10/11/2026 - 13:20

សង្កាត់​ហ្វា​ធ្វឹង​ គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ​ 

តាម​រយៈ​ការ​ឧបត្ថម្ភ​សង់​ផ្ទះ​ ជូន​អំ​ណោយ​ គិត​គូរ​ដល់​សិស្ស​ និង​អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ សង្កាត់​ហ្វា​ធ្វឹង​ ខេត្ត​វិញ​ឡុង​ បាន​រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព​ដល់​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ក្បែរ​ក្រ​។ ប្រ​ភព​ធន​ធាន​បាន​កៀរ​គរ​ ជួយ​អនុ​វត្ត​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ និង​អ្នក​អន់​ប្រៀប​។

យាយ​ថា​ច់ធី​បេ រស់​នៅ​ម្នាក់​ឯង​ក្នុង​ផ្ទះ​ដែល​រដ្ឋ​និង​សប្បុរស​ជន​ឧបត្ថម្ភ​សង់​ជូន​។

សង្កាត់​ហ្វា​ធ្វឹង​ បាន​បង្កើត​ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​រួម​បញ្ចូល​រវាង​សង្កាត់​៥  និង​ឃុំ​ហ្វា​ធ្វឹង​ ស្រុក​ចូវ​ថា​ញ់​ (ខេត្ត​ត្រា​វិញ​ចាស់​) រួម​មាន​អនុ​សង្កាត់​ចំ​នួន​ ១៣។ ប្រ​ជា​ជន​ភាគ​ច្រើន​ផលិត​កសិ​កម្ម​ ធ្វើ​អា​ជីវ​កម្ម​តូច​តាច​ និង​ពល​កម្ម​សេ​រី​ជា​សំ​ខាន់​។ ប្រ​ជា​ជន​មួយ​ទៀត​នៅ​ជួប​លំ​បាក​អំ​ពី​ការ​ងារ​ ទុន​ផលិត​ និង​លក្ខ​ណៈអភិវឌ្ឍ​សេដ្ឋ​កិច្ច​។ បច្ចុប្បន្ន​ សង្កាត់​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​២៦គ្រួ​  និង​គ្រួ​សារ​ក្បែរ​ក្រ​ចំ​នួន​១០៣គ្រួ​ ក្នុង​នោះ​មាន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ចំ​នួន​ ៩គ្រួ​ និង​ក្បែរ​ក្រ​ចំ​នួន​ ៤០គ្រួ​។

លោក​ស្រី​ ស៊ើង​ង៉ុក​យ៉េម អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​ហ្វា​ធ្វឹង​ ឱ្យ​ដឹង​៖ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​នា​នា​ បាន​សហ​ការ​អនុ​វត្ត​វិធាន​ការ​ជា​ច្រើន​សម​ស្រប​នឹង​ស្ថាន​ភាព​គ្រួ​សារ​នីមួយៗ​។ ចាប់​ពី​ថ្ងៃ​ទី​ ១ ខែក​ក្កដា​ ឆ្នាំ​ ២០២៥ ដល់​ខែ​តុ​លា​ ឆ្នាំ​ ២០២៦ ភូមិ​ភាគ​កៀរ​គរ​ប្រ​ភព​កម្លាំង​ឧបត្ថម្ភ​សង់​ និង​ជួស​ជុល​ផ្ទះ​បាន​១៥ខ្នង​ គិត​ជា​ទឹក​ប្រាក់​សរុប​១.២៥៥ពាន់​លាន​ដុង​។ ក្នុង​នោះ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ខេត្ត​ឧបត្ថម្ភ​៤៦០លាន​ដុង​ សប្បុរស​ជន​រួម​វិភាគ​ទាន​ ៤៧៥ លាន​ដុង​ និង​គ្រួ​សារ​រួម​ចំ​ណែក​ ៣២០ លាន​ដុង​។

អ្នក​មីង​ថា​ច់ធី​យី​ បាន​រដ្ឋ​និង​សប្បុរស​ជន​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​។

 ចំ​ណែក​បង​ ថា​ច់ផាន់នី​ នៅ​អនុ​សង្កាត់​ដា​កឹង​  មុន​នេះ​ជា​គ្រួ​សារ​ក្រី​ក្រ​ ប្រ​ពន្ធ​ស្លាប់​ចោល​ច្រើន​ឆ្នាំ​។ គាត់​បាន​ឧបត្ថម្ភ​ប្រាក់​សង់​ផ្ទះ​៥០លាន​ដុង​ គ្រួ​សារ​ចូល​រួម​បន្ថែម​៤០លាន​ដុង​។ មីង​ ថា​ច់ធី​យី​ ជា​ម្តាយ​ក្មេក​បង​នី​ ឱ្យ​ដឹង​ មាន​កន្លែង​នៅ​លំ​នឹង​ អ្នក​មីង​នៅ​ផ្ទះ​ថែ​ទាំ​ និង​ជូន​ចៅ​ទៅ​រៀន​ ចំ​ណែក​បង​នី​ស្ងប់​អា​រម្មណ៍​គិត​គូរ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ មក​ដល់​ពេល​នេះ​ គ្រួ​សារ​គាត់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ទន្ទឹម​នឹង​ឧបត្ថម្ភ​សង់​ផ្ទះ​ ភូមិ​ភាគ​ចលនា​ជូន​អំ​ណោយ​បាន​ ២.៧៨០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សា​រលំ​បាក​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ៧៧៦,៥ លាន​ដុង​។ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ និង​ក្បែរ​ក្រ​ បាន​ឧបត្ថម្ភ​គ្រួ​សារ​នីមួយៗ​ចំ​នួន​ទឹក​ប្រាក់​ ៥០០.០០០ ដុង​។ សង្កាត់​នៅ​ទាំង​បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ សិក្ខូបករណ៍​ដល់​សិស្ស​ជួប​លំ​បាក​ និង​ឧបត្ថម្ភ​គ្រួ​សារ​ដែល​មាន​អ្នក​ជំងឺ​ធ្ងន់​៩គ្រួ​គិត​ជា​ទឹក​ប្រាក់​សរុប​ ៣២,៩ លាន​ដុង​។

តាម​ប្រ​សាសន៍​លោក​ស្រី​យ៉េម ពេល​ខាង​មុខ​ សង្កាត់​ហ្វា​ធ្វឹង​ នឹង​បន្ត​ពិ​និត្យ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​ករ​ណី​ដែល​មាន​ហា​និភ័យ​ក្រី​ក្រ​ឡើង​វិញ​ កំ​ណត់​មូល​ហេ​តុ​ និង​តម្រូវ​ការ​របស់​គ្រួ​សារ​នីមួយៗ​ ដើម្បី​ឧបត្ថម្ភ​សម​ស្រប​។ ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជំ​រុញ​ការ​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ ធ្វើ​អា​ជីវ​កម្ម​តូច​តាច​ និង​បង្ក​ការ​ងារ​ធ្វើ​ ទន្ទឹម​នឹង​នោះ​ ចលនា​ប្រ​ភព​កម្លាំង​សង្គម​ ជួយ​ប្រ​ជា​ជន​បង្កើន​ប្រាក់​ចំ​ណូល​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ