មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/10/2026 - 07:37

ព្រះ​ចៅ​អធិ​ការ​រួម​ចំ​ណែក​កសាង​វត្ត​អូរ​ក្ដារ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ 

ផ្ដើម​ពី​សា​លា​ទាន​តូច​មួយ​ដែល​សាង​សង់​យ៉ាង​សា​មញ្ញ​ដោយ​ឫស្សី​និង​ប្រក់​ស្លឹក វត្ត​ជយ​នទី​រត​នា​រាម (អូរ​ក្ដារ) ស្ថិត​នៅ​ភូមិ​អូរ​ក្ដារ ឃុំ​ហ៊ឹង​មី ខេត្ត​វិញ​ឡុង ជា​ជំ​ហានៗ​បាន​ក​សាង​ឡើង​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​និង​សម​រម្យ។ ក្នុង​ដំ​ណើរ​ការ​នោះ ព្រះ​ភិក្ខុ​ចន្ទ​ធម្មោ​កៀង​ថាយ​ហុង ជា​ព្រះ​ចៅ​អធិ​ការ​ដំ​បូង​របស់​វត្ត ហើយ​ជា​វត្ត​ខ្មែរ​មាន​អាយុ​កាល​ក្មេង​ជាង​គេ​នៅ​ខេត្ត​វិញ​ឡុង។ រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត ព្រះ​ភិក្ខុ​ចន្ទ​ធម្មោ កៀង​ថាយ​ហុង បាន​ខិត​ខំ​ចលនា​ពុទ្ធ​បរិ​ស័ទ​និង​សប្បុ​រស​ជន​នា​នា ចូល​រួម​ចំ​ណែក​ក្នុង​ការ​កសាង​និង​កែ​លម្អ​វត្ត ព្រម​ទាំង​ដំ​ណើរ​ការ​កសាង​នូវ​សំ​ណង់​ជា​ច្រើន ដើម្បី​បម្រើ​តម្រូវ​ការ​របស់​ប្រ​ជា​ជន។

 ព្រះ​ភិក្ខុ​ចន្ទ​ធម្មោ កៀង​ថាយ​ហុង ព្រះ​ចៅ​អធិ​ការ​ដំ​បូង​របស់​វត្ត​អូរ​ក្ដារ។

បង ង្វៀង​ថាយ​ឡុក នៅ​ភូមិ​តឹង​លិត​ ជា​យុវ​ជន​ម្នាក់​ក្នុង​ចំ​ណោម​យុវ​ជន​គំ​រូ​ទាំង​ឡាយ ជា​មួយ​នឹង​ទម្រង់​ចិញ្ចឹម​គោ គួប​ផ្សំ​នឹង​ចិញ្ចឹម​ជន្លេន​ទេស។ ទម្រង់​នេះ មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ក្នុង​ការ​ផលិត ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​ច្នៃ​ប្រ​តិដ្ឋ ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភព​វត្ថុ​ធាតុ​ដើម​ដែល​មាន​ស្រាប់ ឆ្ពោះ​ដល់​បែប​ផែន​ផលិត​ដែល​ជិត​ស្និទ្ធ​នឹង​បរិ​ស្ថាន។ ផ្តើម​ពី​ភាព​ជាក់​ស្តែង ការ​ចិញ្ចឹម​គោ​បរិ​មាណ​លា​មក មាន​ចំ​នួន​ច្រើន តម្រូវ​ការ​ដោះ​ស្រាយ​ឱ្យ​បាន​សម​ស្រប ចុង​ឆ្នាំ​២០១៩ បង​ឡុក ចាប់​ផ្តើម​ស្វែង​យល់​និង​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​គោ គួប​ផ្សំ​នឹង​ចិញ្ចឹម​ជន្លេន​ទេស។ តាម​រយៈ​នោះ លា​មក​គោ​ត្រូវ​បាន​ប្រើ​ប្រាស់ ធ្វើ​ជា​ប្រ​ភព​ចំ​ណី​សម្រាប់​ជន្លេន​ទេស ផលិត​ផល​ក្រោយ​ពី​ដំ​ណាក់​ការ​ចិញ្ចឹម​បន្ត​បាន​ប្រើ​ប្រាស់​ធ្វើ​ជា​ជី​សរី​រាង្គ​បម្រើ​ផលិត​កសិ​កម្ម។ បង​ង្វៀង​ថាយ​ឡុក ចែក​រំលែក៖ “ប្រ​ការ​ដែល​ខ្ញុំ​ចាប់​អា​រម្មណ៍​បំ​ផុត​ពេល អនុ​វត្ត​ទម្រង់​នេះ មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច ថែម​ទាំង​ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភព​អនុ​ផល​ក្នុង​ការ​ផលិត។ របស់​មើល​ទៅ​ស្មាន​ថា​ចោល ប្រ​សិន​បើ​ចេះ​របៀប​ដោះ​ស្រាយ វា​នឹង​ក្លាយ​ជា​ប្រ​ភព​វត្ថុ​ដើម​ដ៏​មាន​តម្លៃ បន្ថយ​ទាំង​ផល​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន និង​បម្រើ​សម្រាប់​ការ​ផលិត​កសិ​កម្ម”។ បច្ចុប្បន្ន​ គ្រួ​សារ​បង​ឡុក មាន​ផ្ទៃ​ដី​រោង​ចិញ្ចឹម​ជន្លេន​ទេស គួប​ផ្សំ​នឹង​ចិញ្ចឹម​គោ​ប្រ​មាណ ២៥០ ម៉ែត្រ​កា​រ៉េ។ ជា​រៀង​រាល់​ខែ ទម្រង់​នេះ​ផ្គត់​ផ្គង់​ផលិត​ផល​ជន្លេន​ទេស​ដល់​ទី​ផ្សារ​ប្រ​មាណ​ពី ១២០ - ១៥០ គី​ឡូ​ក្រាម លក់​ក្នុង​តម្លៃ​ប្រ​មាណ ១២០​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ព្រម​ទាំង​បង្កើត​បាន​ជី​សរី​រាង្គ​បម្រើ​តម្រូវ​ការ​ផលិត​របស់​ប្រ​ជា​ជន និង​អ្នក​ចម្ការ។ ផ្តើម​ពី​ផលិត​ផល​ជន្លេន​ទេស ទម្រង់​នេះ ផ្តល់​ប្រាក់​ចំ​ណូល​ប្រ​មាណ​ពី ១៤ - ១៨ លាន​ដុង​ក្នុង​មួយ​ខែ មិន​គិត​ប្រ​ភព​ចំ​ណូល​ពី​ជី​ជន្លេន​ទេស។

 តាម​សម្តី​បង​ឡុក ប្រ​សិទ្ធ​ភាព​របស់​ទម្រង់​មិន​ត្រឹម​តែ​ស្ថិត​នៅ​លើ​ប្រ​ភព​ប្រាក់​ចំ​ណូល​លំ​នឹង​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភព​អនុ​ផល​ក្នុង​ការ​ចិញ្ចឹម បន្ថយ​ការ​ចំ​ណាយ ប្រ​ព្រឹត្តិ​កម្ម​កាក​សំ​ណល់ រួម​ចំ​ណែក​បង្កើត​បែប​ផែន​ផលិត​វិល​ជុំ ស្និទ្ធ​ស្នាល​នឹង​បរិ​ស្ថាន។ ការ​គួប​ផ្សំ​រវាង​ការ​ចិញ្ចឹម​គោ​និង​ចិញ្ចឹម​ជន្លេន​ទេស ជួយ​ឱ្យ​ការ​ប្រើ​ប្រាស់ ប្រ​ភព​វត្ថុ​ធាតុ​ដើម​ដែល​មាន​ស្រាប់​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព សម​ស្រប​នឹង​លក្ខណៈ​នៃ​ការ​ផលិត​របស់​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​នៅ​តំ​បន់​ជន​បទ។

លោក​ង្វៀង​ហ្វាយ​ហឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​តឹង​ថាញ់ និង​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​តឹង​ថាញ់ បញ្ជាក់៖ “ទម្រង់​ចិញ្ចឹម​គោ គួប​ផ្សំ​នឹង​ចិញ្ចឹម​ជន្លេន​ទេស​របស់​បង​ង្វៀង ថាយ​ឡុក គឺ​ជា​របៀប​ធ្វើ​សម​ស្រប​នឹង​និន្នា​ការ​អភិ​វឌ្ឍ កសិ​កម្ម​ដោយ​ចីរ​ភាព។ ចំ​ណុច​គួរ​ឱ្យ​កត់​សម្គាល់ មិន​ត្រឹម​តែ​ប្រ​សិទ្ធ​ភាព​ផលិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ស្មារតី​ឈាន​មុខ ច្នៃ​ប្រ​តិដ្ឋ​របស់​យុវ​ជន​ក្នុង​ការ​ស្វែង រក​ទិស​ដៅ​ថ្មី ប្រើ​ប្រាស់​ប្រ​ភព​វត្ថុ​ធាតុ​ដើម​ដែល​មាន​ស្រាប់ និង​ចែក​រំលែក​បទ​ពិ​សោធន៍​ដល់​សហ​គមន៍។ ទម្រង់​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ ពង្រីក​ទូ​លំ​ទូ​លាយ​ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន យុវ​ជន​និង​ប្រ​ជា​ជន​ហ៊ាន​ផ្លាស់​ថ្មី​ក្នុង​ការ​ផលិត”។

ទម្រង់​ផលិត​វិល​ជុំ ជិត​ស្និទ្ធ​នឹង​បរិ​ស្ថាន​តួ​យ៉ាង ដូច​របៀប​ធ្វើ​របស់​បង​ឡុក កំ​ពុង​រួម​ចំ​ណែក​បង្ក ឱ្យ​មាន​ការ​វិវឌ្ឍន៍​ជា​វិជ្ជ​មាន​នៅ​តំ​បន់​ជន​បទ។ នេះ​ក៏​ជា​សក្ខី​ភាព​សម្រាប់​ស្មារតី​ទទួល​ខុស​ត្រូវ ការ​ច្នៃ​ប្រ​តិដ្ឋ​របស់​យុវ​ជន​ក្នុង​ដំ​ណើរ​ការ​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន បៃ​តង ស៊ី​វិល័យ និង​ចីរ​ភាព៕

ដា​លី​ន-មុនី​

ចែករំលែកអត្ថបទ