18/11/2026 - 20:39

ភាព​វិសេស​នៃ​ពិ​ធី​សែន​ក្រុង​ពា​លី​ដាក់​ទូក​-ងចុះ​ទឹក​ 

មុន​ពេល​ចូល​រួម​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-ងរៀង​រាល់​ឆ្នាំ​ តែង​មាន​ពិ​ធី​សែន​ក្រុង​ពា​លី​ដាក់​ទូក​-ងចុះ​ទឹក​។ នេះ​គឺ​ជា​លក្ខ​ណៈវប្ប​ធម៌​មួយ​ដ៏​វិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​នៅ​តែ​រក្សា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

រៀង​រាល់​ឆ្នាំ​ ឱ្យ​តែ​ដល់​ថ្ងៃ​ពេញ​បូ​ណ៍មី​ខែក​ក្តឹក​ នៅ​តាម​ភូមិ​ស្រុក​របស់​ជន​រួម​ជាតិ​ខ្មែរ​តែង​មាន​ភាព​អ៊ូ​អរ​ដោយ​មាន​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង។ សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ដែល​បាន​ទន្ទឹង​រង់​ចាំ​បំ​ផុត​នៅ​ក្នុង​ពិ​ធី​បុណ្យ​នេះ​គឺ​ប្រ​ណាំង​ទូក​-ង។ ក្នុង​អា​រម្មណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​ ទូក​-ងមិន​ត្រឹម​គ្រាន់​តែ​ជា​ទូក​ប្រ​ណាំង​ធម្ម​តា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កប់​នូវ​តម្លៃ​ជំនឿ​ផ្លូវ​ចិត្ត​ទៀត​ផង​។ ផ្តើម​ពី​អត្ថ​ន័យ​នោះ​ រាល់​ពិ​ធី​កិច្ច​ទាំង​អស់​របស់​ជន​រួម​ជាតិ​ខ្មែរ​ដែល​ទាក់​ដល់​ទូក​-ង សុទ្ធ​តែ​មាន​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​។ ហើយ​ពិ​ធី​សែន​ក្រុង​ពា​លី​ដាក់​ទូក​-ងចុះ​ទឹក​នេះ​ មាន​ន័យ​រំលឹក​នឹក​គុណ​ដល់​បុព្វ​បុរស​ក្នុង​វត្ត​អា​រាម​ ក៏​ដូច​ជា​ដឹង​គុណ​ចំ​ពោះ​ជាង​ គ្រូ​បង្វឹក​ សិប្ប​ករ​ដែល​បាន​បោះ​ទូក​-ង និង​បួង​សួង​សុំ​ឱ្យ​ទេវ​តា​ប្រ​ទាន​កម្លាំង​ខ្លាំង​ក្លា​ ដើម្បី​ទូក​-ងដណ្តើ​មបាន​ជ័យ​លា​ភី​ខ្ពស់​។ សិប្ប​ករ​ប្រ​ជា​ជន​ចូវ​អូន​ នៅ​សង្កាត់​ភូ​ឡើយ​ ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ “រៀង​រាល់​ឆ្នាំ​ មុន​ពេល​ប្រ​ណាំង​ទូក​-ង គេ​តែង​ចាត់​តាំង​ពិ​ធី​សែន​ក្រុង​ពា​លី​ដាក់​ទូក​-ងចុះ​ទឹក​ ហើយ​ពេល​វេលា​ដាក់​ទូក​-ងចុះ​នេះ​មិន​ត្រូវ​គ្នា​ទេ​ វត្ត​ខ្លះ​ដាក់​ថ្ងៃ​នេះ​  វត្ត​ខ្លះ​ទៀត​ដាក់​ថ្ងៃ​នោះ​។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ មុន​ពេល​ដាក់​ទូក​-ងចុះ​ទឹក​ គេ​ប្រារព្ធ​ពិ​ធី​សែន​ក្រុង​ពា​លី​ដើម្បី​រំលឹក​នឹក​គុណ​គ្រូ​ ជាង​ និង​អ្នក​ដែល​បាន​បង្កើត​ទូក​-ងលើក​ដំ​បូង​ និង​រំលឹក​គុណ​ដល់​ទេវ​តា​ផង​ដែរ​”។

ពិ​ធី​សែន​ក្រុង​ពា​លី​មុន​ពេល​ដាក់​ទូក​-ងចុះ​ទឹក​។

ជា​ធម្ម​តា​ មុន​ពេល​ដាក់​ទូក​-ងចុះ​ទឹក​ ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​នឹង​ប្រ​ជុំ​គ្នា​ឯក​ភាព​ជ្រើស​ថ្ងៃ​ជា​វេលា​ល្អ​ដើម្បី​ប្រារព្ធ​ពិ​ធី​ក្រុង​ពា​លី​ដាក់​ទូក​-ងចុះ​ទឹក​។ ពេល​វេលា​ដាក់​ទូក​-ងចុះ​ទឹក​របស់​វត្ត​នីមួយៗ​ អា​ស្រ័យ​ទៅ​លើ​ជ័យ​ភូមិ​របស់​ទូក​-ងនីមួយៗ​។ មិន​ត្រឹម​តែ​ដូច្នោះ​ អ្នក​ដែល​ប្រារព្ធ​ពិ​ធី​សែន​ក្រុង​ពា​លី​ដាក់​ទូក​-ងចុះ​នោះ​សំ​ខាន់​ណាស់​ដែរ​ វត្ត​និង​មា​មីង​ក្នុង​ភូមិ​ស្រុក​តែង​ជ្រើស​រើស​អ្នក​ដែល​បាន​បួស​រៀន​ យល់​ដឹង​ពី​ពិ​ធី​សែន​ក្រុង​ពា​លី​ ឬ​អា​ចារ្យ​ដែល​មាន​បទ​ពិសោធន៍​ ដើម្បី​ប្រារព្ធ​ពិ​ធី​សែន​ក្រុង​ពា​លី​ដាក់​ទូក​-ងចុះ​ទឹក​។

 ក្រោយ​ពី​ព្រម​ព្រៀង​គ្នា​ជ្រើស​បាន​ថ្ងៃ​ជា​វេលា​ល្អ​  និង​ជ្រើស​បាន​អ្នក​ប្រារព្ធ​ពិ​ធី​សែន​ក្រុង​ពា​លី​ដាក់​ទូក​-ង លុះ​ដល់​ពេល​កំ​ណត់​ អ្នក​ជំ​ហរ​សែន​ក្រុង​ពា​លី​នឹង​ប្រារព្ធ​ពិ​ធី​សែន​ទៅ​តាម​លំ​ដាប់​លំ​ដោយ​ដែល​បុព្វ​បុរស​បាន​បន្សល់​ទុក​មក​។ មាន​ពិ​ធី​កិច្ច​មួយ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ពិ​ធី​នេះ​ គឺ​និមន្ត​ព្រះ​សង្ឃ​សម្តែង​ព្រះ​បរិត្ត​ និង​ប្រោះ​ព្រំ​ទឹក​អប់​។ នៅ​ក្នុង​ពិ​ធី​នេះ​ កី​ឡា​ករ​ប្រ​ណាំង​ទូក​-ងឈរ​ជុំ​វិញ​ទូក​ បន្ទាប់​មក​ព្រះ​ចៅ​អធិការ​កាន់​ផ្តិល​ទឹក​អប់​ និមន្ត​នៅ​ជុំ​វិញ​ទូក​-ង ប្រោះ​ព្រំ​ទឹក​អប់​ដល់​កី​ឡា​ករ​អុំ​ទូក​ ដើម្បី​បាន​ក្តី​សុខ​ និង​កម្លាំង​មាំ​មួន​។ បន្ទាប់​មក​ សូរ​ស្គរ​បន្លឺ​ឡើង​ និង​ចាប់​ផ្តើម​ដាក់​ទូក​-ងចុះ​ទឹក​។ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ថឿន – ព្រះ​ចៅ​អធិការ​វត្ត​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ មាន​ថេរ​ដីកា​៖ “ពិ​ធី​ដាក់​ទូក​-ងចុះ​នេះ​ វត្ត​ណា​ក៏​ដូច​ជា​វត្ត​ណា​ តែង​មាន​ពិ​ធី​សែន​ក្រុង​ពា​លី​ទាំង​អស់​ គ្រាន់​តែ​ពិ​ធី​កិច្ច​ខុស​គ្នា​ខ្លះ​ៗប៉ុណ្ណោះ​។ ក្រៅ​ពី​នោះ​ មាន​ប្រ​គំ​ភ្លេង​លេង​កំ​ដរ​ជា​រៀង​រាល់​ឆ្នាំ​មិន​អាច​ខ្វះ​បាន​ឡើយ​ ដើម្បី​ញ៉ាំង​បរិយាកាស​កាន់​តែ​មាន​ភាព​ឱ​ឡា​រិក​ថែម​ទៀត​”។

ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ទូក​-ងមិន​ត្រឹម​គ្រាន់​តែ​ជា​ទូក​ប្រ​ណាំង​ធម្ម​តា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កប់​នូវ​តម្លៃ​ជំនឿ​ផ្លូវ​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​ ដែល​មា​នល​ក្ខណៈ​វប្ប​ធម៌​ពិ​សេស​ដោយ​ឡែក​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ក្នុង​ខឿន​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​៕

ថាញ​ហ៊ុង - វិមាន​

ចែករំលែកអត្ថបទ