ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/11/2026 - 05:40

សង្កាត់​មី​ស្វៀង​ចាត់​តាំង​ទិវា​វប្ប​ធម៌​វៀត​ណាម​ និង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ដោយ​ជោគ​ជ័យ​ 

នៅ​សង្កាត់​មី​ស្វៀង​ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ឆ្នាំ​ ២០២៦ និង​ទិវា​វប្ប​ធម៌​វៀត​ណាម​ដោយ​ជោគ​ជ័យ​ ទិវា​នេះ​មិន​ត្រឹម​តែ​ជា​ឱ​កាស​ដើម្បី​ឱ្យ​ប្រ​ជា​ជន​ជួប​ជុំ​ ដោះ​ដូរ​មតិ​យោបល់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ពង្រឹង​ទំ​នាក់​ទំនង​ស្អិត​ល្មួត​រវាង​បក្ស​ រដ្ឋ​អំ​ណាច​ជា​មួយ​ប្រ​ជា​ជន​។ លើក​សរសើរ​ដល់​បណ្តា​សមូហ​ភាព​ គ្រួ​សារ​ និង​បុគ្គល​គំ​រូ​ ព្រម​ទាំង​បំ​ផុស​ស្មារតី​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ទៀត​ផង​។

សម​មិត្ត​ យឿង​ធី​គឹម​ធ្វី​ - លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​មី​ស្វៀង​ ជូ​នលិខិត​សរសើរ​ដល់​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការក​សាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​។

ក្នុង​បរិយាកាស​រំភើប​ និង​សប្បាយ​រីក​រាយ​របស់​ទូ​ទាំង​ប្រ​ទេស​ឆ្ពោះ​ទៅ​កាន់​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ និង​ទិវា​វប្ប​ធម៌​វៀត​ណាម​ សង្កាត់​មី​ស្វៀង​បាន​ចាត់​តាំង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ក្នុង​បរិយាកាស​ដ៏​ឱ​ឡា​រិក​ កុះ​ករ​ និង​ពោរ​ពេញ​ដោយ​ក្តី​រីក​រាយ​។ ទិវា​នេះ​ទាក់​ទាញ​បាន​ការ​ចូល​រួម​យ៉ាង​កុះ​ករ​ពី​សំ​ណាក់​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​។ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ បរិយាកាស​នៃ​ទិវា​មា​នភា​ពពុះ​ពោរ​ជា​មួយ​នឹង​ទង់​ផ្កា​ បា​ណូ និង​ស្លាក​សញ្ញា​ដែល​បាន​តុ​បតែង​យ៉ាង​ស្រស់​ស្អាត​ បង្ក​បាន​ជា​ទិដ្ឋភាព​ដ៏​ស្រស់​ស្រាយ​ និង​រីក​រាយ​។ ស្នាម​ញញឹម​ដ៏​រាក់​ទាក់​ ការ​សួរ​សុខ​ទុក្ខ​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ចាប់​ដៃ​ដ៏​កក់​ក្តៅ​បាន​រួម​ចំ​ណែក​បង្ក​នូវ​បរិយាកាស​សាមគ្គី​ភាព​ រាក់​ទាក់​និង​ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​រវាង​កម្មា​ភិបាល​ និង​ប្រ​ជា​ជន​។ នៅ​ឯ​ពិ​ធី​វិញ​ អ្នក​តំ​ណាង​ និង​មា​មីង​ប្រ​ជា​ជន​បាន​រួម​គ្នា​រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​ដ៏​រុង​រឿង​របស់​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​។ វាយ​តម្លៃ​លទ្ធ​ផល​អនុ​វត្ត​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ការ​ឃោស​នា​ចលនា​ ក៏​ដូច​ជា​សមិទ្ធ​ផល​លេច​ធ្លោ​ក្នុង​ការក​សាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​។ តាម​រយៈ​នោះ​ បន្ត​បញ្ជាក់​ពី​តួ​នា​ទី​ និង​កម្លាំង​ដ៏​ធំ​ធេង​នៃ​ប្លុក​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ក្នុង​បុព្វ​ហេ​តុ​កសាង​ និង​អភិវឌ្ឍ​ន៍ភូមិ​ស្រុក​។ ទន្ទឹម​នឹង​នោះ​ ទិវា​ក៏​បាន​ប្រ​ព្រឹត្ត​ឡើង​នូវ​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​យ៉ាង​ផុស​ផុល នាំ​មក​នូវ​បណ្តា​ឈុត​សម្តែង​ដ៏​លេច​ធ្លោ​ បាន​មា​មីង​ប្រ​ជា​ជន​គាំ​ទ្រ​អស់​ពី​ចិត្ត​។

សម​មិត្ត​ ក្វា​ច់ ហ្វិញ​ ភី​អៀង​ - អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​មី​ស្វៀង​ បាន​ឱ្យ​ដឹង​៖ “ចំ​ពោះ​សង្កាត់​មី​ស្វៀង​ ការ​រៀប​ចំ​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ឆ្នាំ​ ២០២៦ និង​ទិវា​វប្ប​ធម៌​វៀត​ណាម​ គឺ​បាន​ចាត់​តាំង​យ៉ាង​ជោគ​ជ័យ​រហូត​ដល់​ ១៤ តំ​បន់​នៅ​លើ​ភូមិ​ឋាន​។ នេះ​គឺ​ជា​ឱ​កាស​ដើម្បី​ឱ្យ​តំ​បន់​តាំង​ទី​លំ​នៅ​ឋាន​បន្ត​ពង្រឹង​ចំ​ណង​ភូមិ​ផង​របង​ជា​មួយ​ ពង្រីក​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ជំ​រុញ​ទឹក​ចិត្ត​ប្រ​ជា​ជន​ឱ្យ​ប្រឡង​ប្រ​ណាំង​ពល​កម្ម​ផលិត​ សកម្ម​ចូល​រួម​ក្នុង​បណ្តា​ចលនា​កសាង​ជន​បទ​ថ្មី​ និង​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​នយោ​បាយ​របស់​ភូមិ​ភាគ​។ ការ​ចាត់​តាំង​ទិវា​ត្រូវ​ធា​នា​បាន​នូវ​ភាព​ឱ​ឡា​រិក​ ខ្លឹម​សារ​ សន្សំ​សំ​ចៃ​ សម​ស្រប​នឹង​លក្ខ​ណៈជាក់​ស្តែង​ បង្ក​បរិយាកាស​រីក​រាយ​ និង​ទាក់​ទាញ​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​”។

មណ្ឌល​តឹង​ភឿក សង្កាត់​មី​ស្វៀង​ ចាត់​តាំង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​
 និងទិវាវប្បធម៌វៀតណាម។

សម​មិត្ត​ ម៉ា មិញ​ញ៉ឹង​ - ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​តំ​បន់​តឹមឡុក​ សង្កាត់​មី​ស្វៀង​ បាន​ឱ្យ​ដឹង​៖ “គណៈ​ការ​ងារ​រណ​សិរ្ស​តំ​បន់​របស់​យើង​ខ្ញុំ​ក្នុង​រយៈ​ពេល​កន្លង​ តែង​សកម្ម​ផ្លាស់​ថ្មី​នូវ​វិធី​សាស្ត្រ​សកម្ម​ភាព​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ភារ​កិច្ច​នា​នា​ ព្រម​ទាំង​ជំ​រុញ​ខ្លាំង​ការ​ឃោស​នា​ និង​ចលនា​ប្រ​ជា​ជន​គ្រប់​ស្រទាប់​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​តាម​រយៈ​ទម្រង់​ចម្រុះ​ និង​សម្បូរ​បែប​។ ក្នុង​ឆ្នាំ​ គណៈ​ការ​ងារ​រណ​សិរ្ស​បាន​គាំ​ទ្រប​ណ្តា​ចលនា​ដោយ​រណ​សិរ្ស​ថ្នាក់​លើ​បំ​ផុស​និង​បាន​ ប្រ​គល់​ទៅ​គណៈ​ចលនា​ “មូល​និធិ​ដើម្បី​អ្នក​ក្រ​” ដោយ​ថវិកា​ចំ​នួន​ ១.៤០០.០០០ ដុង​ “មូល​និធិ​តប​ស្នង​សង​គុណ​” ចំ​នួន​ ៥.០០០.០០០ ដុង​ “មូល​និធិ​ជំ​រុញ​ការ​សិក្សា​” ចំ​នួន​ ១.៥០០.០០០ ដុង​។ ក្នុង​ឆ្នាំ​ បាន​ជួស​ជុល​ផ្ទះ​ចំ​នួន​ ០១ ខ្នង​ដល់​គ្រួ​សារ​ដែល​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​ ជា​មួយ​តម្លៃ​សរុប​ចំ​នួន​ ៣០.០០០.០០០ ដុង​។ តាម​រយៈ​កម្ម​វិធី​ គ្រួ​សារ​ដែល​បាន​ឧបត្ថម្ភ​លំ​នៅ​ឋាន​រឹង​មាំ​ មាន​ជីវ​ភា​ពលំ​នឹង​ ឆ្លង​ផុត​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​ បង្ក​ជា​កម្លាំង​ចលករ​ដើម្បី​បង្កើន​ការ​ផលិត​ និង​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​គ្រួ​សារ​។ គណៈ​ការ​ងារ​រណ​សិរ្ស​តំ​បន់​ថែម​ទាំង​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ និង​អង្គ​ភាព​ចលនា​សប្បុរស​ជន​ជូន​អំ​ណោយ​ចំ​នួន​ ២៥៥ ចំ​ណែក​ មាន​តម្លៃ​ ២៨.១២០.០០០ ដុង​ ជូន​ដល់​គ្រួ​សារ​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​។ ចលនា​ប្រ​ជា​ជន​ដំ​ឡើង​បំ​ពង់​បង្ហូរ​ទឹក​ ប្រ​វែង​ប្រហែល​ ២០០ ម៉ែ​ត្រ​ ជា​មួយ​តម្លៃ​សរុប​ ១០.០០០.០០០ ដុង​”។

ក្នុង​ឱ​កាស​នេះ​ដែរ​ ភូមិ​ភាគ​ក៏​បាន​លើក​សរសើរ​ និង​ជូន​រង្វាន់​ដល់​បណ្តា​សូម​ហ​ភាព​ បុគ្គល​ និង​គ្រួ​សារ​គំ​រូ​ដែល​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ កសាង​ជីវ​ភាព​វប្ប​ធម៌​ អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចូល​រួម​ក្នុង​បណ្តា​សកម្ម​ភាព​នៅ​ភូមិ​ភាគ​។ ព្រម​ទាំង​ជូន​អំ​ណោយ​ជា​ច្រើន​ចំ​ណែក​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​នៅ​ភូមិ​ភាគ​ រួម​ចំ​ណែក​សាយ​ភាយ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក៕

ដា​លី​ន-មេ​ងលី

ចែករំលែកអត្ថបទ