ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/11/2026 - 21:58

ឃុំ​ត្រឹង​ដេ ពង្រឹង​ផែន​មហា​សាមគ្គី​ បង្ក​ជា​ចលករ​អភិវឌ្ឍ​ន៍ភូមិ​ស្រុក​ 

ពង្រីក​ប្រ​ពៃ​ណី​សាមគ្គី​ ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ផ្សារ​ភ្ជាប់​នឹង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ឆ្នាំ​២០២៦។ តាម​រយៈ​នោះ​ បង្កើន​ចំ​ណង​សាមគ្គី​ស្អិត​រមួ​តក្នុង​សហ​គម​ន៍ គិត​គូរ​ដល់​ជីវ​ភាព​ប្រ​ជា​ជន​ បង្ក​ជា​កម្លាំង​ចលក​រក​សាង​ភូមិ​ស្រុក​កាន់​តែ​អភិវឌ្ឍ​។

អ្នក​តំ​ណាង​និង​ប្រ​ជា​ជនប​ណ្តា​មណ្ឌល​តាំង​ទី​លំ​នៅ​ នៅ​ឃុំ​ត្រឹង​ដេ ចូល​រួម​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ឆ្នាំ​២០២៦។

ឆ្ពោះ​ដល់​ខួប​អនុ​ស្សាវ​រី​យ៍លើក​ទី​៩៦ ទិវា​ប្រ​ពៃ​ណី​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ (១៨/​១១/​១៩៣០ ​- ១៨/​១១/២០២៦) ឃុំ​ត្រឹង​ដេ បាន​ប្រារព្ធ​នូវ​ព្រឹត្តិ​ការណ៍​សកម្ម​ភាព​ទិវា​វប្ប​ធម៌​វៀត​ណាម​ផ្សារ​ភ្ជាប់​នឹង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ និង​សប្តា​ហ៍វប្ប​ធម៌​ - មហា​សាមគ្គី​ ឆ្នាំ​២០២៦ នៅ​ភូមិ​ចំ​នួន​១៣លើ​ភូមិ​ឋាន​។ នេះ​មិន​ត្រឹម​តែ​ជា​ឱ​កាស​រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​ដ៏​ឧត្តុ​ង្គឧត្តម​របស់​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​រឹតប​ន្ដឹង​ចំ​ណង​សាមគ្គី​រវាង​បណ្តា​ជន​ជាតិ​ កិញ - ខ្មែរ​ - ហ្វា​ រួម​កម្លាំង​កសាង​ស្រុក​កំ​ណើត​។

យោង​តាម​ផែន​ការ​ ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ បាន​ចាត់​តាំង​ឡើង​នៅ​តាម​មណ្ឌល​តាំង​ទី​លំ​នៅ​ ចាប់​ពី​ថ្ងៃ​ទី​៥ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៦។ ក្នុង​ឱ​កាស​នេះ​ នៅ​តាម​ភូមិ​នា​នា​បាន​ចាត់​តាំង​ពិ​ធី​បុណ្យ​យ៉ាង​ឱ​ឡា​រិក​និង​សប្បាយ​រីក​រាយ​ អម​ដោ​យស​កម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ និង​ល្បែង​ប្រ​ជា​ប្រិយ​ដូច​ជា​ ប៉េតង់ និង​ផ្ទេរ​ផ្លែ​ក្រូច​ឆ្មារ​ជា​ដើម​។ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ និង​បណ្តា​អង្គ​ការ​មហា​ជន​ បាន​អញ្ជើញ​មក​ចូល​រួម​ រួម​សប្បាយ​ជា​មួយ​ប្រ​ជា​ជន​ ព្រម​ទាំង​ក្តាប់​ពី​គោល​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​។

ផ្ដើម​ពី​បរិយាកាស​សាមគ្គី​ក្នុង​ទិវា​បុណ្យ​ ស្មារតី​រួម​កម្លាំង​គ្នា​កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​ បន្ត​បាន​បង្ហាញ​ឡើង​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ដង​ក្ដោង​។ បច្ចុប្បន្ន​ ភូមិ​ដង​ក្ដោង​មាន​ ១.០១៧គ្រួ​សារ​ មនុស្ស​ចំ​នួន​ ៤.៦១២នាក់​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​មាន​អត្រា​ជាង​ ៥០%។ ឆ្នាំ​២០២៦ គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ បាន​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ការ​មហា​ជន​ និង​អ្នក​មាន​ប្រិយ​ភាព​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ផ្លាស់​ប្ដូរ​ឌីជី​ថល​ ប្រើ​ប្រាស់​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ និង​ការ​ទូ​ទាត់​មិន​ប្រើ​ប្រាស់​សាច់​ប្រាក់​; រក្សា​ទម្រង់​ “៥គ្មាន​ ៣ស្អាត​” រៀប​ចំ​ធ្វើ​អនា​ម័យបរិស្ថាន​ និង​កែ​លម្អ​ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​ភ្លឺ​ បៃ​តង​ ជ្រះ​ ស្អាត​។

ទន្ទឹម​នឹង​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ ការ​ងារ​គិត​គូរ​សុខុមាល​ភាព​សង្គម​ ក៏​បាន​គណៈ​ការ​ងារ​រណ​សិរ្ស​ និង​បណ្តា​អង្គ​ការ​មហា​ជន​ភូមិ​យក​ចិត្ត​ទុក​ដាក់​។ ផ្ដើម​ពី​ការ​ព្រួត​ដៃ​របស់​សប្បុរស​ជន​និង​សហ​គម​ន៍ ក្នុង​ឆ្នាំ​២០២៦ ភូមិ​បាន​ចលនា​សាង​សង់​ផ្ទះ​មហា​សាមគ្គី​បាន​៤ខ្នង​ ដោយ​ថវិកា​សរុប​ ២០០លាន​ដុង​; ឧបត្ថម្ភ​អង្ករ​ ១តោន​ និង​អំ​ណោយ​ ៨០០ចំ​ណែក​ សរុប​តម្លៃ​ ៣៤៥ លាន​ដុង​ ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ និង​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ ក្នុង​ទិវា​មហា​សាមគ្គី​ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា គណៈ​ចាត់​តាំង​បាន​បន្ត​ប្រ​គល់​អំ​ណោយ​ចំ​នួន​ ៤០ចំ​ណែក​ដល់​ប្រ​ជា​ជន​ ព្រម​ទាំង​ស្ងើច​សរសើរ​សមូហ​ភាព​វត្ត​ដង​ក្ដោង​ និង​បណ្តា​គ្រួ​សារ​វប្ប​ធម៌​គំ​រូ​។ សកម្ម​ភាព​ទាំង​នេះ​ មិន​ត្រឹម​តែ​ជា​ការ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រីក​សាយ​ភាយ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ពង្រឹង​មនោ​សញ្ចេតនា​អ្នក​រស់​នៅ​ភូមិ​ផង​របង​ជា​មួយ​ទៀត​ផង​។

ថ្នាក់​ដឹក​នាំ​ឃុំ​ត្រឹង​ដេ ស្ងើច​សរសើរ​សមូហ​ភាព​ និង​គ្រួ​សារ​គំ​រូ​ ក្នុង​ការ​អនុ​វត្ត​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​។

លោក​ស្រី​ ត្រឹង​ធី​ង៉ុក​អាញ​ គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ដង​ក្ដោង​ បាន​ឱ្យ​ដឹង​៖ “ដើម្បី​ឱ្យ​បណ្តា​ចលនា​ និង​យុទ្ធ​នា​ការ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ តែង​សហ​ការ​យ៉ាង​ហ្មត់​ចត់​ជា​មួយ​បណ្តា​អង្គ​ការ​មហា​ជន​ និង​អ្នក​មាន​ប្រិយ​ភាព​ ដើម្បី​ឃោស​នា​ ចលនា​ប្រ​ជា​ជន​ដោយ​ទង្វើជាក់​ស្តែង​ និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​។ នៅ​ពេល​ប្រ​ជា​ជន​យល់​ច្បាស់​ពី​អត្ថ​ន័យ​ និង​ផល​ប្រ​យោជន៍​នៃ​សកម្ម​ភាព​នីមួយៗ​ មា​មីង​នឹង​សកម្ម​គាំ​ទ្រ​ រួម​ចំ​ណែក​កម្លាំង​កាយ​ចិត្ត​ និង​សម្ភារៈ​ ដើម្បី​គិត​គូរ​ដល់​គ្រួ​សា​រលំ​បាក​ រក្សា​អនា​ម័យបរិស្ថាន​រួម​ និង​កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​ឱ្យ​កាន់​តែ​សាមគ្គី​និង​រីក​ចម្រើន​”។

ថ្លែង​ក្នុង​ទិវា​បុណ្យ​ សម​មិត្ត​ ង្វៀង​ធី​យៀង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ត្រឹង​ដេ បាន​ស្ងើច​សរសើរ​ស្មារតី​សាមគ្គី​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សាខា​បក្ស​ គណៈ​ប្រ​ជា​ជន​និង​ប្រ​ជា​ជន​ភូមិ​ដង​ក្ដោង​ ក្នុង​ការ​អនុ​វត្ត​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​។ ទន្ទឹម​នឹង​នោះ​ លោក​ស្រី​បាន​សំ​ណូម​ពរ​ឱ្យ​ភូមិ​ភាគ​បន្ត​លើក​កម្ពស់​តួ​នា​ទី​របស់​គណៈ​ការ​ងារ​រណ​សិរ្ស​ អ្នក​មាន​ប្រិយ​ភាព​ និង​បណ្តា​អង្គ​ការ​មហា​ជន​ ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ពង្រីក​ទម្រង់​មុខ​របរ​រក​ស៊ី​ចីរ​ភាព​ និង​ជំ​រុញ​ខ្លាំង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​សហ​គម​ន៍។

ផ្តើម​ពី​សកម្ម​ភាព​ជាក់​ស្តែង​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​នីមួយៗ​ ឃុំ​ត្រឹង​ដេ បន្ត​ពង្រីក​កម្លាំង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ បង្ក​ការ​ឯក​ភាព​ក្នុង​ប្រ​ជា​ជន​។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​សំ​ខាន់​ ដើម្បី​ភូមិ​ភាគ​កៀរ​គរ​ប្រ​ភព​ធន​ធាន​ គិត​គូរ​ដល់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ និង​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន​ ស៊ី​វិល័យ​ និង​អភិវឌ្ឍ​ដោយ​ចីរ​ភាព​៕

ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ