ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/11/2026 - 09:35

ទី​ក្រុង​កឹង​ធើ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​បញ្ញ​វន្ត អ្នក​វិទ្យា​សាស្ត្រ​គំ​រូ​ឆ្នើម ១៤ នាក់ ឆ្នាំ​២០២៦ 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​ចេញ​សេច​ក្តី​សម្រេច​ជូន​ប័ណ្ណ​សរ​សើរ​ដល់​បញ្ញ​វន្ត អ្នក​វិទ្យា​សាស្ត្រ​គំ​រូ​ឆ្នើម ១៤ នាក់​របស់​ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦។

សា​ស្ត្រា​ចារ្យ បណ្ឌិត ហ្វិញ​វ៉ាំង​ដា អនុ​ប្រ​ធាន​ផ្នែក​វិទ្យា​សាស្ត្រ​នយោ​បាយ​សង្គម​និង​មនុស្ស​សាស្ត្រ​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ជា​អ្នក​ដែល​មាន​សិក្សា​ស្រាវ​ជ្រាវ​ច្រើន រួម​ចំ​ណែក​ក្នុង​វិស័យ​វប្ប​ធម៌​បេតិក​ភណ្ឌ។

ក្នុង​នោះ មាន​បញ្ញវន្ត អ្នក​វិទ្យា​សាស្ត្រ​គំ​រូ​ឆ្នើម​ជា​ច្រើន កំ​ពុង​បម្រើ​ការ​ងារ​នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​បាន​ស្ងើច​សរ​សើរ រួម​មាន៖ សា​ស្ត្រា​ចារ្យ បណ្ឌិត ត្រឹង​ញឹង​យុង​ អតីត​វិទ្យា​ធិ​ការ​នៃ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​និង​ម្ហូប​អា​ហារ; សា​ស្ត្រា​ចារ្យ​បណ្ឌិត ហ្វិញ​វ៉ាំង​ដា អនុ​ប្រ​ធាន​ផ្នែក​វិទ្យា​សាស្ត្រ​នយោ​បាយ​សង្គម​និង​មនុស្ស​សាស្ត្រ; សា​ស្ត្រា​ចារ្យ បណ្ឌិត ត្រឹង​ថាញ​ម៉េន សា​កល​វិទ្យា​ធិ​ការ​រង​នៃ​សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​ធម្ម​ជាតិ; សា​ស្ត្រា​ចារ្យ បណ្ឌិត ក្វាង​មិញ​ញឹក ប្រ​ធាន​ផ្នែក​សេដ្ឋ​កិច្ច​វិទ្យា​នៃ​មហា​វិទ្យា​ល័យ​សេដ្ឋ​កិច្ច; អនុ​បណ្ឌិត ង្វៀង​ខាក់​ង្វៀន គ្រូ​ឧទ្ទេស​ផ្នែក​ស្វ័យ​ប្រ​វត្តិ​កម្ម មហា​វិទ្យា​ល័យ​ពហុ​បច្ចេក​ទេស; សា​ស្ត្រា​ចារ្យ បណ្ឌិត ហ្វិញ​ស្វឹង​ផុង ប្រ​ធាន​មុខ​វិជ្ជា​បច្ចេក​វិទ្យា​អតិ​សុខុម​ប្រាណ​នៃ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ និង​ម្ហូប​អា​ហារ; សា​ស្ត្រា​ចារ្យ បណ្ឌិត ហ្វិញ​ទ្រុង​ភឿក គ្រូ​ឧទ្ទេស​ជាន់​ខ្ពស់ ប្រ​ធាន​មន្ទីរ​ពិ​សោធន៍​រចនា​សម្ព័ន្ធ​សំ​ណង់ ផ្នែក​វិស្វ​កម្ម​សំ​ណង់ មហា​វិទ្យា​ល័យ​ពហុ​បច្ចេក​ទេស; សា​ស្ត្រា​ចារ្យ បណ្ឌិត ឌិញ​មិញ​ក្វាង គ្រូ​ឧទ្ទេស​ជាន់​ខ្ពស់ អនុ​ប្រ​ធាន​ផ្នែក​គរុកោសល្យ​ជីវ​សាស្ត្រ មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ; សា​ស្ត្រា​ចារ្យ បណ្ឌិត ង្វៀង​មិញ​ធ្វី គ្រូ​បង្រៀន​ឆ្នើម គ្រូ​ឧទ្ទេស​ជាន់​ខ្ពស់ វិទ្យា​ស្ថាន​បច្ចេក​វិទ្យា ជីវ​សាស្ត្រ​និង​ម្ហូប​អា​ហារ។

បញ្ញវន្ត អ្នក​វិទ្យា​សាស្ត្រ​គំ​រូ​ឆ្នើម​ក្រៅ​ពី​នោះ រួម​មាន៖ វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត ១ ផ្នែក​ពិ​សោធន៍ ផាង​ធី​តូ​ឡង ប្រ​ធាន​ផ្នែក​ពិ​និត្យ​ជម្រើស​-ផលិត​-ចែក​ចាយ មន្ទីរ​ពេទ្យ​លោ​ហិត​វិទ្យា​-បញ្ចូល​ឈាម​ទី​ក្រុង​កឹង​ធើ; វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត ២ ឌោធី​គឹម​ង៉ុក ប្រ​ធាន​សមា​គម​ផែន​ការ​គ្រួ​សារ​ទី​ក្រុង​កឹង​ធើ; បណ្ឌិត វេជ្ជ​បណ្ឌិត​ ង្វៀង​វ៉ាំង​ថាញ់ អតីត​ប្រ​ធាន​ផ្នែក​ជំងឺ​ផ្លូវ​ដង្ហើម មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ និង​ជា​អនុ​ប្រ​ធាន​សមា​គម​ជំងឺ​សួត​វៀត​ណាម; បណ្ឌិត ត្រឹង​ធី​មិញ​ធឺ ប្រ​ធាន​មុខ​វិជ្ជា​បច្ចេក​វិទ្យា ម្ហូប​អា​ហារ ផ្នែក​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​-បច្ចេក​វិទ្យា​គី​មី​សាស្ត្រ​-បច្ចេក​វិទ្យា​ម្ហូប​អា​ហារ មហា​វិទ្យា​ល័យ បច្ចេក​ទេស​-បច្ចេក​វិទ្យា​កឹង​ធើ; និង​បណ្ឌិត ហ្វិញ​វ៉ាំង​ទ្រឿង គ្រូ​ឧទ្ទេស​នៃ​មហា​វិទ្យា​ល័យ​ឱសថ​សាស្ត្រ​កឹង​ធើ ប្រ​ធាន​សមា​គម​មន្ទីរ​ពិ​សោធន៍ វេជ្ជ​សាស្ត្រ​កឹង​ធើ។

ការ​លើក​តម្កើង​បញ្ញ​វន្ត អ្នក​វិទ្យា​សាស្ត្រ​គំ​រូ​ឆ្នើម តែង​បាន​ទី​ក្រុង​កឹង​ធើ​អនុ​វត្ត​ជា​រៀង​រាល់​ឆ្នាំ សំ​ដៅ​កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​បាន​ទាន់​ពេល​ចំ​ពោះ​ការ​រួម​ចំ​ណែក​ដ៏​លេច​ធ្លោ​របស់​កង​ជួរ​បញ្ញ​វន្ត អ្នក​វិទ្យា​សាស្ត្រ​សម្រាប់​បុព្វ​ហេតុ​អភិ​វឌ្ឍន៍​ទី​ក្រុង ក៏​ដូច​ជា​ទូ​ទាំង​ប្រ​ទេស។ ឆ្លង​តាម​រយៈ​នោះ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ផ្តល់​តម្លៃ​របស់​ទី​ក្រុង​កឹង​ធើ ចំ​ពោះ​ការ​រួម​ចំ​ណែក​ក្នុង​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ ផ្លាស់​ថ្មី​ការ​ច្នៃ​ប្រ​តិដ្ឋ អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​ជឿន​លឿន​ទៅ​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង​របស់​បញ្ញ​វន្ត អ្នក​វិទ្យា​សាស្ត្រ៕

ឌាំង​ហ្វិញ​-មុនី​

ចែករំលែកអត្ថបទ