មក​រៀន​វិជ្ជា​ជី​វៈ​ មាន​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​និង​កែ​លម្អ​ជីវ​ភាព​"។

អ្នក​ស្រី​ ឡេគី​មក្វៀង​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ត្រឹង​ដេ បញ្ជាក់​៖ "ទម្រង់​កាត់​ដេរ​វាំងនន​របស់​គ្រួ​សា​របង​ស្រី​ផល​យ៉ែត បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ម្ចាស់​ការ​ ច្នៃ​ប្រ​តិដ្ឋ​របស់​សមាជិកា​នា​រី​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ នេះ​ជា​មូល​ដ្ឋាន​ដើម្បី​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​បន្ត​ការ​ចលនា​បង​ប្អូន​នា​រី​ក្លា​ហាន​រៀន​សូ​ត្រ​បទ​ពិសោធន៍​ ទា​ញ់យក​ឧត្តម​ភាព​របស់​ខ្លួន​និង​ជ្រើស​រើ​សទិស​ដៅ​រក​ស៊ី​សម​ស្រប​។ តាម​នោះ​ ជា​ជំ​ហាន​ៗកសាង​ទម្រង់​សេដ្ឋ​កិច្ច​ជាក់​ស្តែង​ រួម​ចំ​ណែក​ពង្រីក​តួ​នា​ទី​របស់​នា​រី​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​"។

ក្រុម​ទូក​នា​រី​វត្ត​បឹង​ទន្សា​ សកម្ម​ហាត់​សម​ ត្រៀម​លក្ខ​ណៈចូល​រួម​ពិ​ធី​ប្រ​ណាំង​ទូក​ ង ទី​ក្រុង​កឹង​ធើ​បើក​ទូ​លាយ​ ឆ្នាំ​២០២៦។

ទន្ទឹម​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ នា​រី​ខ្មែរ​ទី​ក្រុង​កឹង​ធើ​នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​បណ្តា​សកម្ម​ភាព​វប្ប​ធម៌​ កី​ឡា​ប្រ​ពៃ​ណី​ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ ក្នុង​នោះ​ ទូក​ ង នា​រី​វត្ត​បឹង​ទន្សា​ នៅ​ឃុំ​តាយ​វ៉ាំង​ ជា​កង​កម្លាំង​មួយ​ក្នុង​ចំ​ណោម​កង​កម្លាំង​ដែល​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​សកម្ម​ភាព​ប្រ​ណាំង​ទូក​ ង ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​អក​អំ​បុក​ជា​រៀង​រាល់​ឆ្នាំ​។

ប៉ុន្មាន​ថ្ងៃ​នេះ​ ការ​ងារ​ត្រៀម​លក្ខ​ណៈសម្រាប់​ទិវា​វប្ប​ធម៌​វៀត​ណាម​ភ្ជាប់​នឹង​ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​ ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ កំ​ពុង​បាន​ត្រៀម​បម្រុង​យ៉ាង​សស្រាក់​សស្រាំ​នៅ​តាម​វត្ត​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​។ នៅ​វត្ត​បឹង​ទន្សា​ កី​ឡា​ករ​ទូក​ ងបុរស​និង​ទូក​ ង នា​រី​ កំ​ពុង​តែ​ហាត់​សម​ ហាត់​កាយស​ម្បទា​ លើក​កម្ពស់​បច្ចេក​ទេស​ ត្រៀម​លក្ខ​ណៈចូល​រួម​អុំ​ប្រ​ណាំង​។ តាម​ថេរ​ដីកា​របស់​ព្រះ​ឧបជ្ឈា​យ៍ថា​ច់សុង​ ព្រះ​ចៅ​អធិការ​វត្ត​បឹង​ទន្សា​ ឆ្នាំ​នេះ​ ក្រុម​ទូក​នា​រី​របស់​វត្ត​មាន​កី​ឡា​ការិនី​ចូល​អុំ​ជាង​៧០នាក់​។បច្ចុប្បន្ន​ កី​ឡា​ករ​កំ​ពុង​ហាត់​យ៉ាង​សកម្ម​លើ​បន្ទា​ ដើម្បី​ត្រៀម​លក្ខ​ណៈបាន​ល្អ​សម្រាប់​រដូវ​កាល​ប្រ​ណាំង​។ ទោះ​បី​ដំ​ណើរ​ការ​ហាត់​សម​មាន​ភាព​នឿយ​ហត់​ ប៉ុន្តែ​កី​ឡា​ការិនី​គ្រប់​រូប​តែង​លើក​កម្ពស់​ស្មារតី​សាមគ្គី​ ព្យា​យាម​ហាត់​ពត់​ ប្តេជ្ញា​ចិត្ត​សហ​ការ​ស៊ី​ចង្វាក់​ រួម​ចំ​ណែក​ប្រ​ណាំង​ប្រ​ជែង​បាន​លទ្ធ​ផល​ល្អ​បំ​ផុត​និង​ពង្រីក​ចលនា​ប្រ​ណាំង​ទូក​ ងនា​រី​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។

បង​ស្រី​គឹម​ធី​បន​ កី​ឡា​ការ​នី​ទូក​ ង នា​រី​វត្ត​បឹង​ទន្សា​ ឱ្យ​ដឹង​៖ "បាន​ចូល​រួម​ក្រុម​ទូក​ ង នា​រី​ ខ្ញុំ​សប្បាយ​ចិត្ត​និង​មាន​មោទ​នភាព​ខ្លាំង​ណាស់​ ពី​ព្រោះ​ បាន​រួម​កម្លាំង​ជា​មួយ​បង​ប្អូន​នា​រី​ថែ​រក្សា​លក្ខ​ណៈវប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​។ ក្នុង​ដំ​ណាក់​ការ​ហាត់​សម​ បង​ប្អូន​តែង​លើក​ទឹក​ចិត្ត​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​គ្នា​ខិត​ខំ​លើក​កម្ពស់​បច្ចេក​ទេស​និង​កាយស​ម្បទា​ឱ្យ​មាំ​មួន​ ឆ្ពោះ​ដល់​រដូវ​កាល​ប្រ​ណាំង​នា​ពេល​ខាង​មុខ​។ សង្ឃឹម​ថា​ក្រុម​ទូក​កាន់​តែ​មាន​ការ​អភិវឌ្ឍ​ ទាក់​ទាញ​បង​ប្អូន​នា​រី​ចូល​រួម​កាន់​តែ​ច្រើន​ ដើម្បី​ឱ្យ​ចលនា​ប្រ​ណាំង​ទូក​ ង នា​រី​បាន​រក្សា​ខ្ជាប់​និង​រីក​សាយ​ភាយ​ទូ​លំ​ទូ​លាយ​ជាង​"។

ពង្រីក​សេដ្ឋ​កិច្ច​ភ្ជាប់​នឹង​ការ​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​កំ​ពុង​បាន​នា​រី​ទី​ក្រុង​កឹង​ធើ​បង្ហាញ​តាម​រយៈ​ការ​ងារ​ជាក់​ស្តែង​ ជិត​ដិត​នឹង​ជីវ​ភាព​។ ទម្រង់​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​មាន​ប្រ​សិទ្ធ​ភាព​នីមួយៗ​ និង​សកម្ម​ភាព​វប្ប​ធម៌​នីមួយៗ​ សុទ្ធ​តែ​បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​របស់​នា​រី​និង​ថែ​រក្សា​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ល្អ​ប្រ​ពៃ​សម្រាប់​អ្នក​ជំ​នាន់​ក្រោយ​៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ