22/11/2026 - 18:45

ពន្លឺ​ត្រចះ​ត្រ​ចង់​នៃ​រា​ត្រី​បើក​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​ - ង ទី​ក្រុង​កឹង​ធើ​ 

ផ្តើម​ពី​ពន្លឺ​ភ្លឺ​ផ្លេក​នៃ​ប្រទីប​ សម្រស់​ដ៏​ពិ​សេស​នៃ​ទូក​គែ​ហ៊ៅ​ រហូត​ដល់​សំឡេង​ភ្លេង​ពិ​ណ​ពាទ្យ​និង​ក្បាច់​របាំ​ខ្មែរ​យ៉ាង​ទន់ភ្លន់​ រា​ត្រី​បើក​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ បាន​បើក​នូវ​បរិយាកាស​វប្ប​ធម៌​ ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ​ត្រចះ​ត្រ​ចង់​។ មិន​ត្រឹម​តែ​លើក​តម្កើង​តម្លៃ​បេតិក​ភណ្ឌ​ប្រ​ពៃ​ណី​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ប៉ុណ្ណោះ​ទេ​ ពិ​ធី​បុណ្យ​ថែម​ទាំង​សាយ​ភាយ​នូវ​មោទ​នភាព​ជន​ជាតិ​ រឹត​បន្តឹង​ចំ​ណង​សាមគ្គី​សហ​គម​ន៍ និង​បំ​ផុស​នូវ​បរិយាកាស​ដ៏​ពុះ​ពោរ​ឆ្ពោះ​ដល់​ការ​ប្រ​ណាំង​ទូក​-ងនៅ​លើ​ដង​ព្រែក​ម៉ាសប៉េរ៉ូ។

នា​រា​ត្រី​ថ្ងៃ​ទី​ ២១ ខែ​វិច្ឆិកា នៅ​ឧទ្យាន​ ៣០-៤ សង្កាត់​ភូ​ឡើយ​ ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ បាន​បើក​ពិ​ធី​ជា​ផ្លូវ​ការ​ក្នុង​បរិយាកាស​ដ៏​ឱ​ឡា​រិក​ និង​អធិក​អធម​។ ចាប់​ផ្តើម​តាំង​ពី​ក្បាល​ព្រលប់​ ជន​រួម​ជាតិ​ខ្មែរ​ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​នា​នា​ និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​សប្បាយ​រីក​រាយ​ សម្រប​ខ្លួន​ជា​មួយ​ពិ​ធី​បុណ្យ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​សហ​គម​ន៍បណ្តា​ជន​ជាតិ​ក្នុង​ទី​ក្រុង​។ ថ្លែង​សុន្ទ​រក​ថា​បើក​ពិ​ធី​ សម​មិត្ត​ ត្រឿង​ កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​អះ​អាង​៖ បុណ្យ​អក​អំ​បុក​ គឺ​ជា​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ដ៏​លេច​ធ្លោ​មួយ​ ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ ពិ​ធី​បុណ្យ​នេះ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ជំនឿ​ប្រ​ជា​ប្រិយ​ ជីវ​ភាព​ពល​កម្ម​ និង​សេច​ក្តី​ប្រាថ្នា​ចង់​បាន​នូវ​ជីវ​ភាព​សុខ​សាន្ត​ សម្បូរ​សប្បាយ​; ក្នុង​នោះ​ ពិ​ធី​សែន​ព្រះ​ខែ​ និង​សកម្ម​ភាព​ប្រ​ណាំង​ទូក​-ង បាន​បង្ហាញ​យ៉ាង​ជ្រាល​ជ្រៅ​នូវ​តម្លៃ​វប្ប​ធម៌​ ស្មារតី​សហ​គម​ន៍ រួម​ជា​មួយ​នឹង​ប្រ​ពៃ​ណី​សាមគ្គី​ភាព​ដែល​បាន​ថែ​រក្សា​ និង​ផ្ទេរ​បន្ត​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​។ បច្ចុប្បន្ន​ ពិ​ធី​បុណ្យ​នេះ​មិន​ត្រឹម​តែ​ជា​ឱ​កាស​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​អភិ​រក្ស​ និង​ពង្រីក​អត្ត​សញ្ញា​ណ​ជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ក្លាយ​ជា​ពិ​ធី​បុណ្យ​រួម​របស់​សហ​គម​ន៍បណ្តា​ជន​ជាតិ​ កិញ – ខ្មែរ​ - ហ្វា​ និង​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន​នៅ​លើ​ភូមិ​សាស្ត្រ​ទី​ក្រុង​ទៀត​ផង​។ តាម​រយៈ​សកម្ម​ភាព​ដោះ​ប្តូរ​បទ​ពិសោធន៍​ ជួប​ជុំ​ និង​រួម​គ្នា​ចូល​រួម​សប្បាយ​ក្នុង​ពិ​ធី​បុណ្យ​ ចំ​ណង​សាមគ្គី​ភាព​ ការ​ផ្សារ​ភ្ជាប់​ ការ​យោគ​យល់​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​បណ្តា​ជន​ជាតិ​ បន្ត​ការ​ពង្រឹង​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជីវ​ភាព​វប្ប​ធម៌​ស្មារតី​របស់​ប្រ​ជា​ជន​កាន់​តែ​សម្បូរ​បែប​។

ឈុត​សម្តែង​របាំ​ជូន​ពរ​។

រា​ត្រី​បើក​ពិ​ធី​បាន​បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​តាម​រយៈ​កម្ម​វិធី​សិល្បៈ​ដ៏​ពិ​សេស​ ក្រោម​ប្រ​ធាន​បទ​ “ពណ៌​សម្បុរ​បេតិក​ភណ្ឌ​ភូមិ​ភាគ​ខាង​ត្បូង​”។ កម្ម​វិធី​បាន​ចាត់​តាំង​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​ ដោយ​រួម​បញ្ចូល​រវាង​សិល្បៈ​សម័យ​ទំនើប​ ជា​មួយ​នឹង​ទម្រង់​សិល្បៈ​ប្រ​ពៃ​ណី​ដ៏​លេច​ធ្លោ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​ជា​ ភ្លេង​ពិ​ណ​ពាទ្យ​ របាំ​រាំ​វង់​ របាំ​យក្ស​ របាំ​រាំ​ក្បាច់​ ។ល។ តាម​រយៈ​ឈុត​សម្តែង​នីមួយៗ​ សម្រស់​នៃ​ទឹក​ដី​ និង​មនុស្ស​នៅ​ទី​ក្រុង​កឹង​ធើ​ រួម​ជា​មួយ​នឹង​ជីវ​ភាព​ពល​កម្ម​ដ៏​ឧស្សា​ហ៍ព្យា​យាម​ ការ​ប្រ​ជុំ​ជីវ​ភាព​សហ​គម​ន៍ និង​មនោ​សញ្ចេតនា​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​បង្ហាញ​ឡើង​វិញ​យ៉ាង​រស់​រវើក​។

សំ​នៀង​ខ្លុយ​ដ៏​ក្រ​អួន​ក្រ​អៅលាយឡំ​ជា​មួយ​នឹង​សូរ​សៀង​នៃ​ភ្លេង​ពិ​ណ​ពាទ្យ​ ចង្វាក់​ស្គរ​ឆៃយ៉ាំ​ដ៏​រន្ថើននិង​ក្បាច់​រាំ​ដ៏​ទន់ភ្លន់​ក្នុង​ឈុត​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ដ៏​ត្រចះ​ត្រ​ចង់​ បង្ក​បាន​ភាព​ទាក់​ទាញ​ចំ​ពោះ​ទស្សនិកជន​។ ឈុត​ឆាក​នីមួយៗ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​បរិយាកាស​នៃ​ពិ​ធី​បុណ្យ​កាន់​តែ​អ៊ូ​អរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ដាស់​នូវ​ស្មារតី​ស្រ​ឡាញ់​ស្រុក​កំ​ណើត​ ក្តី​មោទ​ននិង​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែ​រក្សា​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ជន​ជាតិ​ទៀត​ផង​។ បង​ស្រី​ ស៊ើង​ ធី​ដែប នៅ​ភូមិ​បឹង​ព្រលិត​ ឃុំ​ត្រឹង​ដេ បាន​ឱ្យ​ដឹង​៖ “ខ្ញុំ​ពិត​ជា​មាន​ការ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ចំ​ពោះ​ទ្រង់​ទ្រាយ​ និង​គុណ​ភាព​សិល្បៈ​នៃ​រា​ត្រី​បើក​ពិ​ធី​។ ឈុត​ឆាក​នីមួយៗ​សុទ្ធ​តែ​បង្កប់​នូវ​ដង្ហើម​វប្ប​ធម៌​ខ្មែរ​ ចាប់​ពី​តន្ត្រី​ ក្បាច់​រាំ​ រហូត​ដល់​សម្លៀកបំ​ពាក់​ សុទ្ធ​តែ​មាន​ភាព​ផ្ចិត​ផ្ចង់​ និង​ទាក់​ទាញ​បំ​ផុត​។ បរិយាកាស​សម្តែង​មាន​ភាព​ឱ​ឡា​រិក​ផង​ និង​ស្និទ្ធ​ស្នាល​ផង​ ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​អា​រម្មណ៍​កាន់​តែ​ជ្រាល​ជ្រៅ​នូវ​ជម្រៅ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ខ្ញុំ​សង្ឃឹម​ថា​ បរិយាកាស​វប្ប​ធម៌​ដែល​សម្បូរ​ទៅ​ដោយ​អត្ត​សញ្ញា​ណ​បែប​នេះ​ នឹង​បាន​រក្សា​បន្ត​ និង​ពង្រីក​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​យុវ​ជន​ជំ​នាន់​ក្រោយ​រួម​ដៃ​គ្នា​អភិ​រក្ស​”។

ឈុត​សម្តែង​សិល្បៈ​ដ៏​ពិ​សេស​ក្នុង​រា​ត្រី​បើក​ពិ​ធី​។

ទន្ទឹម​នឹង​ឈុត​សម្តែង​ដ៏​ពិ​សេស​នៃ​កម្ម​វិធី​សិល្បៈ​ ចំ​ណុច​លេច​ធ្លោ​ដែល​ទាក់​ទាញ​ចំ​ណាប់​អា​រម្មណ៍​ដ៏​ពិ​សេស​របស់​គណៈ​ប្រតិ​ភូ​ ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​នោះ​គឺ​ការ​បង្ហាញ​ប្រទីប​ និង​ទូក​គែ​ហ៊ៅ​។ ក្ឆ្លង​កាត់​ស្នា​ដៃ​ដ៏​ប៉ិន​ប្រ​សប់​ និង​ទេព​កោស​ល្យរបស់​គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិស័ទ​ ប្រទីប​ទាំង​ឡាយ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​ ដោយ​យក​លំ​នាំ​តាម​ស្ថា​បត្យ​កម្ម​ព្រះ​វិហារ​ ចេតិយ​បុរាណ​ រួម​ជា​មួយ​នឹង​និមិត្ត​សញ្ញា​វប្ប​ធម៌​ប្រ​ពៃ​ណី​ជា​ច្រើន​ទៀត​។ ក្បាច់​រចនា​ និង​គំនូរ​នីមួយៗ​ត្រូវ​បាន​តុ​បតែង​យ៉ាង​ល្អិត​ល្អន់​ បង្ហាញ​នូវ​សម្រស់​ដ៏​ស្រស់​ស្អាត​ជា​ទី​សក្ការៈ​ផង​ និង​ត្រចះ​ត្រ​ចង់​ផង​។ ពេល​រា​ត្រី​ឈាន​ចូល​មក​ដល់​ ពន្លឺ​ភ្លើង​ពី​ប្រទីប​ទាំង​នោះ​បាន​ចាំង​ផ្លេក​ៗលើ​ផ្ទៃ​ទឹក​។ ទន្ទឹម​នឹង​នោះ​ ទូក​គែ​ហ៊ៅ​ដែល​មាន​រចនា​បថ និង​ក្បាច់​ក្បូរ​ដ៏​ពិ​សេស​ កាន់​តែ​លើក​តម្កើង​នូវ​លក្ខ​ណៈពិ​សេស​ក្នុង​ជីវ​ភាព​វប្ប​ធម៌​ និង​ជំនឿ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ លោក​ ណូ ខា សមា​ជិក​គណៈ​កម្ម​ការ​វត្ត​រឹទ្ធិ​មុនី​សា​គរ​ (ដើម​ត្នោត​) សង្កាត់​វិញ​ភឿក បាន​ចែក​រំលែក​៖ “ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ លយ​ប្រទីប​ មិន​ត្រឹម​តែ​សម្រាប់​សម្តែង​ក្នុង​ពិ​ធី​បុណ្យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្កប់​នូវ​តម្លៃ​វប្ប​ធម៌​ និង​ជំនឿ​យ៉ាង​ជ្រាល​ជ្រៅ​ បង្ហាញ​ពី​ការ​ដឹង​គុណ​ចំ​ពោះ​ធម្ម​ជាតិ​ ដែល​បាន​ជួយ​ការ​ពា​រនិង​ចិញ្ចឹម​បី​បាច់​ ការ​ផលិត​របស់​ប្រ​ជា​ជន​ ព្រម​ទាំង​ផ្ញើ​នូវ​សេច​ក្តី​ប្រាថ្នា​សុំ​ឱ្យ​ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ​ កសិ​កម្ម​ទទួល​បាន​ភោគ​ផល​ និង​ភូមិ​ស្រុក​មាន​សេច​ក្តី​សុខ​សាន្ត​ទៀត​ផង​”។

ដើរ​កម្សាន្ត​គយ​គន់​ប្រទីប​ដ៏​ត្រចះ​ត្រ​ចង់​ អ្នក​មីង​ លី​ ធី​តឹម នៅ​សង្កាត់​សុក​ត្រាំង​ ឱ្យ​ដឹង​ដោយ​ក្តី​មោទ​ន៖ “បរិយាកាស​ពិ​ធី​បុណ្យ​ឆ្នាំ​នេះ​ពិត​ជា​អ៊ូ​អរ​ និង​កក់​ក្តៅ​ណាស់​។ ប្រទីប​នីមួយៗ​បាន​តុ​បតែង​យ៉ាង​ផ្ចិត​ផ្ចង់​ បង្កប់​នូវ​លក្ខ​ណៈវប្ប​ធម៌​ខ្មែរ​យ៉ាង​ជ្រាល​ជ្រៅ​ ជា​ពិ​សេស​ទូក​គែ​ហ៊ៅ​គឺ​មាន​សម្រស់​ស្រស់​ស្អាត​ដោយ​ឡែក​ពី​គ្នា​។ ជា​រៀង​រាល់​ឆ្នាំ​ ឱ្យ​តែ​ដល់​រដូវ​បុណ្យ​ម្តង​ៗ ខ្ញុំ​តែង​តែ​មក​មើល​លយ​ប្រទីប​ និង​ទូក​គែ​ហ៊ៅ​ដែល​មាន​ពន្លឺ​ភ្លឺ​ផ្លេក​នៅ​លើ​ដង​ព្រែក​ និង​ទទួល​អា​រម្មណ៍​យ៉ាង​ច្បាស់​ពី​កម្លាំង​រស់​រវើក​នៃ​វប្ប​ធម៌​ខ្មែរ​ ដែល​បាន​ថែ​រក្សា​ និង​សាយ​ភាយ​ក្នុង​ជីវ​ភាព​សម័យ​បច្ចុប្បន្ន​”។

ប្រទីប​ភ្លឺ​ផ្លេក​ចែង​ចាំង​នៅ​លើ​ផ្ទៃ​ទឹក​។

បិទ​កម្ម​វិធី​សិល្បៈ​នៃ​រា​ត្រី​បើក​ពិ​ធី​បុណ្យ​ ក្តី​រំភើប​របស់​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ បន្ត​ឆ្ពោះ​ដល់​រង្វាន់​ប្រ​ណាំង​ទូក​ - ង ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​ ២៣ និង​ ២៤ ខែ​វិច្ឆិកា នៅ​លើ​ដង​ទន្លេ​ម៉ាសប៉េរ៉ូ សង្កាត់​សុក​ត្រាំង​។ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ទូក​-ងបុរស​និង​ទូក​ -ងនា​រី​ចំ​នួន​ ៨៤ ក្រុម​ មក​ពី​ភូមិ​ភាគ​នា​នា​ក្នុង​និង​ក្រៅ​ទី​ក្រុង​ រង្វាន់​ប្រ​ណាំង​នេះ​សន្យា​ថា​នឹង​នាំ​មក​នូវ​ការ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ស្វិតស្វាញ​ និង​ជក់​ចិត្ត​បំ​ផុត​។ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ទូក​-ង មិន​មែន​គ្រាន់​តែ​ជា​មធ្យោ​បាយ​សម្រាប់​ប្រ​កួត​កី​ឡា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​និមិត្ត​រូប​វប្ប​ធម៌​ ប្រ​មូល​ផ្តុំ​នូវ​កម្លាំង​សហ​គម​ន៍ និង​ស្មារតី​សាមគ្គី​របស់​វត្ត​អា​រាម​ និង​ភូមិ​ស្រុក​នីមួយៗ​ទៀត​ផង​។ ទូក​នីមួយៗ​ដែល​ចេញ​ប្រ​ណាំង​ មិន​ត្រឹម​តែ​នាំ​មក​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កី​ឡា​ករ​-កី​ឡា​ការិនី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ផ្ញើ​នូវ​ក្តី​មោទ​ន ក្តី​រំ​ពឹង​ និង​មនោ​សញ្ចេតនា​របស់​មា​មីង​បង​ប្អូន​ជា​ច្រើន​ ទៀត​ផង​។

ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា បាន​ប្រ​មូល​ផ្តុំ​នូវ​សកម្ម​ភាព​ដ៏​សម្បូរ​បែប​ជា​ច្រើន​ ដូច​ជា​៖ ពិ​ធី​សែន​ព្រះ​ខែ​ លយ​ប្រទីប​ បង្ហាញ​ទូក​គែ​ហ៊ៅ​ ការ​ប្រ​ណាំង​ទូក​-ង រួម​ជា​មួយ​នឹង​ពិព័រណ៍​ជំ​រុញ​ពាណិជ្ជ​កម្ម​ផលិត​ផល​ OCOP និង​ផលិត​ផល​ពិ​សេស​ប្រ​ចាំ​តំ​បន់​។ ចង្កោម​ព្រឹត្តិ​ការណ៍​នេះ​ បាន​រួម​ចំ​ណែក​បង្ក​នូវ​បរិយាកាស​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​វិជ្ជមាន​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​កម្សាន្ត​ក្នុង​ជីវ​ភាព​ស្មារតី​របស់​ប្រ​ជា​ជន​ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​រូប​ភាព​ទឹក​ដី​ និង​មនុស្ស​នៅ​ទី​ក្រុង​កឹង​ធើ​ ទៅ​កាន់​មិត្ត​ភក្តិ និង​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​៕

ហុង​ទើ - លី​ធាន​

ចែករំលែកអត្ថបទ