ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/11/2026 - 22:08

ភូមិ​ភាគ​នីមួយៗ​ត្រូវ​កំ​ណត់​ច្បាស់​ពី​សក្តា​នុភាព​ ឧត្តម​ភាព​ និង​ចំ​ណុច​រាំង​ស្ទះ​ដែល​ត្រូវ​ដោះ​ស្រាយ​ 

(អ.ឡ​) នៅ​ព្រឹក​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា លោក​ឡេកុង​លី​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​ក្រុម​អ្នក​តំ​ណាង​លេខ​៥នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ រួម​មាន​៖ ឃុំ​ភុង​ហេ​ប ឃុំ​ថា​ញ់ហ្វា​ និង​ឃុំ​តឹង​ប៊ិញ។

ថ្នាក់​ដឹក​នាំ​ឃុំ​ភុង​ហេ​ប រាយ​ការណ៍​ផ្តល់​មតិ​លើ​ឯក​សារ​ដែល​ដាក់​ជូន​សម័យ​ប្រ​ជុំ​ដំ​ណាច់​ឆ្នាំ​ ២០២៦ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​។ រូប​ថត​៖ ង៉ុក​ឡុក​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​ បាន​ឯក​ភាព​លើ​ខ្លឹម​សារ​ដែល​ត្រូវ​ដាក់​ជូន​សម័យ​ប្រ​ជុំ​ ព្រម​ទាំង​ស្នើ​ឱ្យ​ទី​ក្រុង​យក​ចិត្ត​ទុក​ដាក់​បែង​ចែក​ប្រ​ភព​ធន​ធាន​សម​ស្រប​តាម​លក្ខ​ណៈពិ​សេស​នៃ​ភូមិ​ភាគ​នីមួយៗ​ ជា​ពិ​សេស​ក្រោយ​ពេល​អនុ​វត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ២ ថ្នាក់​។

ឃុំ​ថា​ញ់ហ្វា​ បាន​លើក​ស្នើ​បំ​ពេញ​បន្ថែម​លក្ខ​ឋាន​ផ្តល់​ផ្ទេរ​ថវិកា​ទៅ​តាម​ទំ​ហំ​ភូមិ​ឋាន​ ចំ​នួន​ភូមិ​និង​បរិមាណ​ការ​ងារ​ ព្រម​ទាំង​ស្នើ​សុំ​ជំនួយ​ថវិកា​ប្រ​មា​ណ​ ២០ ពាន់​លាន​ដុង​ ដើម្បី​វិនិយោ​គក​សាង​ដង​ផ្លូវ​លេខ​៤ មាន​ប្រ​វែង​ ៥ គី​ឡូ​ម៉ែ​ត្រ​ តភ្ជាប់​ជា​មួយ​ផ្លូវ​ជាតិ​លេខ​ ៦១ ទៅ​កាន់​មជ្ឈ​មណ្ឌល​ឃុំ​ និង​បណ្តុំឧស្សាហ​កម្ម​ ផ្តល់​អាទិ​ភាព​វិនិយោគ​មណ្ឌល​តាំង​ទី​លំ​នៅ​ឡើង​វិញ​ប្រ​មា​ណ​ ២០ ហិក​តា​ ដើម្បី​បម្រើ​ដល់​គម្រោង​សំ​ខាន់​ៗ។

ឃុំ​តឹង​ប៊ិញ បាន​ស្នើ​សុំ​បង្កើន​ដើម​ទុន​វិនិយោគ​រដ្ឋ​ ឆ្នាំ​២០២៧ ដើម្បី​សម្រេច​រួច​រាល់​នូវ​លក្ខ​ឋាន​ជន​បទ​ថ្មី​។ រី​ឯ​ឃុំ​ភុង​ហេ​ប ស្នើ​ឱ្យ​បញ្ជាក់​ច្បាស់​ពី​មូល​ហេ​តុ​ដែល​សន្ទទស្សន៍​សេដ្ឋ​កិច្ច​-សង្គម​មិន​ទាន់​សម្រេច​តាម​ផែន​ការ​ កសាង​ដំ​ណោះ​ស្រាយ​កំ​ណើន​ ឆ្នាំ​២០២៧ ឱ្យ​ស្រប​តាម​ភាព​ជាក់​ស្តែង​ និង​ស្នើ​សុំ​បំ​ពេញ​បន្ថែម​ថវិកា​សម្រាប់​សកម្ម​ភាព​ជា​ប្រ​ចាំ​របស់​ភូមិ​នា​នា​ ក៏​ដូច​ជា​ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​ការ​អនុ​វត្ត​ដំ​ណើរ​ការ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​។

លោក​ឡេកុង​លី​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​។ រូប​ថត​៖ ង៉ុក​ឡុក​

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ឡេកុង​លី​ ឱ្យ​ដឹង​៖ ដល់​ឆ្នាំ​២០២៧ ទី​ក្រុង​បាន​ដាក់​ចេញ​នូវ​តម្រូវ​ការ​កំ​ណើន​ខ្ពស់​ ហេ​តុ​នេះ​ ភូមិ​ភាគ​នីមួយៗ​ត្រូវ​កំ​ណត់​ច្បាស់​ពី​សក្តា​នុភាព​ ឧត្តម​ភាព​ និង​ចំ​ណុច​រាំង​ស្ទះ​ដែល​ត្រូវ​ដោះ​ស្រាយ​។ ការវិ​និយោគ​រដ្ឋ​ត្រូវ​បង្ក​ជា​កម្លាំង​ចលករ​អភិវឌ្ឍ​ន៍ពិត​ប្រាកដ​ មិន​ត្រូវ​បែង​ចែក​ដើម​ទុន​រាយ​ប៉ាយ​ ត្រូវ​ផ្តល់​អាទិ​ភាព​ដល់​សំ​ណង់​នា​នា​ដែល​មាន​លទ្ធ​ភាព​សម្រេច​រួច​រាល់​ ពង្រីក​ប្រ​សិទ្ធ​ភាព​និង​បង្ក​ការត​ភ្ជាប់​រវាង​ភូមិ​ឋាន​នា​នា​។

ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​របស់​ទី​ក្រុង​ ភូមិ​ភាគ​នា​នា​ត្រូវ​លើក​កម្ពស់​ស្មារតី​ម្ចាស់​ការ​ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​ ជា​ពិ​សេស​គឺ​ការ​ងារ​រៀប​គម្រោង​ប្លង់​ ការ​រំ​ដោះ​ផ្ទៃ​ដី​និង​ការ​ផ្តល់​ផ្ទេរ​ថវិកា​វិនិយោគ​រដ្ឋ​៕

ភឿកអាង​-មុនី​

ចែករំលែកអត្ថបទ