(អ.ឡ)នៅថ្ងៃទី២ ខែតុលា នាឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ លោកដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរ ប្រគេនទេយ្យវត្ថុដល់មន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការវត្តនិងមាមីងជនរួមជាតិខ្មែរនៅវត្តមុនីរង្សី នៅសង្កាត់និញកេវ និងព្រះឧបជ្ឈាយ៍ ត្រឹងសន អនុប្រធាន សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ។

លោកឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ(ជួរមុខ ដើរកណ្តាល) អញ្ជើញមកសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះសង្ឃនៅវត្តមុនីរង្សី។
នៅកន្លែងទៅដល់ ជំនួសមុខគណៈប្រតិភូ លោកដោថាញប៊ិញ គោរពប្រគេននិងជូនពរដល់មន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការវត្ត និស្សិតនិងមាមីងជនរួមជាតិខ្មែរទទួលអំណរបុណ្យសែនដូនតា ប្រកបដោយភាពសប្បាយរីករាយ សុភមង្គល បវរសួស្តីមហាប្រសើរ។
រយៈពេលកន្លង បក្សនិងរដ្ឋតែងយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរ។ ជនរួមជាតិខ្មែរក៏បានគោរពអនុវត្តល្អគោលការណ៍របស់បក្ស រដ្ឋនិងភូមិភាគ។

គណៈប្រតិភូអញ្ជើញមកសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះសង្ឃនៅវត្តមុនីរង្សី។
នាពេលខាងមុខ លេខាគណៈកម្មាធិការបក្សទីក្រុង រំពឹងថា ព្រះឧបជ្ឈាយ៍ត្រឹងសន បន្តការរំលឹកជនរួមជាតិខ្មែរអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ សេចក្តីកំណត់របស់ភូមិភាគកន្លែងដែលខ្លួនរស់នៅ ខិតខំរៀនសូត្រឱ្យបានល្អ ពលកម្មផលិតមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ជីវភាព រួមចំណែកបន្ថយភាពក្រីក្រ រួមគ្នាកសាងទីក្រុងកាន់តែរីកចម្រើន។

លោកដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃវត្តមុនីរង្សី។
ព្រះឧបជ្ឈាយ៍ត្រឹងសន សម្តែងនូវសេចក្តីរីករាយ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទីក្រុងនិងសង្កាត់និញកេវ បានអញ្ជើញមកសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតា ក៏ដូចជាការយកចិត្តទុកដាក់គិតគូររបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ចំពោះជនរួមជាតិខ្មែរ។ ព្រះឧបជ្ឈាយ៍ ក៏បានផ្តល់ព័ត៌មានអំពីស្ថានភាពនៃការរៀនសូត្ររបស់សមណសិស្សនិងនិស្សិតមកពីខេត្តនានាស្នាក់នៅក្នុងវត្ត ដើម្បីសិក្សាថ្នាក់មហាវិទ្យាល័យ អនុមហាវិទ្យាល័យ ទន្ទឹមនឹងនោះ វត្តក៏បានបង្កើនការអប់រំនិងណែនាំដល់សមណសិស្សនិងនិស្សិតខិតខំរៀនសូត្រឱ្យបានល្អ មិនប្រព្រឹត្តល្មើសច្បាប់៕
ង៉ុកក្វៀង-មុនី