មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/11/2026 - 08:09

សហ​ករណ៍​ត្បាញ​បន្ទោះ​ឫស្សី​ធ្វី​ត្វៀក រួម​ចំ​ណែក​ថែ​រក្សា​ភូមិ​របរ​ប្រ​ពៃ​ណី​ 

ស្ថិត​ក្នុង​សម័យ​ទំនើប​មាន​ការ​ផ្លាស់​ថ្មី​ជា​ច្រើន​ ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​កំ​ពុង​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ និង​ការ​បាត់​បង់​ជា​បណ្តើ​រៗ។ យុវ​វ័យ​មិន​សូវ​ចាប់​អា​រម្មណ៍​បន្ត​មុខ​របរ​នេះ​ ហើយ​ទី​ផ្សារ​ប្រើ​ប្រាស់​ផលិត​ផល​មិន​សូវ​មាន​ច្រើន​ដែរ​។ ប៉ុន្តែ​ដោយ​ក្តី​ស្រ​ឡាញ់​វប្ប​ធម៌​ជាតិ​ និង​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​ អា​ជីវ​ការិនី​ខ្មែរ​ម្នាក់​នោះ​គឺ​បង​ស្រី​ ត្រឿង​ធី​បាច់​ធ្វី​ នា​យិកាស​ហ​ករណ៍​ ត្បាញ​បន្ទោះ​ឫស្សី​ធ្វី​ត្វៀក នៅ​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ បាន​និង​កំ​ពុង​ខិត​ខំ​ថែ​រក្សា​  ធ្វើ​ឱ្យ​ភូមិ​របរ​ប្រ​ពៃ​ណី​មាន​កម្លាំង​រស់​ឡើង​វិញ​ រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ។

សហ​ករណ៍​ត្បាញ​បន្ទោះ​ឫស្សី​ធ្វី​ត្វៀក បាន​បង្កើត​នៅ​ឆ្នាំ​ ២០២៣ មាន​សមា​ជិក​ ៣២ នាក់​ និង​សមាជិកា​នៅ​តំ​បន់​ជិត​ខាង​ចូល​រួម​ជាង​ ៦០ នាក់​។ មណ្ឌល​រោង​ចក្រ​មាន​ទំ​ហំ​ជាង​ ៣.០០០ ម៉ែ​ត្រកា​រ៉េ​។ បង​ស្រី​ ត្រឿង​ធី​បាច់​ធ្វី​ នា​យិកាស​ហ​ករណ៍​ត្បាញ​បន្ទោះ​ឫស្សី​ធ្វី​ត្វៀក នៅ​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ "ក្រៅ​ពី​ម៉ៅ​ទិញ​ផលិត​ផល​របស់​មា​មីង​នៅ​ភូមិ​របរ​ ក្នុង​ពេល​ខាង​មុខ​យើង​ខ្ញុំ​មាន​ផែន​ការ​បើក​បន្ថែម​ទេស​ចរណ៍​សហ​គម​ន៍អំ​ពី​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ឫស្សី​ផ្សារ​ភ្ជាប់​នឹង​ភូមិ​របរ​។ សហ​ករណ៍​ធ្វី​ត្វៀក មិន​ត្រឹម​តែ​ផលិត​នៅ​ភូមិ​របរ​ប៉ុណ្ណោះ​ទេ​ តែ​យើង​ខ្ញុំ​ចង់​អភិ​រក្ស​ និង​ពង្រីក​នូវ​អ្វី​ដែល​ជា​វប្ប​ធម៌​របស់​ភូមិ​ភាគ​ តួ​យ៉ាង​ដូច​ជា​ផលិត​ផល​ម្ហូប​អា​ហារ​ និង​នំ​គ្រប់​ប្រ​ភេទ​របស់​ជន​ជាតិ​កិញ ហ្វា​ និង​ខ្មែរ​ និង​សិល្បៈ​វប្ប​ធម៌​គ្រប់​ប្រ​ភេទ​របស់​ជន​រួម​ជាតិ​ខ្មែរ​"។

បង​ស្រី​ ត្រឿង​ធី​បាច់​ធ្វី​  (ឈរ​ថ្លែង​យោបល់​) នា​យិកាស​ហ​ករណ៍​ធ្វី​ត្វៀក  នៅ​ឃុំ​ធ្វឹង​ហា​ ទី​ក្រុង​កឹង​ធើ​ ចែក​រំលែក​ជូន​ភ្ញៀវ​ទេស​ចរ​អំ​ពី​ស្ថាន​ភាព​សកម្ម​ភាព​របស់​សហ​ករណ៍​។

ដើម្បី​លើក​កម្ពស់​គុណ​ភាព​ និង​គំ​រូ​ផលិត​ផល​ សហ​ករណ៍​ត្បាញ​បន្ទោះ​ឫស្សី​ធ្វី​ត្វៀក បាន​ខិត​ខំ​យ៉ាង​ច្រើន​ក្នុង​ការ​ច្នៃ​ប្រ​តិដ្ឋ​ផលិត​ផល​ថ្មី​ និង​សង្វាក់​ផលិត​ថ្មី​ បន្ទាប់​មក​បង្រៀន​ដល់​សមា​ជិក​សហ​ករណ៍​របស់​ខ្លួន​។ ពិ​សេស​ ថ្នាក់​ដឹក​នាំ​សហ​ករណ៍​នៅ​ទាំង​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ហិរញ្ញ​វត្ថុ​ឥ​ណ​ទាន​ និង​វគ្គ​ហ្វឹក​ហ្វឺន​ឧបត្ថម្ភ​នា​រី​ផ្តើម​អា​ជីព​ ផ្តើម​ធ្វើ​អា​ជីវ​កម្ម​ និង​វគ្គ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​… និង​ចូល​រួម​នូវ​ព្រឹត្តិ​ការណ៍​តភ្ជាប់​អា​ជីវ​កម្ម​ជា​មួយ​បង​ប្អូន​នា​រី​ផ្តើម​អា​ជីព​ សហ​ករណ៍​ទាំង​ក្នុង​ និង​ក្រៅ​ទី​ក្រុង​។

"បច្ចុប្បន្ន​ សហ​ករណ៍​មាន​ផលិត​ផល​ជាង​៧០០មុខ​។ នៅ​ទី​នេះ​ ផលិត​ផល​ផ្គត់​ផ្គង់​ទី​ផ្សារ​ក្នុង​ប្រ​ទេស​ និង​ទី​ផ្សារ​នាំ​ចេញ​។ ចំ​ពោះ​ការ​នាំ​ចេញ​ ភាគ​ច្រើន​ជា​ទំនិញ​ប្រើ​ប្រាស់​ដូច​ជា​៖ កន្ត្រ​កដាក់​សម្លៀកបំ​ពាក់​បម្រើ​ដល់​ភោជនីយ​ដ្ឋាន​ សណ្ឋា​គារ​។ បច្ចុប្បន្ន​ យើង​ខ្ញុំ​មាន​បន្ថែម​សំ​ណង់​ដោយ​បន្ទោះ​ឫស្សី​ ដូច​ជា​៖ "Homestay  មណ្ឌល​សម្រាក​លំ​ហែ​កាយ​ និង​មណ្ឌល​ទេស​ចរណ៍​ ដើម្បី​បម្រើ​ភ្ញៀវ​ទេស​ចរ​មក​ឈប់​សម្រាក​" - បង​ស្រី​ធ្វី​ត្វៀក​ ឱ្យ​ដឹង​បន្ថែម​ដូច្នេះ​។

លោក​ ត្រឹង​មិញ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វា​ធ្វឹង​ ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ "សហ​ករណ៍​ត្បាញ​បន្ទោះ​ឫស្សី​ធ្វី​ត្វៀក គឺ​ជា​ផលិត​ផល​សំ​ខាន់​ពី​មុន​មក​រហូត​ដល់​ពេល​នេះ​ គឺ​ជា​វត្ថុ​ធា​តុ​ដើម​ពី​ឫស្សី​ ធ្វើ​ផលិត​ផល​ដោយ​ដៃ​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ទិស​ដៅ​យូរ​អង្វែង​ក្នុង​ពេល​ខាង​មុខ​របស់​សហ​ករណ៍​ ក៏​ដូច​ជា​ភូមិ​ភាគ​ យើង​នឹង​ផ្សារ​ភ្ជាប់​ផលិត​ផល​ជាក់​ស្តែង​ដទៃ​ទៀត​ដូច​ជា​ទេស​ចរណ៍​។ បច្ចុប្បន្ន​ ផ្នែក​សហ​ករណ៍​ក៏​បាន​ទទួល​ភ្ញៀវ​ជា​ច្រើន​ក្រុម​មក​ទស្សនា​ ក្នុង​នោះ​មាន​ផលិត​ផល​ទេស​ចរណ៍​ជាប់​ៗគ្នា​ ទី​មួយ​គឺ​ទស្សនា​ដំ​ណាក់​កាល​ដែល​ប្រ​ជា​ជន​ត្បាញ​ផលិត​ផល​ដោយ​សិប្ប​កម្ម​ បន្ទាប់​មក​សហ​ការ​ជា​មួយ​ក្លឹប​របាំ​របស់​ជន​ជាតិ​ រាំ​បម្រើ​ភ្ញៀវ​ទេស​ចរ​នូវ​ចង្វាក់​រាំ​វង់​ និង​សា​រ៉ា​វ៉ា​ន"។

សមាជិកា​ត្បាញ​ផលិត​ផល​ពី​បន្ទោះ​ឫស្សី​ ដើម្បី​លក់​ឱ្យ​សហ​ករណ៍​ត្បាញ​បន្ទោះ​ឫ​ស្សធ្វី​ត្វៀក នៅ​ឃុំ​ធ្វឹង​ហ្វា​។

បច្ចុប្បន្ន​ សហ​ករណ៍​ត្បាញ​បន្ទោះ​ឫស្សី​ធ្វី​ត្វៀក ដោះ​ស្រាយ​ការ​ងារ​លំ​នឹង​ជូន​សមា​ជិក​ សមាជិកា​ជា​ច្រើន​នៅ​តំ​បន់​ជិត​ខាង​។ គ្រួ​សារ​នីមួយៗ​មធ្យម​ភាគ​រក​ប្រាក់​ចំ​ណូល​បាន​ពី​ ៦ ដល់​ ៨ លាន​ដុង​ក្នុង​មួយ​ខែ​ពី​របរ​ត្បាញ​បន្ទោះ​ ម្ល៉ោះ​ហើយ​មាន​អ្នក​ផ្សារ​ភ្ជាប់​នឹង​របរ​នេះ​ជា​ច្រើន​។ ពូ​ឡឹម​សល ភូមិ​ភឿកក្វើយ ឃុំ​ធ្វឹង​ហ្វា​ ជា​សមា​ជិក​សហ​ករណ៍​ ឱ្យ​ដឹង​៖ "ពេល​នៅ​ក្មេង​ក៏​មាន​ត្បាញ​ចង្អេរ​ដែរ​ ប៉ុន្តែ​ចោល​យូរ​ពេល​ភ្លេច​អស់​ហើយ​ ឥ​ឡូវ​ដឹង​តែ​ធ្វើ​អង្រុត​ កញ្ឆេ កញ្ជើ​ ល្អី​… ចំ​ពោះ​កញ្ឆេប្រ​ភេទ​ធំ​អាច​ត្បាញ​បាន​ពី​ ២ - ៣ ក្នុង​មួយ​ថ្ងៃ​ រី​ឯ​ប្រ​ភេទ​តូច​ត្បាញ​យូរ​ជាង​ប្រ​ភេទ​ធំ​ ព្រោះ​ដៃ​ខ្ញុំ​ត្បាញ​យឺត​មិន​ដូច​កាល​នៅ​ក្មេង​ទេ​ ខ្ញុំ​ធ្វើ​រួច​សហ​ករណ៍​ត្បាញ​បន្ទោះ​ឫស្សី​ធ្វី​ត្វៀកប្រ​មូល​ទិញ​ទាំង​អស់​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ណាស់​ពី​ព្រោះ​មាន​កន្លែង​ប្រ​មូល​ទិញ​ជិត​ផ្ទះ​ មិន​ចាំ​បាច់​យក​ទៅ​លក់​នៅ​ផ្សារ​ដូច​ពី​មុន​ទៀត​"។

អាច​អំ​ណះអំ​ណាង​ថា​ សហ​ករណ៍​ត្បាញ​បន្ទោះ​ឫស្សី​ធ្វី​ត្វៀក មិន​ត្រឹម​តែ​រួម​ចំ​ណែក​បង្ក​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ក្នុង​ការ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។ ផលិត​ផល​ដែល​បាន​ត្បាញ​ដោយ​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​អ្នក​ត្បាញ​ មិន​ត្រឹម​តែ​បម្រើ​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ថែ​រក្សា​លក្ខ​ណៈវប្ប​ធម៌​ដ៏​ល្អ​ប្រសើរ​របស់​ជន​ជាតិ​ទៀត​ផង​៕

ដា​លី​ន - វិមាន​

ចែករំលែកអត្ថបទ