សង្កាត់វិញចូវ ទីក្រុងកឹងធើ បច្ចុប្បន្នមានផលិតផលចំនួន ១៩មុខ បានទទួលស្គាល់ OCOP ក្នុងនោះមានផលិតផលចំនួន ៥ សម្រេចផ្កាយ៤ និងផលិតផលចំនួន ១៤ សម្រេចផ្កាយ ៣។
ក្នុងចំណោមផលិតផល OCOP សម្រេចផ្កាយ៣ មានផលិតផលជាច្រើនមានលក្ខណៈពិសេសដូច ខ្ទឹមក្រហមវិញចូវ ទឹកស៊ីអីវ សណ្តែកសៀង សណ្តែក សៀងខ្មៅ ឆៃប៉ូវផ្អែម ឆៃប៉ូវប្រៃ ឆៃប៉ូវជូរផ្អែម ក្តាមប្រៃ ផ្អកបង្គា ក្រុមផលិតផលលំដាប់ផ្កាយ ៤ រួមមានទឹកត្រចៀកកាំ ទឹកត្រចៀកកាំចំហ៊ុយរសជាតិឱសថបុរាណចិន ទឹកត្រចៀកកាំចំហ៊ុយរសជាតិស្លឹកតើយ ទឹកត្រចៀកកាំចំហ៊ុយកែច្នៃដាក់កែវហូបភ្លាម ទឹកត្រចៀកកាំមិនទាន់កែច្នៃ។

ផលិតផល OCOP សម្រេចផ្កាយ ៣ មានលក្ខណៈពិសេសនៃខ្ទឹមក្រហមវិញចូវ។
ដើម្បីលើកកម្ពស់គុណភាពនិងភាពប្រកួតប្រជែងនៃផលិតផល សង្កាត់វិញចូវ តែងសហការជាមួយការិយាល័យសម្របសម្រួលកម្មវិធីទិសដៅជាតិទីក្រុងកឹងធើ ចាត់តាំងការណែនាំនិងហ្វឹកហាត់ដល់ម្ចាស់កម្មសិទ្ធិផលិតនិងអាជីវកម្ម អំពីដំណើរការវាយតម្លៃ កសាងសំណុំបែបបទស្នើវាយតម្លៃ និងចាត់ថ្នាក់ផលិតផល OCOP។ ហេតុនេះ ជួយឱ្យម្ចាស់កម្មសិទ្ធិមានលក្ខណៈពិនិត្យឡើងវិញ និងធ្វើឱ្យសុក្រឹត ផលិតផលស្របតាមលក្ខឋាន OCOP យកចិត្តទុកដាក់កាន់តែខ្លាំងលើគុណភាព ប្រភពវត្ថុធាតុដើម ដំណើរការផលិតនិងស្ថិរភាពរបស់ផលិតផល។
សង្កាត់វិញចូវ កំណត់ទិសដៅបន្តអភិវឌ្ឍតំបន់វត្ថុធាតុដើម បង្កការងារធ្វើនិងលើកកម្ពស់តម្លៃផលិតផល។ ជាជំហានៗនាំយកផលិតផលដែលមានសក្តានុពល និងឧត្តមភាពឱ្យក្លាយជាទំនិញដែលមានពាណិជ្ជសញ្ញា មានទីផ្សារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ៕
សុងឡេ-ដាលីន