20/11/2026 - 08:39

ជាង​ ២០ ឆ្នាំ​អស់​ពី​ចិត្ត​បង្ហាត់​បង្រៀន​អក្សរ​នៅ​ភូមិ​ស្រុក​ 

ជិត​ ២៣ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​បង្រៀន​ អ្នក​គ្រូ​ លី​វ៉ូ​ភឿងខាញ់​ គ្រូ​បង្រៀន​សា​លា​អនុ​វិទ្យា​ល័យ​តឹង​ថា​ញ់ ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ តែង​អស់​ពី​ចិត្ត​ចំ​ពោះ​បុព្វ​ហេ​តុ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​នៅ​តំ​បន់​ជន​បទ​ដែល​នៅ​មាន​ការ​លំ​បាក​ជា​ច្រើន​។ មិន​ត្រឹម​តែ​ផ្តល់​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ​ អ្នក​គ្រូ​ថែម​ទាំង​ចុះ​ទៅ​ដល់​ផ្ទះ​សិស្ស​ម្នាក់​ៗ ដើម្បី​ចលនា​សិស្ស​ដែល​ប្រ​ឈម​នឹង​ការ​បោះ​បង់​ការ​សិក្សា​ ឱ្យ​ត្រ​ឡប់​មក​រៀន​វិញ​។ ដោយ​ក្តី​ស្រ​ឡាញ់​ និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​បង្រៀន​ អ្នក​គ្រូ​បាន​ក្លាយ​ជា​ទី​បង្អែក​សម្រាប់​សិស្ស​ក្រី​ក្រ​ជា​ច្រើន​ និង​រួម​ចំ​ណែក​បំ​ភ្លឺ​ក្តី​ប្រាថ្នា​រៀន​សូ​ត្រ​របស់​កូន​ចៅ​មា​មីង​ជន​ជាតិ​ខ្មែរ​។

ចេញ​សា​លា​ និង​ចាប់​ផ្តើម​បង្រៀន​តាំង​ពី​ឆ្នាំ​ ២០០៣ អ្នក​គ្រូ​ លី​វ៉ូ​ភឿងខាញ់​ បាន​ផ្សារ​ភ្ជាប់​ជា​មួយ​សា​លា​រៀន​នៅ​ភូមិ​ស្រុក​កំ​ណើត​របស់​ខ្លួន​ ដែល​សិស្ស​ភាគ​ច្រើន​គឺ​ជន​ជាតិ​ខ្មែរ​។ យល់​ច្បាស់​ពី​ការ​លំ​បាក​អំ​ពី​ជីវ​ភាព​ និង​ឧប​សគ្គ​ភា​សា​របស់​សិស្ស​ អ្នក​គ្រូ​បាន​យក​ចំ​ណេះ​ដឹង​និង​ក្តី​ស្រ​ឡាញ់​ ដើម្បី​ជួយ​សិស្ស​ឱ្យ​មាន​អនាគត​ល្អ​ប្រសើរ​។ អ្នក​គ្រូ​ខាញ់​ ចែក​រំលែក​៖ “នាង​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ ដូច្នេះ​នាង​ខ្ញុំ​យល់​ច្បាស់​ពី​ការ​លំ​បាក​ និង​ឧប​សគ្គ​អំ​ពី​ជីវ​ភាព​ ព្រម​ទាំង​ភា​សា​របស់​ប្អូន​ៗ។ ហេ​តុ​នេះ​ បំ​ណង​ប្រាថ្នា​របស់​នាង​ខ្ញុំ​តាំង​ពី​តូច​ គឺ​ចង់​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​បង្រៀន​ ដើម្បី​ជួយ​ក្មួយ​ៗសិស្សា​នុសិស្ស​គ្រប់​ជំ​នាន់​ដែល​នៅ​ភូមិ​ភាគ​ ជា​ពិ​សេស​សិស្ស​ខ្មែរ​ ឱ្យ​មាន​ការវិ​វឌ្ឍន៍និង​មាន​អនាគត​ភ្លឺ​ស្វាង​”។

 អ្នក​គ្រូ​ខាញ់​និង​សិស្ស​ ក្នុង​ម៉ោង​អនុ​វត្ត​ផ្ទាល់​មុខ​វិជ្ជា​គី​មី​វិទ្យា​។ 

នៅ​សា​លា​អនុ​វិទ្យា​ល័យ​តឹង​ថា​ញ់ ទី​តាំង​សា​លា​មណ្ឌល​បច្ចុប្បន្ន​មាន​សិស្ស​សរុប​ ៦១៥ នាក់​ ក្នុង​នោះ​ជាង​ ៧០% ជា​ជន​ជាតិ​ខ្មែរ​។ ប្អូន​ៗជា​ច្រើន​គ្រួ​សារ​ជួប​ការ​លំ​បាក​ ឪ​ពុក​ម្តាយ​ទៅ​រក​ស៊ី​ឆ្ងាយ​ ប្អូន​ៗរស់​នៅ​ជា​មួយ​ជី​ដូន​ជី​តា​ ខ្វះ​ការ​មើល​ថែ​ទាំ​ជា​ប្រ​ចាំ​ ងាយ​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ការ​សិក្សា​ ឬ​ប្រ​ឈម​នឹង​ការ​បោះ​បង់​ការ​សិក្សា​។

ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ​ អ្នក​គ្រូ​ខាញ់​ តែង​តាម​ដាន​ជិត​ដិត​ ស្វែង​យល់​ពី​ករ​ណី​នីមួយៗ​ និង​ចុះ​ទៅ​ដល់​ផ្ទះ​ផ្ទាល់​ ដើម្បី​ចលនា​អា​ណា​ព្យា​បាល​សិស្ស​បន្ត​ជំ​រុញ​ឱ្យ​ប្អូន​ៗមក​រៀន​។ ជា​ជន​ជាតិ​ខ្មែរ​ កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​ភាគ​ផ្ទាល់​ អ្នក​គ្រូ​ប្រើ​ភា​សា​ខ្មែរ​ដើម្បី​សំ​ណេះ​សំ​ណាល​ និង​ចែក​រំលែក​ ដោយ​ភាព​ស្និទ្ធ​ស្នាល​ និង​ការ​យោគ​យល់​ជា​មួយ​មា​មីង​។ អ្នក​គ្រូ​ យឿង​ធី​ថា​ញ់ទូ​ ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​តឹង​ថា​ញ់ ឱ្យ​ដឹង​៖ “ចំ​ពោះ​សិស្ស​ជួប​ការ​លំ​បាក​ គ្មាន​លទ្ធ​ភាព​បន្ត​ការ​សិក្សា​ អ្នក​គ្រូ​ខាញ់​ ចុះ​ទៅ​ដល់​ផ្ទះ​ចលនា​ផ្ទាល់​ និង​រួម​ដំ​ណើរ​ជា​មួយ​ប្អូន​ៗ ព្រម​ទាំង​ស្នើ​គណៈ​ចាង​ហ្វាង​សា​លា​ ជួយ​ឧបត្ថម្ភ​តាម​រយៈ​អា​ហា​រូប​ករណ៍​ និង​សប្បុរស​ជន​ជំនួយ​ ដើម្បី​ប្អូន​ៗបន្ត​ការ​សិក្សា​”។

មិន​ត្រឹម​តែ​ជា​អ្នក​ផ្តល់​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ​ អ្នក​គ្រូ​ខាញ់​ ក៏​ចាត់​ទុក​ខ្លួន​ឯង​ដូច​ជា​មិត្ត​រួម​ដំ​ណើរ​ តែង​ស្តាប់​ និង​ចែក​រំលែក​ជា​មួយ​សិស្ស​។ ទន្ទឹម​នឹង​ការ​ជំ​រុញ​ទឹក​ចិត្ត​សិស្ស​មក​រៀន​ អ្នក​គ្រូ​ខាញ់​ ក៏​សកម្ម​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​បង្រៀន​ ដើម្បី​បង្ក​ចំ​ណាប់​អា​រម្មណ៍​ក្នុង​ការ​សិក្សា​។ ចំ​ពោះ​មុខ​វិជ្ជា​វិទ្យា​សាស្ត្រ​ធម្ម​ជាតិ​ គី​មី​វិទ្យា​ អ្នក​គ្រូ​បង្កើត​ទម្រង់​ “គី​មី​វិទ្យា​ពី​ផ្ទះ​បាយ​” ដោយ​យក​វត្ថុ​ធា​តុ​ដើម​ធ្លាប់​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ ដូច​ជា​ អំ​បិល​ ស្ករ​ ម្សៅ​មី​ ទឹក​ខ្មេះ​ និង​ប្រេង​ឆា​ ដើម្បី​ពន្យល់​បង្ហាញ​មេ​រៀន​។ សិស្ស​ក៏​បាន​អនុ​វត្ត​ផ្ទាល់​របៀប​ធ្វើ​ទឹក​ខ្មេះ​ ទឹក​សេ​រ៉ូ ត្រាំ​ស្រា​ផ្លែ​ឈើ​ និង​ផលិត​សាប៊ូ​។

វិធី​សាស្ត្រ​បង្រៀន​ជិត​ស្និទ្ធ​ និង​រស់​រវើក​ ជួយ​ឱ្យ​ចំ​ណេះ​សោះ​កក្រោះ​ក្លាយ​ជា​ងាយ​យល់​ និង​បំ​ផុស​ចំ​ណង់​ស្វែង​យល់​វិទ្យា​សាស្ត្រ​។ ប្អូន​ឌិញកុង​មិញ​ធឺ​ និង​ប្អូន​ឡេវៀត​ឡុង​ សិស្ស​សា​លា​អនុ​វិទ្យា​ល័យ​តឹង​ថា​ញ់ ចែក​រំលែក​៖ “ពេល​រៀន​ម៉ោង​អ្នក​គ្រូ​ ប្អូន​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​ និង​រំភើប​ណាស់​។ តាម​រយៈ​ម៉ោង​រៀន​របស់​អ្នក​គ្រូ​ ប្អូន​មិន​ត្រឹម​តែ​ទទួល​បាន​ចំ​ណេះ​ដឹង​គី​មី​វិទ្យា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទទួល​បាន​ថាម​ពល​វិជ្ជមាន​ទៀត​ផង​។ ប្អូន​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​រៀន​ជា​មួយ​អ្នក​គ្រូ​ ព្រោះ​អ្នក​គ្រូ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​សិស្ស​យ៉ាង​ដិត​ដល់​”។

ក្រៅ​ពី​ម៉ោង​រៀន​ អ្នក​គ្រូ​ក៏​រៀប​ចំ​សកម្ម​ភាព​ជា​ក្រុម​ ល្បែង​ប្រ​ជា​ប្រិយ​ និង​បញ្ចូល​ការ​អប់​រំ​បំ​ណិន​ជីវិត​ ដើម្បី​ជួយ​សិស្ស​មាន​ភាព​មោះ​មុត​ និង​ជឿ​ជាក់​លើ​ខ្លួន​ឯង​។ អ្នក​គ្រូ​ក៏​ប្រើប​ណ្តា​ញសង្គម​ Zalo និង​ Facebook ដើម្បី​ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​អា​ណា​ព្យា​បាល​សិស្ស​ និង​សិស្ស​ ក្តាប់​បាន​ទាន់​ពេល​ស្ថាន​ភាព​សិក្សា​ សុខ​ភាព​ ក៏​ដូច​ជា​ការ​លំ​បាក​ដែល​សិស្ស​ជួប​ប្រ​ទះ​។

ជិត​ ២៣ ឆ្នាំ​បំ​ពេញ​ការ​ងារ​ អ្នក​គ្រូ​ខាញ់​ ទទួល​បាន​កិត្តិ​នាម​ជា​ យុទ្ធ​ជន​ប្រឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​ ច្រើន​ឆ្នាំ​បន្ត​របន្ទាប់​ ពី​ឆ្នាំ​សិក្សា​ ២០១៥-២០១៦ ដល់​ឆ្នាំ​សិក្សា​ ២០២៤-២០២៥ ហើយ​បាន​ទទួល​ប័ណ្ណ​សរសើរ​ចំ​នួន​៤របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​និង​ប័ណ្ណ​សរសើរ​របស់​នា​យក​រដ្ឋ​មន្ត្រី​ ក្នុង​ឆ្នាំ​ ២០២៥។ ជា​ពិ​សេស​ ក្នុង​ឆ្នាំ​ ២០២៦ អ្នក​គ្រូ​មាន​កិត្តិ​យស​ក្លាយ​ជា​គ្រូ​បង្រៀន​គំ​រូ​ម្នាក់​ក្នុង​ចំ​ណោម​គ្រូ​បង្រៀន​គំ​រូ​ ៣៤ រូប​ទូ​ទាំង​ប្រ​ទេស​ ដែល​បាន​ស្ងើច​សរសើរ​ក្នុង​កម្ម​វិធី​ “ចែក​រំលែក​ជា​មួយ​លោក​គ្រូ​ អ្នក​គ្រូ​”។ ទទួល​បាន​ការ​ទទួល​ស្គាល់​ដ៏​ថ្លៃ​ថ្លា​នេះ​ អ្នក​គ្រូ​ខាញ់​ ចែក​រំលែក​ទាំង​ក្តី​រំភើប​៖ “នាង​ខ្ញុំ​មាន​អា​រម្មណ៍​ថា​ពិត​ជា​មាន​កិត្តិ​យស​ណាស់​ ទន្ទឹម​នឹង​នេះ​ក៏​មាន​ក្តី​រំភើប​ និង​មោទ​នភាព​ដែរ​។ ការ​លើក​តម្កើង​និង​ការ​ទទួល​ស្គាល់​នេះ​ មិន​មែន​សម្រាប់​តែ​រូប​នាង​ខ្ញុំ​ផ្ទាល់​ម្នាក់​នោះ​ទេ​ ប៉ុន្តែ​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមូហ​ភាព​កម្មា​ភិបាល​ បុគ្គលិក​ និង​គ្រូ​បង្រៀន​នៃ​សា​លា​អនុ​វិទ្យា​ល័យ​តឹង​ថា​ញ់ទាំង​មូល​។ លើស​ពី​នេះ​ អ្វី​ដែល​សំ​ខាន់​ជាង​ទៀត​ដើម្បី​ទទួល​បាន​កិត្តិ​យស​នេះ​ គឺ​ការត​ស៊ូ​ព្យា​យាម​និង​ឆន្ទៈ​ឈាន​ឡើង​ជម្នះ​ការ​លំ​បាក​ ខិត​ខំ​រៀន​សូ​ត្រ​របស់​សិស្ស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ហើយ​នេះ​ក៏​ជា​ចំ​ណុច​របត់​មួយ​ជួយ​ឱ្យ​នាង​ខ្ញុំ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​ក្នុង​ការ​បង្ហាត់​បង្រៀន​អក្សរ​”។

 អ្នក​គ្រូ​ខាញ់​ ទទួល​អំ​ណោយ​ស្ងើច​សរសើរ​ ក្នុង​កម្ម​វិធី​ “ចែក​រំលែក​ជា​មួយ​លោក​គ្រូ​ អ្នក​គ្រូ​” ឆ្នាំ​ ២០២៦។

ជាង​ ២០ ឆ្នាំ​ឈរ​បង្ហាត់​បង្រៀន​ អ្នក​គ្រូ​ លី​វ៉ូ​ភឿងខាញ់​ នៅ​តែ​បន្ត​ព្យា​យាម​បណ្តុះ​បណ្តា​លចំ​ណេះ​ដឹង​ និង​ពូន​ជ្រំ​ក្តី​ប្រាថ្នា​ជូន​សិស្ស​នៅ​តំ​បន់​ជន​បទ​យ៉ាង​ខ្ជាប់​ខ្ជួន​។ ដោយ​ក្តី​ស្រ​ឡាញ់​ ការ​យោគ​យល់​និង​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ អ្នក​គ្រូ​មិន​ត្រឹម​តែ​ផ្តល់​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្តល់​ជំនឿ​ចិត្ត​ និង​ឆន្ទៈ​មោះ​មុត​ ដើម្បី​ឱ្យ​សិស្ស​បោះ​ជំ​ហាន​រឹង​មាំ​ក្នុង​ការ​សិក្សា​។ ទឹក​ចិត្ត​ដ៏​ប្រ​ពៃ​របស់​អ្នក​គ្រូ​ រួម​ចំ​ណែក​រក្សា​សិស្ស​ក្រី​ក្រ​ឱ្យ​បន្ត​ការ​សិក្សា​ និង​បំ​ផុស​ក្តី​សង្ឃឹម​អំ​ពី​អនាគត​ភ្លឺ​ស្វាង​សម្រាប់​សិស្ស​គ្រប់​ជំ​នាន់​នៅ​ភូមិ​ស្រុក​ដែល​នៅ​មាន​ការ​លំ​បាក​៕

ថាញ​ហ៊ុង - ថា​ច់ធី​

ចែករំលែកអត្ថបទ