07/10/2026 - 21:20

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​តាម​វត្ត​ខ្មែរ​ ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​ ២០២៦ 

រយៈ​ពេល​ចាប់​ថ្ងៃ​ទី​ ៥ ដល់​ថ្ងៃ​ទី​ ៧ ខែ​តុ​លា​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​គណៈ​ប្រតិ​ភូ​ ចំ​នួន​ ២ ក្រុម​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ ប្រ​សិទ្ធ​ពរ​នៅ​តាម​វត្ត​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​ ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​ ២០២៦ នៅ​ទី​តាំង​វត្ត​ខ្មែរ​ចំ​នួន​ ២៣ វត្ត​លើ​ភូមិ​ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ទី​ក្រុង​កឹង​ធើ​។

វរ​សេនីយ៍​ឯក​ លឿង​ហ៊ឺវទ្រុង​ បញ្ជា​ការ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រគេន​អំ​ណោយ​ព្រះ​ឧបជ្ឈា​យ៍ថា​ច់ហួន ចៅ​អធិការ​វត្ត​ព្រៃ​ជាប់​ ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ​។

នៅ​តាម​វត្ត​នីមួយៗ​ ជំ​នួស​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ គណៈ​ប្រតិ​ភូ​បាន​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ និង​ប្រ​សិទ្ធ​ពរ​ដ៏​ប្រសើរ​ដល់​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ អ្នក​មាន​ប្រិយ​ភាព​ ព្រម​ទាំង​មា​មីង​ពុទ្ធ​បរិស័ទ​ខ្មែរ​ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​។ គណៈ​ប្រតិ​ភូ​បាន​ប្រ​សិទ្ធ​ពរ​ព្រះ​សង្ឃ​ និង​ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​ពិ​ធី​បុណ្យ​សែន​ដូន​តា​ក្នុង​បរិយាកាស​រីក​រាយ​ កក់​ក្តៅ​ សុខ​ដុម​រម​នា​ សាមគ្គី​; បន្ត​ពង្រីក​ប្រ​ពៃ​ណី​ដ៏​ផូរផង់​ កសាង​ជីវ​ភាព​វប្ប​ធម៌​ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។

ថ្នាក់​ដឹក​នាំ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​កត់​សម្គាល់​ និង​វាយ​តម្លៃ​ខ្ពស់​តួ​នា​ទី​របស់​វត្ត​ខ្មែរ​ ព្រះ​ចៅ​អធិការ​ គណៈ​កម្ម​ការ​វត្ត​ អ្នក​មាន​ប្រិយ​ភាព​និង​ជន​រួម​ជាតិ​ពុទ្ធ​បរិស័ទ​ក្នុង​ការ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​; សកម្ម​ចូល​រួម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តាម​ភូមិ​ឋាន​ និង​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។

វរ​សេនីយ៍​ឯក​ ហា​ហ្វី​ទ្រឿង​ ស្នង​ការ​នយោ​បាយ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រគេន​អំ​ណោយ​ព្រះ​សង្ឃ​វត្ត​កោះ​ទុង​ ឃុំ​កូវ​ឡាវ​យុង​ ទី​ក្រុង​កឹង​ធើ​។

ពិ​សេស​ ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ ជន​ជាតិ​ខ្មែរ​ ព្រះ​សង្ឃ​  និង​អ្នក​មាន​ប្រិយ​ភាព​តែង​មាន​ការ​រួម​ចំ​ណែក​ជាក់​ស្តែង​ជា​ច្រើន​ សកម្ម​សហ​ការ​ ផ្តល់​ព័ត៌​មាន​ ចូល​រួម​ឃោស​នា​ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ច្បាប់​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​។

វរ​សេនីយ៍​ឯក​ ហា​ហ្វី​ទ្រឿង​ ស្នង​ការ​នយោ​បាយ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ សកម្ម​ភាព​ចុះ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ ប្រ​សិទ្ធ​ពរ​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​សែន​ដូន​តា​ របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ ផ្សារ​ភ្ជាប់​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​ឋាន​ព្រំ​ដែន​សមុទ្រ​; តាម​រយៈ​នោះ​ រួម​ចំ​ណែក​ពង្រឹង​ទំ​នាក់​ទំនង​សាមគ្គី​រវាង​កង​ទ័ព​ - ប្រ​ជា​ជន​ បង្កើន​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​មក​លើ​បក្ស​ រដ្ឋ​ និង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​។

នេះ​ក៏​ជា​កម្លាំង​លើក​ទឹក​ចិត្ត​ ដើម្បី​ព្រះ​សង្ឃ​ អ្នក​មាន​ប្រិយ​ភាព​ និង​ពុទ្ធ​បរិស័ទ​ខ្មែរ​ បន្ត​ពង្រីក​ស្មារតី​ “ល្អ​សង្គម​ ល្អ​សាសនា​” សកម្ម​ចូល​រួម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ពិ​សេស​គឺ​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​”;  រួម​ដំ​ណើរ​ជា​មួយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភា​គក​សាង​ភូមិ​ឋាន​ព្រំ​ដែន​សមុទ្រ​រឹង​មាំ​ និង​រួម​ចំ​ណែក​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ៕

យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ