18/11/2026 - 11:34

បង​ គឹម​សម្បូរ​ ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ 

ផ្តើម​ពី​ដី​ស្រែ​ចំ​នួន​ ៥ កុង​ ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​ពេល​រៀប​ការ​ បង​ គឹម​ សម្បូរ​ កសិ​ករ​ខ្មែរ​នៅ​ភូមិ​អូរ​រូង​ ឃុំ​តឹបស៊ើង​ ខេត្ត​វិញ​ឡុង​ សន្សឹម​ៗ​បាន​ពង្រីក​ការ​ផលិត​ គួប​ផ្សំ​នឹង​ធ្វើ​ស្រែ​ ដាំ​ដូង​ ជា​មួយ​នឹង​ចិញ្ចឹម​គោ​ពូជ​ និង​គោ​សាច់​ គ្រួ​សា​របង​ទទួល​បាន​ប្រាក់​ចំ​ណេញ​ជាង​ ១០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។

បង​ គឹម​សម្បូរ​ និង​ប្រ​ពន្ធ​។

បង​ គឹម​សម្បូរ​ បាន​ឱ្យ​ដឹង​៖ ប៉ុន្មាន​ថ្ងៃ​ដំ​បូង​ទើប​រៀប​ការ​ ដើម​ទុន​ផលិត​មាន​ត្រឹម​តែ​ដី​ស្រែ​ចំ​នួន​ ៥ កុង​ដែល​ឪ​ពុក​ម្តាយ​ឱ្យ​។ ដោយ​មាន​បំ​ណង​ចង់​កែ​លម្អ​សេដ្ឋ​កិច្ច​ បង​ខិត​ខំ​ពល​កម្ម​ ស្វែង​យល់​បន្ថែម​អំ​ពី​វិធី​សាស្ត្រ​ដើម្បី​ឱ្យ​ស្រប​តាម​លក្ខ​ណៈគ្រួ​សារ​។ អស់​រយៈ​កាល​សន្សំ​សំ​ចៃ​ច្រើន​ឆ្នាំ​ បង​ក៏​វិនិយោគ​លើ​ការ​ចិញ្ចឹម​សត្វ​ និង​ពង្រីក​ផ្ទៃ​ដី​វប្ប​កម្ម​។ មក​ទល់​ពេល​នេះ​ គ្រួ​សា​របង​មាន​ដី​ស្រែ​ចំ​នួន​ ៣៥ កុង​ ដី​ដាំ​ដូង​ ២០ កុង​ និង​ដាំ​ស្មៅ​ ៣ កុង​សម្រាប់​ឱ្យ​ហ្វូង​គោ​។  តាំង​ពី​គោ​ពូជ​ចំ​នួន​ ២ ក្បាល​ដំ​បូង​ បច្ចុប្បន្ន​ហ្វូង​គោ​ឡើង​ដល់​ ១៧ ក្បាល​ក្នុង​នោះ​មាន​គោ​ពូជ​១០ក្បាល​និង​គោ​សាច់​៧ក្បាល​។  

បង​ គឹម​សម្បូរ​ កំ​ពុង​ថែ​ទាំ​ហ្វូង​គោ​របស់​គ្រួ​សារ​។

ជា​រៀង​រាល់​ឆ្នាំ​ គ្រួ​សា​របង​លក់​ចេញ​កូន​គោ​ប្រ​មា​ណ​ ៣-៤ ក្បាល​ តម្លៃ​ប្រែ​ប្រួល​ពី​ ១២-២០ លាន​ដុង​ក្នុង​មួយ​ក្បាល​ និង​លក់​គោ​សាច់​ ៤-៥ ក្បាល​ តម្លៃ​ពី​ ៤៥-៥៥ លាន​ដុង​ក្នុង​មួយ​ក្បាល​។ ការ​គួប​ផ្សំ​នូវ​ទម្រង់​ចិញ្ចឹម​សត្វ​បាន​ជួយ​ឱ្យ​គ្រួ​សារ​មាន​ប្រ​ភព​ចំ​ណូល​ស្ថិភាព​ផង​ដែរ​។ ប្រាក់​បាន​ពី​ការ​លក់​គោ​ប្រើ​សម្រាប់​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​ ការ​ចំ​ណាយ​ចិញ្ចឹម​សត្វ​ និង​បន្ត​វិនិយោគ​សម្រាប់​ចិញ្ចឹម​បន្ត​បន្ទាប់​ទៀត​។  ក្រៅ​ពី​ការ​ចិញ្ចឹម​សត្វ​ គ្រួ​សារ​នៅ​ទាំង​រក្សា​ការ​ធ្វើ​ស្រែ​ និង​ដាំ​ដូង​ បង្ក​ប្រ​ភព​ចំ​ណូល​សម្រាប់​គ្រួ​សារ​។ វិធី​សាស្ត្រ​ផលិត​នេះ​ជួយ​ឱ្យ​បង​ទាញ​យក​ផល​ពី​ផ្ទៃ​ដី​ដែល​មាន​ស្រាប់​ រួម​ផ្សំ​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​ដែល​សម​ស្រប​នឹង​លក្ខ​ណៈគ្រួ​សារ​។ តាម​បង​ សម្បូរ​ ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ​រួច​ សកម្ម​ភាព​ផលិត​ទាំង​នេះ​នាំ​មក​នូវ​ប្រាក់​ចំ​ណេញ​ជាង​ ១០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ៗ ជួយ​ឱ្យ​គ្រួ​សា​រលំ​នឹង​ជីវ​ភាព​ និង​មាន​ប្រ​ភព​សន្សំ​សំ​ចៃ​។

លោក​ ត្រឹង​ ហូវ​ភឿក ប្រ​ធាន​សាខា​សមា​គម​ន៍កសិ​ករ​ភូមិ​ អូរ​រូង​ បាន​ឱ្យ​ដឹង​៖ បង​សម្បូរ​ គឺ​ជា​កសិ​ករ​ខ្មែរ​ដែល​ខិត​ខំ​រក​ស៊ី​ សកម្ម​រៀន​សូ​ត្រ​ និង​អនុ​វត្ត​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ចិញ្ចឹម​សត្វ​ និង​ដាំ​ដុះ​ ជា​ជំ​ហាន​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ បច្ចុប្បន្ន​ បង​បាន​ទទួល​ស្គាល់​ជា​កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ស្រុក​(ថ្លូ​វ)បច្ចុប្បន្ន​ជា​ឃុំ​តឹបស៊ើង​។ រយៈ​ពេល​ខាង​មុខ​ ភូមិ​ភាគ​គ្រោង​នឹង​ពិ​និត្យ​ស្នើ​ទទួល​ស្គាល់​បង​សម្រេច​កិត្តិ​នាម​ជា​កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ខេត្ត​៕

ទីទុយ​ - មេ​ងលី​

ចែករំលែកអត្ថបទ