(អ.ឡ) - ថ្ងៃទី៨ ខែតុលា គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងកឹងធើ ដឹកនាំដោយលោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដល់អ្នកមុខអ្នកការសាសនាឆ្នើម និងព្រះសង្ឃតាមវត្តព្រះពុទ្ធសាសនាទក្ខិណ និកាយខ្មែរ លើភូមិឋានសង្កាត់វិញភឿក និងឃុំឡាយហ្វា។

គណៈប្រតិភូបានទៅសួរសុខទុក្ខព្រះសង្ឃវត្តដើមអំពិល វត្តសិរីកណ្ដាល
និងវត្តពេជ្រមង្គល (សង្កាត់វិញភឿក)។
លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ រួមនឹងគណៈប្រតិភូ បានអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតា នៅវត្តព្រៃជាប់។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ប្រសិទ្ធពរបុណ្យសែនដូនតា នៅវត្តដើមអំពិល។
នៅទី សួរសុខទុក្ខ លោកស្រី ហូធីកឹមដាវ បានកត់សម្គាល់ និងស្ងើចសរសើរចំពោះការរួមចំណែករបស់គណៈកម្មការ និងព្រះចៅអធិការវត្តនានា ក្នុងការសហការជិតស្និទ្ធជាមួយរដ្ឋអំណាចភូមិភាគ ចលនាពុទ្ធបរិស័ទលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងសកម្មភាពជំនឿ សាស នា ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ ព្រមទាំងកត់សម្គាល់នូវការរួមចំណែកនិងស្នាដៃរបស់លោកគ្រូ អ្នកគ្រូ និងសិស្សនៃសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវផងដែរ។
ព្រមជាមួយនោះ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង បានសម្តែងនូវការរំពឹងទុកថា គណៈកម្មការនិងព្រះចៅអធិការវត្តនានានឹងបន្តជា “ស្ពានតភ្ជាប់” ដើម្បីជួយឃោសនាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម ព្រមទាំងផ្សព្វផ្សាយនូវគោលការណ៍ និងគោលនយោបាយថ្មីៗស្តីពីជនជាតិនិងសាសនាដល់ពុទ្ធបរិស័ទ។ ពង្រីកស្មារតីជួយគ្នាទៅវិញទៅមក កៀរគរពុទ្ធបរិស័ទឱ្យសកម្មចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ ខ្លួនទីពឹងខ្លួនដើម្បីឈានឡើងក្នុងជីវភាព។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបន្តខិតខំប្រឹងប្រែងក្នុងការបង្រៀន រៀនសូត្រ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សនៃសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ។
ស្របក្នុងឱកាសនេះ គណៈប្រតិភូបានជូនអំណោយ និងផ្ញើសារជូនពរដល់ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរៈ ព្រះសង្ឃ គណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទខ្មែរ ទទួលអំណរបុណ្យសែនដូនតាប្រកបដោយភាពសប្បាយរីករាយ សុខក្សេមក្សាន្ត និងសុភមង្គល៕
សុងឡេ - ថាច់ធី