ផ្តើមពីគោមេពូជ ២ ក្បាលដំបូង ក្រោយផ្សារភ្ជាប់ជាមួយមុខរបរចិញ្ចឹមសត្វរយៈពេល ១៧ ឆ្នាំ បងស្រី ថាច់ធីថាញកើតឆ្នាំ ១៩៨៤ នៅភូមិកំពង់ជ្រៃ ឃុំចូវថាញ់ ខេត្តវិញឡុង បានពង្រីកហ្វូងគោឡើងដល់ ៧ ក្បាល។ ប្រើប្រាស់អស់ពីលទ្ធភាពចំបើងពីស្រែ កន្ទក់ពីម៉ាស៊ីនកិនស្រូវ និងម្ចាស់ការដាំស្មៅ ជាជំហានបងស្រីលើកកម្ពស់ប្រសិទ្ធភាពចិញ្ចឹមសត្វ លំនឹងជីវភាពគ្រួសារ។


បងស្រីថាច់ធីថាញថែទាំហ្វូងគោរបស់គ្រួសារ។
គ្រួសារបងស្រី ថាច់ធីថាញ រស់នៅប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វ។ កាលពីមុន បងស្រីចាប់ផ្តើមចិញ្ចឹមគោមេ ២ ក្បាលតាមទម្លាប់ប្រពៃណី។ ធ្វើស្រែបណ្តើរ ថែទាំគោបណ្តើរ យូរៗទៅបងស្រីមានបទពិសោធន៍បន្តិចម្តងៗ។ ដោយឃើញថាការចិញ្ចឹមគោនាំមកប្រភពចំណូលខ្ពស់បើប្រៀបធៀបនឹងការធ្វើស្រែ បងស្រីស្វែងយល់បច្ចេកទេសបន្ថែមអំពីការបង្កាត់ពូជគោស៊ីន និងគោបារាំង ដើម្បីពង្រីកហ្វូងគោ។ បច្ចុប្បន្ន គ្រួសារមានគោ ៧ ក្បាល ក្នុងនោះមានគោមេ ៥ ក្បាល និងគោបន្ធាត់ ២ ក្បាល។
បងស្រីថាញ ឱ្យដឹង៖ ក្នុងមួយឆ្នាំគ្រួសារលក់គោបាន ៣ ក្បាល ក្នុងតម្លៃប្រហែល ៥០ លានដុង/ក្បាល អាស្រ័យលើទម្ងន់ និងពេលវេលាលក់។ ចំណូលនេះជួយទ្រទ្រង់គ្រួសារជីវភាព បន្តវិនិយោគថែទាំហ្វូងគោ។ តាមការទូទាត់របស់បងស្រី ប្រហែល ៣ ខែទៀត គោមេ ៣ ក្បាលនឹងកើតកូន។ អាស្រ័យហេតុនោះ ក្រៅពីថែទាំគោបន្ធាត់ ២ ក្បាល បងស្រីយកចិត្តទុកដាក់តាមដានសុខភាពហ្វូងគោមេ ត្រៀមចំណីដើម្បីឱ្យគោមេមានកម្លាំងគ្រប់គ្រាន់ក្នុងអំឡុងពេលផើម និងចិញ្ចឹមកូន។

ហ្វូងគោរបស់គ្រួសារបងស្រីថាច់ធីថាញធាត់ធំល្អ។
ដើម្បីចិញ្ចឹមហ្វូងគោ ៧ ក្បាល បងស្រីថាញ បានគួបផ្សំប្រភពចំណីដែលមានស្រាប់ជាច្រើន។ គ្រួសារធ្វើស្រែ ១៥ កុង ម្ល៉ោះហើយក្រោយពេលប្រមូលផលម្តងៗ តែងទុកចំបើងឱ្យគោស៊ី។ ផ្ទះមានម៉ាស៊ីនកិនស្រូវ បងស្រីឆ្លៀតប្រើប្រាស់កន្ទក់ ព្រមទាំងដាំស្មៅបន្ថែមចំនួន ២ កុង ដើម្បីម្ចាស់ការប្រភពចំណីបៃតង។ រៀងរាល់ថ្ងៃ បងស្រីត្រៀមចំបើង ស្មៅ និងកន្ទក់សមស្របទៅនឹងហ្វូងគោ។ ការមានប្រភពចំណីស្រាប់ជួយគ្រួសារកាត់បន្ថយចំណាយទិញពីខាងក្រៅ ពិសេសគឺហ្វូងគោមានការកើនឡើង។
តាមបងស្រីថាញ ថែទាំគោមេទាមទារភាពអត់ធ្មត់។ អ្នកចិញ្ចឹមត្រូវតាមដានស្ថានភាពស៊ីចំណី និងសុខភាពរបស់គោនីមួយៗ ជាពិសេសគោមេក្នុងពេលផើម និងក្រោយពេលកើតកូន។ ចំពោះគោបន្ធាត់ ប្រភពចំណីត្រូវរក្សាឱ្យបានទៀងទាត់ដើម្បីគោធាត់ធំល្អមុនពេលលក់ចេញ។ ដោយសារច្រើនឆ្នាំផ្សារភ្ជាប់ជាមួយរបរ សន្សឹមៗបងស្រីក្តាប់បានពីរបៀបថែទាំហ្វូងគោដែលសមស្របនឹងលក្ខណៈគ្រួសារ។ បងស្រីក៏បន្តរៀនសូត្របច្ចេកទេសបង្កាត់ពូជ ចិញ្ចឹមរក្សា ដើម្បីលើកកម្ពស់គុណភាពហ្វូងគោ ជំនួសឱ្យការផ្អែកលើបទពិសោធន៍ចិញ្ចឹមតាមប្រពៃណី។
ទោះបីជាចំណូលពីស្រែមិនខ្ពស់ក៏ដោយ គ្រួសារបងស្រីនៅតែរក្សាការធ្វើស្រែលើផ្ទៃដី ១៥ កុងផងដែរ។ បងស្រីថាញ ឱ្យដឹង ក្រោយពីទូទាត់ជី ថ្នាំការពាររុក្ខជាតិ និងចំណាយផ្សេងៗទៀត ក្នុងមួយរដូវស្រែ គ្រួសារចំណេញបានប្រហែល ១០ លានដុងលើផ្ទៃដីទាំង ១៥ កុង។ បើប្រៀបធៀបនឹងចិញ្ចឹមគោ ប្រាក់ចំណេញពីធ្វើស្រែទាបជាង ប៉ុន្តែស្រែនៅតែផ្តល់ចំណី និងប្រភពចំបើងបម្រើឱ្យការចិញ្ចឹមសត្វដែរ។ អាស្រ័យគួបផ្សំការធ្វើស្រែជាមួយចិញ្ចឹមគោ គ្រួសារឆ្លៀតប្រើប្រាស់ពីអនុផលក្រោយពេលប្រមូលផល កាត់បន្ថយការចំណាយមួយផ្នែក និងមានប្រភពចំណូលបន្ថែមដើម្បីលំនឹងជីវភាព។
ផ្តើមពីគោ ២ ក្បាលដំបូងឡើងដល់ហ្វូងគោ ៧ ក្បាលនាបច្ចុប្បន្ន គឺជាដំណាក់កាលដែលបងស្រីថាញ ធ្វើ បណ្តើរ សន្សំសំចៃ និងរៀនសូត្របណ្តើរ។ បងស្រីមិនពង្រីកហ្វូងគោលឿនពេកទេ ប៉ុន្តែផ្តោតលើការត្រៀមប្រភពចំណីពីស្រែ ផ្ទៃដីដាំស្មៅ និងកន្ទក់ដែលមានស្រាប់។ វិធីធ្វើនេះជួយបងស្រីរក្សាបានហ្វូងគោបន្តពូជ ព្រមទាំងចិញ្ចឹមបន្ថែមគោបន្ធាត់ដើម្បីមានប្រភពចំណូលពីការលក់ចេញច្រើនលើក។ ចំពោះបងស្រី ឧស្សាហ៍ព្យាយាមពលកម្ម និងទូទាត់បានសមស្របនឹងលក្ខណៈគ្រួសារ គឺជាប្រការសំខាន់ដើម្បីផ្សារភ្ជាប់ជាមួយមុខរបរបានយូរអង្វែង។
លោក ថាច់ស្វឹងហាយ លេខាសាខាបក្សភូមិកំពង់ជ្រៃ ឱ្យដឹង៖ បងស្រី ថាច់ធីថាញ គឺជានារីខ្មែរស៊ូលំបាកធ្វើការរកស៊ី និងខ្នះខ្នែងស្វែងរក អនុវត្តបច្ចេកទេសក្នុងការចិញ្ចឹមគោបន្តពូជ។ ទម្រង់របស់បងស្រីបាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ច ជួយគ្រួសារលំនឹងជីវភាពជាបណ្តើរៗ។ យោងតាមលោក ការឆ្លៀតប្រើប្រាស់ពីចំបើង កន្ទក់ និងដាំស្មៅម្ចាស់ការចំណីគោ គឺជាបទពិសោធន៍ដ៏សមស្របដើម្បីគ្រួសារដែលមានលក្ខណៈចិញ្ចឹមសត្វនៅភូមិភាគយកទៅអនុវត្តតាម៕
ទីទុយ - លីសៀ