22/11/2026 - 18:45

មាន​តំ​ណាង​ទូក​-ងចំ​នួន​ ៨៤ ទូក​ចូល​រួម​ចាប់​ឆ្នោត​បែង​ចែក​ពូល​ ក្នុង​កម្ម​វិធី​ប្រ​ណាំង​ឆ្នាំ​ ២០២៦ 

នៅ​ថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា នៅ​សង្កាត់​ភូ​ឡើយ​ គណៈ​ចាត់​តាំង​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ងទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ បាន​ប្រារព្ធ​ពិ​ធី​ចាប់​ឆ្នោត​ និង​ចែក​ពូល​អុំ​ប្រ​ណាំង​សម្រាប់​ទូក​-ងចំ​នួន​ ៨៤ ទូក​ រួម​មាន​៖ ទូក​-ងបុរស​ ៦៧ ទូក​ និង​ក្រុម​ទូក​-ងនា​រី​ ១៧ទូក​ មក​ពី​ភូមិ​ភាគ​នា​នា​ក្នុង​និង​ក្រៅ​ទី​ក្រុង​។ តាម​លទ្ធ​ផល​នៃ​ការ​ចាប់​ឆ្នោត​ ខ្លឹម​សារ​ទូក​-ងផ្នែក​បុរស​មាន​ ១៦ ពូល​ ទូក​-ងផ្នែក​នា​រី​មាន​ ៤ ពូល​ ក្នុង​នោះ​មាន​ ៣ ពូល​ ដែល​មាន​ ៥ ទូក​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ក្នុង​ពិ​ធី​ចាប់​ឆ្នោត​។

យោង​តាម​លទ្ធ​ផល​ក្នុង​រដូវ​ប្រ​ណាំង​ ឆ្នាំ​២០២៥ គណៈ​ចាត់​តាំង​បាន​ជ្រើស​រើស​ទូក​-ងបុរស​ចំ​នួន​ ៤ ទូក​ធ្វើ​ជា​ក្រុម​គ្រាប់​ពូជ​ រួម​មាន​៖ ទូក​-ងវត្ត​ទំ​នប់​(ឃុំ​អាង​និញ) ទូក​វត្ត​ព្រែក​អណ្តើក​ ២ (ឃុំ​ញ៉ូយ៉ា) ទូក​វត្ត​ព្រែក​តា​គួន(ឃុំ​យ៉ាហ្វា​) និង​ទូក​វត្ត​ជ្រោយ​ទឹម​ចាស់​(សង្កាត់​មី​ស្វៀង​)។ ក្រុម​ទូក​-ងទាំង​នេះ​ បាន​រៀប​ចំ​នៅ​ពូល​ប្រ​ណាំង​ផ្សេង​គ្នា​។ ក្រុម​ទូក​-ងបុរស​ នឹង​អុំ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ១.២០០ ម៉ែ​ត្រ​។

ក្រុម​ទូក​-ងនា​រី​វត្ត​សង្កែ​ចាប់​ឆ្នោត​។

ចំ​ពោះ​ខ្លឹម​សារ​នា​រី​ មាន​ក្រុម​ទូក​-ងចំ​នួន​ ១៧ ទូក​ បាន​ចែក​ជា​ ៤ ពូល​ ក្នុង​នោះ​មាន​ ១ ពូល​មាន​ ៥ ទូក​ អុំ​ប្រ​ណាំង​វិល​ជុំ​មួយ​លើក​គិត​ពិន្ទុ​។ គណៈ​ចាត់​តាំង​បាន​ជ្រើស​រើស​ទូក​-ងចំ​នួន​ ២ ទូក​ធ្វើ​ជា​គ្រាប់​ពូជ​ គឺ​ទូក​-ងវត្ត​ទំ​នប់​(ឃុំ​អាង​និញ) និង​ក្រុម​ទូក​-ងវត្ត​កោះ​ធំ​ ២ (ខេត្ត​កាម៉ាវ​)។ ក្រុម​កី​ឡា​ករ​ទូក​-ងនា​រី​ អុំ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ១.០០០ ម៉ែ​ត្រ​។

នៅ​ក្នុង​ពិ​ធី​ចាប់​ឆ្នោត​ គណៈ​ចាត់​តាំង​បាន​ផ្សព្វ​ផ្សាយ​លក្ខ​ន្តិកៈ​ បែប​បទ​នៃ​ការ​អុំ​ប្រ​ណាំង​ និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ចាត់​តាំង​ ធា​នា​សុវត្ថិ​ភាព​ជូន​កី​ឡា​ករ​ កី​ឡា​ការិនី​។ តាម​រយៈ​នោះ​ ក្រុម​ទូក​-ងទាំង​អស់​ដែល​ចូល​រួម​អុំ​ប្រ​ណាំង​ត្រូវ​ឆ្លើយ​តប​គ្រប់​លក្ខ​ខណ្ឌ​តាម​ការ​កំ​ណត់​ កី​ឡា​ករ​ កី​ឡា​ការិនី​ត្រូវ​ចេះ​ហែ​លទឹក​ ធា​នា​សុខ​ភាព​ និង​គោរព​ម៉ឺង​ម៉ាត់​តាម​លក្ខ​ន្តិកៈ​នៃ​ការ​អុំ​ប្រ​ណាំង​។

ក្រុម​ទូក​-ងបុរស​ចាប់​ឆ្នោត​។

ពិ​ធី​ប្រ​ណាំង​ទូក​-ងនឹង​បើក​ជា​ផ្លូវ​ការ​នៅ​ពេល​ថ្ងៃ​ត្រង់​ទី​ ២៣ ខែ​វិច្ឆិកា លើ​ដង​ព្រែក​Maspéro សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​។ការ​អុំ​ប្រ​ណាំង​នឹង​ប្រ​ព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា បន្ទាប់​មក​គណៈ​ចាត់​តាំង​ប្រ​គល់​ជូន​រង្វាន់​។ នេះ​គឺ​ជា​សកម្ម​ភាព​កី​ឡា​ប្រ​ពៃ​ណី​ដ៏​លេច​ធ្លោ​ក្នុង​ក្រប​ខ័ណ្ឌ​ពិ​ធី​បុណ្យ​អក​អំ​បុក​ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ ព្រម​ទាំង​បង្ក​បរិយាកាស​សប្បាយ​រីក​រាយ​ សាមគ្គី​ និង​ទាក់​ទាញ​ប្រ​ជា​ជន​ ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​និង​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ច្រើន​កុះ​ករ​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ