ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិតកសិកម្ម កាម៉ាវជាជំហានៗបង្វែមកអនុវត្តទម្រង់សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំតាមទិសដៅបន្ថយបំភាយឧស្ម័ន សន្សំសំចៃធនធាននិងលើកកម្ពស់តម្លៃផលិតផល។ ផ្តើមពីការផលិតស្រូវគុណភាពខ្ពស់រហូតដល់ការចិញ្ចឹមបង្កងបច្ចេកវិទ្យាខ្ពស់ ដំណើរការផលិតទំនើបកំពុងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ច រួមចំណែកការពារបរិស្ថាននិងបន្ស៊ាំជាមួយការប្រែប្រួលអាកាសធាតុ។

កសិករកាម៉ាវ កំពុងប្រមូលផលបង្គាជើងស។
ដំណាក់កាល ២០២១ - ២០២៥ កាម៉ាវអនុវត្តទម្រង់ផលិតស្រូវសរីរាង្គចំនួន៩ លើផ្ទៃដីទំហំ ៤៤០ ហិកតា ដោយមិនប្រើប្រាស់ជីនិងថ្នាំការពាររុក្ខជាតិគីមី។ ទន្ទឹមនឹងនោះ ខេត្តក៏បានចាត់តាំងវគ្គហ្វឹកហ្វាត់អំពីការគ្រប់គ្រងសុខភាពដំណាំចម្រុះ (IPHM) ដល់កសិករប្រមាណ ៣.០០០ លើកនាក់ កសាងពង្រីកទូលំទូលាយ ១២ ទម្រង់លើផ្ទៃដី ៦០០ ហិកតា។ តាមរយៈការអនុវត្តនេះ បរិមាណពូជពង្រោះបន្ថយជិត ៣០% ជីគីមីថយចុះ ១៥% ថ្នាំការពាររុក្ខជាតិថយចុះជាង ៥០%។
ពិសេស អនុវត្តគម្រោងអភិវឌ្ឍផ្ទៃដី ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់ បំភាយឧស្ម័នទាប ដំណាក់កាល ២០២៤-២០២៥ ខេត្តបានកសាងទម្រង់ លើផ្ទៃដីជាង ១.៤៣០ ហិកតា។ ដោយសារការអនុវត្តបច្ចេកទេសពង្រោះរង្វើល គ្រប់គ្រងជីសមស្របការបញ្ចូលទឹកនិងរំដោះទឹកឆ្លាស់គ្នា ទម្រង់នេះបានបន្ថយ បរិមាណពូជពី ២០ - ៤០% ជីអាស្សូត ២០% បាញ់ ថ្នាំការពាររុក្ខជាតិបន្ថយពី ២ - ៤ លើក។ ដោយឡែកបច្ចេកទេសគ្រប់គ្រងទឹកលើវាលស្រែជួយបន្ថយការបំភាយឧស្ម័ន methane។ តាមរយៈនោះ ចំណាយលើការផលិតថយចុះពី ២ - ៣,៥ លានដុងក្នុងមួយហិកតា ទិន្នផលកើនឡើង ០,៣ - ០,៥ តោនក្នុងមួយហិកតា ប្រាក់ចំណេញកើនឡើងបន្ថែមពី ២ - ៨ លាន ដុងក្នុងមួយហិកតា។
ក្នុងវិស័យជលផល កាម៉ាវបានអភិវឌ្ឍផ្ទៃដីចិញ្ចឹមបង្កងវិបុលវប្បកម្មកែច្នៃប្រមាណ ៣៨៤.៥០០ ហិកតា ក្នុងនោះ ទម្រង់បង្កង-ស្រូវមានប្រមាណ ៩០.០០០ ហិកតា ទម្រង់បង្កង-ព្រៃប្រមាណ ៩០.០០០ ហិកតា។ គួរកត់សម្គាល់ទម្រង់បង្កង - ព្រៃចីរភាពមានប្រជាជនចូលរួម ៥.៨២៣ គ្រួសារ ជាមួយនឹងផ្ទៃដីចិញ្ចឹម ៣០.៥៧៨ ហិកតាបានអន្តរជាតិទទួលស្គាល់។ ទន្ទឹមនឹងការចិញ្ចឹមបែបជីវបរិស្ថាន ខេត្តបានអភិវឌ្ឍផ្ទៃដីចិញ្ចឹមបង្គាជើងសអតិប្រពលវប្បកម្មជាង ១១.២០០ ហិកតា។ ក្នុងនោះ ទម្រង់ RAS-IMTA គួបផ្សំចរន្តទឹកវិលជុំនិងការចិញ្ចឹមរួមបញ្ជូលច្រើនប្រភេទបានអនុវត្តពិសោធន៍លើផ្ទៃដីជាង ១០០ ហិកតា មួយរដូវសម្រេចទិន្នផលប្រមាណ ៣៥ តោនក្នុងមួយហិកតា អត្រារស់ពី ៧០-៩០% ប្រាក់ចំណេញស្មើនឹង ៥៣% នៃប្រាក់ចំណូល។ បច្ចេកវិទ្យានេះ អាចយកទឹកប្រើប្រាស់ឡើងវិញនិងឆ្លៀតប្រើប្រាស់សារធាតុចិញ្ចឹមក្នុងប្រព័ន្ធចិញ្ចឹម បន្ថយទឹកកខ្វក់ចេញបរិស្ថាន។ លោក ឡេវ៉ាំងសឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បញ្ជាក់៖ ភូមិភាគមានផ្ទៃដីចិញ្ចឹមបង្កងលេចធ្លោក្នុងទូទាំងប្រទេស ដោយមានឧត្តមភាពប្រព័ន្ធជីវបរិស្ថានទម្រង់បង្កង-ព្រៃ បង្កង-ស្រូវសម្រេចបទដ្ឋានអន្តរជាតិ ហេតុនេះ ការពង្រីកទូលំទូលាយខ្សែសង្វាក់ផលិតកម្មវិលជុំ គឺជាតម្រូវការចាំបាច់ដើម្បីអភិវឌ្ឍដោយចីរភាព។
តាមប្រសាសន៍បណ្ឌិត ថាយទ្រឿងយ៉ាង នាយករងមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្តកាម៉ាវ បញ្ជាក់៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការផ្លាស់ប្តូរឌីជីថលរក្សាតួនាទីតភ្ជាប់ក្នុងដំណើរការផ្លាស់ប្តូរបៃតង ចាប់ពីការគ្រប់គ្រងទិន្នន័យផលិត អនុវត្តបែបបទបច្ចេកទេស រហូតដល់ការប្រើប្រាស់អនុផលធ្វើជាវត្ថុធាតុដើម លើកនៃផលិតផល។
ការអនុវត្តព្រមៗគ្នាកម្ពស់តម្លៃប្រព័ន្ធជីវបរិស្ថាននូវដំណោះស្រាយបច្ចេកទេស គ្រប់គ្រងបរិស្ថាននិងរៀបចំការផលិតតាមខ្សែសង្វាក់តម្លៃ បង្កជាមូលដ្ឋានគ្រឹះដើម្បីកសិផលកាម៉ាវឆ្លើយ តបទៅនឹងតម្រូវការកាន់តែល្អប្រសើរនូវបទដ្ឋានបៃតងសម្រាប់ទីផ្សារនាំចេញ៕
យ្វីអាញ-មុនី