ដោយលក្ខណៈពិសេសមុខទាំងបីជាប់សមុទ្រ មានប្រព័ន្ធព្រែកទន្លេខ្វាត់ខ្វែង និងរងឥទ្ធិពលផ្ទាល់ពីជំនោរទឹកសមុទ្រកាម៉ាវបានកំណត់ច្បាស់ ការធានាទឹកស្អាតប្រើប្រាស់ជូនប្រជាជនគឺជាភារកិច្ចអាទិភាព។ តាមរយៈការពិនិត្យឡើងវិញ ទូទាំងខេត្តមានប្រជាជនប្រមាណ ១៣.៧៧០ គ្រួសារ ដែលមានហានិភ័យខ្វះទឹកស្អាតប្រើប្រាស់ ប្រមូលផ្តុំនៅតំបន់ឆ្នេរសមុទ្រ តំបន់បង្ការទឹកប្រៃ និងកន្លែងប្រភពទឹករងការជ្រាបជាតិជូរប្រៃ។

តាមការគ្រោងទុកចាប់ពីថ្ងៃ ២៥ ខែតុលា ដល់ថ្ងៃ ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ អង្គភាពនានានឹងបិទទ្វារទឹក រក្សាទឹកសាប និងបែងចែកប្រកបដោយភាពបត់បែនបម្រើការផលិត។
ដើម្បីម្ចាស់ការទប់ទល់ក្នុងរដូវប្រាំង ខេត្តបានផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយ ចាប់ពីការពិនិត្យឡើងវិញប្រភពទឹក បង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការសម្រួលប្រព័ន្ធធារាសាស្ត្រ។ តាមប្រសាសន៍លោកតូហ្វាយភឿង នាយកមន្ទីរកសិកម្មនិងបរិស្ថានខេត្តកាម៉ាវ ដំណាក់កាល ២០២៦- ២០៣០ ក្នុងបរិការណ៍ដែលតំបន់ជនបទជាច្រើននៅមានការលំបាកអំពីប្រភពទឹក ខេត្តកាម៉ាវមានគម្រោងត្រូវការថវិកាប្រមាណ ៨៥០ ពាន់លានដុង វិនិយោគលើសំណង់ផ្គត់ផ្គង់ទឹក។ បច្ចុប្បន្ន ភូមិភាគនីមួយៗកំពុងប្រញាប់អនុវត្តនូវដំណោះស្រាយនិង ផ្តុំកម្លាំងថែរក្សា ជួសជុលសំណង់ផ្គត់ផ្គង់ទឹកដែលមិនសូវរឹងមាំ ៤៦ កន្លែង; កែសម្រួលសំណង់ដែលមិនដំណើរការ ៩២ កន្លែង ក្នុងចំណោមសំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំសរុប ៣៧០ កន្លែង។ល។ ដើម្បីនាំទឹកស្អាតជូនប្រជាជនមុនរដូវប្រាំងឆ្នាំ ២០២៧។
ទន្ទឹមនឹងវិនិយោគហេដ្ឋារចនាសម្ព័ន្ធភូមិភាគនឹងរៀបចំបាសាំងស្តុកទឹកដឹកជញ្ជូនទឹកបណ្តោះអាសន្ន កៀរគរប្រភពធនធានក្នុងសង្គមនិងមូលនិធិបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ដើម្បីគាំទ្រប្រជាជនមុនពេលរដូវប្រាំងដែលខ្វះទឹក។ ខេត្តបានបញ្ជ្រាបទិសស្លោកម្ចាស់ការជាមុន ពីចម្ងាយ យកការបង្ការជាចម្បង និងអនុវត្ត “៤ នៅនឹងកន្លែង”។ អ្នកមីង ថាច់ធីភឿង ឃុំភឿកឡុង ចែករំលែក៖ “ឃើញរដ្ឋ អំណាចអូសបំពង់ទឹកស្អាត ផ្ដល់ជូនបាសាំងទឹក គ្រួសារខ្ញុំសប្បាយចិត្តណាស់។ រដូវប្រាំងនេះមិនបារម្ភពីទឹកប្រើប្រាស់។ ចំណែកការផលិតវិញ គឺគ្រួសារចុះពូជតាមកាលវិភាគណែនាំ ដើម្បីធានាប្រភពទឹក”។
ទន្ទឹមនឹងធានាទឹកប្រើប្រាស់ កាម៉ាវបង្កើននូវដំណោះស្រាយធារាសាស្ត្រ បង្ការ ទប់ស្កាត់គ្រោះរាំងស្ងួត ជ្រាបជាតិប្រៃបម្រើការផលិត។ ផ្នែកជំនាញបានពិនិត្យឡើងវិញ បែងចែកតំបន់ដែលមានហានិ ភ័យខ្វះទឹក បង្កើតផែនទី និងមូលដ្ឋានទិន្នន័យសម្រាប់ បម្រើការចាត់ចែង; រក្សាការស្ទង់ទឹកភ្លៀង កម្រិតទឹក កម្រិតជាតិប្រៃ ដើម្បីរំលឹកប្រជាជនបានទាន់ ពេល។ អង្គភាពនានានឹងម្ចាស់ការបិទទ្វារទឹក រក្សា ទឹកសាប បែងចែកប្រកបដោយភាពបត់បែន និងអាទិភាពយកទឹកពេលកម្រិតជាតិប្រៃនៅសមស្រប។ ចំពោះវារីវប្បកម្ម ប្រជាជនបានផ្ដល់អនុសាសន៍សម្រួលរដូវកាល សន្ទភាព និងវិធីចិញ្ចឹម; បន្ថយការយកឬផ្លាស់ទឹកនៅពេលដែលលក្ខណៈបរិស្ថាន មិនទាន់ធានា មិនត្រូវបើកទូលាយផ្ទៃដី ព្រលែងការចិញ្ចឹមថ្មីនៅពេលមិនទាន់ម្ចាស់ការបានប្រភពទឹក។ លោកតូហ្វាយភឿង ឱ្យដឹង៖ ផ្នែកជំនាញនឹងបង្កើនការណែនាំប្រជាជនគ្រប់គ្រងបរិស្ថានស្រះចិញ្ចឹមក្នុងលក្ខណៈដែលអាកាសធាតុក្តៅអូសបន្លាយ ព្រមទាំងសហការជាមួយភូមិភាគដោះស្រាយឧបទ្ទវហេតុបានទាន់ពេលវេលា រួមចំណែកបន្ថយការខូចខាត។
ម្ចាស់ការប្រភពទឹក ចាត់ចែងធារាសាស្ត្រប្រកបដោយភាពបត់បែននិងជួយឧបត្ថម្ភប្រជាជនបានទាន់ពេល គឺជាដំណោះស្រាយដ៏សំខាន់ ជួយកាម៉ាវទប់ ទល់មានប្រសិទ្ធភាពជាមួយគ្រោះរាំងស្ងួត ជ្រាបជាតិប្រៃ ធានាទឹកប្រើប្រាស់ និងរក្សាការផលិតលំនឹងក្នុងរដូវប្រាំងឆ្នាំ ២០២៧៕
យ្វីអាញ - លីសៀ