ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/11/2026 - 08:17

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថា​ញ់បា​ រក្សា​រឹង​មាំ​អធិប​តេយ្យ​ភាព​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​និង​រឹត​បន្តឹង​មនោ​សញ្ចេតនា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ 

រសៀល​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថា​ញ់បា​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​ការ​ពារ​ព្រំ​ដែន​និង​កសាង​កង​កម្លាំង​ ឆ្នាំ​២០២៦។

វរ​សេនីយ៍​ឯក​បម្រុង​ ង្វៀង​ថាញ​ដឹង​ បញ្ជា​ការ​រង​ សេ​នា​ធិ​ការ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ ជូន​កិត្តិ​នាម​យុទ្ធ​ជន​ជឿន​លឿន​ដល់​បុគ្គល​ដែល​សម្រេច​បាន​ស្នា​ដៃ​លេច​ធ្លោ​ក្នុង​ការ​អនុ​វត្ត​ចលនា​ប្រឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​ ឆ្នាំ​២០២៦។

បាន​ប្រ​គល់​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​ឆ្នេរ​សមុទ្រ​ប្រ​វែង​ ១៣ គី​ឡូ​ម៉ែ​ត្រ​ ស្ថិត​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ឃុំ​កូវ​ឡាវ​យុង​ ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថា​ញ់បា​ បាន​ដឹក​នាំ​ ចង្អុល​ការ​អនុ​វត្ត​ព្រម​ៗគ្នា​ មាន​ប្រ​សិទ្ធ​ភាព​វិធាន​ការ​ការ​ពារ​ព្រំ​ដែន​។ អង្គ​ភាព​បាន​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​កង​កម្លាំង​សមត្ថ​កិច្ច​ក្តោ​បក្តាប់​ស្ថាន​ភាព​លើ​ភូមិ​ឋាន​ រក្សា​រឹង​មាំ​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​និង​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ភាព​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​។

នៅ​ក្នុង​ឆ្នាំ​ អង្គ​ភាព​ចាត់​តាំង​ការ​ដើរ​ល្បាត​និង​ត្រួត​ពិ​និត្យ​បាន​ ១៩៣ លើក​ ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​ ៨៩៨ លើក​នាក់​ ត្រួត​ពិ​និត្យ​មធ្យោ​បាយ​ ៨ គ្រឿង​ មាន​នា​វិក​ ៣៣ លើក​នាក់​ អនុ​វត្ត​ការ​ដើរ​ល្បាត​នៅ​តាម​កំ​ពង់​ចម្លង​ ទូក​ចម្លង​ចំ​នួន​ ១៧ លើក​។ តាម​រយៈ​ការ​ងារ​ប្រ​យុទ្ធ​ប្រ​ឆាំង​បទ​ល្មើស​ កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​បាន​ប្រ​ទះ​ឃើញ​ ចាត់​វិធាន​ការ​មុខ​សញ្ញា​ស្តុក​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់​១ករ​ណី​ ដក​ហូត​សារ​ធា​តុ​ Metham​phetamine ចំ​នួន​០,៥១៦៨ក្រាម​ ប្រ​គល់​ជូន​ស្ថា​ប័ន​សមត្ថ​កិច្ច​ស៊ើប​អង្កេត​តាម​ដែន​សមត្ថ​កិច្ច​ ព្រម​ទាំង​កសាង​សំណុំ​ឯក​សារ​ពិ​ន័យ​រដ្ឋ​បាល​ ៧ ករ​ណី​ មាន​មុខ​សញ្ញា​១៥នាក់​ ប្រ​មូល​បង់​ថវិកា​រដ្ឋ​ចំ​នួន​ ៥៨,៥លាន​ដុង​។

ទន្ទឹម​នឹង​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន​ ការ​ងារ​ប្រ​ជា​ចលនា​និង​សុខុមាល​ភាព​សង្គម​ក៏​បាន​អង្គ​ភាព​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ អង្គ​ភាព​ក៏​បាន​ចាត់​តាំង​ជោគ​ជ័យ​ "និទា​ឃរដូវ​ការ​ពារ​ព្រំ​ដែន​កក់​ក្តៅ​ទឹក​ចិត្ត​អ្នក​ភូមិ​" ឆ្នាំ​២០២៦ សម្ពោធ​ស្តូប​"អ៊ំ​ហូជា​មួយ​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​" ជូន​អំ​ណោយ​ ១០០ ចំ​ណែក​ អា​ហា​រូប​ករណ៍​ ២០ ចំ​ណែក​ នំ​អន្សំ​ជ្រូក​ ២០០ នំ​ ដាក់​ឱ្យ​ប្រើ​ប្រាស់​សំ​ណង់​ស្ពាន​បេតុង​ កសាង​អស់​ទឹក​ប្រាក់​ ៣៥០ លាន​ដុង​ ប្រ​ព័ន្ធ​ចម្រោះ​ទឹក​តម្លៃ​ ១៥០ លាន​ដុង​ ដើម្បី​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​។ នា​ឱ​កាស​ "ទិវា​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​" អង្គ​ភាព​បាន​សហ​ការ​ជូន​អា​ហា​រូប​ករណ៍​ ១០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​ និង​អំ​ណោយ​ ២០ ចំ​ណែក​ដល់​អ្នក​នេសាទ​ រក្សា​ប្រ​សិទ្ធ​ភាព​ចលនា​"ថ្ងៃ​សៅរ៍​ស្ម័គ្រ​ចិត្ត​","ថ្ងៃ​អាទិត្យ​បៃ​តង​","រួម​សម្អាត​សមុទ្រ​" ភ្ជាប់​នឹង​ការ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​គោរព​អនុ​វត្ត​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។

ទិដ្ឋភាព​នៃ​កិច្ច​ប្រ​ជុំ​។

ថ្លែង​ចង្អុល​ការ​កិច្ច​ប្រ​ជុំ​ លោក​វរ​សេនីយ៍​ឯក​បម្រុង​ ង្វៀង​ថាញ​ដឹង​ បញ្ជា​ការ​រង​ នាយ​សេ​នា​ធិ​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ បាន​កត់​សម្គាល់​និង​ស្ងើច​សរសើរ​ចំ​ពោះ​ស្នា​ដៃ​សម្រេច​បាន​របស់​អង្គ​ភាព​ ព្រម​ទាំង​សំ​ណូម​ពរ​នា​ពេល​ខាង​មុខ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថា​ញ់បា​បន្ត​រក្សា​ម៉ឺង​ម៉ាត់​របប​ប្រ​ចាំ​ការ​ត្រៀម​ប្រ​យុទ្ធ​ លើក​កម្ពស់​គុណ​ភាព​ហ្វឹក​ហាត់​ កសាង​របៀប​រៀប​រយ​ លត់​ដំ​វិន័យ​និង​អនុ​វត្ត​ល្អ​ការ​ងារ​អប់​រំ​នយោ​បាយ​សតិ​អា​រម្មណ៍​។ អង្គ​ភាព​គប្បី​ម្ចាស់​ការ​ក្តាប់​ច្បាស់​ស្ថាន​ភាព​ បង្កើន​ការ​ដើរ​ល្បាត​ ត្រួត​ពិ​និត្យ​ ប្រ​យុទ្ធ​ប្តូរ​ផ្តា​ច់នឹង​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ មិន​ទុក​ឱ្យ​បាត់​ភាព​ម្ចាស់​ការ​ ចៃ​ដន្យនៅ​រាល់​សភាព​ការណ៍​។

ក្នុង​ឱ​កាស​នេះ​ដែរ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថា​ញ់បា​ ក៏​បាន​ជូន​កិត្តិ​នាម​"អង្គ​ភាព​ជឿន​លឿន​"ដល់​សមូហ​ភាព​ចំ​នួន​២និង​កិត្តិ​នាម​"យុទ្ធ​ជន​ជឿន​លឿន​"ដល់​បុគ្គល​៩នាក់​ ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​ ឆ្នាំ​២០២៦៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ