ថ្ងៃ ១៥ ខែវិច្ឆិកា ក្នុងបរិយាកាសរីករាយអំណរទិវាមហាសាមគ្គីទូទាំងជនជាតិ ផ្សារភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាម និងសប្តាហ៍វប្បធម៌ - មហាសាមគ្គី ឆ្នាំ២០២៦ នៅភូមិភូហ៊ឺវ ឃុំភូតឹម ទីក្រុងកឹងធើ បានប្រារព្ធពិធីប្រគល់សំណង់ដងផ្លូវជីវភាពប្រជាជន និងប្រព័ន្ធលូបង្ហូរទឹកសម្រាប់បម្រើជីវភាពប្រជាជន។

សមមិត្ត ឡឹមវ៉ាំងម៉ឹង សមាជិកមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា រួមជាមួយនឹងតំណាងថ្នាក់ដឹកនាំទីក្រុងកឹងធើចូលរួមពិធីនេះ។
អញ្ជើញចូលរួមក្នុងពិធីនេះ មានសមមិត្ត ឡឹមវ៉ាំងម៉ឹង សមាជិកមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា; សមមិត្ត លីរដ្ឋា សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; ព្រមទាំងតំណាងសមាគមអាជីវករវ័យក្មេងសុកត្រាំង ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតខើយតៀង និងប្រជាជនភូមិភាគច្រើនកុះករ។

សមមិត្ត ឡឹមវ៉ាំងម៉ឹង សមាជិកមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ព្រមទាំងតំណាងសមាគមអាជីវករវ័យក្មេងសុកត្រាំង និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតខើយតៀងជូនអំណោយគ្រួសារក្រីក្រ។
សំណង់ដងផ្លូវជីវភាពប្រជាជន និងប្រព័ន្ធលូបង្ហូរទឹកនៅភូមិភូហ៊ឺវ មានទឹកប្រាក់កសាងសរុបជាង ២២០ លានដុង ដែលឧបត្ថម្ភដោយអាជីវកម្ម និងសប្បុរសជននានាធ្វើហិរញ្ញប្បទាន។ សំណង់បានកសាងសម្រេចជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ មានអត្ថន័យជាក់ស្តែង ជួយដោះស្រាយតម្រូវការធ្វើដំណើរ ការដឹកជញ្ជូនទំនិញផង កែលម្អអនាម័យបរិស្ថាន និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនផង។ នេះគឺជាភ័ស្តុតាងដ៏រស់រវើកនៃស្មារតីទទួលខុសត្រូវចំពោះសង្គម និងការរួមដំណើររបស់កងជួរអាជីវករចំពោះការអភិវឌ្ឍរបស់ភូមិភាគផងដែរ។

សមមិត្ត លីរដ្ឋា សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ជូនអំណោយគ្រួសារក្រីក្រ។
ថ្លែងក្នុងពិធីនេះ សមមិត្ត ឡឹមវ៉ាំងម៉ឹង សមាជិកមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា សម្តែងក្តីរីករាយដែលបានចូលរួមអបអរសាទរជាមួយប្រជាជនក្នុងឱកាសពិធីបុណ្យដ៏មានអត្ថន័យនេះ និងបានឃើញផ្ទាល់នូវសំណង់គមនាគមន៍ជនបទស្អាតបាតបានដាក់ឱ្យដំណើរការជាផ្លូវការ។ សមមិត្តបានកត់សម្គាល់ និងកោតសរសើរចំពោះការយល់ស្របរបស់រដ្ឋអំណាចមូលដ្ឋាន និងការព្រួតដៃរបស់សមាគមអាជីករវ័យក្មេងសុកត្រាំង ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតខើយតៀង និងអង្គភាពនានា ដែលបានជួយឱ្យសំណង់នេះសម្រេចបានឆាប់រហ័ស នាំមកផលប្រយោជន៍ជាក់ស្តែងជូនសហគមន៍។ រយៈពេលខាងមុខ សមមិត្តសង្ឃឹមថា សមាគមអាជីវករវ័យក្មេងសុកត្រាំង និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតខើយតៀង បន្តពង្រីកស្មារតីស្រឡាញ់រាប់អានគ្នា រួមដំណើរជាមួយភូមិភាគកសាងសំណង់សុខុមាលភាពសង្គមឱ្យបានច្រើនបន្ថែមទៀត; យកចិត្តទុកដាក់អនុវត្តឱ្យបានល្អនូវការងារសុខុមាលភាពសង្គម ជួយឧបត្ថម្ភទាន់ពេលដល់គ្រួសារដែលមានជីវភាពខ្វះខាត ពិសេសគឺជនជាតិភាគតិច។

សមមិត្ត ឡឹមវ៉ាំងម៉ឹង សមាជិកមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា រួមជាមួយគណៈប្រតិភូជួបសំណេះសំណាល និងជាភ័ស្តុតាងក្តីរីករាយរបស់មាមីងដែលទទួលបានផលប្រយោជន៍ពីសំណង់។
ក្នុងឱកាសនេះ សមាគមអាជីវករវ័យក្មេងសុកត្រាំង បានជូនអំណោយចំនួន ២៥ ចំណែក ដល់គ្រួសារប្រជាជនដែលមានជីវភាពខ្វះខាតនៅភូមិភូហ៊ឺវ រួមចំណែកលើកទឹកចិត្តមាមីងឱ្យខិតខំប្រឹងប្រែងឈានឡើងលំនឹងជីវភាព៕
យ្វីអាញ- លីសៀ