ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/11/2026 - 14:58

កសាង​សាខា​បក្ស​រឹង​មាំ​ចេញ​ពី​ស្មារតី​សាមគ្គី​និង​ការ​ទទួល​ខុស​ត្រូវ​ 

ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អប់​រំ​នយោ​បាយ​និង​សតិ​អា​រម្មណ៍​ ពង្រីក​ស្មារតី​សាមគ្គី​និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ជា​គំ​រូ​ សាខា​បក្ស​ភូមិ​បឹង​ទ្រៀក​ ឃុំ​លីវ​ទូ​ ទី​ក្រុង​កឹង​ធើ​ បាន​ធ្វើ​ឱ្យ​ជាក់​លាក់​នូវ​ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ និង​ឥរិយាបថ​ហូជី​មិញ​ ដោយ​ការ​ងារ​ជាក់​ស្តែង​ជា​ច្រើន​។ តាម​រយៈ​នោះ​ បាន​បំ​ផុស​កម្លាំង​ប្រ​ជា​ជន​ក្នុង​ការក​សាង​ជន​បទ​ថ្មី​ គិត​គូរ​ដល់​ការ​ងារ​សុខុមាល​ភាព​សង្គម​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋភាព​ភូមិ​ស្រុក​មាន​ការ​ផ្លាស់​ថ្មី​លើ​គ្រប់​វិស័យ​។

ផ្លូវ​គមនាគមន៍​ជន​បទ​នៅ​ភូមិ​បឹង​ទ្រៀក​ កាន់​តែ​ធំ​ទូ​លាយ​ ស្អាត​បាត​។

ភូមិ​បឹង​ទ្រៀក​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​ ៩៩%។ ដោយ​យល់​ច្បាស់​ពី​តួ​នា​ទី​ដ៏​សំ​ខាន់​នៃ​ផែន​មហា​សាមគ្គី​ភាព​ទូ​ទាំង​ជន​ជាតិ​ សាខា​បក្ស​ភូមិ​ដែល​មាន​បក្ខ​ជន​ចំ​នួន​ ២០ រូប​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ដឹក​នាំ​ ដោយ​ភ្ជាប់​ការងា​រក​សាង​បក្ស​ទៅ​នឹង​ការ​អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​នៅ​មូល​ដ្ឋាន​។ ក្នុង​កិច្ច​ប្រ​ជុំ​តាម​កាល​កំ​ណត់​ សាខា​បក្ស​ភូមិ​តែង​រក្សា​ការ​ស្វ័យ​រិះ​គន់​និង​រិះ​គន់​ លើក​កម្ពស់​ការ​យល់​ដឹង​ផ្នែក​នយោ​បាយ​ បណ្តុះ​ស្មារតី​បម្រើ​ប្រ​ជា​ជន​និង​លើក​កម្ពស់​ស្មារតី​ឈាន​មុខ​ ធ្វើ​ជា​គំ​រូ​របស់​បក្ខ​ជន​ម្នាក់​ៗ។ សម​មិត្ត​តាំង​រ៉ូវី​សា​ លេខា​សាខា​បក្ស​ភូមិ​បឹង​ទ្រៀក​ ឱ្យ​ដឹង​៖ "ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​និង​ឥរិយាបថ​ហូជី​មិញ​ បាន​សាខា​បក្ស​កំ​ណត់​ថា​ជា​ភារ​កិច្ច​ជា​ប្រ​ចាំ​ ផ្សារ​ភ្ជាប់​នឹង​ការងា​រក​សាង​បក្ស​; អប់​រំ​នយោ​បាយ​និង​សតិ​អា​រម្មណ៍​ លត់​ដំ​ជំ​ហ​រន​យោ​បាយ​ សីល​ធម៌​បដិវត្តន៍​ដល់​កង​ជួរ​កម្មា​ភិបាល​និង​បក្ខ​ជន​។ តាម​រយៈ​ការ​រៀន​សូ​ត្រ​ បក្ខ​ជន​ម្នាក់​ៗមាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ មិន​ត្រឹម​តែ​ជា​គំ​រូ​ក្នុង​ការ​ពោល​ពា​ក្យស​ម្តី​ប៉ុណ្ណោះ​ទេ​ គឺ​គប្បី​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​និង​មាន​ប្រ​សិទ្ធ​ភាព​ ពិ​សេស​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​នៅ​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​។ កម្មា​ភិបាល​និង​បក្ខ​ជន​ភាគ​ច្រើន​ មាន​ជំ​ហ​រន​យោ​បាយ​រឹង​មាំ​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​និង​សកម្ម​ក្នុង​ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ រួម​ចំ​ណែក​ពង្រឹង​សាមគ្គី​ភាព​និង​ការ​ឯក​ភាព​ក្នុង​សាខា​បក្ស​"។

តាម​រយៈ​នោះ​ សាខា​បក្ស​បាន​ចាត់​បក្ខ​ជន​ទទួល​បន្ទុក​តាម​ភូមិ​ឋាន​នីមួយៗ​ ដោ​យស​ហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​ការ​ងារ​រណ​សិរ្ស​មា​តុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​នា​នា​ ច្បាម​មូល​ដ្ឋាន​ ព្រម​ទាំង​ព្យា​យាម​ឃោស​នា​ចលនា​ឱ្យ​ប្រ​ជា​ជន​ បរិច្ចាគ​ដី​ ដំ​ណាំ​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ សាខា​បក្ស​បាន​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ ដើម្បី​ពង្រីក​ផ្លូវ​សំ​ខាន់​ៗប្រ​វែង​ជាង​ ៣.៥០០ ម៉ែ​ត្រ​ កសាង​ផ្លូវ​ថ្មី​ក្នុង​ភូមិ​ប្រ​វែង​ ៨០០ ម៉ែ​ត្រ​និង​កសាង​ស្ពាន​បេតុង​ជាង​ ១០ស្ពាន​។ មក​ដល់​បច្ចុប្បន្ន​ ផ្លូវ​គមនាគមន៍​ទាំង​អស់​ក្នុង​ភូមិ​បាន​ចាក់​បេតុង​យ៉ាង​រឹង​មាំ​ ផ្ទះ​ប្រ​ជា​ជន​ជាង​ ៥៦% មាន​របង​ គ្រួ​សារ​ប្រ​ជា​ជន​ជាង​ ៩៧% បាន​ប្រើ​ប្រាស់​បណ្តា​ញអគ្គិ​សនី​ជាតិ​និង​មាន​ទឹក​ស្អាត​បម្រើ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ ជា​ពិ​សេស​ ប្រ​ជា​ជន​បាន​រួម​ចំ​ណែក​ថវិកា​ ៣៣ លាន​ដុង​ និង​កម្លាំង​ពល​កម្ម​៣០ថ្ងៃ​ ដើម្បី​កសាង​ផ្លូវ​នៅ​ភូមិ​២ ប្រ​វែង​ ៧០ ម៉ែ​ត្រ​ ជួស​ជុល​ស្ពាន​មួយ​កន្លែង​ និង​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ចំ​នួន​ ១០ នៅ​តាម​ផ្លូវ​ភូមិ​ ៣ រួម​ចំ​ណែ​កប​ង្កប​រិស្ថាន​ភ្លឺ​ បៃ​តង​ ជ្រះ​ ស្អាត​។ លោ​កថា​ច់យ៉ៀង ប្រ​ជា​ជន​នៅ​ភូមិ​បឹង​ទ្រៀក​ ចែក​រំលែក​៖ "បក្ខ​ជន​ក្នុង​សាខា​បក្ស​ តែង​សាមគ្គី​និង​យក​ចិត្ត​ទុក​ដាក់​គិត​គូ​រក​សាង​ភូមិ​ឱ្យ​ រីក​ចម្រើន​ ព្រម​ទាំង​ជួយ​ដល់​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​។ សកម្ម​ភាព​ទាំង​នេះ​ តែង​បាន​ប្រ​ជា​ជន​យើង​ខ្ញុំ​គាំ​ទ្រ​និង​ព្រួត​ដៃ​ចូល​រួម​"។

ទន្ទឹម​នឹង​ការ​កែ​លម្អ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ការ​ងារ​សុខុមាល​ភាព​សង្គម​ និង​ការ​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ ក៏​បាន​សាខា​បក្ស​កំ​ណត់​ថា​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​។ ដំ​ណាក់​កាល​ ២០២១-២០២៥ តាម​សំណើ​របស់​សាខា​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ជួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ ៣០ ខ្នង​ជូន​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ និង​ជួយ​ឱ្យ​អ្នក​ក្រ​រាប់​រយ​គ្រួ​សារ​បាន​បង្ខិត​ជិត​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ សាខា​បក្ស​ចលនា​ប្រ​ជា​ជន​ចូល​រួម​វិភាគ​ទាន​មូល​និធិ​ "ដើម្បី​អ្នក​ក្រ​" បាន​ជាង​ ៥ លាន​ដុង​; ព្រម​ទាំង​ចលនា​សប្បុរស​ជន​ជូន​អំ​ណោយ​ជាង​ ៣០០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ អ្នក​ងាយ​រង​គ្រោះ​ សិស្ស​ក្រី​ក្រ​ និង​អ្នក​ពិ​ការ​ភាព​ ដោយ​សរុប​ថវិកា​ជាង​ ១៣០ លាន​ដុង​។ អ្នក​ស្រី​ ង្វៀង​ថាញ​យី​វ ប្រ​ធាន​ការ​ងារ​រណ​សិរ្ស​ភូមិ​ ឱ្យ​ដឹង​៖ ភាព​ម្ចាស់​ការ​និង​ការ​ឯក​ភាព​គ្នា​របស់​កម្មា​ភិបាល​និង​បក្ខ​ជន​ បាន​បង្ក​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​ជួយ​ឱ្យ​គ្រួ​សារ​ជា​ច្រើន​ដែល​ជួប​ការ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ រឹត​បន្តឹង​ទំ​នាក់​ទំ​នងរ​វា​បក្ខ​ជន​និង​ប្រ​ជា​ជន​។ ផ្ដើម​ពី​នោះ​ បក្ខ​ជន​ក្នុង​សាខា​បក្ស​បាន​ព្រួត​ដៃ​គ្នា​ដើម្បី​បំ​ពេញ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​បាន​ល្អ​ប្រសើរ​។

ជូន​ប័ណ្ណ​សរសើរ​ដល់​បក្ខ​ជន​ក្នុង​សាខា​បក្ស​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​សុខុមាល​ភាព​សង្គម​និង​ការក​សាង​ជន​បទ​ថ្មី​។

ទទួល​បាន​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​រឹង​មាំ​មួយ​ខ្នង​ ពូ​លី​ហ៊ុយ ចែក​រំលែក​៖ "គ្រួ​សារ​ខ្ញុំ​ក្រ​ គ្មាន​ដី​បង្ក​បង្កើន​ផល​ ហើយ​មាន​កូន​ម្នាក់​មាន​ជំងឺ​ធ្ងន់​មិន​អាច​ទៅ​ធ្វើ​ការ​បាន​ ដូច្នេះ​ប្រ​ពន្ធ​និង​កូន​ទី​ពីរ​ ត្រូវ​ទៅ​ធ្វើ​ការ​រក​ស៊ី​នៅ​ទី​ក្រុង​។ ដោយ​ឃើញ​ពី​ស្ថាន​ភា​ពលំ​បាក​នេះ​ កម្មា​ភិបាល​ភូមិ​បាន​ស្នើ​ទៅ​រដ្ឋ​អំ​ណាច​ ហើយ​ជួយ​សាង​សង់​ផ្ទះ​ថ្ម​រឹង​មាំ​មួយ​ខ្នង​ឱ្យ​ខ្ញុំ​។ ឥ​ឡូវ​នេះ​ ខ្ញុំ​មាន​ផ្ទះ​ស្នាក់​នៅ​ត្រឹម​ត្រូវ​ មិន​បា​រម្ភ​ពី​បញ្ហា​ភ្លៀង​ស្រក់​ដូច​មុន​ទៀត​ ប្រ​ពន្ធ​និង​កូន​ក៏​ស្ងប់​អា​រម្មណ៍​ធ្វើ​ការ​ងារ​ និង​ទទួល​បាន​ប្រាក់​ចំ​ណូល​ស្ថិរ​ភាព​ ជីវ​ភាព​គ្រួ​សារ​ក៏​ចាប់​ផ្តើម​ប្រសើរ​ឡើង​បន្តិច​ម្ដង​ៗ។ ខ្ញុំ​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ទឹក​ចិត្ត​ជួយ​ឧបត្ថម្ភ​របស់​បក្ខ​ជន​ក្នុង​ភូមិ​បឹង​ទ្រៀក​"។

ជា​មួយ​គ្នា​នេះ​ សាខា​បក្ស​បាន​ដឹក​នាំ​អនុ​វត្ត​យ៉ាង​ទូ​លំ​ទូ​លាយ​នូវ​ចលនា​ប្រឡង​ប្រ​ណាំង​ "ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួមក​សាង​ជីវ​ភាព​វប្ប​ធម៌​" ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ ភ្ជាប់​ជា​មួយ​នឹង​ការ​បំ​បាត់​ទម្លាប់​ហួស​សម័យ​ និង​កសាង​ផ្នត់រស់​នៅ​ស៊ី​វិល័យ​។ តាម​រយៈ​នោះ​ ក្នុង​ភូមិ​មាន​គ្រួ​សារ​ចំ​នួន​ ៤៩៨/៥៩៩ គ្រួ​សារ​ សម្រេច​បទ​ដ្ឋាន​គ្រួ​សារ​វប្ប​ធម៌​ ស្រូប​អត្រា​ ៨៣,១៣%; ហើយ​កុមារ​ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា​បាន​ចូល​រៀន​១០០%។ ចំ​ពោះ​មុខ​តម្រូវ​ការ​នៃ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ បក្ខ​ជន​បន្ត​បង្ហាញ​ពី​តួ​នា​ទី​ឈាន​មុខ​ លោក​តាំង​រ៉ូវី​សា​ លេខា​សាខា​បក្ស​ភូមិ​ បាន​ម្ចាស់​ការ​រៀន​ជំ​នាញ​កុំ​ព្យូទ័រការិយា​ល័យ​ និង​ចុះ​ជួយ​ប្រ​ជា​ជន​ដោយ​ផ្ទាល់​ក្នុង​ការ​ដំ​ឡើង​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក VNeID បំ​ពេញ​បែប​បទ​អេឡិច​ត្រូ​និក និង​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។

តាម​រយៈ​ការ​ងារ​ជាក់​ស្តែង​ទាំង​នេះ​ សាខា​បក្ស​ភូមិ​បឹង​ទ្រៀក​ កាន់​តែ​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​ពី​តួ​នា​ទី​ជា​ស្នូល​ដឹក​នាំ​នៅ​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​។ ស្មារតី​សាមគ្គី​និង​ការ​ឯក​ភាព​ក្នុង​សាខា​បក្ស​ និង​ស្មារតី​ធ្វើ​ជា​គំ​រូ​របស់​បក្ខ​ជន​ម្នាក់​ៗ បាន​រួម​ចំ​ណែក​ពង្រឹង​ជំនឿ​ទុក​ចិត្ត​និង​បង្ក​ការ​ឯក​ភាព​ក្នុង​ប្រ​ជា​ជន​។ ឆ្នាំ​ ២០២៥ សាខា​បក្ស​ភូមិ​ទទួល​បាន​ការ​វាយ​តម្លៃ​ជា​អង្គ​ភាព​អនុ​វត្ត​ឆ្នើម​ភារ​កិច្ច​។ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​សមូហ​ភាព​បន្ត​លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ​ កសាង​អង្គ​ការ​បក្ស​ឱ្យ​មាន​ភាព​ស្អាត​ស្អំ​ រឹង​មាំ​ ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន​ យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ប្រ​ជា​ជន​ និង​បម្រើ​ប្រ​ជា​ជន​ដោយ​ពិត​ប្រាកដ​៕

 យ៉ីអាញ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ