មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/10/2026 - 07:37

ព្រួត​ដៃ​គ្នា​កសាង​ស្រុក​ភូមិ​បៃ​តង - ជ្រះ - ស្អាត 

ពង្រីក​ស្មារតី​ឈាន​មុខ​របស់​សមា​គម និង​អង្គ​ការ​មហា​ជន​នា​នា រួម​ជា​មួយ​ការ​ស្រុះ​ស្រួល​គ្នា​របស់​ប្រ​ជា​ជន ឃុំ​ថាញ់​ថើយ​អាង បាន​អនុ​វត្ត​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន ដើម្បី​ថែ​រក្សា​អនា​ម័យបរិស្ថាន កែ​លម្អ​សោ​ភណ​ភាព និង​កសាង​ដង​ផ្លូវ​បៃ​តង - ជ្រះ - ស្អាត រួម​ចំ​ណែក​បង្ក​ទិដ្ឋ​ភាព​ជន​បទ​មាន​ភាព​សម​រម្យ និង​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន។

 សមា​គម​និង​អង្គ​ការ​មហា​ជន​នា​នា​ឃុំ​ថាញ់​ថើយ​អាង ព្រួត​ដៃ​គ្នា​កសាង​ជន​បទ​ថ្មី។

ពង្រីក​ចលនា “ថ្ងៃ​សៅរ៍​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី” សមា​គម​និង​អង្គ​ការ​មហា​ជន​នា​នា​នៅ​ឃុំ​ថាញ់​ថើយ​អាង បាន​ស្រុះ​ស្រួល​ចេញ​ដំ​ណើរ កាប់​ឆ្ការ​ព្រៃ​ស៊ុប​ទ្រុប កាត់​មែក​ឈើ​បាំង​ផ្លូវ ជម្រះ​ស្មៅ និង​ថែ​ទាំ​ផ្លូវ​ផ្កា​គំ​រូ។ តួ​យ៉ាង​ដូច​នៅ​ភូមិ​ថាញ់​អាង ១ សមា​ជិក​សមា​គម សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​ប្រ​ជា​ជន​យ៉ាង​ច្រើន​កុះ​ករ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​កែ​លម្អ និង​ថែ​ទាំ​ផ្លូវ​ផ្កា​ប្រ​វែង ១ គី​ឡូ​ម៉ែត្រ។ សកម្ម​ភាព​នេះ​មិន​ត្រឹម​តែ​រួម​ចំ​ណែ​កកែ​លម្អ​សោ​ភណ​ភាព​ភូមិ​ឋាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើក​កម្ពស់​សុវត្ថិ​ភាព​សម្រាប់​ប្រ​ជា​ជន និង​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​តាម ដង​ផ្លូវ​ភូមិ​ភ្ជាប់​ភូមិ​ទៀត​ផង។

លោក ង្វៀង​យ្វី​ខឿង លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ថាញ់​ថើយ​អាង ឱ្យ​ដឹង៖ “យុវ​ជន​ឃុំ​ថាញ់​ថើយ​អាង បាន​កំ​ណត់​ច្បាស់​ថា បទ​ដ្ឋាន​បរិ​ស្ថាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី ត្រូវ​ចាប់​ផ្តើម​ពី​ការ​ងារ​ជាក់​ស្តែង​និង​ធ្វើ​ជា​ប្រ​ចាំ។ សម្ព័ន្ធ​យុវ​ជន​ឃុំ បាន​ប្រ​គល់​ភារ​កិច្ច​ជូន​សា​ខា​សម្ព័ន្ធ​យុវ​ជន​នី​មួយៗ សហ​ការ​ជា​មួយ​គណៈ​ប្រ​ជា​ជន​ភូមិ ដើម្បី​រក្សា​ការ​កែ​លម្អ​សោ​ភណ​ភាព កាត់​មែក​ឈើ​ដែល​បាំង​ផ្លូវ និង​ថែ​ទាំ​ផ្លូវ​ផ្កា ដោយ​ប្តេជ្ញា​ចិត្ត​ប្រែ​ក្លាយ​ផ្លូវ​ភូមិ​នីមួយៗ​ឱ្យ​ទៅ​ជា​សមិទ្ធ​ផល​ភ្លឺ - បៃ​តង - ជ្រះ - ស្អាត បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្នា​ដៃ​របស់​យុវ​ជន”។

ទន្ទឹម​នឹង​ការ​កែ​លម្អ​សោ​ភណ​ភាព​តាម​បណ្ដោយ ដង​ផ្លូវ​គមនា​គមន៍ ការ​ងារ​ថែ​រក្សា​អនា​ម័យ​បរិ​ស្ថាន និង​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍ ភ្ជាប់​ជា​មួយ​ផលិត​កសិ​កម្ម ក៏​បាន​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស។ ឈាន​ចូល​ដល់​រដូវ​ប្រ​មូល​ផល​ស្រូវ អង្គ​ការ​មហា​ជន និង​សមា​គម​ថ្នាក់​មូល​ដ្ឋាន បាន​ម្ចាស់​ការ​ចុះ​តាម​វាល​ស្រែ ផ្សព្វ​ផ្សាយ​ឱ្យ​ប្រ​ជា​ជន​គោ​រព​ច្បាប់​ចរា​ចរណ៍​ឱ្យ​បាន​ត្រឹម​ត្រូវ មិន​ហាល​ស្រូវ ប្រ​មូល​ផ្តុំ​ចំ​បើង ឬ​ទុក​ដាក់​គ្រឿង​ចក្រ​បំ​ពាន​លើ​ចិញ្ចើម​ផ្លូវ បង្ក​ការ​រាំង​ស្ទះ និង​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់។

បង​ស្រី ឡឹម​ធី​ទី​ហេន ប្រ​ធាន​សា​ខា​សមា​គម​កសិ​ករ​ភូមិ​ហ៊ឹង​ថើយ ចែក​រំលែក៖ “កាល​ពី​មុន ទម្លាប់​បាញ់​ថ្នាំ​រួច​បោះ​សំ​បក​ដប​នៅ​ក្បែរ​ភ្លឺ​ស្រែ និង​ដុត​ចំ​បើង​នៅ​តាម​វាល​ស្រែ តែង​តែ​កើត​មាន​ច្រើន។ សាខា​សមា​គម​កសិ​ករ បាន​ព្យា​យាម​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ប្រ​ជុំ​ក្រុម​សមា​គម ដោយ​ពន្យល់​ច្បាស់​ពី​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​និង​បរិ​ស្ថាន។ រហូត​មក​ទល់​ពេល​នេះ ប្រ​ជា​ជន​បាន​ម្ចាស់​ការ​ប្រ​មូល​ចំ​បើង​ទុក​សម្រាប់​ចិញ្ចឹម​សត្វ​និង​ដាំ​ដុះ ព្រម​ទាំង​បោះ​សំ​បក​ដប​និង​កញ្ចប់​ថ្នាំ​នៅ​កន្លែង​ដែល​បាន​កំ​ណត់​ត្រឹម​ត្រូវ។ អា​ស្រ័យ​ហេតុ​នេះ ផ្លូវ​ជន​បទ​កាន់ តែ​ស្រ​ឡះ ស្អាត​បាត ហើយ​បរិ​ស្ថាន​រស់​នៅ​របស់​ប្រ​ជា​ជន​ក៏​ត្រូវ​បាន​លើក​កម្ពស់​យ៉ាង​ច្បាស់”។

ការ​ចូល​រួម​យ៉ាង​ម៉ឺង​ម៉ាត់​របស់​អង្គ​ការ​មហា​ជន​និង​សមា​គម​នា​នា រួម​ជា​មួយ​ការ​ស្រុះ​ស្រួល​គ្នា​របស់​ប្រ​ជា​ជន គឺ​ជា​កម្លាំង​ចល​ករ​ជួយ​ឱ្យ​ឃុំ​ថាញ់​ថើយ​អាង អនុ​វត្ត​ចល​នា​កសាង​ជន​បទ​ថ្មី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ដង​ផ្លូវ​ដែល​មាន​ផ្កា​រីក​ស្គុស​ស្គាយ រួម​ជា​មួយ​ស្មារ​តី​ថែ​រក្សា​អនា​ម័យ​របស់​ប្រ​ជា​ជន កំ​ពុង​បង្កើត​ឡើង​នូវ​ទិដ្ឋ​ភាព​ជន​បទ​ភ្លឺ បៃ​តង ជ្រះ ស្អាត និង​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

     ហុង​ទើ - ថាច់​ធី

ចែករំលែកអត្ថបទ