មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/10/2026 - 08:10

ក្តី​រីក​រាយ​ផ្តើម​ពី​សំ​ណង់​ជន​បទ​ 

ស្ពាន​ថ្មី​ៗនឹង​ដង​ផ្លូវ​ដែល​បាន​រៀប​ចំ​កែ​លម្អ​ស្អាត​បាត និង​បង្គោល​ភ្លើង​ថាម​ពល​ព្រះ​អាទិត្យ​បំ​ភ្លឺ​ផ្លូវ​តាម​ភូមិ​នៅ​ឃុំ​ធ្វឹង​ហ្វា និង​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ កំ​ពុង​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ជន​បទ។ នោះ​គឺ​ជា​ស្មារតី សាម គ្គី​ភាព រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន រួម​ចំ​ណែក​កសាង​មា​តុ​ភូមិ​កាន់​តែ​ស៊ី​វិល័យ សម្បូរ​សប្បាយ។

 ស្ពាន​បា​នក​សាង​រួច​រាល់​ជួយ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល។

លោក​ស្រី ចូវ​ហុង​ហ្វា ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឺ​ង​ហ្វា បាន​ឱ្យ​ដឹង ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ បាន​ចលនា​កសាង​ស្ពាន​ជន​បទ​ចំ​នួន ២ និង​ថែ​រក្សា​ផ្លូវ​គំ​រូ​ចំ​នួន ១១ មាន​ប្រ​វែង​សរុប ១៤.​៧០០ ម៉ែត្រ រួម​ថវិ​កា​ជាង ៤០០ លាន​ដុង។ សំ​ណង់​ទាំង​នេះ​បាន​រួម​ចំ​ណែក​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​ក្នុង​ការ​ធ្វើ​ដំ​ណើរ ដឹក​ជញ្ជូន​កសិ​ផល និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។

ពិ​សេស នៅ​ភូមិ​ត្រា​កាន់ A2 រដ្ឋ​អំ​ណាច​បាន​សហ​ការ​ជា​មួយ​អ្នក​មាន​ប្រិយ​ភាព ចល​នា​ប្រ​ជា​ជន រួម​ចំ​ណែក​ដាក់​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ​ចំ​នួន ១៨ ដើម សរុប​ថវិកា​ជិត ៣០ លាន​ដុង។ មិន​ត្រឹម​តែ​ចូល​រួម​ជា​ប្រ​ភព​កម្លាំង​សង្គ​មូប​នីយ​កម្ម​ប៉ុណ្ណោះ​ទេ ប្រ​ជា​ជន​ថែម​ទាំង​ចូល​រួម​ជា​ទឹក​ប្រាក់ និង​កម្លាំង​ពល​កម្ម​ដោយ​ផ្ទាល់​ដើម្បី​សម្រេច​ការក​សាង​សំ​ណង់​ទាំង​នេះ។ នៅ​លើ​ដង​ផ្លូវ​ដែល​បាន​អុជ​បំ​ភ្លឺ ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​ស្រស់​ស្អាត ការ​ធ្វើ​ដំ​ណើរ​របស់​មា​មីង ប្រ​ជា​ជន​នៅ​ពេល​យប់​មាន​ភាព​ងាយ​ស្រួល និង​មាន​សុ​វត្ថិ​ភាព។ លោក ត្រឹង​វ៉ុាង​ដេវ លេ​ខា​សា​ខា​បក្ស​ភូមិ​ត្រា​កាន់ A2 មាន​ប្រ​សាសន៍៖ “រដ្ឋ​វិនិ​យោគ​ក​សាង​ផ្លូវ ដូច្នេះ​មា​មីង​នឹង​ប្រ​ជា​ជន​រួម​គ្នា​ដាំ​ផ្កា​លម្អ អនា​ម័យផ្លូវ និង​រួម​ចំ​ណែក​កសាង​អំ​ពូល​ភ្លើង​ផ្លូវ ដើម្បី​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លូវ​ភ្លឺ បៃ​តង ជ្រះ និង​ស្អាត​ជាង​មុន។ ឃើញ​ផ្លូវ​ភូមិ​ស្អាត មាំ​ទាំ មា​មីង​អ្នក​ណា​ក៏​សប្បាយ​ចិត្ត និង​ស្ម័គ្រ​ចិត្ត​ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណា​ចក​សាង​ជន​បទ”។

មិន​ត្រឹម​តែ​ឃុំ​ធ្វឹង​ហ្វា​ប៉ុណ្ណោះ​ទេ នៅ​ឃុំ​មី​ហឿង ការ​ចលនា​រួម​កម្លាំង​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ ក៏​បាន​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា។ ផ្តើម​ពី​ប្រ​ភព​សង្គ​មូបនីយ​កម្ម គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ បាន​សហ​ការ​សាង​សង់​ស្ពាន​គម​នា​គមន៍​ជន​បទ​ចំ​នួន ១៦ ដែល​មាន​តម្លៃ​សរុប​ជាង ៦,៥ ពាន់​លាន​ដុង។ ក្នុង​នោះ ស្ពាន​យីវ​ហីប នៅ​ភូមិ​បឹង​កក់ ឃុំ​មី​ហឿង មាន​ប្រ​វែង ៥២ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ ថវិកា​កសាង​សរុប ៧៥០ លាន​ដុង។ កម្ម​វិធី “ស្ពាន​តភ្ជាប់​ក្តី​ស្រ​ឡាញ់ - ធៀង​ហ្វៀង​ធៀង​ភឿក” ទី​ក្រុង​ហូជី​មិញ បាន​ឧបត្ថម្ភ ៤៥០ លាន​ដុង ចំ​ណែក​ថវិកា​ក្រៅ​ពី​នេះ​គឺ អា​ស្រ័យ​ការ​រួម​ចំ​ណែក​របស់​ប្រ​ជា​ជន។ ស្ពាន​បា​នក​សាង​រួច​រាល់ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​ដោយ​សុវត្ថិ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន​កសិ​ផល ទំ​និញ និង​ជួយ​ឱ្យ​សិស្សា​នុសិស្ស​ទៅ​រៀន​បាន​ងាយ​ស្រួល។ លោក លី​ហ្វា​ប៊ិញ នៅ​ភូមិ​បឹង​កក់ ឱ្យ​ដឹង​ដោយ​ក្ដី​រំភើប​៖ “ស្ពាន​យីវ​ហីប បា​នក​សាង​រួច​រាល់​អ្នក​ណា​ក៏​សប្បាយ​ចិត្ត​ដែរ ព្រោះ​ថា​ឥ​ឡូវ​នេះ រថ​យន្ត​អាច​បើក​បរ​មក​ដល់​មុខ​ផ្ទះ ការ​លក់​ដូរ​បន្លែ​បង្ការ និង​ស្រូវ​អង្ករ​ក៏​ងាយ​ស្រួល​។ ស្ពាន​នេះ​កសាង​ឡើង​គឺ​ដោយ​សារ​មាន​ការ​ព្រួត​ដៃ​របស់​រដ្ឋ​ អំ​ណាច សប្បុរស​ជន​និង​ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រុក”។

សំ​ណង់​ជន​បទ​នីមួយៗ មិន​ត្រឹម​តែ​រួម​ចំ​ណែក​បំ​ពេញ​បន្ថែម​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ការ​ជ្រោម​ជ្រេ​ងចំ​ណង​សាមគ្គី​អ្នក​ជិត​ខាង បំ​ផុស​ស្មារតី​សាមគ្គី​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន ក្នុង​ការក​សាង​មាតុ​ភូមិ។ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ​ដើម្បី​ឃុំ​ធ្វឹង​ហ្វា​និង​មី​ហឿង បន្ត​ការ​កៀរ​គរ​កម្លាំង​ប្រ​ជា​ជន លើក​កម្ពស់​ប្រ​ភព​កម្លាំង​សង្គ​មូប​នីយ​កម្ម​ក្នុង​ការក​សាង​ជន​បទ ដើម្បី​ឱ្យ​ភូមិ​ភាគ​សម្រេច​លក្ខ​ឋានក​សាង​ជន​បទ​ថ្មី​នា​ពេល​ឆាប់ៗ​នេះ៕

                                   យ្វី​អាញ​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ