មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/10/2026 - 06:01

ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​និង​ពង្រីក​តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច។ តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​រក្សា​ឱ្យ​បាន​រឹង​មាំ​នូវ​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ និង​សុវត្ថិ​ភាព​សង្គម ព្រម​ទាំង​ជំ​រុញ​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ក្នុង​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

 លោក​គឹម​ថាញ​ស៊ើង តែង​ពង្រីក​តួ​នា​ទី​ជា​អ្នក​មាន​ប្រិយ​ភាព​តាម​រយៈ​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ចលនា​របស់​ភូមិ​ភាគ។

អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច មិន​ត្រឹម​តែ​បាន​រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌ ប្រ​ពៃ​ណី និង​ទំ​នៀម​ទម្លាប់​ដ៏​ផូរ​ផង់​របស់​ជន​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម រក្សា​ខ្ជាប់ សន្តិ​សុខ​នយោ​បាយ និង​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ។

ជាក់​ស្តែង​ដូច​ជា លោក​គឹម​ថាញ​ស៊ើង អ្នក​មាន​ប្រិយ​ភាព​នៅ​មណ្ឌល​វត្ត​ពេជ្រ សង្កាត់​វិញ​ភឿក តែង​ឈាន​មុខ​ក្នុង​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ រក្សា​សាម​គ្គី​ភាព និង​ចូល​រួមក​សាង​ជីវ​ភាព​វប្ប​ធម៌​នៅ​ភូមិ​ភាគ។ សំ​ណង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ជា​ច្រើន​ដូច​ជា ស្ពាន​និង​ផ្លូវ​គម​នា​គន៍ តែង​មាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​លោក។ លោក​ស៊ើង ចែក​រំ​លែក៖ “កន្លង​មក ខ្ញុំ​បាន​ចល​នា​ប្រ​ជា​ជន​ជាង​ ៣០ គ្រួ​សារ​ចូល​រួម​បរិច្ចាគ​ដី​ដើម្បី​ពង្រីក​ផ្លូវ​ជន​បទ; ខ្ញុំ​ក៏​បាន​ចលនា​កៀរ​គរ​ថវិកា​សម្រាប់​កសាង​ផ្លូវ​បេ​តុង​ថ្មី ប្រ​វែង ១.៥០០ ម៉ែត្រ។ រៀង​រាល់​ឆ្នាំ ខ្ញុំ​តែង​ចលនា​បាន​អង្ករ​ចំ​នួន ១ តោន ដើម្បី​ចែក​ជូន​ប្រ​ជា​ជន​ក្រី​ក្រ​នៅ​ភូមិ​ភាគ​”។ ក្នុង​តួ​នា​ទី​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ពេជ្រ​មង្គល លោក​ស៊ើង បាន​សហ​ការ​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​អប់​រំ​ពុទ្ធ​បរិស័ទ អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ និង​គោលន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​ផ្តល់​ព័ត៌​មាន​ទាន់​ពេល​វេលា​អំ​ពី​ស្ថាន​ភាព​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់ លុប​បំ​បាត់ អបិយ​ជំ​នឿ និង​រួម​ចំ​ណែក​ថែ​រក្សា​ផ្នត់រស់​នៅ​វប្ប​ធម៌ ក្នុង​ឱ​កាស​បុណ្យ​ទាន និង​ថ្ងៃ​សីល​ជា​រៀង​រាល់​ខែ។

លោក​យ័ញម៉ូរី អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​យ៉ុងជួ​A ឃុំ​អាង​និញ បាន​ក្លាយ​ជា​ទី​ទុក​ចិត្ត​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការងា​រក​សាង​ជន​បទ​ថ្មី កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ លោក​បាន​ចល​នា​កៀរ​គរ​ថវិកា​ជិត ២០០ លាន​ដុង ដើម្បី​កសាង​ស្ពាន​ជន​បទ​ចំ​នួន ៤។ លោក​ក៏​បាន​ផ្តល់​យោ​បល់​និង​សម្រប​សម្រួល​ជា​មួយ​រដ្ឋ​អំ​ណាច​ដើម្បី​សាង​សង់​ផ្ទះ​ចំ​នួន ៦ ខ្នង ជួស​ជុល​ផ្ទះ​ចំ​នួន ៣ ខ្នង ក្នុង​កម្ម​វិធី​ផ្ទះ​មហា​សាមគ្គី ព្រម​ទាំង​ចលនា​បាន​អំ​ណោយ​រាប់​រយ​ចំ​ណែក មក​ចែក​ជូន​ដល់​មា​មីង​ដែល​មាន​ជីវ​ភា​ពលំ​បាក​ជា​រៀង​រាល់​ឆ្នាំ។  “នៅ​ពេល​ជីវ​ភាព​របស់​ប្រ​ជា​ជន​មាន​ភាព​ប្រ​សើរ​ឡើង អាច​សាង​សង់​បាន​ផ្ទះ​រឹង​មាំ ផ្លូវ​ថ្នល់ មាន​ភាព​ល្អ​ប្រ​សើរ និង​សេដ្ឋ​កិច្ច​មាន​ការ​រីក​ចម្រើន នោះ​គឺ​ជា​កម្លាំង​ចិត្ត​ឱ្យ​ខ្ញុំ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ងារ​របស់​ខ្ញុំ” លោក ម៉ូ​រី បាន​ចែក​រំលែក​ដូច្នេះ។

តាម​ប្រ​សាសន៍​លោក ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ ក្នុង​រយៈ​ពេល​កន្លង អ្នក​មាន​ប្រិយ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​ពង្រីក​តួ​នា​ទី​របស់​ខ្លួន​យ៉ាង​ល្អ​ប្រ​សើរ ដោយ​ធ្វើ​ជា​គំ​រូ​និង​ឈាន​មុខ​ក្នុង​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​នៅ​ភូមិ​ភាគ; សកម្ម​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ឱ្យ​ចូល​រួមក​សាង​ជន​បទ​ថ្មី កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព និង​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ផូរ​ផង់​របស់​ជន​ជាតិ។ ពួក​គាត់​គឺ​ជា​អ្នក “ជំ​នួយ​ការ​ផ្ទាល់” ដែល​រួម​ចំ​ណែ​កត​ភ្ជាប់​រវាង​គោល​គំ​និត​របស់​បក្ស​និង​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន ហើយ​ជា​កម្លាំង​ស្នូល​ដែល​មាន​ឥទ្ធិ​ពល​ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច​លើ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សង្គម៕

                            ថាញ​វ៉ាង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ