គោលនយោបាយឧបត្ថម្ភគោបន្តពូជនិងទុន ជួយឱ្យគ្រួសារក្រីក្រ គ្រួសារក្បែរក្រនៅឃុំចូវថាញ់ ខេត្តវិញឡុង មានលក្ខណៈបន្ថែមដើម្បីពង្រីកការចិញ្ចឹមសត្វ។ នៅភូមិភូទ័រ គ្រួសារអ្នកមីង ឡេធីហ្វា បានពង្រីកហ្វូងគោពី ៣ ក្បាលឡើងដល់ ៦ ក្បាល ជាជំហានៗសន្សំសំចៃទ្រព្យសម្បត្តិ បង្កជាមូលដ្ឋានគ្រឺះសម្រាប់ការកែលម្អជីវភាព។

អ្នកមីងឡេធីហ្វា កំពុងពិភាក្សាជាមួយកម្មាភិបាលភូមិភាគ។
បានរដ្ឋឧបត្ថម្ភគោបន្តពូជមួយក្បាល អ្នកមីងឡេធីហ្វា នៅភូមិភូទ័រ ឃុំចូវថាញ់ ខេត្តវិញឡុង។ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ការមានទុនសម្រាប់វិនិយោគលើការចិញ្ចឹម សត្វគឺជាការលំបាក ដូច្នេះ ពេលបានរដ្ឋឧបត្ថម្ភគោបន្តពូជ ជួយឱ្យអ្នកមីងចាប់ផ្តើមពង្រីកហ្វូងគោ។ អ្នកមីងហ្វា ចែករំលែក៖ “គ្រួសារខ្ញុំបានរដ្ឋឧបត្ថម្ភគោមួយក្បាល ខ្ញុំបុលប្រាក់បន្ថែម ៥០ លានដុង ដើម្បីទិញគោបន្ថែម ២ ក្បាល។ មកដល់បច្ចុប្បន្ន គោមេ ៣ ក្បាលកើតកូនបាន ៣ ក្បាល ខ្ញុំសប្បាយចិត្តខ្លាំងណាស់”។ សម្រាប់អ្នកមីង ក្តីសប្បាយមិនត្រឹមតែហ្វូងគោកើនឡើងប៉ុណ្ណោះទេ ជាងនេះទៅទៀត គឺគ្រួសារគាត់មានទិសដៅរកស៊ីសមស្រប។
លោកវ៉វ៉ាំងត្រ ប្រធានគណៈប្រជាជនភូមិភូទ័រ ឱ្យដឹង៖ នៅឆ្នាំ២០២៥ អនុវត្តកម្មវិធីបន្ថយភាពក្រីក្រ គ្រួសារក្រីក្រ គ្រួសារក្បែរក្រ ស្ថិតក្នុងក្របខ័ណ្ឌបាន ឧបត្ថម្ភគោដើម្បីពង្រីកសេដ្ឋកិច្ច។ គ្រួសារអ្នកមីងហ្វា ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានគោលនយោបាយនេះ។ តាមប្រសាសន៍លោក ត្រ គ្រួសារអ្នកមីងហ្វា យកចិត្តទុកដាក់ធ្វើការរកស៊ី ប្រើប្រាស់ទុនចំទិសដៅ។ ផ្តើមពីគោឧបត្ថម្ភមួយក្បាលនិងទិញបន្ថែម ២ ក្បាល ពីប្រាក់កម្ចី គាត់ថែទាំត្រឹមត្រូវ គោធំធាត់ល្អ ឥឡូវនេះ គាត់មានហ្វូងគោឡើងដល់ ៦ ក្បាល។ នេះជាលទ្ធផលជំហានដំបូង ជួយគ្រួសារគាត់មានឱកាសបន្ថែមដើម្បីបង្កើនប្រាក់ចំណូល ជាជំហានៗឈានឡើងចាកភាពក្រីក្រ។
ហ្វូងគោ ៦ ក្បាលជាទ្រព្យសន្សំសំចៃ ជួយគ្រួសារអ្នកមីងហ្វាមានលក្ខណៈបន្ថែមដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ អ្នកមីងបន្តថែទាំកូនគោ ៣ ក្បាល ឱ្យធំធាត់ដើម្បីលក់ រីឯគោមេទុកចិញ្ចឹមជាបន្ត។ ការឧបត្ថម្ភពូជសត្វចិញ្ចឹមជាមួយប្រភពទុន បានបង្កលក្ខណៈឱ្យគ្រួសារប្រជាជនពង្រីកការចិញ្ចឹមសត្វ។ ជាមួយស្មារតីស៊ូទ្រាំលំបាកធ្វើការរកស៊ី អ្នកមីងហ្វា បានពង្រីកហ្វូងគោជាបណ្តើរៗ បង្កប្រភពប្រាក់ចំណូល ឈានឡើងចាកភាពក្រីក្រដោយចីរភាព។
ផ្តើមពីករណីអ្នកមីងហ្វា គោលនយោបាយបន្ថយភាពក្រីក្រ បាននាំមករបររកស៊ីចិញ្ចឹមជីវិតជាក់ស្តែងជូនប្រជាជន សមស្របនឹងលក្ខណៈនៃគ្រួសារនីមួយៗ។ ការឧបត្ថម្ភគោក្លាយជាចំណុចចាប់ផ្តើមដើម្បីពង្រីកហ្វូងគោ ជាជំហានៗកែលម្អសេដ្ឋកិច្ច។ ពេលការឧបត្ថម្ភរបស់រដ្ឋគួបផ្សំនឹងការខិតខំប្រឹង ប្រែងរកស៊ីរបស់ប្រជាជន គ្រួសារដែលមានជីវភាពលំបាកឈានឡើងលំនឹងជីវភាពនិងចាកភាពក្រីក្រដោយចីរភាព៕
ទីទុយ-មុនី