25/09/2026 - 22:00

ត្រៀម​រក្សា​ភាព​សុខ​សាន្ត​ជូន​មា​មីង​នៅ​ភូមិ​ភាគ​ 

ក្រោយ​ពី​រួម​បញ្ចូល​អនុ​សង្កាត់ ភូមិ​សាស្រ្ត​គ្រប់​គ្រង​ធំ​ទូ​លាយ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​មាន​តម្រូវ​ការ​ថ្មីៗ​ជា​ច្រើន។ ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​អនុ​សង្កាត់​១៥ សង្កាត់​ត្រា​វិញ ខេត្ត​វិញ​ឡុង បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នគរ​បាល​សង្កាត់ កង​ប្រ​ជា​ស្វ័យ​ត្រា​ណ​បង្កើន​ការ​ដើរ​ល្បាត ក្តោប​ក្តាប់​ស្ថាន​ភាព រួម​ចំ​ណែក​ទប់​ស្កាត់​បទ​ល្មើស ការ​ពារ​ទ្រព្យ​សម្បត្តិ និង​ជីវ​ភាព​សុខ​សាន្ត​របស់​ប្រ​ជា​ជន។

 សមា​ជិក​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​អនុ​សង្កាត់​១៥ ដោះ​ដូរ​មុន​ពេល​ដើរ​ល្បាត​។

តាម​ប្រ​សាសន៍​លោក ស៊ើង​ថាញ​ហុង ប្រ​ធាន​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​អនុ​សង្កាត់ ១៥ ក្រោយ​ពី​រួម​បញ្ចូល​អនុ​សង្កាត់​មក ភូមិ​សាស្រ្ត​គ្រប់​គ្រង​ធំ​ទូ​លាយ វិសាល​ភាព​នៃ​ការ​ដើរ ល្បាត​ក៏​កើន​ឡើង​ដែរ។ ទន្ទឹម​នឹង​នោះ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​អនុ​សង្កាត់​បង្កប់​កត្តា​ស្មុគ​ស្មាញ​ជា​ច្រើន បំ​ផុត​គឺ​ស្ថាន​ភាព​លួច​របស់​របរ​ដូច​ជា ម៉ា​ស៊ីន​បូម​ទឹក ខ្សែ​អគ្គិ​សនី និង​បាប​គ្រោះ​សង្គម។ ចំ​ពោះ​មុខ​ស្ថាន​ភាព​នោះ ប្រ​ធាន​ក្រុម​តែង​សហ​ការ​ជា​មួយ​នគរ​បាល​សង្កាត់ កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​បង្កើន​ការ​ដើរ​ល្បាត ក្តាប់​ស្ថាន​ភាព ដើម្បី​ប្រ​ទះ​ឃើញ​និង​ដោះ​ស្រាយ​ករ​ណី​ដែល​កើត​ឡើង​បាន​ទាន់​ពេល​វេលា។

តាម​រយៈ​ការ​ដើរ​ល្បាត​និង​ក្តាប់​ស្ថាន​ភាព ពេល​ថ្មីៗ​នេះ កង​កម្លាំង​បាន​ប្រ​ទះ​ឃើញ​និង​ចាប់​ឃាត់ ខ្លួន​មុខ​សញ្ញា​២​នាក់​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​។ ដោយ​មុខ​សញ្ញា​មិន​ទាន់​គ្រប់​អាយុ​ទទួល​ទោស​តាម​បទ​ព្រហ្ម​ទណ្ឌ កម្លាំង​សមត្ថ​កិច្ច​បាន​អនុ​វត្ត​បែប​បទ​តាម​សេច​ក្តី​កំ​ណត់​និង​ធ្វើ​ការ​អប់រំ​នៅ​ភូមិ​ភាគ។ តាម​ប្រ​សាសន៍​លោក​ហុង ពេល​ខាង​មុខ ក្រុម​នឹង​បន្ត​បង្កើន​ដើរ​ល្បាត ម្ចាស់​ការ​ក្តាប់​ស្ថាន​ភាព បំ​ផុត​នៅ​តំ​បន់​ដែល​មាន​ហា​និភ័យ​លួច​របស់​របរ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​ឋាន។

លោក​ស្រី ខូវ​ធី​ហុង​ញ៉ឺង លេខា​សាខា​បក្ស​អនុ​សង្កាត់ ១៥ ឱ្យ​ដឹង ភូមិ​សាស្រ្ត​អនុ​សង្កាត់​ធំ​ទូ​លាយ មាន​ផ្លូវ​តូចៗ​និង​ព្រែក​ប្រ​ឡាយ​ច្រើន ហេតុ​នោះ​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជួប​ការ​លំ​បាក​ច្រើន។ មុខ​សញ្ញា​មួយ​ចំ​នួន​មក​ពី​ភូមិ​ភាគ​ផ្សេង ឆ្លៀត​ពេល​ប្រ​ជា​ជន​ទៅ​ធ្វើ​ស្រែ​ចម្ការ គ្មាន​អ្នក​មើល ថែ​ទ្រព្យ​សម្បត្តិ ដើម្បី​លួច​របស់​របរ។ ប្រ​ការ​គួរ​ឱ្យ​កត់​សម្គាល់ ម៉ា​ស៊ីន​បូម​ទឹក​បម្រើ​ការ​ផលិត ប្រ​ជា​ជន​តែង​ទុក​នៅ​វាល​ស្រែ​បន្ទាប់​ពី​បូម​ទឹក​រួច ម្ល៉ោះ​ហើយ​ងាយ​ក្លាយ​ជា​ទិស​ដៅ​របស់​ជន​ល្មើស។ មាន​ករណី​មុខ​សញ្ញា​ត្រៀម​ឧប​ករណ៍​ដើម្បី​ដោះ​កាត់​ម៉ា​ស៊ីន​បូម​ទឹក​ដែល​ប្រ​ជា​ជន​បាន​ផ្សារ​ជាប់​លាប់​ទៀត​ផង។

ដើម្បី​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់ ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​អនុ​សង្កាត់​១៥ នឹង​បន្ត​បង្កើន​ការ​ដើរ​ល្បាត ត្រួត​ពិ​និត្យ ទន្ទឹម​នឹង​នោះ​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​នគរ​បាល​សង្កាត់ និង​កង​ប្រ​ជា​ស្វ័យ​ត្រាណ ក្នុង​ការ​ដោះ​ដូរ​ព័ត៌​មាន​និង​ដោះ​ស្រាយ ករ​ណី។ ម្យ៉ាង​វិញ​ទៀត កង​កម្លាំង​ក៏​បាន​ឃោស​នា ចលនា​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន ម្ចាស់​ការ​ការ​ពារ​ទ្រព្យ​សម្បត្តិ; ពេល​ប្រ​ទះ​ឃើញ​មុខ​សញ្ញា ឬ​ករ​ណី​សង្ស័យ គប្បី​រាយ​ការណ៍​ដល់​កម្លាំង​សមត្ថ​កិច្ច​បន្ទាន់។ ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ ជិត​ដិត​នឹង​ប្រ​ជា​ជន និង​ច្បាម​ភូមិ​សាស្រ្ត កម្លាំង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​អនុ​សង្កាត់​១៥ រួម​ចំ​ណែក​បង្ការ ទប់​ស្កាត់​បទ​ល្មើស រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ជួយ​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត៕

ទីទុយ - វិមាន​

ចែករំលែកអត្ថបទ