មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/10/2026 - 15:29

ស្រុក​ភូមិ​ត្រចះ​ត្រ​ចង់​ជា​មួយ​នឹង​ទិដ្ឋភាព​ជន​បទ​ថ្មី​ 

ដង​ផ្លូវ​ធំ​ទូ​លាយ​ ស្ពាន​ថ្នល់​បត់​បែន​ព្រម​ទាំង​អំ​ពូល​ភ្លើង​តាម​បណ្តោ​យ​ផ្លូវ​ គឺ​បង្ក​បាន​នូវ​ទិដ្ឋភាព​ថ្មី​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៃ​ទី​ក្រុង​កឹង​ធើ​។ ខាង​ក្រោយ​នៃ​ការ​ផ្លាស់​ប្តូរ​ទាំង​នោះ​ គឺ​ការ​យល់​ស្រប​និង​កម្លាំង​សាមគ្គី​របស់​ប្រ​ជា​ជន​ រួម​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ និង​គោ​លន​យោ​បាយ​ជាក់​ស្តែង​ ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​បន្ថែម​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​លើក​កម្ពស់​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​។

ពិ​ធី​សម្ពោធ​ស្ពាន​ជន​បទ​នៅ​ឃុំ​គូ​ឡាវ​យុង​ ទី​ក្រុង​កឹង​ធើ​។

ផ្តើម​ពី​គោល​ការណ៍​ស្រប​ចិត្ត​ប្រ​ជា​ជន​រហូត​ដល់​សំ​ណង់​ជាក់​ស្តែង​នា​នា​ដើម្បី​បម្រើ​ជីវ​ភាព​ ការ​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិល័យ​” កំ​ពុង​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ទៅ​ក្នុង​ជីវ​ភាព​សង្គម​។ នៅ​តាម​ភូមិ​ឋាន​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ការ​គាំ​ទ្រ​របស់​ប្រ​ជា​ជន​បាន​បង្ហាញ​ឡើង​យ៉ាង​រស់​រវើក​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ ​ភូមិ​ស្រុក​កាន់​តែ​ផ្លាស់​ប្ដូរ​ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ​។

យោង​តាម​របាយ​ការណ៍​លទ្ធ​ផល​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ព្រម​ទាំង​អង្គ​ការ​សមា​ជិក​បាន​អំ​ពាវ​នាវ​យ៉ាង​សកម្ម​ដល់​ប្រ​ជា​ជន​ដើម្បី​ព្រួត​ដៃ​កសាង​ថ្មី​ស្ពាន​ជន​បទ​ចំ​នួន​ ៨៨ កន្លែង​ លើក​កម្ពស់​ និង​ពង្រីក​ផ្លូវ​គមនាគមន៍​ជន​បទ​ចំ​នួន​ ៥៤ គី​ឡូ​ម៉ែ​ត្រ​។ មិន​បង្អង់​ត្រឹម​ហេ​ដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍​ ទេ​សភាព​បរិស្ថាន​ និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តាម​តំ​បន់​តាំង​ទី​លំ​នៅ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​ទៀត​ផង​។ ផ្កា​លម្អ​រាប់​រយ​ពាន់​ដើម​បាន​ដាំ​នៅ​តាម​សង​ខាង​ផ្លូវ​; ធុង​ផ្ទុក​សំ​រាម​សា​ធា​រណៈ​ចំ​នួន​ ១.៧៧៥ ធុង​ អំ​ពូល​ភ្លើង​ចំ​នួន​ ៣.៥៧០ សម្រាប់​ និង​កាមេ​រ៉ា​សុវត្ថិ​ភាព​ចំ​នួន​ ៥៦៨  បាន​តម្លើង​យ៉ាង​ព្រម​ៗ​គ្នា​ជា​មួយ​នឹង​តម្លៃ​សរុប​ជិត​ ៧០ ពាន់​លាន​ដុង​។

ខាង​ក្រោយ​នៃ​លទ្ធ​ផល​ទាំង​នោះ​ គឺ​កម្លាំង​សាមគ្គី​ដ៏​ខ្ជាប់​ខ្ជួន​របស់​ប្រ​ជា​ជន​ម្នាក់​ៗ។ អ្នក​ខ្លះ​បរិច្ចាគ​ថវិកា​ អ្នក​ខ្លះ​បរិច្ចាគ​ថ្ងៃ​កម្លាំង​ពល​កម្ម​ អ្នក​ខ្លះ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ធ្លី​; មាន​គ្រួ​សារ​ខ្លះ​សុខ​ចិត្ត​រុះ​រើ​របង​ រុះ​រើ​របស់​របរ​សំ​ណង់​ដើម្បី​ពង្រីក​ផ្លូវ​។ ការ​រួម​ចំ​ណែក​ទាំង​នោះ​ ទោះ​បី​ជា​ខុស​គ្នា​អំ​ពី​លក្ខ​ណះ និង​ទម្រង់​ក៏​ដោយ​ ប៉ុន្តែ​មាន​គោល​ដៅ​តែ​មួយ​គឺ​៖ កសាង​កន្លែង​ដែល​ខ្លួន​ផ្សារ​ភ្ជាប់​ឱ្យ​កាន់​តែ​ស្រស់​ស្អាត​ ស៊ី​វិល័យ​ និង​មាន​សុវត្ថិ​ភាព​ជាង​។

ដង​ផ្លូវ​ជន​បទ​ថ្មី​ “ភ្លឺ​ - បៃ​តង​ - ជ្រះ​ -​ ស្អាត​” ឆ្ពោះ​ទៅ​កាន់​ឃុំ​តាយ​វ៉ាំង​ ទី​ក្រុង​កឹង​ធើ​។

​តាម​លោក​ស្រី​ ង្វៀង​ ធី​ហ្វែជី​ - អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​៖ បើ​ចង់​កសាង​ជន​បទ​ថ្មី​ចីរ​ភាព​ពិត​ប្រាកដ​ លុះ​ត្រា​តែ​ចេញ​ពី​តម្រូវ​ការ​ដ៏​ចាំ​បាច់​របស់​ប្រ​ជា​ជន​ និង​យក​ប្រ​ជា​ជន​ធ្វើ​ជា​មជ្ឈ​មណ្ឌល​ និង​ជា​អង្គ​សំ​ខាន់​នៃ​ការ​អនុ​វត្ត​។ រយៈ​ពេល​កន្លង​មក​ រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង​តែង​តែ​បញ្ជា្រប​យ៉ាង​ស៊ី​ជម្រៅ​នូវ​គោល​លំ​នាំ​ “ប្រ​ជា​ជន​ដឹង​ ប្រ​ជា​ជន​ពិភាក្សា​ ប្រ​ជា​ជន​ធ្វើ​ ប្រ​ជា​ជន​ពិ​និត្យ​ ប្រ​ជា​ជន​តាម​ដាន​ ប្រ​ជា​ជន​ទទួល​ផល​”។ នៅ​ពេល​ដែល​គោល​ការណ៍​បាន​ផ្សព្វ​ផ្សាយ​ច្បាស់​លាស់​ ប្រ​ជា​ជន​បាន​ពិភាក្សា​ និង​ឃើញ​ច្បាស់​នូវ​ផល​ប្រ​យោជន៍​ចំ​ពោះ​មុខ​ និង​យូរ​អង្វែង​ នោះ​ការ​ស្រុះ​ស្រួល​ក្នុង​សហ​គម​ន៍​នឹង​បាន​កើន​ឡើង​ទ្វេ​ដង​។ ថវិកា​ជិត​ ៧០ ពាន់​លាន​ដុង​ដែល​បាន​ផ្សព្វ​ផ្សាយ​ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ នេះ​គឺ​ជា​លលទ្ធ​ផល​នៃ​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​របស់​ប្រ​ជា​ជន​មក​លើ​គោល​ការណ៍​របស់​បក្ស​ និង​គោ​លន​យោ​បាយ​របស់​រដ្ឋ​។

ក្នុង​ដំ​ណើរ​ការ​នាំ​យក​សេច​ក្តី​សម្រេច​ចិត្ត​ទៅ​ក្នុង​ជីវ​ភាព​ អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ដើរ​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​យ៉ាង​សំ​ខាន់​។ ដោយ​ប្រិយ​ភាព​ ភាព​ជា​គំ​រូ​ និង​សំឡេង​ដ៏​ជិត​ស្និទ្ធ​ ពួក​គាត់​មិន​ត្រឹម​តែ​ស្រាយ​បំ​ភ្លឺ​ពី​គោល​ការណ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​ទាំង​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​ឱ្យ​មា​មីង​មើល​ឃើញ​ពី​ប្រ​សិទ្ធ​ភាព​ច្បាស់​លាស់​ និង​ធ្វើ​តាម​ទៀត​ផង​។ តួ​យ៉ាង​ដូច​ជា​លោក​ ថា​ច់យ៉ឹង ជា​អ្នក​មាន​ប្រិយ​ភាព​នៅ​សង្កាត់​វិញ​ចូវ​ គាត់​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ជា​ច្រើន​ក្នុង​ចលនា​កៀរ​គរ​បរិច្ចាគ​ដី​ ​ដើម្បី​ធ្វើ​ផ្លូវ​។

គ្រួ​សារ​ ​លោក​ ថា​ច់យ៉ឹង បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជាង​ ២០០ ម៉ែ​ត្រកា​រ៉េ​ ដើម្បី​បើក​ផ្លូវ​ និង​ដី​ ២៥ ម៉ែ​ត្រកា​រ៉េ​បន្ថែម​ទៀត​សម្រាប់​សាង​សង់​ផ្ទះ​ប្រ​ជុំ​ជីវ​ភាព​សហ​គម​ន៍។ មិន​បង្អង់​ត្រឹម​ការ​ងារ​របស់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ លោក​ថែម​ទាំង​បាន​រក្សា​ខ្ជាប់​ទៅ​ដល់​គ្រួ​សារ​នីមួយៗ​ និង​វត្ត​អា​រាម​ជា​មួយ​នឹង​កម្មា​ភិបាល​រណ​សិរ្ស​ដើម្បី​ផ្សព្វ​ផ្សាយ​ និង​ចលនា​គ្រួ​សារ​ជុំ​វិញ​រួម​គ្នា​បរិច្ចាគ​ដី​ ពង្រីក​ដោយ​ជោគ​ជ័យ​នូវ​ដង​ផ្លូវ​តភ្ជាប់​ភូមិ​ដែល​មាន​ប្រ​វែង​ជាង​ ៤០០ ម៉ែ​ត្រ​។

លោក​ ថា​ច់យ៉ឹង ​ចែក​រំលែក​៖ កាល​ពី​មុន​ ផ្លូវ​ថ្នល់​មិន​ទាន់​បាន​វិនិយោគ​ព្រម​គ្នា​ទេ​ ដូច្នេះ​ការ​ធ្វើ​ដំ​ណើរ​របស់​មា​មីង​ បំ​ផុត​គឺ​ក្នុង​រដូវ​ភ្លៀង​ គឺ​ជួប​ការ​លំ​បាក​យ៉ាង​ខ្លាំង​។ នៅ​ពេល​ដែល​មូល​ដ្ឋាន​ផ្សព្វ​ផ្សាយ​កសាង​ជន​បទ​ថ្មី​ កម្មា​ភិបាល​រណ​សិរ្ស​បាន​មក​ដល់​ផ្ទះ​ និង​វត្ត​អា​រាម​ផ្ទាល់​ដើម្បី​ផ្សព្វ​ផ្សាយ​ និង​កៀរ​គរ​ ព្រម​ទាំង​ស្តាប់​មតិ​យោបល់​ និង​ពិភាក្សា​ជា​មួយ​មា​មីង​អំ​ពី​វិធី​សាស្ត្រ​អនុ​វត្ត​។ អា​ស្រ័យ​ហេ​តុ​នោះ​ ​បាន​ជា​ប្រ​ជា​ជន​យល់​ច្បាស់​ពី​អត្ថ​ន័យ​នៃ​កម្ម​វិធី​ ឆ្លើយ​តប​យ៉ាង​សកម្ម​ និង​ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​ដើម្បី​កសាង​ផ្លូវ​គមនាគមន៍​យ៉ាង​ធំ​ទូ​លាយ​ ​រួម​ចំ​ណែក​ផ្លាស់​ថ្មី​ទិដ្ឋភាព​ស្រុក​ភូមិ​។

មិន​ត្រឹម​តែ​រួម​ចំ​ណែក​ពង្រីក​ផ្លូវ​គមនាគមន៍​ប៉ុណ្ណោះ​ទេ​ ការ​ស្រុះ​ស្រួល​របស់​ប្រ​ជា​ជន​ក៏​បាន​បង្ហាញ​តាម​រយៈ​ការ​រក្សា​ទេ​សភាព​បរិស្ថាន​ និង​ការ​ដាំ​ផ្កា​ ការ​ពារ​សំ​ណង់​សា​ធា​រណៈ​នា​នា​ ការ​ថែ​ទាំ​ប្រ​ព័ន្ធ​បំ​ភ្លឺ​ និង​កាមេ​រ៉ា​សុវត្ថិ​ភាព​ទៀត​ផង​។ សកម្ម​ភាព​ទាំង​នេះ​មើល​ទៅ​ដូច​ជា​តូច​តាច​ ប៉ុន្តែ​នៅ​ពេល​ដែល​អនុ​វត្ត​ជា​ប្រ​ចាំ​ គឺ​បាន​រួម​ចំ​ណែក​បង្ក​ឡើង​នូវ​ផ្នត់រស់​នៅ​បែប​ស៊ី​វិល័យ​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​។

ដង​ផ្លូវ​ថ្មី​ដែល​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ភ្លឺ​ បៃ​តង​ ជ្រះ​ និង​ស្អាត​ កំ​ពុង​បង្ក​ការ​អភិវឌ្ឍ​នៅ​ភូមិ​ស្រុក​នា​នា​។ លទ្ធ​ផល​ដែល​ទទួល​បាន​ពី​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ជា​មួយ​នឹង​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​នៃ​ទី​ក្រុង​កឹង​ធើ​ បន្ត​កសាង​ស្រុក​ភូមិ​កាន់​តែ​សម្បូរ​បែប​ ស៊ី​វិល័យ​ និង​កក់​ក្តៅ​៕

ហុង​ទើ​ - មេ​ងលី​

ចែករំលែកអត្ថបទ