14/10/2026 - 20:47

ទី​ក្រុង​កឹង​ធើ​ ជា​ជំ​ហាន​ៗយក​ភា​សា​អង់គ្លេស​ជា​ភា​សា​ទី​ពីរ​នៅ​តាម​សា​លា​រៀន​ 

កន្លង​មក​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​អនុ​វត្ត​គម្រោង​ “យក​ភា​សា​អង់គ្លេស​ជា​ភា​សា​ទី​ពីរ​នៅ​តាម​សា​លា​រៀន​”។ នេះ​ជា​ជំ​ហាន​លោត​ផ្លោះ​ សំ​ដៅ​បង្ក​បរិយាកាស​ប្រា​ស្រ័យ​ទាក់​ទង​ជាក់​ស្តែង​ ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ជួយ​សិស្សា​នុសិស្ស​ទូ​ទាំង​ទី​ក្រុង​ ពិ​សេស​គឺ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​។

ទី​ក្រុង​កឹង​ធើ​ យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ភា​សា​អង់គ្លេស​។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​ចេញ​ផែន​ការ​លេខ​ ៣៨៨/KH-UBND ចុះ​ថ្ងៃ​ទី​ ១៤ ខែ​សី​ហា​ ឆ្នាំ​ ២០២៦ អនុ​វត្ត​គម្រោង​ “យក​ភា​សា​អង់គ្លេស​ជា​ភា​សា​ទី​ពីរ​នៅ​តាម​សា​លា​រៀន​” ដំ​ណាក់​កាល​ ២០២៦ - ២០៣០។ នេះ​ជា​គោល​ការណ៍​ធំ​ សំ​ដៅ​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​បណ្តា​សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​ និង​គោ​លន​យោ​បាយ​របស់​រដ្ឋ​ ស្តី​ពី​ការ​ផ្លាស់​ថ្មី​ជា​មូល​ដ្ឋាន​ គ្រប់​ជ្រុង​ជ្រោយ​លើ​វិស័យ​អប់​រំ​និង​បណ្តុះ​បណ្តា​ល។ ទី​ក្រុង​បាន​ដាក់​ចេញ​ទិស​ដៅ​ខិត​ខំ​គ្រឹះ​ស្ថាន​អប់​រំ​ចំ​ណេះ​ទូ​ទៅ​ទាំង​១០០% ចាត់​តាំង​ការ​បង្រៀន​ភា​សា​អង់គ្លេស​ជា​កាតព្វ​កិច្ច​ចាប់​បង្ខំ​ពី​ថ្នាក់​ទី​ ១;  និង​សា​លាម​ត្តេយ្យ​ទាំង​១០០% នៅ​តំ​បន់​មា​នល​ក្ខណៈ​ងាយ​ស្រួល​ ចាត់​តាំង​បង្រៀន​ឱ្យ​កុមារ​បាន​ស្គាល់​ជា​មួយ​ភា​សា​អង់គ្លេស​។ ចាប់​ផ្តើម​ពី​ឆ្នាំ​សិក្សា​ ២០២៦ - ២០២៧ ភូមិ​ភាគ​សាក​ល្បង​បង្រៀន​មុខ​វិជ្ជា​វិទ្យា​សាស្ត្រ​ធម្ម​ជាតិ​មួយ​ចំ​នួន​ដោយ​ភា​សា​អង់គ្លេស​នៅ​បណ្តា​កន្លែង​ដែល​មា​នល​ក្ខណៈ​គ្រប់​គ្រាន់​។ សរុប​ប្រ​ភព​ធន​ធាន​រំ​ពឹង​ទុក​បែង​ចែក​សម្រាប់​ទូ​ទាំង​ដំ​ណាក់​កាល​ សម្រេច​ជាង​ ៧០៥ ពាន់​លាន​ដុង​។

ចំ​ណុច​គួរ​យក​ចិត្ត​ទុក​ដាក់​នៃ​គម្រោង​ គឺ​មិន​ត្រឹម​តែ​ផ្តោត​លើ​ម៉ោង​សិក្សា​ភា​សា​អង់គ្លេស​ក្នុង​ថ្នាក់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​តម្រង់​ទិស​ដល់​ការ​ប្រើ​ប្រាស់​ភា​សា​បរ​ទេស​ក្នុង​បណ្តា​សកម្ម​ភាព​ប្រា​ស្រ័យ​ទាក់​ទង​ ឆ្លង​បទ​ពិសោធន៍​ជាក់​ស្តែង​ ក្លឹប​សិក្សា​ ទី​លាន​ប្រ​កួត​ប្រ​ជែង​ចំ​ណេះ​ដឹង​ វេទិកា​ និង​សកម្ម​ភាព​អប់​រំ​ផ្សេង​ៗទៀត​។ ឆ្លង​តាម​នោះ​ សិស្សា​នុសិស្ស​មា​នល​ក្ខណៈ​អនុ​វត្ត​ចំ​ណេះ​ដឹង​ដែល​បាន​រៀន​ចូល​ក្នុង​ភាព​ជាក់​ស្តែង​ ជា​ជំ​ហាន​ៗបង្កើត​ប្រតិ​កម្ម​ភា​សា​ លើក​កម្ពស់​សមត្ថ​ភាព​ស្តាប់​ និយាយ​ អាន​ សរ​សេរ​ និង​មាន​ភាព​ជឿ​ជាក់​ពេល​ប្រា​ស្រ័យ​ទាក់​ទង​។ ដើម្បី​ធ្វើ​ឱ្យ​ទិស​ដៅ​នេះ​ក្លាយ​ជា​ការ​ពិត​ ទី​ក្រុង​លើក​ទឹក​ចិត្ត​បណ្តា​សា​លា​រៀន​ចាត់​តាំង​ទិវា​បុណ្យ​ សប្តា​ហ៍ភា​សា​អង់គ្លេស​ ពិ​ធី​ប្រឡង​ ការ​ដោះ​ដូរ​ និង​សកម្ម​ភាព​ឆ្លង​បទ​ពិសោធន៍​ជា​ភា​សា​អង់គ្លេស​។ ទី​លាន​ប្រ​កួត​ប្រ​ជែង​សម​ស្រប​ទៅ​តាម​វ័យ​ នឹង​បង្កើត​ឱ​កាស​ឱ្យ​សិស្សា​នុសិស្ស​បាន​សិក្សា​រៀន​សូ​ត្រ​ក្នុង​បរិយាកាស​រស់​រវើក​ បង្កើន​ការ​ប្រា​ស្រ័យ​ទាក់​ទង​ ម្ចាស់​ការ​ស្វែង​យល់​ចំ​ណេះ​ដឹង​ និង​ប្រើ​ប្រាស់​ភា​សា​បរ​ទេស​ក្នុង​បណ្តា​ស្ថាន​ការណ៍​ជិត​ស្និទ្ធ​នឹង​ជីវ​ភាព​រស់​នៅ​។

ទន្ទឹម​នឹង​នោះ​ ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន​ បាន​កំ​ណត់​ជា​ភារ​កិច្ច​ស្នូល​។ ទី​ក្រុង​នឹង​អង្កេត​ វាយ​តម្លៃ​សមត្ថ​ភាព​ភា​សា​អង់គ្លេស​របស់​គ្រូ​បង្រៀន​ ដោយ​បែង​ប្រ​ភេទ​តាម​កម្រិត​និង​តម្រូវ​ការ​ ដើម្បី​រៀប​ចំ​ផែន​ការប​ណ្តុះ​បណ្តា​លបំប៉ន​ឱ្យ​បាន​សម​ស្រប​។ ទន្ទឹម​នឹង​ការ​លើក​កម្ពស់​ជំ​នាញ​វិជ្ជា​ជី​វៈ​ ការ​កែ​ទម្រង់​វិធី​សាស្ត្រ​បង្រៀន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​គុណ​សម្បត្តិ​ និង​សមត្ថ​ភាព​របស់​អ្នក​សិក្សា​ នឹង​រួម​ចំ​ណែក​ដល់​ការ​ផ្លាស់​ប្តូរ​ពី​ទម្រង់​រៀន​ដែល​ផ្តោត​លើ​ការ​ទន្ទេញ​ចាំ​ចំ​ណេះ​ដឹង​ ទៅ​ជា​ការ​បង្កើន​ការ​អនុ​វត្ត​ និង​ការ​ប្រើ​ប្រាស់​ភា​សា​ជាក់​ស្ដែង​។ ទី​ក្រុង​ក៏​អាទិ​ភាព​វិនិយោគ​បន្ទប់​រៀន​ភា​សា​បរ​ទេស​ ឧប​ករណ៍​បង្រៀន​ទំនើប​ គ្រឹះ​ស្ថាន​សិក្សា​ឌីជី​ថល​ និង​លក្ខ​ខណ្ឌ​នា​នា​ធា​នា​ដល់​ការ​បង្រៀន​ភា​សា​អង់គ្លេស​ និង​ការ​បង្រៀន​មុខ​វិជ្ជា​ជា​ភា​សា​អង់គ្លេស​។

នៅ​សា​លា​អនុ​វិទ្យា​ល័យ​ត្រឹង​ដេ ឃុំ​ត្រឹង​ដេ ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ភា​សា​អង់គ្លេស​ បាន​យក​ចិត្ត​ទុក​ដាក់​តាម​ទិស​ពង្រីក​ភាព​ម្ចាស់​ការ​ សកម្ម​របស់​សិស្សា​នុសិស្ស​។ ក្នុង​បណ្តា​ម៉ោង​រៀន​ គ្រូ​បង្រៀន​បង្កើន​ការ​ចាត់​តាំង​សកម្ម​ភាព​សន្ទនា​ ធ្វើ​ការ​ជា​គូ​ ក្រុម​ ធ្វើ​បទ​បង្ហាញ​ ដើរ​តួ​និង​ដោះ​ស្រាយ​ស្ថាន​ការណ៍​ជាក់​ស្តែង​។ ឆ្លង​តាម​នោះ​ សិស្សា​នុសិស្ស​មិន​ត្រឹម​តែ​ពង្រឹង​ចំ​ណេះ​ដឹង​ភា​សា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ហ្វឹក​ហាត់​សមត្ថ​ភាព​សម្តែង​ប្រើ​ប្រាស់​ភា​សា​ សហ​ការ​ និង​ដោះ​ស្រាយ​បញ្ហា​។

សិស្សា​នុសិស្ស​សា​លា​អនុ​វិទ្យា​ល័យ​ត្រឹង​ដេ មាន​ក្ដី​រំភើប​ពេល​ចូល​រួម​បណ្តា​សកម្ម​ភាព​ក្លឹប​ភា​សា​អង់គ្លេស​។

អ្នក​គ្រូ​ ទ្រិញធី​ង៉ុក​ត្រឹង​ គ្រូ​បង្រៀន​ភា​សា​អង់គ្លេស​ សា​លា​អនុ​វិទ្យា​ល័យ​ត្រឹង​ដេ ឱ្យ​ដឹង​៖ “ក្នុង​ដំ​ណើរ​ការ​បង្រៀន​ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​គុណ​សម្បត្តិ​ សមត្ថ​ភាព​សិស្សា​នុសិស្ស​ បង្កើន​បណ្តា​សកម្ម​ភាព​ប្រា​ស្រ័យ​ទាក់​ទង​ ធ្វើ​ការ​ជា​គូ​ ក្រុម​ ធ្វើ​បទ​បង្ហាញ​ ដើរ​តួ​និង​ដោះ​ស្រាយ​ស្ថាន​ការណ៍​ជាក់​ស្តែង​។ ទន្ទឹម​នឹង​នោះ​ សា​លា​រៀន​រក្សា​ក្លឹប​ភា​សា​អង់គ្លេស​ បង្ក​កន្លែង​កម្សាន្ត​ប្រ​កប​ដោយ​អត្ថ​ប្រ​យោជន៍​ ដើម្បី​សិស្សា​នុសិស្ស​ដោះ​ដូរ​ អនុ​វត្ត​ភា​សា​បរ​ទេស​។ ឆ្លង​តាម​នោះ​ កាត់​បន្ថយ​ការ​ទន្ទេញ​ចាំ​ម៉ាត់​ដូច​ម៉ាស៊ីន​ ជួយ​ប្អូន​ៗជឿ​ជាក់​ពេល​ប្រើ​ប្រាស់​ភា​សា​អង់គ្លេស​ក្នុង​បណ្តា​ស្ថាន​ការណ៍​ជិត​ស្និទ្ធ​នឹង​ជីវ​ភាព​រស់​នៅ​”។

លោក​គ្រូ​ថា​ច់ធូ ចាង​ហ្វាង​រង​សា​លា​អនុ​វិទ្យា​ល័យ​ត្រឹង​ដេ ចែក​រំលែក​៖ “សា​លា​រៀន​កំ​ណត់​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​ និង​រៀន​ភា​សា​អង់គ្លេស​ជា​ភារ​កិច្ច​សំ​ខាន់​ រួម​ចំ​ណែក​អភិវឌ្ឍ​សមត្ថ​ភាព​ឱ្យ​សិស្សា​នុសិស្ស​។ ពេល​ខាង​មុខ​ សា​លា​រៀន​បន្ត​លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ បង្កើន​បណ្តា​សកម្ម​ភាព​អនុ​វត្ត​ ប្រា​ស្រ័យ​ទាក់​ទង​ និង​បង្កើត​បរិយាកាស​ដើម្បី​សិស្សា​នុសិស្ស​ក្លា​ហាន​ប្រើ​ប្រាស់​ភា​សា​អង់គ្លេស​។ ជា​មួយ​គ្នា​នោះ​ សា​លា​រៀន​យក​ចិត្ត​ទុក​ដាក់​បំប៉ន​កង​ជួរ​គ្រូ​បង្រៀន​ ជា​ជំ​ហាន​ៗលើក​កម្ពស់​លក្ខ​ណៈបង្រៀន​និង​រៀន​ ឆ្លើយ​តប​តម្រូវ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​”។

ដោយ​ការ​តម្រង់​ទិស​ព្រម​ៗគ្នា​ពី​ទី​ក្រុង​ដល់​គ្រឹះ​ស្ថាន​អប់​រំ​ គម្រោង​បើក​ចេញ​ឱ​កាស​លើក​កម្ពស់​គុណ​ភាព​បង្រៀន​ និង​រៀន​ភា​សា​បរ​ទេស​នៅ​កឹង​ធើ​។ ភាព​ម្ចាស់​ការ​ផ្លាស់​ថ្មី​របស់​គ្រូ​បង្រៀន​ សា​លា​រៀន​ រួម​ជា​មួយ​នឹង​លក្ខ​ណៈរៀន​សូ​ត្រ​កាន់​តែ​បាន​កែ​លម្អ​ពេញ​លេញ​ នឹង​ជួយ​សិស្សា​នុសិស្ស​អភិវឌ្ឍ​សមត្ថ​ភាព​ភា​សា​អង់គ្លេស​ មាន​ទំនុក​ចិត្ត​រៀន​សូ​ត្រ​ ប្រា​ស្រ័យ​ទាក់​ទង​ និង​ធ្វើ​សមា​ហរ​ណ​កម្ម​នា​ពេល​អនាគត​៕

ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ