ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/11/2026 - 08:29

ទី​ក្រុង​កឹង​ធើ ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​ជា​មួយ​សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា Swinburne អូ​ស្ត្រា​លី​ 

(អ.ឡ) - តាម​ការ​គ្រោង​ទុក​ក្នុង​ឆ្នាំ​២០២៧ សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា Swinburne នឹង​ចាត់​តាំង​ក្រុម​ការ​ងារ​មក​ធ្វើ​ការ​នៅ​ទី​ក្រុង​កឹង​ធើ ដើម្បី​ស្ទង់​មតិ​ជាក់​ស្តែង បើក​ទិស​ដៅ​ចង​សម្ព័ន្ធ​បណ្តុះ​បណ្តាល ឆ្លើយ​តប​តម្រូវ​ការ​អភិ​វឌ្ឍ​របស់​ភូមិ​ភាគ ភ្ជាប់​ជា​មួយ​ភាព​ខ្លាំង​របស់​សា​លា។

បន្ត​កម្ម​វិធី​បំ​ពេញ​ការ​ងារ លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​មន្ទីរ ផ្នែក​របស់​ទី​ក្រុង មាន​កិច្ច​ជំ​នួប​ធ្វើ​ការ​នៅ​សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា Swinburne (Melbourne អូ​ស្ត្រា​លី)។

 ក្រុម​ការ​ងារ​ទី​ក្រុង​កឹង​ធើ​ថត​រូប​អនុ​ស្សរីយ៍​ជា​មួយ​ថ្នាក់​ដឹក​នាំ​សា​លា។

បណ្ឌិត Jason McGovern ចាង​ហ្វាង​រង​ទទួល​បន្ទុក​សហ​ប្រតិ​បត្តិ​ការ​សកល រួម​ជា​មួយ​តំ​ណាង​ថ្នាក់​ដឹក​នាំ​មហា​វិទ្យា​ល័យ ការិ​យា​ល័យ​ផ្នែក​ជំ​នាញ​របស់​សា​លា បាន​ទទួល​ក្រុម​ការ​ងារ។

ក្នុង​កិច្ច​ជំ​នួប​ធ្វើ​ការ​តំ​ណាង​សា​លា​បាន​ឧទ្ទេស​នាម​ជា​ទូ​ទៅ​អំ​ពី​សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា Swinburne។ សា​លា​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩០៨ និង​បាន​ទទួល​ស្គាល់​ជា​សា​កល​វិទ្យា​ល័យ​ក្នុង​ឆ្នាំ​១៩៩២ បច្ចុប្បន្ន​សា​លា​មាន​ទ្រង់​ទ្រាយ​បណ្តុះ​បណ្តាល​និស្សិត​ជាង​៤៣.​០០០ នាក់ ក្នុង​នោះ​មាន​និស្សិត​អន្តរ​ជាតិ​ជាង ១២​.០០០ នាក់ មក​ពី​ជាង ១១០ប្រ​ទេស។

Swinburne ស្ថិត​ក្នុង​ចំ​ណោម ១% នៃ​សា​កល​វិទ្យា​ល័យ​កំ​ពូល​ឈាន​មុខ​គេ​លើ​ពិ​ភព​លោក ឈរ​លេខ​១​នៅ Melbourne អំ​ពី​ចំ​ណូល​មធ្យម​ក្រោយ​បញ្ចប់​ការ​សិក្សា ហើយ​លេច​ធ្លោ​ជា​មួយ​ទម្រង់​ធា​នា បទ​ពិសោធន៍​ជាក់​ស្តែង​ក្នុង​ផ្នែក​សម្រាប់​គ្រប់​កម្ម​វិធី​បរិញ្ញា​បត្រ។

សា​លា​ស្ថិត​ក្នុង​ចំ​ណោម ១០០ សា​លា​កំ​ពូល​លើ​សកល​លោក​ចំ​ពោះ​ក្រុម​ផ្នែក​ជំ​នាញ​មួយ​ចំ​នួន ដូច៖ ស្វ័យ​ប្រ​វត្តិ​កម្ម​និង​ការ​គ្រប់​គ្រង ការ​គ្រប់​គ្រង​អា​ជីវ​កម្ម វិទ្យា​សាស្ត្រ​កុំ​ព្យូ​ទ័រ វិស្វ​កម្ម អគ្គិ​សនី​-អេ​ឡិច​ត្រូ​និក​និង​ការ​គ្រប់​គ្រង​ទេស​ចរណ៍​-សណ្ឋា​គារ។

ចំ​ពោះ​វៀត​ណាម​ សា​លា​រក្សា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យ៉ាង​ទូ​លំ​ទូ​លាយ​ជា​មួយ​និស្សិត​ជាង​៣.០០០ នាក់ ដែល​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្ម​វិធី​ចង​សម្ព័ន្ធ Swinburne - វៀត​ណាម (SVAP) ចាប់​ពី​ឆ្នាំ​២០១៩; ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២៥ បាន​កត់​សម្គាល់​មាន​និស្សិត​វៀត​ណាម​ជិត​៣.២០០​នាក់​ដែល​ចុះ​ឈ្មោះ​សិក្សា។ Swinburne ក៏​សហ​ការ​ជា​មួយ​គ្រឹះ​ស្ថាន​អប់​រំ​វៀត​ណាម​ប្រ​កាស​ផ្សាយ​ស្នា​ដៃ​ស្រាវ​ជ្រាវ​ជាង ១៦៨ សហ​សមិទ្ធ​ករ​ចាប់​ពី​ឆ្នាំ​២០១៨ មក​ដល់​ពេល​នេះ។

ភា​គី​ទាំង​ពីរ​បាន​ដោះ​ដូរ​នូវ​ខ្លឹម​សារ​សំ​ខាន់ៗ​ជា​ច្រើន។ បណ្ឌិត Jason McGovern ចែក​រំលែក​អំ​ពី​ទិស​ដៅ​សហ​ប្រតិ​បត្តិ​ការ​សកល​របស់​ Swinburne; តំ​ណាង​មហា​វិទ្យា​ល័យ​ផ្នែក​ជំ​នាញ​របស់​សា​លា​បាន​ឧទ្ទេស​នាម​ស៊ី​ជម្រៅ​អំ​ពី​ប្រ​ព័ន្ធ​អប់​រំ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ កម្ម​វិធី​ភា​សា​អង់​គ្លេស​ ការ​ស្រាវ​ជ្រាវ​លេច​ធ្លោ​និង​ប្រ​ព័ន្ធ​មន្ទីរ​ពិសោធន៍​ផ្នែក​វិទ្យា​សាស្ត្រ​គ្រឿង​បរិ​ភោគ​របស់​សា​លា។

ក្នុង​កិច្ច​ជំ​នួប​ធ្វើ​ការ​ដដែល​តំ​ណាង​សា​លា​រៀន​នា​នា​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​បាន​ស្នើ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា Swinburne តាម​រយៈ​កម្ម​វិធី​តភ្ជាប់​ពី​សា​លា​អនុ​មហា​វិទ្យា​ល័យ​ឡើង​សា​កល​វិទ្យា​ល័យ​ ការ​ទទួល​ស្គាល់​សញ្ញា​បត្រ ព្រម​ទាំង​ការ​ដោះ​ដូរ​សា​ស្ត្រា​ចារ្យ​និង​និស្សិត។ ជាក់​ស្តែង បណ្តា​សា​លា​ចង់​អនុ​វត្ត​ទម្រង់​ចង​សម្ព័ន្ធ​បណ្តុះ​បណ្តា​លតាម​ដំ​ណើរ​ការ​និស្សិត​រៀន​ពី​១-២ឆ្នាំ​នៅ​កឹង​ធើ បន្ទាប់​មក​បន្ត​ទៅ​រៀន​នៅ​ Swinburne ១-២ឆ្នាំ​រហូត​ដល់​បញ្ចប់​ការ​សិក្សា។

ក្រៅ​ពី​នេះ​ ភា​គី​ទាំង​ពីរ​អាច​សហ​ការប​ណ្តុះ​បណ្តា​លតាម​អា​សយ​ដ្ឋាន​របស់​អង្គ​ភាព អា​ជីវ​កម្ម; ព្រម​ទាំង​តភ្ជាប់​ឧទ្ទេស​នាម​និស្សិត​កឹង​ធើ ជា​ពិ​សេស និស្សិត​សា​លា​វិជ្ជា​ជី​វៈ​ទៅ​ធ្វើ​កម្ម​សិក្សា​នៅ​តាម​បណ្តា​ញអា​ជីវ​កម្ម​ជា​ដៃ​គូ​របស់​ Swinburne ។

ក្រុម​ការ​ងារ​ទី​ក្រុង​កឹង​ធើ​សម្ដែង​នូវ​ការ​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ទម្រង់​អប់​រំ​ច្រើន​ថ្នាក់​របស់​សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ Swinburne ជា​កន្លែង​រួម​បញ្ចូល​បណ្តុះ​បណ្តាល​បរិញ្ញា​បត្រ ការ​ស្រាវ​ជ្រាវ​ស៊ី​ជម្រៅ​និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បច្ចេក​វិទ្យា​ខ្ពស់។ ការ​ផ្សារ​ភ្ជាប់​រវាង​ចំ​ណេះ​ដឹង​សិក្សា​និង​ជំ​នាញ​ជាក់​ស្តែង​តាម​ស្តង់​ដារ​ឧស្សាហ​កម្ម​គឺ​ជា​កូន​សោ​ឆ្លើយ​តប​តម្រូវ​ការ​ទី​ផ្សារ​ការ​ងារ​ទំ​នើប។

ក្នុង​នាម​ជា​មជ្ឈ​មណ្ឌល​អប់​រំ​-បណ្តុះ​បណ្តាល វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង ទី​ក្រុង​កឹង​ធើ​កំ​ពុង​ប្រ​ឈម​នឹង​តម្រូវ​ការ​ដ៏​ធំ​និង​បន្ទាន់​អំ​ពី​ធន​ធាន​មនុស្ស​ទាំង​ពីរ​កម្រិត៖ កង​ជួរ​អ្នក​ជំ​នាញ អ្នក​គ្រប់​គ្រង​កម្រិត​ខ្ពស់​និង​កង​កម្លាំង​ពល​កម្ម​បច្ចេក​ទេស ជាង​ជំ​នាញ​តាម​ស្តង់​ដារ​អន្តរ​ជាតិ​ ដើម្បី​បម្រើ​គម្រោង​ប្លង់​អភិវឌ្ឍ​យុទ្ធ​សាស្ត្រ​អំ​ពី​កសិ​កម្ម​ឆ្លាត​វៃ ឧស្សាហ​កម្ម​កែ​ច្នៃ ភស្តុ​ភារ​កម្ម​ សេ​វា​កម្ម​និង​ទី​ក្រុង​បៃ​តង។

លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​វាយ​តម្លៃ​ខ្ពស់​និង​គោរព​ចំ​ពោះ​ការ​ដែល​សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ Swinburne បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​កឹង​ធើ​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ តាម​រយៈ​ទម្រង់​សហ​ប្រតិ​បត្តិ​ការ​ដាក់​អន្តេ​វា​សិក​ដ្ឋាន​នៅ​ក្នុង​បរិវេណ​សា​កល​វិទ្យា​ល័យ​ FPT កឹង​ធើ នាំ​មក​នូវ​ឱ​កាស​កៀក​ជិត​ការ​អប់​រំ​តាម​ស្តង់​ដារ​អូ​ស្ត្រា​លី​នៅ​ភូមិ​ភាគ​ខាង​លិច​សម្រាប់​និស្សិត។ ព្រម​ទាំង​សំ​ណូម​ពរ​សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ Swinburne ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការប​ណ្តុះ​បណ្តាល​នៅ​ទី​ក្រុង​កឹង​ធើ​ជា​មួយ​ចំ​ណុច​ស្នូល​ចំ​នួន​៣។

ទី​មួយ​ បង្កើន​កម្រិត​គ្រឹះ​ស្ថាន​នា​បច្ចុប្បន្ន​ទៅ​ជា​សាខា​ផ្លូវ​ការ​ឯក​រាជ្យ​នៅ​កឹង​ធើ ដើម្បី​បម្រើ​ទូ​ទាំង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង។ ទី​ក្រុង​សន្យា​ជំនួយ​ជា​អតិ​បរ​មា​អំ​ពី​មូល​និធិ​ដី​ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​និង​គោល​នយោ​បាយ​អា​ទិ​ភាព។

ទី​ពីរ​ បង្កើន​កម្រិត​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​នៅ​ភូមិ​ភាគ​តាម​រយៈ​ការក​សាង​កម្ម​វិធី​តាម​ស្តង់​ដារ​អន្តរ​ជាតិ បំ​ពាក់​បំប៉ន​គ្រូ​បង្រៀន​និង​ផ្ទេរ​ទម្រង់​ភ្ជាប់​ជា​មួយ​អា​ជីវ​កម្ម​ក្នុង​ផ្នែក​បច្ចេក​ទេស ភស្តុ​ភារ​កម្ម បច្ចេក​វិទ្យា​គ្រឿង​បរិ​ភោគ ដំ​ណើរ​ការ​គ្រឿង​ច័ក្រ​ទំ​នើប។

ទី​បី សហ​ការ​ផ្តល់​អា​ហា​រូប​ករណ៍​ពាក់​កណ្តាល ពេញ​លេញ​សម្រាប់​បណ្តុះ​បណ្តាល​ក្រោយ​បរិញ្ញា​បត្រ បំ​ពាក់​បំ​ប៉ន​រយៈ​ពេល​ខ្លី​សម្រាប់​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​អំ​ពី​ការ​គ្រប់​គ្រង​រដ្ឋ ទី​ក្រុង​ឆ្លាត​វៃ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល; ព្រម​ទាំង​ផ្តល់​អា​ហា​រូប​ករណ៍​បរិញ្ញា​បត្រ​សម្រាប់​សិស្ស និស្សិត​ឆ្នើម​របស់​ទី​ក្រុង។

ទី​ក្រុង​កឹង​ធើ​នឹង​បង្ក​លក្ខ​ណៈងាយ​ស្រួល​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ Swinburne ជំ​រុញ​កម្ម​វិធី​សហ​ប្រតិ​បត្តិ​ការ​ជាក់​លាក់​នៅ​លើ​ភូមិ​ឋាន​ក្នុង​ពេល​ខាង​មុខ។

ថ្លែង​ក្នុង​កិច្ច​ជំ​នួប​ធ្វើ​ការ​ លោក​ដុង​វ៉ាំង​ថាញ បាន​កត់​សម្គាល់​តួ​នា​ទី​របស់​ប្រ​ព័ន្ធ​សា​លា​រៀន​ចាប់​ពី​មធ្យម​សិក្សា អនុ​មហា​វិទ្យា​ល័យ​ រហូត​ដល់​សា​កល​ វិទ្យា​ល័យ​នៅ​ទី​ក្រុង​កឹង​ធើ​ ក្នុង​ការ​រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ សំណើ​របស់​សា​លា​នា​នា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​អំ​ពី​តម្រូវ​ ការ​មាន​ការ​ចង​សម្ព័ន្ធ​ សហ​ការ​រវាង​សា​កល​វិទ្យា​ ល័យ​មិន​ត្រឹម​តែ​ក្នុង​ប្រ​ទេស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អន្តរ​ជាតិ​ ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ដែល​ក្រុម​ការ​ងារ​ឆ្ពោះ​ ដល់​កិច្ច​ជំ​នួប​ធ្វើ​ការ​នេះ​។

កត់​សម្គាល់​ចំ​ពោះ​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​សា​កល​ វិទ្យា​ល័យ​បច្ចេក​វិទ្យា​ Swinburne ចំ​ពោះ​សំណើ​របស់​សា​លា​នា​នា​ក្នុង​ក្រុម​ការ​ងារ​ លោក​ដុង​វ៉ាំង​ថាញ​ សំ​ណូម​ពរ​ឱ្យ​ភា​គី​ទាំង​ពីរ​ឯក​ភាព​ទិស​ដៅ​ចង​សម្ព័ន្ធ​បណ្តុះ​បណ្តា​លច្រើន​កម្រិត​រវាង​សា​លា​នា​នា​នៅ​កឹង​ធើ​ជា​មួយ​ Swinburne ចាប់​ពី​កម្រិត​វិញ្ញាបនបត្រ​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​រហូត​ដល់​កម្រិត​ បរិញ្ញាបត្រ​ អនុ​បណ្ឌិត​និង​បណ្ឌិត​។ ចំ​ពោះ​ក្រុម​ផ្នែក​ ជំ​នាញ​ជាក់​លាក់​ដែល​បាន​ដោះ​ដូរ​ ភា​គី​ទាំង​ ពីរ​នឹង​បន្ត​ធ្វើ​ការ​ដើម្បី​ឯក​ភាព​ក្នុង​ពេល​ខាង​មុខ​។

លោក​ដុង​វ៉ាំង​ថាញ​ ប្រ​គល់​ឱ្យ​សា​លា​នា​នា​របស់​ ទី​ក្រុង​កឹង​ធើ​ធ្វើ​ការ​ដោយ​ផ្ទាល់​ជា​មួយ​សា​កល​វិទ្យា​ ល័យ​បច្ចេក​វិទ្យា​ Swinburne ហើយ​សំ​ណូម​ពរ​ឱ្យ​ភា​គី​ Swinburne ផ្តល់​ចំ​ណុច​ទាក់​ទង​ដើម្បី​ឱ្យ​សា​លា​នា​នា​អាច​ដោះ​ដូរ​ដោយ​ផ្ទាល់​នូវ​ខ្លឹម​សារ​លម្អិត​នីមួយៗ​និង​វិធី​សាស្ត្រ​អនុ​វត្ត​សម​ស្រប​។ ព្រម​ ទាំង​មាន​បំ​ណង​ឱ្យ​សា​លា​នា​នា​របស់​ទី​ក្រុង​កឹង​ធើ​និង​សា​កល​វិទ្យា​ល័យ​ Swinburne ឆាប់​ឈាន​ដល់​ ការ​ចុះ​ហត្ថ​លេខា​អនុ​វត្ត​ខ្លឹម​សា​រស​ហ​ប្រតិ​បត្តិ​ការ​ក្នុង​ពេល​ខាង​មុខ​។

គោរព​ចំ​ពោះ​សុឆន្ទៈ​និង​សំណើ​ជាក់​ស្តែង​របស់​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ បណ្ឌិត​ Jason McGovern ឱ្យ​ដឹង​ថា តាម​ការ​គ្រោង​ទុក​ក្នុង​ឆ្នាំ​២០២៧ សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា Swinburne នឹង​ចាត់​តាំង​ក្រុម​ការ​ងារ​មក​ធ្វើ​ការ​នៅ​ទី​ក្រុង​កឹង​ធើ ដើម្បី​ស្ទង់​មតិ​ជាក់​ស្តែង បើក​ទិស​ដៅ​ចង​សម្ព័ន្ធ​បណ្តុះ​បណ្តាល​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​របស់​ភូមិ​ភាគ ភ្ជាប់​ជា​មួយ​ភាព​ខ្លាំង​របស់​សា​លា៕

ថាញ​ដិញ - សុផន

ចែករំលែកអត្ថបទ