(អ.ឡ) នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នៅសារមន្ទីរទីក្រុងកឹងធើ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ បានចាត់តាំងពិធីជួបជុំរំលឹកខួបអនុស្សាវរីយ៍ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម(ថ្ងៃទី២៣ ខែវិច្ឆិកា)។
លោកស្រី វ៉ធីមីត្រាង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ លោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អ្នកបំពេញការងារអភិរក្ស សារមន្ទីរនិងក្រុមអ្នកប្រមូលវត្ថុតាង។ល។ បានអញ្ជើញចូលរួមពិធីជួបជុំ។

អ្នកតំណាងទាំងឡាយទស្សនាការតាំងពិព័រណ៍ “នឹកពីអតីតកាល”។ រូបថត៖យ្វីខោយ
ឆ្នាំនេះ ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម បានទីក្រុងកឹធើ ចាត់តាំងក្នុងខ្សែសង្វាក់សកម្មភាពអបអរសាទរទិវាវប្បធម៌វៀតណាម(ថ្ងៃទី២៤ ខែវិច្ឆិកា)។ បច្ចុប្បន្ន ទូទាំងទីក្រុងមានកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌ចំនួន ១០៩ បេតិកភណ្ឌវប្បធម៌អរូបីចំនួន១៦ ក្នុងនោះ មានបេតិកភណ្ឌចំនួន ១ បានអង្គការយូណេស្កូ (UNESCO) ចុះបញ្ជី គឺសិល្បៈល្ខោនដើងកាតៃទឺណាមបូ។
បណ្តាបេតិកភណ្ឌវប្បធម៌អរូបីបានបង្កើតតម្លៃពិសេសដោយឡែករបស់តំបន់ និងមនុស្សកឹងធើ ដូចជា៖ ចម្រៀងហកឹងធើ ចម្រៀងបំពេរកូនរបស់ជនជាតិវៀតណាមនៅកឹងធើ ពិធីបុណ្យគីអៀងនៅវិហារប៊ិញធ្វី វប្បធម៌ផ្សារអណ្តែតកៃរ៉ាំង ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ពិធីបុណ្យង៉ិនអុង របាំរាំវង់ ចម្រៀងអាយ៉ៃ…។
លោកង្វៀងមិញត្វឹង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ឱ្យដឹង៖ អនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម ក្រុងកឹងធើបានកំណត់ផ្លាស់ប្តូរពីការអភិរក្សបេតិកភណ្ឌវប្បធម៌ទៅជាម្ចាស់ការពង្រីកនិងទាញយកតម្លៃវប្បធម៌។ នាពេលខាងមុខ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ជំរុញការអនុវត្តបច្ចេកវិទ្យា ឌីជីថលកម្មទិន្នន័យកេរដំណែលនិងបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីអភិរក្សផងនិងជួយឱ្យមហាជនងាយស្រួលបង្ខិតជិតផង។
មន្ទីរបន្តជំរុញការងារអប់រំអំពីបេតិកភណ្ឌនៅតាមសាលារៀន ផ្សារភ្ជាប់ការអភិរក្សបេតិកភណ្ឌជាមួយការអភិវឌ្ឍទេសចរណ៍។កសាងបេតិកភណ្ឌកឹងធើ ក្លាយជាម៉ាកយីហោសម្គាល់ដ៏រឹងមាំលើផែនទីទេសចរណ៍ក្នុងប្រទេសនិងអន្តរជាតិ។ បន្តផ្តល់កិត្តិយស លើកទឹកចិត្ត និងឧបត្ថម្ភសិប្បករ ដើម្បីបេតិកភណ្ឌបានផ្តល់ផ្ទេរពីមួយជំនាន់ទៅមួយជំនាន់។ បង្កលក្ខណៈងាយស្រួលទាក់ទាញបណ្តាប្រភពធនធានក្នុងសង្គម និងអាជីវកម្មរួមដំណើរក្នុងការវិនិយោគ អភិវឌ្ឍផលិតផលវប្បធម៌ផ្អែកលើថ្នាលបេតិកភណ្ឌ។
មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ នឹងលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចរដ្ឋ គួបផ្សំយ៉ាងសមស្របរវាងការអភិរក្សនិងការទាញយកសមហេតុផលនូវកេរដំណែល និងបេតិកភណ្ឌវប្បធម៌អរូបី។

លោកស្រីវ៉ធីមីត្រាង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ(ទី៤រាប់ពីស្តាំ)និងលោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ(ទី៥រាប់ពីឆ្វេង) ជូនបាច់ផ្កាអំណរគុណចំពោះក្រុមអ្នកប្រមូលនិងបុគ្គលដែលជូនវត្ថុតាងដល់សារមន្ទីរទីក្រុងកឹងធើ។ រូបថត៖ យ្វីខោយ
នៅក្នុងពិធីជួបជុំ សារមន្ទីរទីក្រុងកឹងធើ បានទទួលវត្ថុតាងដ៏មានតម្លៃជាច្រើនពីក្រុមអ្នកប្រមូល និងបុគ្គលផ្តល់ជូន ដើម្បីបម្រើការងារទាញយកនិងពង្រីកបេតិកភណ្ឌវប្បធម៌។

ថ្នាក់ដឹកនាំសារមន្ទីរវប្បធម៌ទីក្រុងកឹងធើ ជូនលិខិតថ្លែងអំណរគុណចំពោះលោកង្វៀងង៉ុកអឹង អ្នកប្រមូលបានជូនវត្ថុតាងជាច្រើនដល់សារមន្ទីរទីក្រុង។ រូបថត៖ យ្វីខោយ
ស្របក្នុងឱកាសនេះ សារមន្ទីរទីក្រុងបានសហការជាមួយក្រុមអ្នកប្រមែប្រមូលនិងបុគ្គលមួយចំនួននៅក្នុងនិងក្រៅទីក្រុង ចាត់តាំងការតាំងពិព័រណ៍ប្រធានបទ “នឹកពីអតីតកាល” ឧទ្ទេសនាមដល់មហាជននៅវត្ថុបុរាណជាង ១០០ មុខ ដើម្បីបង្ហាញឡើងវិញនូវផ្នែកមួយនៃស្លាកស្នាមប្រវត្តិសាស្ត្រ វប្បធម៌និងជីវភាពរបស់សហគមន៍ជនជាតិទាំង៣ គឺកិញ ខ្មែរ ហ្វា នៅទីក្រុងកឹងធើ ក្នុងអំឡុងសតវត្សទី២០។ ការតាំងពិព័រណ៍ប្រធានបទជួយឱ្យភ្ញៀវទេសចរទស្សនាឆ្លងបទពិសោធន៍ ធ្វើឱ្យរីកសាយភាយតម្លៃវប្បធម៌ក្នុងជីវភាពប្រចាំថ្ងៃ។

ភ្ញៀវទេសចរកំពុងទស្សនាការតាំងពិព័រណ៍ “នឹកពីអតីតកាល”។រូបថត៖ យ្វីខោយ
ការតាំងពិព័រណ៍បើកបម្រើភ្ញៀវទស្សនាចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឌាំងហ្វិញ-មុនី