មិនត្រឹមតែប្រមូលផ្តុំនៅតំបន់មជ្ឈមណ្ឌលប៉ុណ្ណោះទេ រលកបច្ចេកវិទ្យាបាននិងកំពុងផ្សព្វផ្សាយយ៉ាងស៊ីជម្រៅមកដល់តំបន់ជនបទនៃទីក្រុងកឹងធើ ជាជំហានផ្លាស់ប្តូរបន្តិចម្តងៗនូវទម្លាប់របស់ប្រជាជន ភាវូបនីយកម្មខឿនរដ្ឋបាល និងជំនួយកម្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
ចង្វាក់ជីវភាពឌីជីថលនៅជនបទ
ដើម្បីធ្វើឱ្យជាក់ស្តែងទិសដៅផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយលើសសរស្តម្ភទាំង ៣ គឺ៖ រដ្ឋអំណាចឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ភូមិភាគនានានៅទីក្រុងកឹងធើ តែងយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់ធនធានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ តួយ៉ាងដូចនៅឃុំផុងដៀង ឆ្នាំ ២០២៦ ភូមិភាគបានបែងចែកថវិកាជាង ៧៩១ លានដុង ដើម្បីបម្រើដោយផ្ទាល់សម្រាប់ការផ្លាស់ប្តូរឌីជីថល។ ប្រភពធនធាននេះឆ្ពោះទៅកាន់ទិសដៅជាក់ស្តែងដូចជា៖ វិនិយោគបង្កើតផលិតផលចំនួន ៣ ទទួលបានវិញ្ញាបនបត្រ OCOP ផ្កាយ៤; ដំឡើងគ្រឿងបំពងសំឡេងឆ្លាតវៃថ្មីចំនួន ១៦ កន្លែង; អនុវត្តកម្មវិធីផ្នែកទន់ទិន្នន័យសុខភាពអេឡិចត្រូនិកព្រមៗគ្នា និងសុក្រឹត្យសំណុំឯកសារកម្រិតសុវត្ថិភាពព័ត៌មាន។ ទន្ទឹមនឹងនោះ ឃុំក៏បានបើកវគ្គបណ្តុះបណ្តាលស្តីពីបំណិនប្រើប្រាស់មូលដ្ឋានគ្រឹះឌីជីថល អនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការងាររដ្ឋបាល និងណែនាំប្រជាជនឱ្យប្រើប្រាស់សេវាសាធារណៈអនឡាញ។

ប្រជាជនកំពុងឆ្លងកាត់ពិសោធន៍ដំណើរការឌីជីថលូបនីយកម្មនៅមជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលឃុំថាញ់ហ្វា។
មិនត្រឹមតែបញ្ឈប់នៅត្រឹមហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ការអនុវត្តផ្លាស់ប្តូរឌីជីថលទៅក្នុងសកម្មភាពផលិតកំពុងបង្កគំនាស់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចឌីជីថលនៅជនបទ។ លោក ឡេហ្វាងយ៉ាង អនុប្រធានការិយាល័យសេដ្ឋកិច្ចឃុំដុងហ៊ីប បានឱ្យដឹង៖ ជាមួយនឹងការឧបត្ថម្ភពីមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុង ផលិតផល OCOP ទទួលស្គាល់ថ្មី និងទទួលស្គាល់ឡើងវិញ ១០០% របស់ឃុំនាពេលបច្ចុប្បន្ន សុទ្ធតែបានធ្វើឌីជីថលូបនីយកម្មលើដំណើរការផលិត និងអនុវត្តបិទតែម QR code ស្វែងរកប្រភពទំនិញ។ ចំពោះបណ្តាញចែកចាយ ផលិតផល OCOP ចំនួន ៥០% របស់ឃុំ (លេចធ្លោដូចជា៖ មៀនសម្ងួតខ្ចប់គ្រាប់ឈូក, ទៀបបារាំងសម្ងួតអំបិលម្ទេស) ធ្វើអាជីវកម្មយ៉ាងមានប្រសិទ្ធភាពនៅលើបណ្តាញសង្គម។ ក្រៅពីនេះ ផលិតផលដែលមានសក្តានុពលផ្សេងទៀតដូចជា ត្របែកសម្ងួត, ម្នាស់សម្ងួត... កំពុងខិតជិតអតិថិជនតាមរយៈបណ្តាញសង្គម Zalo, Facebook និងប្រព័ន្ធដេប៉ូអនឡាញ។ ដើម្បីពង្រីកប្រសិទ្ធភាពជាអតិបរមា នាពេលខាងមុខ ភូមិភាគនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ និងផ្នែកជំនាញ បង្កើនការឧបត្ថម្ភអាជីវកម្មក្នុងការផ្សព្វផ្សាយ និងនាំយកផលិតផល OCOP ដែលគ្រប់លក្ខណៈចូលរួមលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។
ក្រៅពីការនាំយកកសិផលដាក់លើប្រព័ន្ធអ៊ីនធឺណិត កម្មវិធីផ្នែកទន់ឯកទេសឧបត្ថម្ភដល់ការផលិតក៏បាននាំយកទៅដល់ដៃកសិករផងដែរ ដូចជា៖ កម្មវិធីគ្រប់គ្រងតំបន់ដាំដុះ VNPT Green, កម្មវិធីប្រឹក្សាយោបល់និងកំណត់ដឹងសត្វល្អិតបំផ្លាញ Mobi Agri, ផ្នែកទន់គ្រប់គ្រងការផលិតស្រូវ Ricemore... ជួយឱ្យការបង្កបង្កើនផលកាន់តែមានប្រសិទ្ធភាព និងមានវិទ្យាសាស្ត្រជាង។
កសាងពលរដ្ឋឌីជីថល
ដើម្បីឱ្យការផ្លាស់ប្តូរឌីជីថលចូលទៅក្នុងជីវភាពយ៉ាងពិតប្រាកដ មិនអាចបញ្ឈប់នៅត្រឹមការផ្សព្វផ្សាយ ឬការផ្តល់វេទិកាប៉ុណ្ណោះទេ។ អ្វីដែលសំខាន់បំផុតនោះគឺ ប្រជាជនដឹង យល់និងប្រើប្រាស់សេវាឌីជីថល។
ដោយផ្អែកលើស្មារតីខាងលើ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានបើកយុទ្ធនាការព្រមៗគ្នា “៦០ ថ្ងៃចុះគ្រប់ច្រកល្ហក គោះទ្វារគ្រប់ផ្ទះ ណែនាំប្រជាជនម្នាក់ៗអំពីបំណិនឌីជីថល និងការប្រើប្រាស់សេវាឌីជីថល” (អនុវត្តចាប់ពីថ្ងៃទី ១០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៦)។ យុទ្ធនាការនេះ បានប្រមូលផ្តុំជាអតិបរមាកម្លាំងជំនាញថ្នាក់ឃុំ និងសមាជិកក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ឱ្យចុះទៅមូលដ្ឋានដោយផ្ទាល់ ណែនាំប្រជាជនរៀនសូត្រនិងប្រើប្រាស់មូលដ្ឋានគ្រឹះ “ប្រជាសិក្សាឌីជីថល”, ដំឡើងគណនី VNeID, ប្រើប្រាស់សេវាកម្មរដ្ឋបាលអនឡាញ និងទូទាត់ដោយមិនប្រើក្រដាស់ប្រាក់... តាមនោះ ជាជំហាននាំយកឧបករណ៍ប្រើប្រាស់ឌីជីថលចូលទៅក្នុងជីវភាព ជួយឱ្យប្រជាជនមានភាពម្ចាស់ការជាងនៅពេលធ្វើនីតិវិធីរដ្ឋបាល។
ដើម្បីធ្វើឱ្យជាក់ស្តែងការប្តេជ្ញាចិត្តនេះនៅមូលដ្ឋាន អ្នកស្រី តាបែឡង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញ៉ើងអាយ បានចែករំលែក៖ ឃុំខិតខំសម្រេចឱ្យបាននូវភាគកម្រិតនៃការផ្តល់ និងបើកដំណើរការចុះហត្ថលេខាឌីជីថលចំនួន ១.០០០ ជូនដល់ប្រជាជនពេញវ័យ ដោយផ្តល់អាទិភាពពិសេសដល់កម្មាភិបាល បក្ខជន អាជីវករផ្សារវ៉ាមសាង និងគ្រួសារផលិតធ្វើអាជីវកម្ម។ ទន្ទឹមនឹងនេះ កងកម្លាំងស្នូលនឹងណែនាំប្រជាជនប្រើប្រាស់ស្ទាត់ជំនាញ VNeID កម្រិត ២, វិធីដាក់ពាក្យស្នើសុំតាមអនឡាញ និងខិតជិតវេទិកាស្វ័យសិក្សាបំណិនឌីជីថលប្រកបដោយប្រសិទ្ធភាព។ ដំណើរការអនុវត្តតែងប្រកាន់ខ្ជាប់នូវគោលលំនាំ យកប្រជាជនធ្វើជាមជ្ឈមណ្ឌល គោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន ធានាសុវត្ថិភាពដាច់ខាត និងមិនបង្កការរំខាន។
ការកសាងបរិយាកាសអន្តរកម្មជាបន្តបន្ទាប់រវាងរដ្ឋអំណាច និងប្រជាជន គឺជាកត្តាចាំបាច់ជួយរក្សាទម្លាប់ឌីជីថលជាប្រចាំ។ ដោយក្តាប់បាននូវតម្រូវការនេះ Viettel កឹងធើ បានសហការជាមួយឃុំ សង្កាត់នានា ឧទ្ទេសនាមដំណោះស្រាយថ្នាលឌីជីថល Viettel Tammi។ តាមនោះ Tammi OA ប្រៀបដូចជាបណ្តាញព័ត៌មានឌីជីថលផ្លូវការរបស់រដ្ឋអំណាច ជួយបញ្ជូនយ៉ាងឆាប់រហ័សនូវគោលការណ៍ គោលនយោបាយ កាលវិភាគការងារ និងព័ត៌មានចាំបាច់នានាដល់ប្រជាជន។ ឆ្លងតាមរយៈកម្មវិធីនេះ ប្រជាជនអាចដោះដូរ ឆ្លុះបញ្ចាំង និងផ្ញើមតិយោបល់ ជាជំហានបង្កើតបានជាវិធីសាស្ត្រអន្តរកម្មទៅវិញទៅមកយ៉ាងងាយស្រួល និងតម្លាភាព។
តាមលោកវរសេនីយ៍ឯកបម្រុង ដាមថាយថួក ប្រធានគណៈផ្លាស់ប្តូរឌីជីថល Viettel កឹងធើ បានឱ្យដឹង Tammi OA ជួយតភ្ជាប់ទំនាក់ទំនងរដ្ឋអំណាច - ផ្សារភ្ជាប់សហគមន៍ - បម្រើប្រជាជន។ រំពឹងថានៅចុងឆ្នាំ ២០២៦ អង្គភាពនឹងសហការអនុវត្តការគ្របដណ្តប់កម្មវិធីនេះនៅតាមឃុំ សង្កាត់ចំនួន ១០៣ នៅលើភូមិឋានទីក្រុង។ ប្រជាពលរដ្ឋម្នាក់ៗមានគណនីមួយ អាចទទួលព័ត៌មានផង ទាំងបានប្រើប្រាស់ឧបករណ៍ជាក់ស្តែងផង។ តាមរយៈនោះ ទស្សនទាន "ពលរដ្ឋឌីជីថល" មិនមែនជារឿងវែងឆ្ងាយទៀតឡើយ ប៉ុន្តែបានធ្វើឱ្យជាក់ច្បាស់តាមរយៈសកម្មភាពជិតស្និទ្ធ។ ការរួមដំណើររបស់ Viettel កឹងធើជាមួយរដ្ឋអំណាចភូមិភាគ មិនត្រឹមតែនាំយករដ្ឋអំណាចនិងប្រជាពលរដ្ឋដចូលបរិស្ថានឌីជីថលជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកធ្វើឱ្យការផ្លាស់ប្តូរឌីជីថលក្លាយជាផ្នែកមួយដ៏ស្និទ្ធស្នាលនៅក្នុងជីវភាពប្រចាំថ្ងៃទៀតផង៕
ត្វៀកត្រិញ-វ៉ាន់តឹន