(អ.ឡ) នាឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ នៅថ្ងៃទី៨ ខែតុលា ក្រុមការងារនៃបញ្ជាការយោធាទីក្រុងកឹងធើ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ្វិញវ៉ាំងហ៊ុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង មេបញ្ជាការនៃគណៈបញ្ជាការយោធាទីក្រុង អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរ ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរនិងវត្តសង្វរពោធិញ្ញាណនៅសង្កាត់អូរម៉ូង។

លោកវរសេនីយ៍ឯក ហ្វិញវ៉ាំងហ៊ុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង មេបញ្ជាការនៃគណៈបញ្ជាការយោធាទីក្រុង ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរ។ រូបថត៖ អាញយុង
នៅកន្លែងដែលទៅដល់ លោកហ្វិញវ៉ាំងហ៊ុង មានវាចាសួរសុខទុក្ខដ៏កក់ក្តៅ គោរពប្រគេននិងជូនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្តនិងជនរួមជាតិខ្មែរទទួលអំណរបុណ្យសែនដូនតា ប្រកបដោយភាពសប្បាយរីករាយ សុភមង្គល បវរសួស្តីមហាប្រសើរ។
តំណាងព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរនិងវត្តសង្វរពោធិញ្ញាណ ថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អប្រសើរ ដែលក្រុមការងារនៃគណៈបញ្ជាការយោធាទីក្រុងកឹងធើផ្តល់ជូនជនរួមជាតិខ្មែរនាឱកាសបុណ្យសែនដូនតា។ ទន្ទឹមនឹងនោះ ក៏បានអះអាងថា នាពេលខាងមុខ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្តនិងជនរួមជាតិខ្មែរនៅលើភូមិឋាន នឹងបន្តការលើកកម្ពស់ស្មារតីសាមគ្គីទូទាំងជនជាតិ រស់នៅល្អសាសនាល្អសង្គម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ចូលរួមកសាងខឿនការពារប្រទេសទូទាំងប្រជាជន រួមចំណែកកសាងមាតុភូមិកាន់តែរីកចម្រើន៕
អាញយុង-មុនី