07/10/2026 - 21:27

ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​សេន​ដូន​តា​ ក្នុង​ក្តី​រីក​រាយ​នៃ​ភូមិ​ស្រុក​ផ្លាស់​ថ្មី​ 

ឃុំ​លិត​ហោ​យធឿង​ គឺ​ជា​ឃុំ​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​នៅ​ទី​ក្រុង​កឹង​ធើ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​បាន​យក​ចិត្ត​ទុក​ដាក់​ អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ គោ​លន​យោ​បាយ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ផ្តល់​ទុន​រក​ស៊ី​ និង​កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​រឹង​មាំ​ ។ល។  ផ្តើម​ពី​នោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​ ២០២៦ កាន់​តែ​មាន​ភាព​កក់​ក្តៅ​ និង​សុភ​មង្គល​។

ដងផ្លូវនៅលើភូមិសាស្រ្តឃុំលិតហោយធឿង បានវិនិយោគសាងសង់ជួយឱ្យមាមីងធ្វើដំណើរទៅមកមានភាពងាយស្រួល ទិដ្ឋភាពភូមិស្រុកកាន់តែមានភាពស្រស់បំព្រង។

ផ្លូវ​ភក់​ជ្រាំ​ តូច​ចង្អៀត​កាល​ពី​មុន​មក​ ឥ​ឡូវ​បាន​ចាក់​បេតុង​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ ដោះ​ដូរ​ទំនិញ​ និង​ក្មួយ​ៗទៅ​សា​លា​។ ធ្វើ​ដំ​ណើរ​ជា​មួយ​កម្មា​ភិបាល​ភូមិ​តាម​ដង​ផ្លូវ​ដែល​ទើប​នឹង​សាង​សង់​ថ្មី​ លោក​ ត្រឹង​ហៀង​ថា​ញ់ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ហោ​យទ្រុង​ ឃុំ​លិត​ហោ​យធឿង​ បាន​ឱ្យ​ដឹង​៖ “ដង​ផ្លូវ​នេះ​បាន​វិនិយោគ​សាង​សង់​ផ្តើម​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការក​សាង​ជន​បទ​ថ្មី​ ដោយ​មាន​ទទឹង​ ២.៥ ម៉ែ​ត្រ​ ប្រ​វែង​ ១.២០០ ម៉ែ​ត្រ​ សរុប​ថវិកា​ជាង​ ១ ពាន់​លាន​ដុង​។ ឆ្នាំ​នេះ​ អំ​ណរ​បុណ្យ​សែន​ដូន​តា​ ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​ នៅ​ពេល​ដែល​ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​ស្ទួយ​ ទិដ្ឋភាព​ភូមិ​ស្រុក​ក៏​មាន​ការ​រីក​ចម្រើន​ផង​ដែរ​”។

ទន្ទឹម​នឹង​ការវិ​និយោគ​លើ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ ឃុំ​ថែម​ទាំង​សកម្ម​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​មាន​ផ្ទះ​សម្បែង​រស់​នៅ​សុខ​ស្រួល​បាន​ទាន់​ពេល​។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ គ្រួ​សារ​អ្នក​មីង​ ថា​ច់ធី​ចន្ទ​ ភូមិ​ហោ​យទ្រុង​ ឃុំ​លិត​ហោ​យធឿង​ រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង​ អា​ស្រ័យ​បាន​នគរ​បាល​ទី​ក្រុង​ ចលនា​ប្រ​ភព​ធន​ធាន​ពី​សង្គមូបនីយ​កម្ម​ និង​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សាង​សង់​ផ្ទះ​ជូន​ គិត​ជា​តម្លៃ​ ៦០ លាន​ដុង​។ បច្ចុប្បន្ន​ ផ្ទះ​បណ្តោះ​អា​សន្ន​របស់​គ្រួ​សារ​អ្នក​មីង​បាន​ជំ​នួស​ដោយ​ផ្ទះ​ជញ្ជាំង​ឥដ្ឋ​ និង​ដំ​បូល​ស័ង្កសី​យ៉ាង​រឹង​មាំ​។ រំភើប​ចិត្ត​ចំ​ពោះ​ការ​ឧបត្ថម្ភ​នេះ​ អ្នក​មីង​ ថា​ច់ធី​ចន្ទ​ បាន​ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​នគរ​បាល​ទី​ក្រុង​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ក្តី​រីក​រាយ​កើន​ទ្វេ​ដង​នៅ​ពេល​ដែល​ឆ្នាំ​នេះ​ គ្រួ​សារ​ខ្ញុំ​បាន​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ក្នុង​ផ្ទះ​ថ្មី​”។

នៅ​ពេល​ដែល​ជីវ​ភាព​សេដ្ឋ​កិច្ច​បាន​កែ​លម្អ​ គ្រួ​សារ​អ្នក​មីង​ តាំង​ ធី​ណឿង (ទី​២ រាប់​ពី​ស្តាំ) ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​បាន​ពេញ​លេញ​និង​កក់​ក្តៅ​ជាង​។

ពី​មុន​សេដ្ឋ​កិច្ច​គ្រួ​សារ​របស់​អ្នក​មីង​ តាំង​ធី​ណឿង នៅ​ភូមិ​ហោ​យទ្រុង​ ឃុំ​លិត​ហោ​យធឿង​ ជួប​ការ​លំ​បាក​ជា​ច្រើន​ដោយ​សារ​ខ្វះ​ទុន​ផលិត​ អា​ស្រ័យ​បាន​រដ្ឋ​អំ​ណាច​បង្ក​លក្ខ​ណៈឱ្យ​បុល​ទុន​ពី​ធនាគារ​គោ​លន​យោ​បាយ​ គាត់​បាន​ទិញ​សម្ភារៈ​បម្រើ​ឱ្យ​រដូវ​កាល​ផលិត​ក្នុង​ឆ្នាំ​។ ជា​មួយ​នឹង​ដី​ ២ កុង​ គាត់​បាន​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា​ដូច​ជា​៖ ស្ពៃ​ក្តោ​ប សណ្តែ​កប្រេង​ សណ្តែ​កកួរ​ ពោត​ ... ៥ រដូវ​/ឆ្នាំ​។ រដូវ​នេះ​ គ្រួ​សារ​គាត់​ដាំ​ត្រ​កួន​ ឥ​ឡូវ​កំ​ពុង​ប្រ​មូល​ផល​រៀង​រាល់​ថ្ងៃ​ប្រ​មា​ណ​ ៧០ គី​ឡូ​ក្រាម​ លក់​ក្នុង​តម្លៃ​ ៨.០០០ ដុង​/គី​ឡូ​ក្រាម​ បន្ទាប់​ពី​ផាត់​ទាត់​រួច​រាល់​នៅ​ចំ​ណូល​ជាង​ ១០ លាន​ដុង​/ខែ​។ “អា​ស្រ័យ​បាន​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខ​ណៈឱ្យ​បុល​ទុន​ដើម្បី​អភិវឌ្ឍ​ផលិត​ ទើប​ជីវ​ភាព​គ្រួ​សារ​បាន​កែ​លម្អ​ ឆ្នាំ​នេះ​គ្រួ​សារ​ខ្ញុំ​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​កាន់​តែ​មាន​ភាព​កក់​ក្តៅ​ និង​ពេញ​លេញ​ជាង​” អ្នក​មីង​ តាំង​ ធី​ណឿង បាន​ឱ្យ​ដឹង​ដូច្នេះ​។

យោង​តាម​លោក​ស្រី​ ហ្វិញ​មិញ​ញឺ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លិត​ហោ​យធឿង​ បាន​ឱ្យ​ដឹង​ អាច​និយាយ​បាន​ថា​ ក្នុង​រយៈ​ពេល​កន្លង​មក​ អា​ស្រ័យ​បាន​ការ​ចូល​រួម​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​ និង​គោ​លន​យោ​បាយ​ជន​ជាតិ​ ទើប​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ជា​ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​កែ​លម្អ​យ៉ាង​ច្បាស់​ក្រ​ឡែត​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​រឹង​មាំ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​បន្ថយ​ពី​ ៧៨ គ្រួ​សារ​ (ដើម​ឆ្នាំ​២០២៥) នៅ​ប្រ​មា​ណ​ ៤៣ គ្រួ​សារ​ (ចុង​ឆ្នាំ​២០២៥) និង​ ១០០% គ្រួ​សារ​ប្រ​ជា​ជន​ បាន​ប្រើ​ប្រាស់​អគ្គិ​សនី​ និង​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​សម្រេច​បទ​ដ្ឋាន​ជាតិ​...។

ជា​មួយ​នឹង​ការ​អនុ​វត្ត​ព្រម​ៗគ្នា​ និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ និង​គោ​លន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជិត​ស្និទ្ធ​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ជីវ​ភាព​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​ បាន​លើក​កម្ពស់​។ ឆ្លង​តាម​រយៈ​នោះ​ ជំនួយ​បន្ថែម​កម្លាំង​ចលករ​ដើម្បី​មា​មីង​មាន​ការ​ជឿ​ជាក់​ និង​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ផលិត​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ រួម​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​អភិវឌ្ឍ​ ផែន​មហា​សាមគ្គី​ជន​ជាតិ​មួយ​ថ្ងៃ​កាន់​តែ​បាន​ពង្រីក​ សន្តិ​សុខ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​បាន​រក្សា​ខ្ជាប់​ ជន​រួម​ជាតិ​ខ្មែរ​ឆ្នាំ​នេះ​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​ កាន់​តែ​សម្បូរ​សប្បាយ​និង​ សុភ​មង្គល​។

ថា​ញ់វ៉ាង​-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ