18/11/2026 - 20:31

បើក​តាំង​ពិព័រណ៍​ក្រោម​ប្រ​ធាន​បទ​ "វប្ប​ធម៌​ដាក់​ឡាក់​ - ឯក​ភាព​ក្នុង​ភាព​ចម្រុះ​" 

នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា នៅ​សារ​មន្ទីរ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ (សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​) គណៈ​គ្រប់​គ្រង​សារ​មន្ទីរ​ និង​កេរ​ដំ​ណែល​វិញ​ឡុង​ បាន​សហ​ការ​ជា​មួយ​សារ​មន្ទីរ​ដាក់​ឡាក់​ បើក​ពិ​ធី​តាំង​ពិព័រណ៍​ក្រោម​ប្រ​ធាន​បទ​ “វប្ប​ធម៌​ដាក់​ឡាក់​ - ឯក​ភាព​ក្នុង​ភាព​ចម្រុះ​”។

តំ​ណាង​គណៈ​ ផ្នែក​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​បើក​តាំង​ពិព័រណ៍​ក្រោម​ប្រ​ធាន​បទ​ “វប្ប​ធម៌​ដាក់​ឡាក់​ - ឯក​ភាព​ក្នុង​ភាព​ចម្រុះ​”។

នេះ​ជា​ព្រឹត្តិ​ការណ៍​អនុ​ស្សាវ​រី​យ៍នៃ​ទិវា​បេតិក​ភណ្ឌ​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា) ក្នុង​ក្រប​ខ័ណ្ឌ​សប្តា​ហ៍វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ ដើម្បី​អំ​ណរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា) និង​បុណ្យ​អក​អំ​បុក​ ឆ្នាំ​ ២០២៦។ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ មាន​លោក​ចូវ​ជី​កុង​ អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​វិញ​ឡុង​ និង​ព្រះ​ឧបជ្ឈា​យ៍ថា​ច់សុខ​សាន្ត​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ ប្រ​ធាន​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​វិញ​ឡុង​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​។ មួយ​អន្លើ​បណ្តា​តំ​ណាង​មន្ទីរ​ ផ្នែក​ និង​ថ្នាក់​ដឹក​នាំ​សារ​មន្ទីរ​ដាក់​ឡាក់​ សិប្ប​ករ​ និង​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​កុះ​ករ​ផង​ដែរ​។

តាម​ប្រ​សាសន៍​លោក​ ឡេង៉ុក​ហ្វេ​ នា​យក​រង​សារ​មន្ទីរ​ដាក់​ឡាក់​ ប្រ​ធាន​បទ​ឧទ្ទេស​នាម​វត្ថុ​តាំង​ពិព័រណ៍​ចំ​នួន​ ៣៨ មុខ​ រូប​ថត​ឯក​សារ​ចំ​នួន​ ៨១ សន្លឹក​ និង​អត្ថ​បទ​ចំ​នួន​៨។ តាម​រយៈ​នោះ​ ភ្ញៀវ​មក​ទស្សនា​មាន​ឱ​កាស​ស្វែង​យល់​អំ​ពី​ទំនៀម​ទម្លាប់​ ប្រ​ពៃ​ណី​ និង​លក្ខ​ណៈវប្ប​ធម៌​ដែល​បាន​បន្សល់​ទុក​ជា​ច្រើន​ជំ​នាន់​នៅ​ក្នុង​សហ​គម​ន៍ជន​ជាតិ​នៅ​ដាក់​ឡាក់​។ ខ្លឹម​សារ​តាំង​ពិព័រណ៍​ក៏​ឆ្លុះ​បញ្ចាំង​ពី​វប្ប​ធម៌​រួម​បញ្ចូល​គ្នា​រវាង​តំ​បន់​តី​ង្វៀង​ និង​តំ​បន់​មាត់​សមុទ្រ​។

សិល្ប​ករ​ -ការិនី​ខេត្ត​ដាក់​ឡា​ក់់ សម្តែង​របាំ​នៅ​ក្នុង​ពិ​ធី​បើក​តាំង​ពិព័រណ៍​ក្រោម​ប្រ​ធាន​បទ​ "វប្ប​ធម៌​ដាក់​ឡាក់​ - ឯក​ភាព​ក្នុង​ភាព​ចម្រុះ​" នៅ​សារ​មន្ទីរ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ ខេត្ត​វិញ​ឡុង​។

ថ្លែង​ក្នុង​ពិ​ធី​បើក​តាំង​ពិព័រណ៍​នេះ​ លោ​កថា​ច់បោយ​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖ សកម្ម​ភាព​នេះ​បង្ក​ឱ​កាស​ដើម្បី​ភូមិ​ភាគ​ទាំង​ពី​រដោះ​ដូរ​វប្ប​ធម៌​ ហើយ​សារ​មន្ទីរ​ចែក​រំលែក​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​ និង​នាំ​បេតិក​ភណ្ឌ​ឱ្យ​កាន់​តែ​ជិត​ដិត​មហា​ជន​ជាង​ទៀត​។ គាត់​សង្ឃឹម​ថា​អង្គ​ការ​ និង​បុគ្គល​នឹង​បន្ត​ចូល​រួម​ក្នុង​ការ​ប្រ​មែ​ប្រ​មូល​ និង​បរិច្ចាគ​វត្ថុ​បុរាណ​ ឯក​សារ​ដល់​សារ​មន្ទីរ​ ទន្ទឹម​នឹង​នោះ​ពង្រីក​តួ​នា​ទី​របស់​សិប្ប​ករ​ និង​សហ​គម​ន៍ក្នុង​ការ​អភិ​រក្ស​ បង្ហាត់​បង្រៀន​នូវ​តម្លៃ​វប្ប​ធម៌​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​។

តាម​ប្រ​សាសន៍​លោក​ ថា​ច់បោយ​ បច្ចុប្បន្ន​ខេត្ត​វិញ​ឡុង​មាន​កេរ​ដំ​ណែល​ចំ​នួន​ ២១៥ បាន​រៀប​ចំ​ណាត់​ថ្នាក់​ រួម​មាន​៖ កេរ​ដំ​ណែល​ថ្នាក់​ជាតិ​ពិ​សេស​ចំ​នួន​ ២ កេរ​ដំ​ណែល​ថ្នាក់​ជាតិ​ចំ​នួន​ ៤៥ និង​កេរ​ដំ​ណែល​ថ្នាក់​ខេត្ត​ចំ​នួន​ ១៦៨។ ទូ​ទាំង​ខេត្ត​មាន​បេតិក​ភណ្ឌ​ចំ​នួន​ ១៩ ស្ថិត​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ​។ គណៈ​គ្រប់​គ្រង​សារ​មន្ទីរ​ និង​កេរ​ដំ​ណែល​ខេត្ត​វិញ​ឡុង​ កំ​ពុង​ថែ​រក្សា​វត្ថុ​បុរាណ​ចំ​នួន​ ៤៨.២៩៧ មុខ​ ក្នុង​នោះ​វត្ថុ​មាន​តម្លៃ​ថ្នាក់​ជាតិ​ចំ​នួន​ ៣ មុខ​ វត្ថុ​បុរាណ​ចំ​នួន​ ៧០១ មុខ​ និង​វត្ថុ​បុរាណ​កម្រ​ចំ​នួន​ ២៣៣ មុខ​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ