ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/11/2026 - 10:18

បើ​កកម្ម​វិធី​ "ដំ​ណើរ​ស្រូវ​អង្ករ​វៀត​ណាម​" នៅ​ Festival អន្តរ​ជាតិ​ប្រ​ភេទ​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​២ 

ក្នុង​ក្រប​ខ័ណ្ឌ​ Festival អន្តរ​ជាតិ​ប្រ​ភេទ​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​ ២ - ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ២២ ដល់​ថ្ងៃ​ទី​ ២៥ ខែ​វិច្ឆិកា នៅ​ទី​ក្រុង​កឹង​ធើ​ ក្រោម​ប្រ​ធាន​បទ​ "អង្ក​របៃ​តង​វៀត​ណាម​ - ឈាន​ដល់​កម្រិត​អន្តរ​ជាតិ​" បាន​បើ​កកម្ម​វិធី​ " ដំ​ណើរ​ស្រូវ​អង្ករ​វៀត​ណាម​" នៅ​សង្កាត់​កៃ​ខេ​។

អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​ មាន​លោក​ ឡេមិញ​ហ្វាង​ អតីត​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អតីត​អនុ​ប្រ​ធាន​រដ្ឋ​សភា​។ ផ្នែក​ខាង​ទី​ក្រុង​កឹង​ធើ​ មាន​លោក​ ឌោថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​; លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​; លោក​ ឡេកុង​លី​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ ផ្នែក​ និង​ភូមិ​ភាគ​នា​នា​របស់​ទី​ក្រុង​។

សម​មិត្ត​ថ្នាក់​ដឹក​នាំ​ និង​អតីត​ថ្នាក់​ដឹក​នាំ​ រួម​ជា​មួយ​អ្នក​តំ​ណាង​ចូល​រួម​បើ​កកម្ម​វិធី​ "ដំ​ណើរ​ស្រូវ​អង្ករ​វៀត​ណាម​"។

សំ​ណង់​ "ដំ​ណើរ​ស្រូវ​អង្ករ​វៀត​ណាម​" ក្រោម​ប្រ​ធាន​បទ​ពី​អតីត​កាល​រហូត​ដល់​អនាគត​ មាន​ប្រ​វែង​ជិត​ ៣០០ ម៉ែ​ត្រ​ បាន​រៀប​ចំ​តាម​បណ្តោ​យផ្លូវ​ត្រឹង​វុាំងខែ​វ គឺ​ផ្លូវ​ចូល​ចាប់​ពី​ខ្លោង​ទ្វារ​ធំ​រហូត​ដល់​ឧទ្យាន​ទន្លេ​ហូវ​  ចំ​ណុះ​សង្កាត់​កៃ​ខេ​ ទី​ក្រុង​កឹង​ធើ​។

សំ​ណង់​នេះ​គឺ​ជា​កន្លែង​សម្តែង​បង្ហាញ​ឡើង​វិញ​នូវ​ដំ​ណើរ​របស់​គ្រាប់​អង្ករ​វៀត​ណាម​ បាន​បែង​ចែក​ជា​ ៤ ដំ​ណាក់​កាល​ រួម​មាន​៖ ដំ​ណាក់​កាល​ដើម​ដំ​បូង​ សេដ្ឋ​កិច្ច​កសិ​កម្ម​ខ្នាត​តូច​ ឧស្សា​ហូប​នីយ​កម្ម​ និង​កសិ​កម្ម​ ៤.០ គួប​ផ្សំ​នឹង​ទិដ្ឋភាព​តូច​ៗចំ​នួន​ ១២ បាន​រួម​បញ្ចូល​គ្នា​ ដែល​ជា​សារ​ដ៏​មាន​អត្ថ​ន័យ​។

តំ​បន់​តាំង​ពិព័រណ៍​ផើង​ស្រូវ​ជិត​ ២៥.០០០ ផើង​ ដើម្បី​តាំង​បង្ហាញ​តាម​ដំ​ណាក់​កាល​នីមួយៗ​ បង្កើត​ជា​បរិយាកាស​ពិត​ប្រាកដ​និង​រស់​រវើក​ ទាក់​ទាញ​ចំ​ណាប់​អា​រម្មណ៍​ និង​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ និង​ភ្ញៀវ​ទេស​ចរណ៍​ជិត​ឆ្ងាយ​។

សម​មិត្ត​ថ្នាក់​ដឹក​នាំ​ និង​អតីត​ថ្នាក់​ដឹក​នាំ​កាត់​ខ្សែ​បូ​បើ​កកម្ម​វិធី​ "ដំ​ណើរ​ស្រូវ​អង្ករ​វៀត​ណាម​" នៅ​ Festival អន្តរ​ជាតិ​ប្រ​ភេទ​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​២ - កឹង​ធើ​ ២០២៦។

សម​មិត្ត​ថ្នាក់​ដឹក​នាំ​ និង​អតីត​ថ្នាក់​ដឹក​នាំ​ និង​អ្នក​តំ​ណាង​ទស្សនា​មណ្ឌល​តាំង​ពិព័រណ៍​ផ្លូវ​ស្រូវ​អង្ករ​វៀត​ណាម​នៅ​ Festival អន្តរ​ជាតិ​ប្រ​ភេទ​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​២ - កឹង​ធើ​ ២០២៦។

សម​មិត្ត​ថ្នាក់​ដឹក​នាំ​ និង​អតីត​ថ្នាក់​ដឹក​នាំ​ រួម​ជា​មួយ​អ្នក​តំ​ណាង​ស្វែង​យល់​គ្រឿង​ម៉ាស៊ីន​បម្រើ​ការ​ផលិត​កសិ​កម្ម​ បាន​ដាក់​តាំង​នៅ​  "ផ្លូវ​ស្រូវ​អង្ករ​វៀត​ណាម​"។

លោក​ ឡេមិញ​ហ្វាង​ អតីត​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អតីត​អនុ​ប្រ​ធាន​រដ្ឋ​សភា​ (ឈរ​ទី​៤ ពី​ខាង​ស្តាំ); លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ (ឈរ​ទី​៥ ពី​ខាង​ឆ្វេង​) រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ និង​ភូមិ​ភាគ​នា​នា​របស់​ទី​ក្រុង​ និង​អ្នក​តំ​ណាង​ថត​រូប​អនុ​ស្សាវ​រី​យ៍នៅ​ទិដ្ឋភាព​តូច​ "ឆន្ទៈ​តំ​បន់​ដី​នាគ​ប្រាំ​បួន​" លើ​ "ដំ​ណើរ​ស្រូវ​អង្ករ​វៀត​ណាម​"។

ប្រ​ជា​ជន​មក​ទស្សនា​ និង​ថត​រូប​នៅ​ "ដំ​ណើរ​ស្រូវ​អង្ករ​វៀត​ណាម​" ក្នុង​ថ្ងៃ​បើ​កកម្ម​វិធី​។

ខាញ់​ទ្រុង​ - វិមាន​

ចែករំលែកអត្ថបទ