06/11/2026 - 21:58

មាន​ឈុត​សម្ដែង​ចំ​នួន​១៥៨ ចូល​រួម​ប្រឡង​ទេព​កោស​ល្យរាំ​របស់​សិស្ស​និង​និស្សិត​ទូ​ទាំង​ប្រ​ទេស​ 

ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ទើប​ជូន​ដំ​ណឹង​អំ​ពី​ការ​ប្រ​ឡង ទេព​កោ​សល្យ​រាំ​របស់​សិស្ស​និង​និស្សិត​ទូ​ទាំង​ប្រ​ទេស ឆ្នាំ​២០២៦។

ឈុត​សម្ដែង​ច្រៀង​រាំ​មួយ​ដែល​បាន​សម្ដែង​នៅ​ទី​ក្រុង​កឹង​ធើ។

ការ​ប្រឡង​ឆ្នាំ​នេះ​ទាក់​ទាញ​បេក្ខ​ជន ១៨៨ នាក់ ដែល​ជា​សិស្ស និស្សិត​មាន​អាយុ​ពី ១៤ ដល់ ៣៥ ឆ្នាំ កំ​ពុង​សិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​វប្ប​ធម៌​សិល្បៈ​ទូ​ទាំង​ប្រ​ទេស ដោយ​មាន​ឈុត​សម្ដែង​ចំ​នួន ១៥៨ ឈុត។ ក្រោម​ប្រ​ធាន​បទ “ទេព​កោ​សល្យ​រាំ​វ័យ​ក្មេង៖ ថែ​រក្សា​អត្ត​សញ្ញាណ​ជាតិ - បំ​ភ្លឺ​អនា​គត” ការ​ប្រ​ឡង​នេះ បង្ក​ជា​សួន​កម្សាន្ត​សម្រាប់​សិស្ស និស្សិត​បង្ហាញ​ទេព​កោ​សល្យ សមត្ថ​ភាព​សម្ដែង គំ​និត​សិល្បៈ​និង​ភាព​ច្នៃ​ប្រ​តិដ្ឋ។ គណៈ​ចាត់​តាំង​លើក​ទឹក​ចិត្ត គ្រប់​ឈុត​សម្ដែង​ទាញ​យក​ធាតុ​ផ្សំ​ពី​វប្ប​ធម៌​ប្រ​ជា​ប្រិយ និង​បង្ហាញ​តាម រយៈ​ភា​សា​រាំ​សម័យ​ទំ​នើប។

ការ​ប្រឡង​នេះ​បាន​ចាត់​តាំង​ឡើង ២ លើក។ លើក​ទី​១ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា នៅ​សា​កល​វិទ្យា​ល័យ​វប្ប​ធម៌​ទី​ក្រុង​ហូ​ជី​មិញ ហើយ​លើក​ទី​២ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នៅ​សាល​មហោ​ស្រព​គីម​ម៉ា (ទី​ក្រុង​ហា​ណូយ)៕

យ្វី​លឺ​ - ថាច់​ធី​

ចែករំលែកអត្ថបទ