មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/10/2026 - 07:37

ទម្រង់​ដាំ​ឈូក​ប្តូរ​វេន​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​លើ​ផ្ទៃ​ដី​ស្រែ​តែ​មួយ គ្រួ​សារ​លោក​ឌិញ​ឌឹក​ទ្រុង នៅ​ភូមិ​បឹង​ចុង ឃុំ​តាយ​វុាំង ទី​ក្រុង​កឹង​ធើ បាន​ដាំ​ផ្កា​ឈូក​យក​ក្រ​ឳ​ប្តូរ​វេន​ក្នុង​ដី​ស្រែ។ ទម្រង់​នេះ បាន​នាំ​មក​នូវ​តម្លៃ​សេដ្ឋ​កិច្ច​ផង និង​កែ​លម្អ​ជីវ​បរិ​ស្ថាន​ផង ជួយ​ឱ្យ​ដំ​ណាំ​ស្រូវ​លូត​លាស់​ល្អ ផ្តល់​ទិន្ន​ផល​ខ្ពស់។

 បង ឌិញ​ឌឹក​ទ្រុង នៅ​ឃុំ​តាយ​វុាំង ប្រ​មូល​ផល​ក្រ​ឳ​ឈូក។

នាំ​យើង​ខ្ញុំ​ទស្សនា​ទម្រង់​ដាំ​ឈូក បង​ឌិញ​ឌឹក​ទ្រុង ឱ្យ​ដឹង៖ “ក្រ​ឳ​ឈូក​គឺ​ជា​ផ្នែក​ដើម​ខ្ចី​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​កប់​ក្នុង​ភក់ មាន​ពណ៌​ស​ស្រួយ និង​បាន​យក​មក​ច្នៃ​ធ្វើ​ម្ហូប​អា​ហារ​ជា​ច្រើន​មុខ ដូច​ជា៖ ញាំ​ក្រ​ឳ​ឈូក ស្ល​ម្ជូរ ស៊ុប​ឆ្នាំង​ភ្លើង…បើ​ប្រៀប​នឹង​ដាំ​ឈូក​យក​គ្រាប់ ឬ​យក​ផ្កា​នោះ ដាំ​ឈូក​យក​ក្រ​ឳ​រយៈ​ពេល​ប្រ​មូល​ផល​ខ្លី​ជាង និង​អាច​ប្រ​មូល​ផល​ជា​បន្ត​បន្ទាប់​ជា​ច្រើន​ខែ។ ក្នុង​លក្ខណៈ​ដាំ​ឈូក​ប្តូរ​វេន​ក្នុង​ដី​ស្រែ​ផលិត​ស្រូវ ឈូក​លូត​លាស់​ល្អ ចេញ​ក្រ​ឳ​ស្មើរ ពេល​អស់​រដូវ​ឈូក​ប្តូរ​មក​ធ្វើ​ស្រែ​វិញ គឺ​ស្រូវ​មិន​សូវ​មាន​ជំងឺ ទិន្ន​ផល និង​គុណ​ភាព​ល្អ”។ លើ​ផ្ទៃ​ដី ២,៨ ហិក​តា ឈូក​បន្ទាប់​ពី​ដាំ​បាន ៦០ ថ្ងៃ​នឹង​ចាប់​ផ្តើម​ប្រ​មូល​ផល កន្លង​៣​ថ្ងៃ​ប្រ​មូល​ផល​ក្រ​ឳ​ឈូក​ម្តង ជា​មួយ​ផ្ទៃ​ដី ២,៨ ហិក​តា ប្រ​មូល​ផល​មួយ​លើក បាន​ប្រ​មាណ ២៥០ គី​ឡូ​ក្រាម លក់​ក្នុង​តម្លៃ​ពី ១៨.​០០០ - ៣៥.​០០០ ដុង​/គី​ឡូ​ក្រាម ទូ​ទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​បាន​ជាង ៣ លាន​ដុង ប្រាក់​ចំ​ណេញ​ខ្ពស់​ជាង​ច្រើន​ដង​បើ​ប្រៀប​នឹង​ធ្វើ​ស្រែ។ បង​ទ្រុង ឱ្យ​ដឹង៖ “ធម្ម​តា​ពេល​អស់​រដូវ​ឈូក ខ្ញុំ​ចាប់​ផ្តើម​ពង្រោះ​ស្រូវ​រដូវ​ប្រាំង ពី​ព្រោះ​នេះ​ជា​រដូវ​ស្រូវ​មាន​ទិន្ន​ផល​ខ្ពស់ ដោយ​ឡែក​រដូវ​ដាំ​ឈូក ខ្ញុំ​ក៏​ចិញ្ចឹម​ត្រី​ភី​ឡា​ព្យា ត្រី​គល់​រាំង… ពេល​អស់​រដូវ​ឈូក​នឹង ប្រ​មូល​ផល​ត្រី​បាន​ប្រ​មាណ ២ តោន រក​បាន​ប្រាក់​ចំ​ណេញ​ជាង ៤០ លាន​ដុង​/ឆ្នាំ។ ដើម្បី​បន្ថយ​ប្រាក់​ចំ​ណាយ​ក្នុង​រដូវ​ដាំ​ឈូក ខ្ញុំ​បណ្តុះ​កូន​ដោយ​ខ្លួន​ឯង ដូច្នេះ​ប្រ​ភព​កូន​ពូជ​ច្បាស់​លាស់ មិន​សូវ​មាន​សត្វ​ល្អិត​និង​ជំ​ងឺ​បំ​ផ្លាញ។ កូន​ឈូក​បន្ទាប់​ពី​ដក​ពី​ស្រែ ត្រូវ​ដាំ​លើ​ដី​ដែល​បាន​រៀប​ចំ​ដី​រាប​ស្មើ ដើម្បី​ជៀស​វាង​បាក់​ពន្លក​ខ្ចី ដាំ​ចន្លោះ​គ្នា​ពី ១,៥ ម៉ែត្រ​ទៅ ២ ម៉ែត្រ។ ក្រោយ​ពី​ដាំ​រួច រក្សា​កម្រិត​ទឹក​ក្នុង​វាល​ពី ២០ - ២៥ សង់​ទី​ម៉ែត្រ ដើម្បី​ឈូក​ឆាប់​ចាក់​ឫស; ល្អ​បំ​ផុត​រក្សា​កម្រិត​ទឹក​ក្នុង​ស្រែ​ឈូក​ពី ៤០ - ៥០ សង់​ទី​ម៉ែត្រ នឹង​ជួយ​ឱ្យ​ដើម​លូត​លាស់​ល្អ”។

តាម​ប្រ​សាសន៍​លោក យ័ញ​តឹង​ក្វៀង ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​តាយ​វុាំង ទម្រង់​ដាំ​ឈូក​យក​ក្រ ឳ​ប្តូរ​វេន​ជា​មួយ​ស្រូវ បាន​កសិ​ករ​ជា​ច្រើន​នៅ​ភូមិ​ភាគ អនុ​វត្ត ផ្ដល់​ប្រាក់​ចំ​ណូល​រាប់​សិប​លាន​ដុង​ក្នុង​មួយ​ខែ។ ទន្ទឹម​នឹង​នោះ មាន​លក្ខណៈ​ងាយ​ដាំ​ប្រាក់ ចំ​ណាយ​ទាប រយៈ​ពេល​ប្រ​មូល​ផល​លឿន​និង​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​បង្គួរ ម្ល៉ោះ​ហើយ កសិ​ករ​ជា​ច្រើន​បាន​មោះ​មុត​ជ្រើស​រើស​ដាំ​ឈូក។ បច្ចុប្បន្ន ផ្ទៃ​ដី​ដាំ​ឈូក​យក​ក្រ​ឳ​នៅ​លើ​ភូមិ​ឋាន​ឃុំ​ប៉ាន់​ស្មាន​ប្រ​មាណ ៨ ហិក​តា។ ទម្រង់​នេះ មិន​ត្រឹម​តែ​បើក​ឱ​កាស​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ការ​ងារ​ធ្វើ​បន្ថែម​ដល់​ពល​ករ​នៅ​ភូមិ​ភាគ​ទៀត​ផង។ ដើម្បី​រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ ក្នុង​ពេល​ខាង​មុខ សមា​គម​នឹង​ជំ​រុញ​ទឹក​ចិត្ត​សមា​ជិក​បន្ត​ដាំ​ឈូក​ប្តូរ​វេន​ក្នុង​ដី​ស្រែ ដើម្បី​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​លើ​ផ្ទៃ​ដី​ផលិត​តែ​មួយ៕

                                       ថាញ​វ៉ាង - វិមាន

ចែករំលែកអត្ថបទ