02/10/2026 - 08:38

ករ​ណី​ណា​បាន​ផ្អាក​បណ្ដោះ​អា​សន្ន​កាតព្វ​កិច្ច​យោ​ធា​ឆ្នាំ​២០២៧ ? 

នៅ​ពេល​គ្រប់​អាយុ​កោះ​ហៅ​ចូល​បម្រើ​កង​ទ័ព យុវ​ជន​ជា​ច្រើន​ចាប់​អា​រម្មណ៍​ថា តើ​ករ​ណី​ណា​ខ្លះ​បាន​ផ្អាក​បណ្ដោះ​អា​សន្ន​កាតព្វ​កិច្ច​យោ​ធា​និង​លក្ខ​ខណ្ឌ​ជាក់​លាក់​ដើម្បី​ទទួល​បាន​ការ​ផ្អាក​បណ្ដោះ​អា​សន្ន។

 តើ​ករ​ណី​ណា​ខ្លះ​បាន​ផ្អាក​បណ្ដោះ​អា​សន្ន​កាតព្វ​កិច្ច​យោ​ធា​ឆ្នាំ​២០២៧ ?

ជិតដល់​ពេល​កោះ​ហៅ​ពិ​និត្យ​សុខ​ភាព​កាតព្វ​កិច្ច​យោ​ធា សម្រាប់​ការ​ជ្រើស​រើស​យោ​ធិន​ ឆ្នាំ​២០២៧ សូម​សួ​រថា តើ​សេច​ក្ដី​កំ​ណត់​ឆ្នាំ​នេះ​ស្តី​ពី​ករ​ណី​ផ្អាក​បណ្ដោះ​អា​សន្ន​មាន​អ្វី​ផ្លាស់​ប្តូរ​ដែរ​ឬ​ទេ ហើយ​ករ​ណី​ណា​ខ្លះ​នឹង​បាន​ផ្អាក​បណ្ដោះ​ អា​សន្ន​កាតព្វ​កិច្ច​យោ​ធា ?

មេ​ធា​វី​ ង្វៀង​ហុង​លិញ (គណៈ​មេ​ធា​វី​ទី​ក្រុង​ហូជី​មិញ) ឆ្លើយ​តប​ថា៖

បច្ចុប្បន្ន ករ​ណី​ផ្អាក​បណ្ដោះ​អា​សន្ន​ការ​កោះ​ហៅ ចូល​បម្រើ​កង​ទ័ព​នៅ​តែ​អនុ​វត្ត​តាម​ច្បាប់​កាតព្វ​កិច្ច​យោ​ធា​ឆ្នាំ​២០១៥ (ដែល​បាន​ធ្វើ​វិសោធន​កម្ម​ក្នុង​ឆ្នាំ​២០១៩ ឆ្នាំ​២០២៥ ឆ្នាំ​២០២៦)។

ជាក់​ស្តែង​ យោង​តា​មក​ថា​ខណ្ឌ​ទី​១ មា​ត្រា​៤១ នៃ​ច្បាប់​កាតព្វ​កិច្ច​យោ​ធា ឆ្នាំ​២០១៥ ដែល​បាន​បំ​ពេញ​បន្ថែម​ត្រង់​ចំ​ណុច​ c កថា​ខណ្ឌ​ទី​១ មា​ត្រា ៤៩ នៃ​ច្បាប់​កង​ប្រ​ជា​ស្វ័យ​ត្រាណ ឆ្នាំ​២០១៩ មាន​ប្រ​ជា​ពល​រដ្ឋ ៨ ក្រុម បាន​ផ្អាក​បណ្ដោះ​អា​សន្ន​ការ​កោះ​ហៅ​ចូល​បម្រើ​កង​ទ័ព​រួម​មាន៖

ទី​មួយ​ ពល​រដ្ឋ​មិន​មាន​សុខ​ភាព​គ្រប់​គ្រាន់​បម្រើ ការ​ងារ​ក្នុង​ជួរ​កង​ទ័ព តាម​សេច​ក្តី​សន្និ​ដ្ឋាន​របស់​ក្រុម​ប្រឹក្សា​ពិ​និត្យ​សុខ​ភាព- ពោល​គឺ​បាន​ចូល​រួម​ពិ​និត្យ​សុខ​ភាព ប៉ុន្តែ​មិន​ជាប់។

ទី​ពីរ ជា​កម្លាំង​ពល​កម្ម​តែ​ម្នាក់​គត់​ត្រូវ​ចិញ្ចឹម​បី បាច់​សាច់​ញាតិ​ផ្ទាល់ ដែល​លែង​មាន​សមត្ថ​ភាព​ពល​កម្ម ឬ​មិន​ទាន់​ដល់​វ័យ​ពល​កម្ម គ្រួ​សារ​រង​ការ​បាត់​បង់​ធ្ងន់​ធ្ងរ​អំ​ពី​មនុស្ស​និង​ទ្រព្យ​សម្បត្តិ​ដោយ​សារ​គ្រោះ​ថ្នាក់ គ្រោះ​ធម្ម​ជាតិ ជំងឺ​រាត​ត្បាត​គ្រោះ​ថ្នាក់​បង្ក​ឡើង និង​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​បញ្ជាក់។

ទី​បី ជា​កូន​តែ​ម្នាក់​គត់​របស់​យុទ្ធ​ជន​ជំងឺ ឬ​អ្នក​រង​គ្រោះ​ដោយ​សារ​ជាតិ​គី​មី​ពុល​ពណ៌​លឿង​ ដែល​មាន​សមត្ថ​ភាព​ពល​កម្ម​ថយ​ចុះ​ពី ៦១% ដល់ ៨០%។

ទី​បួន​ មាន​បង​ប្រុស បង​ស្រី ឬ​ប្អូន​បង្កើត​ជា​នាយ​ទា​ហាន​រង និង​ពល​ទា​ហាន​កំ​ពុង​បម្រើ​ការ​ងារ​ក្នុង​ជួរ​កង​ទ័ព​ ឬ​ជា​នាយ​ទា​ហាន​រង​និង​យុទ្ធ​ជន​បំ​ពេញ​កា​តព្វ​កិច្ច​ក្នុង​កង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន។

ទី​ប្រាំ​ ស្ថិត​ក្នុង​មុខ​សញ្ញា​ផ្លាស់​ទី​លំ​នៅ និង​ទើប​តាំង​ទី​លំ​នៅ​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ដំ​បូង នៅ​បណ្តា​ឃុំ​ជួប​ការ​លំ​បាក​ខ្លាំង តាម​គម្រោង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​របស់​រដ្ឋ​ អា​ស្រ័យ​ដោយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ឡើង​ទៅ​សម្រេច​។

ទី​ប្រាំ​មួយ​ ជា​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ  និង​យុវ​ជន​ស្ម័គ្រ​ចិត្ត​ដែល​បាន​ចាត់​ទៅ​បំ​ពេញ​ការ​ ងារ និង​ធ្វើ​ការ​នៅ​តំ​បន់​មា​នល​ក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​តាម​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់។

ទី​ប្រាំ​ពីរ​ កំ​ពុង​សិក្សា​នៅ​គ្រឹះ​ស្ថាន​អប់​រំ​ចំ​ណេះ​ទូ​ទៅ​ កំ​ពុង​បា​នប​ណ្តុះ​បណ្តា​លកម្រិត​មហា​វិទ្យា​ល័យ​ប្រ​ព័ន្ធ​រៀប​រយ​នៅ​គ្រឹះ​ស្ថាន​អប់​រំ​មហា​វិទ្យា​ល័យ ឬ​ឧត្តម​សិក្សា​ប្រ​ព័ន្ធ​រៀប​រយ​នៅ​គ្រឹះ​ស្ថាន​អប់​រំ បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ ក្នុង​រយៈ​ពេល​នៃ​វគ្គ​បណ្តុះ​ បណ្តា​លមួយ​នៃ​កម្រិត​បណ្តុះ​បណ្តា​លនីមួយៗ។

ទី​ប្រាំ​បី ជា​កង​ជីវ​ពល​ប្រ​ចាំ​ការ។

សូម​ចំ​ណាំ​ថា ការ​ផ្អាក​បណ្ដោះ​អា​សន្ន​កោះ​ហៅ ចូល​បម្រើ​កង​ទ័ព មិន​មាន​ន័យ​ថា ត្រូវ​បាន​លើក​លែង​ការ​បំ​ពេញ​កាតព្វ​កិច្ច​យោ​ធា​ឡើយ​។ នៅ​ពេល​មូល​ហេតុ​ផ្អាក​បណ្ដោះ​អា​សន្ន​ផុត​ទៅ​ពល​រដ្ឋ​នៅ​តែ​អាច​ត្រូវ​បាន​កោះ​ហៅ​ចូល​បម្រើ​កង​ទ័ព​ ប្រ​សិន​បើ​នៅ​ស្ថិត​ក្នុង​អាយុ និង​ឆ្លើយ​តប​គ្រប់​លក្ខ​ខណ្ឌ​តាម​ការ​កំ​ណត់​។

ចំ​ពោះ​កម្រិត​អា​យុ​ច្បាប់​កំ​ណត់​ថា ពល​រដ្ឋ​មាន​អាយុ​គ្រប់ ១៨ ឆ្នាំ នឹង​បាន​កោះ​ហៅ​ចូល​បម្រើ​កង​ទ័ព អាយុ​កោះ​ហៅ​ចូល​បម្រើ​កង​ទ័ព គឺ​ចាប់​ពី​អាយុ​គ្រប់ ១៨ ឆ្នាំ​ដល់​លើ​អាយុ ២៥ ឆ្នាំ​ ចំ​ណែក​ពល​រដ្ឋ​ដែល​បា​នប​ណ្តុះ​បណ្តាល​កម្រិត មហា​វិទ្យា​ល័យ ឧត្តម​សិក្សា ហើយ​បាន​ផ្អាក​បណ្ដោះ​អា​សន្ន​កោះ​ហៅ​ចូល​បម្រើ​កង​ទ័ព អាយុ​កោះ​ហៅ​ចូល​បម្រើ​កង​ទ័ព គឺ​លើ​អាយុ ២៧ ឆ្នាំ៕

                     ប្រ​ភព​៖ tuoitre.vn - ថា​ច់ធី​

ចែករំលែកអត្ថបទ