08/10/2026 - 21:05

ភាព​កក់​ក្តៅ​នៃ​រដូវ​បុណ្យ​សែន​ដូន​តា​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ នៅ​សង្កាត់​វិញ​ភឿក ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​និង​សមា​គម​នា​រី​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​វិញ​ភឿក ព្រម​ទាំង​សប្បុរស​ជន​នា​នា​ ចាត់​តាំង​កម្ម​វិធី​ "ល្វែង​ទំនិញ​សូន្យ​ដុង​" សម្រាប់​មា​មីង​ជន​ជាតិ​ខ្មែរ​មាន​ស្ថាន​ភា​ពលំ​បាក​។ កម្ម​វិធី​មិន​ត្រឹម​តែ​ជួយ​ឱ្យ​មា​មីង​ជួប​ការ​លំ​បាក​មាន​ក្តី​រីក​រាយ​បន្ថែម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ថ្ងៃ​បុណ្យ​កាន់​តែ​មាន​អត្ថ​ន័យ​និង​ភាព​កក់​ក្តៅ​។

នេះ​ជា​កម្ម​វិធី​ "ល្វែង​ទំនិញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ​" លើក​ទី​១៤ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ចាត់​តាំង​នៅ​លើ​ភូមិ​ឋាន​។ ឆ្នាំ​នេះ​ កម្ម​វិធី​ជូន​អំ​ណោយ​ចំ​នួន​១២០ចំ​ណែក​ដល់​គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​។ ក្នុង​មួយ​ចំ​ណែក​មាន​តម្លៃ​ ៣៥០.​០០០ដុង​ រួម​មាន​ស្បៀង​អា​ហា​រនិង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ ដោយ​ថវិកា​សរុប​ ៤២លាន​ដុង​។ ទន្ទឹម​នឹង​នោះ​ កម្ម​វិធី​សហ​ការ​ជា​មួយ​វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ភ្នែក​វី​ស៊ី​សុក​ត្រាំង​ ចាត់​តាំង​ពិ​និត្យ​ ប្រឹក្សា​ជំងឺ​ភ្នែក​និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​មា​មីង​។ ប្រ​ភព​ថវិកា​ទាំង​អស់​បាន​កៀរ​គរ​ពី​ក្នុង​សង្គម​និង​ការ​ចូល​រួម​ពី​អង្គ​ភាព​ អង្គ​ការ​ បុគ្គល​នា​នា​។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​។

អំ​ណោយ​បាន​ជូន​ដោយ​ទឹក​ចិត្ត​ស្មោះ​ស្ម័គ្រ​ ទាន់​ពេល​វេលា​និង​ដល់​គ្រួ​សារ​នៅ​ជួប​ការ​លំ​បាក​។ ចំ​ពោះ​មា​មីង​ខ្មែរ​ រដូវ​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៦ កាន់​តែ​មាន​ភាព​កក់​ក្តៅ​ ពោរ​ពេញ​ដោយ​ក្តី​រីក​រាយ​។ អ្នក​មីង​ ថា​ច់ធី​សា​មឿន នៅ​មណ្ឌល​ត្រា​វូ​ន សង្កាត់​វិញ​ភឿក ឱ្យ​ដឹង​៖ "គ្រួ​សារ​ជួប​ការ​លំ​បាក​ទទួល​បាន​អំ​ណោយ​នេះ​ ជួយ​ឱ្យ​ខ្ញុំ​មា​នល​ក្ខណៈ​ធ្វើ​ស្ពក​បាយ​សែន​ជូន​ដូន​តា​ បុព្វ​ការី​ជន​ និង​ធ្វើ​ចង្ហាន់​ប្រគេន​ចំ​ពោះ​ព្រះ​សង្ឃ​។ នេះ​ជា​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ ខ្ញុំ​សូម​អរ​គុណ​ក្មួយ​ៗកង​ទ័ព​ការ​ពារ​ព្រំ​ដែន​ដែល​បាន​ជួយ​ដល់​មា​មីង​ខ្មែរ​ក្រី​ក្រ​ ដើម្បី​មា​នល​ក្ខណៈ​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​បាន​សម្បូរ​សប្បាយ​"។

វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ភ្នែក​វី​ស៊ី​សុក​ត្រាំង​ពិ​និត្យ​ភ្នែក​ឱ្យ​មា​មីង​ក្រី​ក្រ​។

អំ​ណោយ​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​ទាំង​នេះ​ បាន​ធ្វើ​ឱ្យ​រូប​ភាព​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កាន់​តែ​ស្និទ្ធ​ស្នាល​ជិត​ដិត​នឹង​ប្រ​ជា​ជន​ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ជីវ​ភាព​ប្រ​ជា​ជន​ បន្ត​ពូន​ជ្រំ​និង​រួម​ចំ​ណែក​កសាង​តំ​បន់​ព្រំ​ដែន​សមុទ្រ​សុខ​សាន្ត​ សាមគ្គី​ ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​។ នេះ​ក៏​ជា​វិធី​ធ្វើ​ឱ្យ​ចំ​ណង​កង​ទ័ព​-ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​បាន​រឹត​បន្តឹង​កាន់​តែ​ជិត​ស្និទ្ធ​និង​ជាក់​ស្តែង​។ លោក​វរ​សេនីយ៍​ឯក​ ហា​ហ្វី​ទ្រឿង​ ស្នង​ការ​នយោ​បាយ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ មាន​ប្រ​សាសន៍​៖ "ល្វែង​ទំនិញ​សូន្យ​ដុង​" ជា​សកម្ម​ភាព​ជាក់​ស្តែង​សំ​ដៅ​ចែក​រំលែក​ការ​លំ​បាក​ជា​មួយ​មា​មីង​ជន​ជាតិ​ខ្មែរ​ ព្រម​ទាំង​រួម​ចំ​ណែក​ពង្រឹង​សាមគ្គី​ភាព​កង​ទ័ព​-ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ​។ តាម​រយៈ​កម្ម​វិធី​ កម្មា​ភិបាល​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រួម​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មា​តុ​ភូមិ​និង​អង្គ​ការ​សមា​គម​ភូមិ​ភាគ​បន្ត​រួម​ដំ​ណើរ​ យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​ប្រ​ជា​ជន​ ដើម្បី​ឱ្យ​គ្រួ​សារ​នា​នា​ទទួល​ពិ​ធី​បុណ្យ​សែន​ដូន​តា​កាន់​តែ​រីក​រាយ​ កក់​ក្តៅ​ រួម​ចំ​ណែក​ពង្រឹង​ទំនុក​ចិត្ត​ កសាង​យុទ្ធ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​រឹង​មាំ​"។

លោក​វរ​សេនីយ៍​ឯក​ លឿង​ហឺ​វទ្រុង​ បញ្ជា​ការ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ សួរ​សុខ​ទុក្ខ​ ប្រគេន​និង​ជូន​អំ​ណោយ​ចំ​ពោះ​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ពេជ្រ​មង្គល​។

ទន្ទឹម​នឹង​នេះ​ ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ថែម​ទាំង​ចាត់​តាំង​ក្រុម​ការ​ងារ​ទៅ​សួរ​សុខ​ទុក្ខ​និង​អប​អរ​សា​ទរ​វត្ត​ខ្មែរ​ចំ​នួន​ ២៣វត្ត​ នៅ​លើ​ភូមិ​ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ​។ សកម្ម​ភាព​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ ការ​ជិត​ស្និទ្ធ​របស់​កម្មា​ភិបាល​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ចំ​ពោះ​មា​មីង​ជន​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​សុទ្ធ​ចិត្ត​ផ្ញើ​បិយវាចា​អប​អរ​សា​ទរ​ដល់​ព្រះ​សង្ឃ​និង​មា​មីង​ខ្មែរ​ ប្រារព្ធ​ពិ​ធី​បុណ្យ​សែន​ដូន​តា​កាន់​តែ​មាន​ភាព​កក់​ក្តៅ​និង​ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ពង្រឹង​ចំ​ណង​សាមគ្គី​រវាង​កង​ទ័ព​-ប្រ​ជា​ជន​ បង្កើន​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​ រដ្ឋ​និង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​នូវ​អធិប​តេយ្យ​ភាព​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​៕

យ្វី​អាញ​ - សុផន​

ចែករំលែកអត្ថបទ