20/11/2026 - 08:39

គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ ចេញ​សេច​ក្តី​សម្រេច​ដឹក​នាំ​អនុ​វត្ត​ភារ​កិច្ច​ឆ្នាំ​ ២០២៧ 

រសៀល​ថ្ងៃ​ទី​ ១៩ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ចេញ​សេច​ក្តី​សម្រេច​ដឹក​នាំ​អនុ​វត្ត​ភារ​កិច្ច​ឆ្នាំ​ ២០២៧ ។ វរ​សេនីយ៍​ឯក​ ផាម​ង៉ុក​ក្វាង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​ការ​នយោ​បាយ​ទី​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ចូល​រួម​និង​ចង្អុល​ការ​កិច្ច​ប្រ​ជុំ​។ វរ​សេនីយ៍​ឯក​ ហ្វិញ​ថាញ​ហ៊ុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​ការ​នយោ​បាយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ អធិប​តី​កិច្ច​ប្រ​ជុំ​។

ទិដ្ឋភាព​នៃ​កិច្ច​ប្រ​ជុំ​។

ឆ្នាំ​ ២០២៦ គណៈ​កម្មា​ធិ​ការ​បក្ស​ នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​បាន​ពង្រីក​ស្មារតី​សាមគ្គី​ ម្ចាស់​ការ​ ច្នៃ​ប្រ​តិដ្ឋ​ ដឹក​នាំ​ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​លើ​គ្រប់​ផ្នែក​ការ​ងារ​ សម្រេច​គ្រប់​ជ្រុង​ជ្រោយ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ រួម​ចំ​ណែក​រក្សា​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ ធា​នា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​ឋាន​។ អង្គ​ភាព​នា​នា​រក្សា​យ៉ាង​ម៉ឺង​ម៉ាត់​របប​យាម​ត្រៀម​ប្រ​យុទ្ធ​; ចាត់​តាំង​ដើរ​ល្បាត​ ត្រួត​ពិ​និត្យ​ គ្រប់​គ្រង​ភូមិ​ឋាន​យ៉ាង​ហ្មត់​ចត់​ មិន​ឱ្យ​បាត់​ភាព​ម្ចាស់​ការ​និង​ចៃ​ដន្យកើត​ឡើង​; អនុ​វត្ត​បាន​ល្អ​នូវ​កិច្ច​ការ​ហ្វឹក​ហ្វឺន​ កសាង​របៀប​រៀប​រយ​ គ្រប់​គ្រង​ក្រឹត្យ​វិន័យ​។

ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​បាន​ប្រ​ទះ​ឃើញ​ ឃាត់​ខ្លួន​ ដោះ​ស្រាយ​ ៥៤ ករ​ណី​ មាន​មុខ​សញ្ញា​ចំ​នួន​ ១១២ នាក់​ នៅ​២អង្គ​ការ​; ក្នុង​នោះ​ ធ្វើ​បណ្ដឹង​ ស៊ើប​អង្កេត​ដំ​បូង​ចំ​នួន​ ៩ ករ​ណី​ មាន​មុខ​សញ្ញា​ចំ​នួន​ ១១ នាក់​ អំ​ពី​បទ​ស្តុក​ទុក​ ដឹក​ជញ្ជូន​គ្រឿង​ញៀន​ខុស​ច្បាប់​ រឹប​អូស​បាន​ប្រ​ភេទ​គ្រឿង​ញៀន​ Methamphetamine ១៦,៥៧៨១ ក្រាម​។ អង្គ​ភាព​សហ​ការ​បង្ក្រាប​ជោគ​ជ័យ​ ២ សំណុំ​រឿង​ពិ​សេស​អំ​ពី​ការ​ជួញ​ដូរ​មនុស្ស​ ធ្វើ​បណ្ដឹង​ ស៊ើប​អង្កេត​ដំ​បូង​ ២ ករ​ណី​ មាន​មុខ​សញ្ញា​ចំ​នួន​ ១៣ នាក់​ សង្គ្រោះ​អ្នក​រង​គ្រោះ​ ៤ នាក់​ ក្នុង​នោះ​មាន​ករ​ណី​ជួញ​ដូរ​មនុស្ស​អាយុ​ក្រោម​ ១៦ ឆ្នាំ​។ កិច្ច​ការ​ដោះ​ស្រាយ​បទ​ល្មើស​រដ្ឋ​បាល​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ប្តូរ​ផ្តា​ច់ ចំ​នួន​ ៤៣ ករ​ណី​មាន​មុខ​សញ្ញា​ចំ​នួន​ ៨៨ នាក់​ និង​២អង្គ​ការ​ ដោយ​ទឹក​ប្រាក់​ពិ​ន័យ​សរុប​ជាង​ ១,១ ពាន់​លាន​ដុង​។ ទន្ទឹម​នឹង​នោះ​ កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​បាន​ចូល​រួម​សង្គ្រោះ​អ្នក​រង​គ្រោះ​ដោយ​ជោគ​ជ័យ​ ៣២ នាក់​ មធ្យោ​បាយ​ ៤ គ្រឿង​ និង​កប៉ាល់​ ១ គ្រឿង​ដែល​ជួប​គ្រោះ​ថ្នាក់​ចូល​ច្រាំង​ដោយ​សុវត្ថិ​ភាព​។

ការ​ងារ​ប្រ​ជា​ចលនា​ សុខុមាល​ភាព​សង្គម​បន្ត​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ ជាក់​ស្តែង​ ឆ្ពោះ​មក​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​។ តាម​រយៈ​កម្ម​វិធី​  “និទា​ឃរដូវ​ការ​ពារ​ព្រំ​ដែន​ កក់​ក្តៅ​ចិត្ត​អ្នក​ភូមិ​” និង​សកម្ម​ភាព​ក្នុង​ឱ​កាស​ទិវា​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​ឆ្នាំ​ ២០២៦ អង្គ​ភាព​បាន​កៀរ​គរ​ថវិកា​សរុប​ជិត​ ៤ ពាន់​លាន​ដុង​ដើម្បី​ជួយ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​ ២៣ ខ្នង​ សំ​ណង់​ទឹក​ស្អាត​និង​ស្ពាន​ជន​បទ​; ជូន​អំ​ណោយ​និង​អា​ហា​រូប​ករណ៍​ដល់​គ្រួ​សា​រគោល​នយោ​បាយ​ គ្រួ​សារ​ក្រ​ សិស្សា​នុសិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​។

វរ​សេនីយ៍​ឯក​ ផាម​ង៉ុក​ក្វាង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​ការ​នយោ​បាយ​ទី​បញ្ជា​ការ​យោ​ធា​ ទី​ក្រុង​កឹង​ធើ​ ថ្លែង​ដឹក​នាំ​កិច្ច​ប្រ​ជុំ​។

ការ​ងារ​ភស្តុ​ភារ​ បច្ចេក​ទេស​បាន​ធា​នា​ទាន់​ពេល​; សកម្ម​ភាព​បង្កើន​ការ​ផលិត​សម្រេច​បាន​ជាង​ ៤១៥ លាន​ដុង​។ បណ្តា​សមូហ​ភាព​ បុគ្គល​បាន​សកម្ម​ចូល​រួម​ពិ​ធី​ប្រឡង​ សម​យុទ្ធ​កី​ឡា​ និង​ទទួល​បាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន​។ កិច្ច​ការក​សាង​បក្ស​បាន​យក​ចិត្ត​ទុក​ដាក់​ បក្ខ​ភាគ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​សម្រេច​ឆ្នើម​ភារ​កិច្ច​; អង្គ​ការ​បក្ស​ក្រោម​ឱ​វាទ​ ១០/១០ សម្រេច​ល្អ​និង​សម្រេច​ភារ​កិច្ច​ឆ្នើម​។ ជា​មួយ​នឹង​ស្នា​ដៃ​សម្រេច​បាន​ អង្គ​ភាព​មាន​សមូហ​ភាព​ចំ​នួន​ ១ និង​បុគ្គល​ម្នាក់​មាន​កិត្តិ​យស​បាន​ប្រ​ធាន​រដ្ឋ​ជូន​គ្រឿង​ឥស្សរិយ​យស​យុទ្ធ​ជ័យ​លេខ​២; សមូហ​ភាព​និង​បុគ្គល​ជា​ច្រើន​ទៀត​បាន​ក្រ​សួង​ការ​ពារ​ប្រ​ទេស​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ស្ងើច​សរ​សើ​រនិង​ជូន​រង្វាន់​។

ថ្លែង​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ វរ​សេនីយ៍​ឯក​ ផាម​ង៉ុក​ក្វាង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​ការ​នយោ​បាយ​ទី​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ បាន​កត់​សម្គាល់​និង​ស្ងើច​សរសើរ​ចំ​ពោះ​លទ្ធ​ផល​ដែល​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​សម្រេច​បាន​ក្នុង​ឆ្នាំ​ ២០២៦ ។ សម​មិត្ត​បញ្ជាក់​៖ ដើម្បី​អនុ​វត្ត​ជោគ​ជ័យ​ភារ​កិច្ច​ឆ្នាំ​ ២០២៧ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ត្រូវ​បន្ត​ជ្រួត​ជ្រាប​ ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​សេច​ក្តី​សម្រេច​ បទ​បញ្ជា​របស់​ថ្នាក់​លើ​អំ​ពី​ភារ​កិច្ច​យោ​ធា​ ការ​ពារ​ប្រ​ទេស​; ការ​ពារ​ព្រំ​ដែន​; រក្សា​យ៉ាង​ម៉ឺង​ម៉ាត់​របប​យាម​ត្រៀម​ប្រ​យុទ្ធ​ ម្ចាស់​ការ​ក្តាប់​ច្បាស់​ស្ថាន​ភាព​ គ្រប់​គ្រង​ភូមិ​ឋាន​យ៉ាង​ដិត​ដល់​ មិន​ឱ្យ​បាត់​ភាព​ម្ចាស់​ការ​ ចៃ​ដន្យកើត​ឡើង​។ បង្កើន​កិច្ច​សហ​ការ​ជា​មួយ​កង​កម្លាំង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​សមុទ្រ​; តស៊ូ​បង្ក្រាប​មាន​ប្រ​សិទ្ធ​ភាព​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ និង​អំ​ពើ​ល្មើស​ច្បាប់​។ ព្រម​ទាំង​ លើក​កម្ពស់​គុណ​ភាព​ហ្វឹក​ហ្វឺន​ សម​យុទ្ធ​ ជំ​រុញ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ប្តូរ​ឌីជី​ថល​និង​កែ​ទម្រង់​រដ្ឋ​បាល​។

ទន្ទឹម​នឹង​នោះ​ សម​មិត្ត​សំ​ណូម​ពរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​កសាង​បក្ខ​ភាគ​ស្អាត​ស្អំ​ មុត​មាំ​ អង្គ​ភាព​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​ “ជា​គំ​រូ​ ឆ្នើម​”; រក្សា​សាមគ្គី​ភាព​ ឯក​ភាព​ លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​។ បន្ត​ផ្លាស់​ថ្មី​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ប្រ​ជា​ចលនា​ ឃោស​នា​ពិ​សេស​; កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​ផ្សារ​ភ្ជាប់​ជា​មួយ​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​និង​ជំ​ហរ​យុទ្ធ​សាស្រ្ត​សន្តិ​សុខ​ប្រ​ជា​ជន​ឱ្យ​រឹង​មាំ​។ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​សម្ភារៈ​ ស្មារតី​សម្រាប់​កម្មា​ភិបាល​ យុទ្ធ​ជន​; អនុ​វត្ត​ល្អ​នូវ​គោ​លន​យោ​បា​យស​មរ​ភូមិ​ក្រោយ​នៃ​កង​ទ័ព​និង​ត្រៀម​បម្រុង​ឱ្យ​បាន​ហ្មត់​ចត់​សម្រាប់​កម្ម​វិធី​ “និទា​ឃរដូវ​ការ​ពារ​ព្រំ​ដែន​ កក់​ក្តៅ​ចិត្ត​អ្នក​ភូមិ​” ឆ្នាំ​២០២៧៕

យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ