21/10/2026 - 22:35

បង ថាច់ ហុងកឿង មានជីវភាពធូរធារឡើងដោយសារចិញ្ចឹមគោគួបផ្សំជាមួយចិញ្ចឹមកង្កែប 

ផ្ដើមពីស្ថានភាពក្រលំបាក បង ថាច់ ហុងកឿង នៅភូមិហឿងភូ B ឃុំចូវថាញ់ ខេត្តវិញឡុង តែងធ្វើការឈ្នួល សន្សែសន្សំទុនចិញ្ចឹមគោពូជគួបផ្សំជាមួយការចិញ្ចឹមកង្កែបទំនិញ។ ឆ្លៀតពីដីធ្វើ​ស្រែនិងដាំស្មៅដើម្បីម្ចាស់ការប្រភពចំណីសម្រាប់គោ គ្រួសារបងជាជំហានៗលើកកម្ពស់ប្រាក់ចំណូល និងលំនឹងជីវភាព។

បង ថាច់ ហុងកឿង កំពុងថែទាំហ្វូងគោរបស់គ្រួសារ។

 កាលពីមុន សេដ្ឋកិច្ចគ្រួសារលំបាក បងកឿង​ទៅធ្វើការឈ្នួលដើម្បីទប់ទល់នឹងជីវភាពប្រចាំថ្ងៃ។ ជាមួយនឹងបំណងប្រាថ្នាចង់បានរបរចិញ្ចឹមជីវិតបន្ថែមនៅផ្ទះ បងបានសន្សំប្រាក់ទិញគោបន្តពូជបារាំងមួយក្បាល។ ធ្វើការ​ឈ្នួលបណ្តើរ បងក៏ឆ្លៀតថែទាំគោបណ្តើរ ឆ្លៀតពេលវេលា និងកម្លាំងពលកម្មរបស់គ្រួសារដើម្បីអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ផ្ដើមពីប្រាក់សន្សំដំបូង បងបង្កើតបានហ្វូងគោជាបណ្តើរៗ បង្កប្រភពចំណូលបន្ថែមក្រៅពីប្រាក់ឈ្នួលពលកម្ម។ បង កឿង បានឱ្យដឹង៖ បច្ចុប្បន្នគ្រួសារមានគោបីក្បាល ក្នុងនោះមានគោមួយក្បាលជិតកើតហើយ គ្រោងនឹងបង្កើនហ្វូងដល់បួនក្បាល។ ក្រោយពេលគោកើត បងទុកកូនគោញីណាដែលធំធាត់ល្អចិញ្ចឹម​ដើម្បីពង្រីកហ្វូង។ ចំពោះកូនគោឈ្មោលត្រូវចិញ្ចឹមប្រមាណ ៦ ខែរួចលក់ក្នុងតម្លៃប្រមាណ ២០ លានដុង/ក្បាល។ ចំនួនប្រាក់នេះបានរួមចំណែកទប់ទល់ការចំណាយ ជួយឱ្យគ្រួសារមានលក្ខណៈសន្សំសំចៃបន្ថែម។

បង ថាច់ ហុងកឿង នៅក្បែរអាងតង់កៅស៊ូចិញ្ចឹមកង្កែបរបស់គ្រួសារ។

ដើម្បីម្ចាស់ការប្រភពចំណីសម្រាប់ហ្វូងគោ បងធ្វើស្រែ ៤ កុង ឆ្លៀតយកចំបើងក្រោយពេលប្រមូលផល និងបម្រុងដី ១ កុងទៀតដើម្បីដាំស្មៅ។ ប្រភពចំបើងពីស្រែរបស់គ្រួសាររួមផ្សំជាមួយស្មៅបៃតង បន្ថយបានការចំណាយទិញចំណីខាងក្រៅ។ វិធីធ្វើនេះក៏ឆ្លៀតយកអនុផលពីកសិកម្ម បង្កបាននូវចំណងផ្សារភ្ជាប់រវាងការដាំដុះ និងចិញ្ចឹមសត្វ។ ទន្ទឹមនឹងការចិញ្ចឹមគោពូជ បង កឿង បានចិញ្ចឹមកង្កែបទំនិញបន្ថែមក្នុងអាងតង់កៅស៊ូ ដោយលែងកូនពូជប្រមាណ ៤.០០០ ក្បាល។ បងកឿងបានឱ្យដឹង៖ ក្រោយពេលថែទាំប្រមាណបីខែ កង្កែបអាចប្រមូលផលលក់ជាមួយតម្លៃឡើងចុះពី ៣៥.០០០ - ៥០.០០០ ដុង/គីឡូក្រាម។ នេះគឺជាប្រភពចំណូលបន្ថែមក្នុងអំឡុងពេលរង់ចាំគោបង្កើតកូន ជួយឱ្យគ្រួសារមានប្រាក់ទប់ទល់ការប្រជុំជីវភាព។ ការគួបផ្សំសត្វចិញ្ចឹមទាំងពីរប្រភេទជួយឱ្យបងឆ្លៀតបានឱកាសពលកម្ម មានទិសដៅរកស៊ីបន្ថែមសមស្របនឹងលក្ខណៈគ្រួសារ។

ពេលកង្កែបដល់ពេលប្រមូលផល បងលក់រាយជាបណ្តើរៗ ជ្រើសរើសកង្កែបធំៗលក់មុន ចំណែកកង្កែបតូចៗបន្តថែទាំដើម្បីលក់លើកក្រោយ។ អាស្រ័យហេតុនោះ គ្រួសារមានប្រភពចំណូលទៀងទាត់ក្នុងអំឡុងពេលប្រមូលផល។  ផ្តើមពីការធ្វើស្រែគួបផ្សំជាមួយចិញ្ចឹមសត្វ ជួយឱ្យគ្រួសារបងមានប្រភពចំណូលបន្ថែម និងជាជំហានលើក​កម្ពស់ជីវភាព។ ទំហំផលិតទោះបីនៅតូច ប៉ុន្តែសមស្របនឹងលក្ខណៈដីធ្លី និងសមត្ថភាពពលកម្មរបស់គ្រួសារ បង្កលក្ខណៈដើម្បីបងបន្តសន្សំ អភិវឌ្ឍសេដ្ឋកិច្ច។

លោក ថាច់ សីហាឡា ប្រធានគណៈប្រជាជនភូមិហឿងភូ B បានឱ្យដឹង៖ បង កឿង គឺជាកសិករខ្មែរម្នាក់ដែលខិតខំរកស៊ី ឈានឡើងលំនឹងជីវភាពជាបណ្តើរៗ។ ក្រៅពីអភិវឌ្ឍសេដ្ឋកិច្ច គាត់ថែមទាំងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ភូមិភាគ បច្ចុប្បន្នជាអនុប្រធានក្រុមការពារសន្តិសុខ សណ្តាប់ធ្នាប់ភូមិ។ យោងតាមលោក ហាឡា ទម្រង់ចិញ្ចឹមគោបន្តពូជគួបផ្សំនឹងចិញ្ចឹមកង្កែបរបស់បងគួរតែបានណែនាំដើម្បីឱ្យមាមីងអនុវត្ត ស្របតាមលក្ខណៈគ្រួសារនីមួយៗ រួមគ្នាកែលម្អជីវភាព៕

ទីទុយ - មេងលី

ចែករំលែកអត្ថបទ