18/11/2026 - 11:34

គិត​គូរ​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ​បាន​ល្អ​ 

រយៈ​ពេល​កន្លង​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ បាន​ផ្តុំ​កម្លាំង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ក្នុង​ការវិ​និយោគ​មូល​ដ្ឋាន​សម្ភារៈ​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​និង​តាម​គ្រឹះ​ស្ថាន​អប់​រំ​ដែល​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ចូល​រៀន​ ដើម្បី​ប្អូន​ៗបាន​សិក្សា​និង​ថែ​ទាំ​ក្នុង​បរិស្ថាន​មាន​ភាព​ងាយ​ស្រួល​និង​សុវត្ថិ​ភាព​។

តាម​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ ប្រ​ព័ន្ធ​សា​លា​រៀន​សម្រាប់​ជន​ជាតិ​បាន​រក្សា​និង​អភិវឌ្ឍ​ បច្ចុប្បន្ន​ ទូ​ទាំង​ទី​ក្រុង​មាន​សា​លា​បង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​១៤១សា​លា​ ដោយ​មាន​សិស្ស​ចំ​នួន​ ៤៨.០១៦នាក់​ ក្នុង​នោះ​ មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​ ១៣ សា​លា​ មាន​សិស្ស​ចំ​នួន​ ៤.៣២៣ នាក់​។ ទូ​ទាំង​ផ្នែក​មាន​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​ ២៣៩នាក់​ (ក្នុង​នោះ​ គ្រូ​បង្រៀន​ថ្នាក់​បឋម​សិក្សា​ ១៥២​ នាក់​ អនុ​វិទ្យា​ល័យ​ ​៧៥ នាក់​ វិទ្យា​ល័យ​ ១២ នាក់​)។

ជ្រុង​មួយ​នៃ​អា​គារ​សិក្សា​របស់​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​មី​ស្វៀង​។

ការងា​រវិ​និយោគ​មូល​ដ្ឋាន​សម្ភារៈ​បាន​យក​ចិត្ត​ទុក​ដាក់​ ពិ​សេស​គឺ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​និង​សា​លា​នៅ​តាម​តំ​បន់​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​។ ឆ្នាំ​២០២៦ ផ្នែក​អប់​រំ​បាន​សម្ពោធ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​មូល​ដ្ឋាន​សម្ភារៈ​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​មី​ស្វៀង​ និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ សរុប​ថវិកា​កសាង​ថ្មី​និង​ជួស​ជុល​ជិត​ ៦០ ពាន់​លាន​ដុង​។ លោក​គ្រូ​ ង៉ោមិញ​ហ្វាង​ ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​មី​ស្វៀង​ ឱ្យ​ដឹង​៖"នៅ​ខែ​មី​នា​ឆ្នាំ​នេះ​ ជួរ​សំ​ណង់​ជួស​ជុល​និង​កសាង​ថ្មី​ទាំង​អស់​ រួម​មាន​៖ បន្ទប់​មុខ​វិជ្ជា​ បន្ទប់​រៀន​ ភោ​ជ្ជនីយ​ដ្ឋាន​ បន្ទប់​ស្នាក់​នៅ​។ល។ បាន​សម្រេច​រួច​រាល់​ ដូច្នេះ​ មូល​ដ្ឋាន​សម្ភារៈ​របស់​សា​លា​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​តម្រូវ​ការ​សិក្សា​របស់​សិស្ស​។ បច្ចុប្បន្ន​ សា​លា​ចាត់​តាំង​បង្រៀន​មួយ​ថ្ងៃ​២ពេល​ ធា​នា​សុវត្ថិ​ភាព​ការ​ប្រ​ជុំ​ជីវ​ភាព​នៅ​អន្តេ​វា​សិក​ដ្ឋាន​ ២៤/២៤ ម៉ោង​សម្រាប់​សិស្ស​ក្នុង​ទូ​ទាំង​សា​លា​។ លក្ខ​ណៈរៀន​សូ​ត្រ​និង​ថែ​ទាំ​បាន​ល្អ​ ជួយ​ឱ្យ​គ្រូ​បង្រៀន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ សិស្ស​រៀន​សូ​ត្រ​បាន​ល្អ​ប្រសើរ​ជាង​។ ហេ​តុ​នេះ​ អា​ណា​ព្យា​បាល​សិស្ស​ស្ងប់​អា​រម្មណ៍​ពេល​ឱ្យ​កូន​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន​ ដូច្នេះ​ សា​លា​តែង​សម្រេច​ភាគ​កម្រិត​នៃ​ការ​ជ្រើស​រើស​សិស្ស​ជា​រៀង​រាល់​ឆ្នាំ​"។

ផ្នែក​អប់​រំ​ក៏​បាន​ធ្វើ​សេ​នា​ធិ​ការ​ទាន់​ពេល​ ព្រម​ទាំង​សហ​ការ​អនុ​វត្ត​យ៉ាង​ពេញ​លេញ​នូវ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​សិស្ស​ជន​ជាតិ​ភាគ​តិច​ចំ​នួន​ ១៥៦.៦៤៤នាក់​ សរុប​ថវិកា​ជាង​ ៥០០ ពាន់​លាន​ដុង​ ដោយ​ឡែក​គោ​លន​យោ​បាយ​តាម​អនុ​ក្រឹត្យ​លេខ​ ៦៦/២០២៥/NĐ-CP បាន​ឧបត្ថម្ភ​ដល់​សិស្ស​ចំ​នួន​ ៨.៥៨១ នាក់​ សរុប​ថវិកា​ជាង​ ៦៥ ពាន់​លាន​ដុង​និង​អង្ករ​ចំ​នួន​ ៣៩៧.១១៧ គី​ឡូ​ក្រាម​ ឧបត្ថម្ភ​ប្រាក់​អា​ហារ​ដល់​កុមារ​ថ្នាក់​មត្តេយ្យ​តាម​អនុ​ក្រឹត្យ​លេខ​ ១០៥/២០២០/NĐ-CP ចុះ​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ ឆ្នាំ​ ២០២០ របស់​នា​យក​រដ្ឋ​មន្ត្រី​ ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​និង​សិក្ខូបករណ៍​តាម​សា​រា​ចរ​អន្តរ​ក្រ​សួង​លេខ​ ៤២/២០១៣/TTLT-BGDĐT-BLĐTBXH-BTC ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ២០១៣ របស់​អន្តរ​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល ក្រ​សួង​ពល​កម្ម​ យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ក្រ​សួង​ហិរញ្ញ​វត្ថុ​…។

សិស្ស​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ កំ​ពុង​អនុ​វត្ត​មេ​រៀន​លើ​កុំ​ព្យួទ័រ។

ការ​ងារ​អភិ​រក្ស​និង​ពង្រីក​ភា​សា​ អក្សរ​ជន​ជាតិ​ភាគ​តិច​ សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ ភា​សា​ខ្មែរ​បាន​រក្សា​ពី​កម្រិត​បឋម​សិក្សា​រហូត​ដល់​កម្រិត​វិទ្យា​ល័យ​តាម​កម្ម​វិធី​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល។ បច្ចុប្បន្ន​ ទី​ក្រុង​មាន​ ៤៧/១០៣ ឃុំ​ សង្កាត់​ ចាត់​តាំង​បង្រៀន​អក្សរ​ខ្មែរ​។ ផ្នែក​អប់​រំ​ទី​ក្រុង​បាន​ចាត់​តាំង​ពិ​ធី​ប្រឡង​សិស្ស​ពូ​កែ​ភា​សា​ខ្មែរ​ ប្រ​គល់​វិញ្ញាបនបត្រ​ភា​សា​ខ្មែរ​ថ្នាក់​ទី​១២ និង​ដាក់​បញ្ចូល​ការ​អប់​រំ​វប្ប​ធម៌​ជន​ជាតិ​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​នៅ​តាម​សា​លា​ដែល​សិស្ស​ជន​ជាតិ​ខ្មែរ​ចូល​រៀន​។

ដោយ​សារ​មាន​មូល​ដ្ឋាន​សម្ភារៈ​សម​រម្យ​ គ្រប់​គ្រាន់​ ទើប​សា​លា​រៀន​មាន​ភាព​ងាយ​ស្រួល​ដើម្បី​អនុ​វត្ត​កម្ម​វិធី​ផ្លាស់​ប្តូរ​ឌីជថល​និង​បញ្ញា​សិប្ប​និមិត្ត​ក្នុង​ការ​បង្រៀន​។ នៅ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ សិស្ស​ទាំង​១០០%បាន​គ្រប់​គ្រង​តាម​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​របស់​ផ្នែក​អប់​រំ​និង​បាន​ផ្តល់​សិក្ខា​គារិក​ឌីជី​ថល​យ៉ាង​ពេញ​លេញ​។ តាម​ប្រ​សាសន៍​លោក​គ្រូ​ ឌាំងថាញ​វ៉ូ​វ ចាង​ហ្វាង​រង​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ បច្ចុប្បន្ន​ សា​លា​អនុ​វត្ត​ការ​គ្រប់​គ្រង​ឯក​សារ​ជំ​នាញ​វិជ្ជា​ជី​វៈ​ ផែន​ការ​មេ​រៀន​ សៀវ​ភៅ​កំ​ណត់​ហេ​តុ​ថ្នាក់​រៀន​ សៀវ​ភៅ​ពិន្ទុ​ សៀវ​ភៅ​គ្រូ​ប្រ​ចាំ​ថ្នាក់​លើ​ប្រ​ព័ន្ធ​កម្ម​ VnEdu ១០០%។ បន្ទប់​ព័ត៌​មាន​របស់​សា​លា​ឆ្លើយ​តប​បាន​ល្អ​ការ​ចាត់​តាំង​បង្រៀន​កម្ម​វិធី​បញ្ញា​សិប្ប​និមិត្ត​ដល់​សិស្ស​។ល។

អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​វិនិយោគ​របស់​គ្រប់​ថ្នាក់​ រួម​ជា​មួយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​របស់​លោក​គ្រូ​ អ្នក​គ្រូ​នៅ​គ្រប់​សា​លា​ គុណ​ភាព​អប់​រំ​លើ​ភូមិ​ឋាន​កាន់​តែ​ប្រសើរ​ឡើង​ អត្រា​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​អនុ​វិទ្យា​ល័យ​  សញ្ញា​បត្រ​វិទ្យា​ល័យ​កើន​ឡើង​ជា​លំ​ដាប់​  មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខ្លះ​មាន​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​វិទ្យា​ល័យ​ ១០០%…។

បណ្ណាល័យ​របស់​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​មី​ស្វៀង​។​

តាម​ប្រ​សាសន៍​លោក​យ័ញហ្វាង​ង្វៀន​ នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ នា​ពេល​ខាង​មុខ​ ផ្នែក​អប់​រំ​នឹង​បន្ត​ដឹក​នាំ​ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ដាក់​ចេញ​ឯក​សារ​ណែ​នាំ​ចង្អុល​ការ​ ផែន​ការ​អនុ​វត្ត​ភារ​កិច្ច​អប់​រំ​ជន​ជាតិ​មាន​ប្រ​សិទ្ធ​ភាព​។ ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហាត់​ បំប៉ន​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​អំ​ពី​វិធី​សាស្ត្រ​បង្រៀន​ ពិ​និត្យ​វាយ​តម្លៃ​តាម​ទិស​ដៅ​អភិវឌ្ឍ​ចរិយា​សម្បត្តិ​ សមត្ថ​ភាព​សិស្ស​ជន​ជាតិ​ភាគ​តិច​។ទន្ទឹម​នឹង​នោះ​ ម្ចាស់​ការ​សហ​ការ​ជា​មួយ​គ្រប់​ផ្នែក​ វិនិយោគ​អភិវឌ្ឍ​ប្រ​ព័ន្ធ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ បង្កើន​ការ​ត្រួត​ពិ​និត្យ​ ឃ្លាំ​មើ​លប​ណ្តា​គ្រឹះ​ស្ថាន​អប់​រំ​និង​បណ្តុះ​បណ្តា​លនិង​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ ធា​នា​សិទ្ធិ​ទទួល​បាន​សិក្សា​ ការ​គិត​គូរ​អំ​ពី​ជីវ​ភាព​និង​បង្ក​លក្ខ​ណៈដើម្បី​សិស្ស​ជន​ជាតិ​ភាគ​តិច​ស្ងប់​ចិត្ត​ទៅ​សា​លា​រៀន​សូ​ត្រ​និង​លត់​ដំ៕

                                                                         ហា​ថាញ​-មុនី​

ចែករំលែកអត្ថបទ