សម័យប្រជុំលើកទី ៧ (សម័យប្រជុំវិសាមញ្ញ) របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាល XI អាណត្តិកាល ២០២៦-២០៣១ បានបិទវគ្គ បន្ទាប់ពីបានអនុម័តលើសេចក្តីសម្រេចសំខាន់ៗជាច្រើន។

អធិបតីសម័យប្រជុំ។
ថ្លែងបើកសម័យប្រជុំ លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានអះអាង ខ្លឹមសារនានាដែលបានក្រុមប្រឹក្សាប្រជាជនទីក្រុងពិនិត្យសម្រេច គឺសុទ្ធតែជាបញ្ហាសំខាន់ៗ ចាំបាច់ដែលពាក់ព័ន្ធដល់ការបែងចែកនិងការប្រើប្រាស់ប្រភពធនធាន ថវិកា ផែនការវិនិយោគរដ្ឋ កម្មវិធីទិសដៅជាតិ ការគ្រប់គ្រងនិងការប្រើប្រាស់ធនធានដីធ្លី។ ទាំងនេះគឺជាប្រភពធនធានមានអត្ថន័យជាក់ស្តែងចំពោះការជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសុខុមាលភាពសង្គម លើកកម្ពស់ជីវភាពប្រជាជន។ ហេតុនោះ គណៈកម្មាធិការប្រជាជនទីក្រុងនិងស្ថាប័នដែលពាក់ព័ន្ធ ចាត់តាំងផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តឱ្យបានឆាប់រហ័ស ធានាឱ្យបានត្រឹមត្រូវតាមសេចក្តីកំណត់ ល្បឿនដំណើរការមុខសញ្ញានិងគោលដៅ ពង្រីកប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ដើមទុន និងប្រភពធនធាននីមួយៗដែលបានបែងចែក។
ចំពោះផែនការវិនិយោគរដ្ឋ តាមប្រសាសន៍លោកអនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង តម្រូវការដែលបានដាក់ចេញមិនត្រឹមតែបំពេញបែបបទ បែងចែកនិងកែសម្រួលទុនប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រញាប់ក្នុងការផ្ទេរប្រភពធនធានដែលបានសម្រេចទៅជាបរិមាណការងារ សំណង់ គម្រោងនិងតម្លៃជាក់ស្តែងដើម្បីបម្រើដល់ការអភិវឌ្ឍ។ គណៈកម្មាធិការប្រជាជនទីក្រុង និងគ្រប់មន្ទីរ គណៈ ផ្នែក ភូមិភាគទាំងអស់ត្រូវផ្សព្វផ្សាយ បញ្ជ្រាបតម្រូវការជំរុញល្បឿនដំណើរការ ប៉ុន្តែមិនត្រូវរត់តាមល្បឿនដំណើរការដោយគ្រប់តម្លៃ ការផ្តល់ផ្ទេរទុនត្រូវដើរទន្ទឹមនឹងគុណភាព សំណង់ប្រសិទ្ធភាពវិនិយោគ លក្ខណៈគតិយុត្តិ លក្ខណៈសេដ្ឋកិច្ច សមត្ថភាពពង្រីកប្រសិទ្ធភាពក្រោយពេលវិនិយោគ មិនទុកឱ្យស្ថានភាពទុនដែលបានបែងចែករួច ប៉ុន្តែយឺតយ៉ាវក្នុងការអនុវត្ត អូសបន្លាយពេល ឬបានផ្តល់ផ្ទេរទុនដែរ ប៉ុន្តែប្រសិទ្ធភាពប្រើប្រាស់ទុនមិនទាន់សមស្រប។ ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពត្រូវដឹកនាំផ្ទាល់ ត្រួតពិនិត្យជាប្រចាំ និងទទួលខុសត្រូវចំពោះល្បឿនដំណើរការ គុណភាពនិងលទ្ធផលនៃការអនុវត្ត មិនត្រូវរុញច្រាន គេចវេះ មិនទុកឱ្យបញ្ហាស្ថិតក្នុងដែនសមត្ថកិច្ចដោះស្រាយអូសបន្លាយពេលពីមួយថ្នាក់ទៅមួយថ្នាក់។
លោកដុងវ៉ាំងថាញ សំណូមពរគណៈកម្មាធិការប្រជាជនទីក្រុង គ្រប់ថ្នាក់ គ្រប់ផ្នែក គប្បីបន្តការពង្រីកស្មារតីទទួលខុសត្រូវនិងសកម្មភាពប្តូរផ្តាច់ជាងទៀត ដើម្បីបើកទូលាយប្រភពធនធាន ដោះស្រាយចំណុចរាំងស្ទះ លើកកម្ពស់ប្រសិទ្ធភាពវិនិយោគ បង្កកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទីក្រុង។ គ្រប់ភារកិច្ចត្រូវមានអ្នកទទួលខុសត្រូវ គ្រប់ប្រភពធនធានត្រូវបានប្រើប្រាស់ចំគោលដៅនិងមានប្រសិទ្ធភាព។ រាល់សេចក្តីសម្រេចត្រូវបានផ្សព្វផ្សាយអនុវត្តប្រកបដោយការងារជាក់ស្តែង បានពិនិត្យទទួលស្គាល់តាមរយៈលទ្ធផលការងារ។
សម័យប្រជុំលើកនេះ ក្រុមប្រឹក្សាប្រជាជនទីក្រុង បានអនុម័តលើសេចក្តីសម្រេចសំខាន់ៗជាច្រើន អំពីការប្រគល់ខ្លឹមសារលម្អិត កែសម្រួលបំពេញបន្ថែមផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ដំណាក់កាល ២០២៦-២០៣០ ពីប្រភពថវិកាភូមិភាគ និងទីក្រុងកឹងធើ; ប្រគល់ខ្លឹមសារលម្អិត កែសម្រួលផែនការវិនិយោគរដ្ឋ ឆ្នាំ២០២៦ ប្រភពថវិកាភូមិភាគ ទីក្រុងកឹងធើ (លើកទី៨); បែងចែកគម្រោងចំណាយជាប្រចាំថវិការដ្ឋអនុវត្តកម្មវិធីទិសដៅជាតិ ឆ្នាំ២០២៦ អំពីការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ លើភូមិឋានទីក្រុងកឹងធើ បញ្ជីឈ្មោះសំណង់និងគម្រោងដែលត្រូវដកហូតដីលើភូមិឋាន ទីក្រុងកឹងធើ (លើកទី៤)...។
តាមរយៈនោះ ក្រុមប្រឹក្សាប្រជាជនទីក្រុងបានឯកភាពប្រគល់លម្អិត ពីទុនត្រៀមបម្រុងវិនិយោគ ៣០០ លានដុងសម្រាប់គម្រោងចំនួន១ ប្រគល់លម្អិតនិងកែសម្រួលបំពេញបន្ថែម ១.៩២៣,៨១៨ ពាន់លានដុងទុនអនុវត្តសម្រាប់គម្រោងចំនួន ២៨; ឯកភាពលើការបែងចែកប្រភពទុនមជ្ឈិមបំពេញបន្ថែមនិងប្រភពទុនបដិភាគរបស់ទីក្រុង ដើម្បីអនុវត្តកម្មវិធីទិសដៅជាតិ ឆ្នាំ២០២៦ អំពីការអភិវឌ្ឍវប្បធម៌និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ លើភូមិឋានទី ក្រុង ដោយទឹកប្រាក់សរុប ៨១,១២៨ ពាន់លានដុង។ ទន្ទឹមនឹងនោះ ក៏បានឯកភាពអនុម័តបញ្ជីឈ្មោះសំណង់និងគម្រោងចំនួន ១៨ ដែលត្រូវដកហូតដីលើភូមិឋានទីក្រុង (លើកទី៤) ជាមួយផ្ទៃដីសរុប ១៨៩,១ ហិកតា…៕
ធ្វីឃូ-មុនី