ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/11/2026 - 09:35

លោក​ស្រី​ត្រឹង​ធី​ណឿង បាន​បោះ​ឆ្នោត​តែង​តាំង​ជា​អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​ 

លោក ត្រឹង​វ៉ាំង​ជិញ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ជូន​បាច់​ផ្កា​អប​អរ​សា​ទរ​លោក​ស្រី ត្រឹង​ធី​ណឿង បាន​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​បោះ​ឆ្នោត​តែង​តាំង​ជា​អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២៥​-២០៣០។

  លោក​ត្រឹង​វ៉ាំង​ជិញ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ។

សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​គណៈ​ប្រតិ​បត្តិ​ការ​វិសា​មញ្ញ បោះ​ឆ្នោត​បំ​ពេញ​បន្ថែម សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​សមា​ជិក គណៈ​អចិន្ត្រៃយ៍ មុខ​តំ​ណែង​អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២៥​-២០៣០។

លោក​ ត្រឹង​វ៉ាំង​ជិញ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក​ស្រី ង្វៀង​ធី​ធ្វី​លិញ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ។

ក្នុង​កិច្ច​ប្រ​ជុំ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​ដែល​មាន​វត្ត​មាន​ចំ​នួន ៨២, ៦៩% បាន​អនុ​មតិ​បោះ​ឆ្នោត​តែង តាំង​លោក​ស្រី ត្រឹង​ធី​ណឿង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ហ៊ឹង ចូល​រួម​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ គណៈ​អចិន្ត្រៃយ៍ និង​កាន់​តំ​ណែង​ជា​អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​ អា​ណត្តិ​កាល ២០២៥​-២០៣០។

 ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ លោក​ត្រឹង​វ៉ាំង​ជិញ បាន​អប​អរ​សា​ទរ​លោក​ស្រី ត្រឹង​ធី​ណឿង ដែល​បាន​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​បោះ​ឆ្នោត​តែង​តាំង​ជា​អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២៥- ២០៣០។

លោក ត្រឹង​វ៉ាំង​ជិញ បាន​ស្នើ​ឱ្យ​លោក​ស្រី​ត្រឹង​ធី​ណឿង រួម​ជា​មួយ​សមូហ​ភាព​ថ្នាក់​ដឹក​នាំ​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង បន្ត​ពង្រីក​ស្មារតី​សាមគ្គី ទទួល​ខុស​ត្រូវ ម្ចាស់​ការ​ផ្លាស់​ថ្មី​នូវ​ខ្លឹម​សារ​និង​បែប​បទ​សកម្ម​ភាព; ច្បាម​មូល​ដ្ឋាន ព្រម​ទាំង​ស្នើ​ឡើង​ទាន់​ពេល នូវ​ដំ​ណោះ​ស្រាយ​គិត​គូរ ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​នា​រី។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​ពង្រឹង និង​កសាង​អង្គ​ការ​សមា​គម​ឱ្យ​កាន់​តែ​រឹង​មាំ ពង្រីក​តួ​នា​ទី​របស់​នា​រី​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម និង​កសាង​ទី​ក្រុង​កឹង​ធើ កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

BOX:

លោក​ស្រី ត្រឹង​ធី​ណឿង កើត​ថ្ងៃ​ទី ០១ ខែ​មក​រា ឆ្នាំ ១៩៨៦ ស្រុក​កំ​ណើត​នៅ​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ កម្រិត​សិក្សា​ជំ​នាញ៖ មហា​បរិញ្ញា ផ្នែក​កសាង​បក្ស​និង​រដ្ឋ​អំ​ណាច​រដ្ឋ​បាល; កម្រិត​ទ្រឹស្តី​នយោ​បាយ៖ ជាន់​ខ្ពស់។ លោក​ស្រី បាន​ចូល​បម្រើ​ការ​ងារ​តាំង​ពី​ខែ​ឧស​ភា​ ឆ្នាំ ២០០៦ និង​ធ្លាប់​ឆ្លង​កាត់​មុខ​តំ​ណែង​ជា​ច្រើន ដូច​ជា​៖ លេខា​សម្ព័ន្ធ​យុវ​ជន​ស្រុក អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង; ចាប់​ពី​ខែក​ក្កដា ឆ្នាំ ២០២៥ រហូត​មក​ដល់​បច្ចុប្បន្ន​ជា​អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ហ៊ឹង ទី​ក្រុង​កឹង​ធើ។

កាវ​ហ្វាន់ - លី​សៀ​

ចែករំលែកអត្ថបទ